ប្រវត្តិសង្ខេបលោក នួន ជា និង លោក ខៀវ សំផន


|
https://www.vodhotnews.com

ជន​ជាប់​ចោទ នួន ជា (ឆ្វេង) និង ខៀវ សំផន នៅ​ក្នុង​ពេល​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម ប្រកាស​សាលដីកា​លើ​បណ្ដឹង​សាទុក្ខ​ក្នុង​សំណុំរឿង ០០២ វគ្គ​ទី​១ នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ (រូបភាព៖ ECCC)


លោក នួន ជា

លោក កើតនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩២៦ ទីកន្លែងក្នុងខេត្តបាត់ដំបង។​ លោក នួន ជា (ឈ្មោះកំណើត ឡុង ប៊ុនរួត) បានសិក្សាច្បាប់នៅសាកលវិទ្យាល័យធម្មសាត ដែលមានកេរ្តិ៍ឈ្មោះនៅទីក្រុងបាងកក ហើយនៅទីនោះ គាត់បានចូលរួមជាមួយបក្សកុម្មុយនីស្តថៃ។

នៅឆ្នាំ១៩៦០ គាត់ត្រូវបានតែងតាំងជាអនុលេខាបក្សនៃបក្សកុម្មុយ​នីស្តកម្ពុជា និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃបក្សកុម្មុយនីស្តកម្ពុជា ហើយគាត់ស្ថិតនៅក្នុងតំណែងទាំងពីរនេះពេញមួយរបបកម្ពុជាប្រជាធិបតេយ្យ។

គាត់រស់នៅជាមួយខ្មែរក្រហមរហូតដល់មានកិច្ចព្រមព្រៀងគ្នាមួយជាមួយរដ្ឋាភិបាលកម្ពុជានៅ​ខែធ្នូ ឆ្នាំ១៩៩៨ ដែលអនុញ្ញាតឲ្យគាត់មករស់នៅក្បែរព្រំដែនថៃ។

លោក នួន ជា ត្រូវបានចោទប្រកាន់ថា មានការទទួលខុសត្រូវតាមរយៈការធ្វើសកម្មភាព ឬ បរាជ័យក្នុងការទប់ស្កាត់ (រួមបញ្ចូលទាំងការប្រព្រឹត្តតាមរយៈឧស្សាហកម្មឧក្រិដ្ឋកម្ម រួម) បញ្ជា ញុះញង់ រៀបចំផែនការ ដឹកនាំ ឬសមគំនិតដោយការជួយឬជំរុញ ឬបង្កលក្ខណៈងាយស្រួលដល់ការប្រព្រឹត្តឧក្រិដ្ឋកម្ម ឬទទួលខុសត្រូវក្នុងនាមជាអ្នកដឹកនាំ ចំពោះឧក្រិដ្ឋកម្មដូចខាងលើ ដែលត្រូវបានប្រព្រឹត្តនៅចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។​

លោក ខៀវ សំផន

កើតនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៣១ ទីកន្លែងនៅខេត្តស្វាយរៀង។ ​លោកមានឈ្មោះហៅក្រៅ ហែម។ លោក​ ខៀវ សំផន បានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំងក្នុងឆ្នាំ១៩៥៥ ហើយបានបោះពុម្ពផ្សាយនិក្ខេបបទថ្នាក់បណ្ឌិតរបស់ខ្លួនអំពី “ការអភិវឌ្ឍសេដ្ឋកិច្ចនិង ឧស្សាហកម្មនៅកម្ពុជា”។

បន្ទាប់ពីវិលត្រលប់មកប្រទេសកម្ពុជាវិញ ខៀវ សំផន បានក្លាយទៅជាសាស្ត្រាចារ្ យបន្ទាប់មកត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនៅឆ្នាំ១៩៦២ ក្នុងរបប សង្គមរាស្រ្តនិយម។ ខៀវ សំផន បានរត់ទៅលាក់ខ្លួននៅក្នុងព្រៃនៅឆ្នាំ១៩៦៧ ដោយមានការគំរាមកំហែងពីកងកម្លាំងសន្តិសុខរបស់សម្តេច សីហនុ ហើយលេចមុខជាថ្មីជាមួយចលនាតស៊ូរបស់់ខ្មែរក្រហមនៅដើមទសវត្សរ៍ឆ្នាំ១៩៧០។

នៅឆ្នាំ១៩៧៦ គាត់ត្រូវបានតែងតាំងជាប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ។ នៅឆ្នាំ១៩៨៧ គាត់បាន ជំនួសតំណែង ប៉ុល ពត ជាក្បាលម៉ាស៊ីនដឹកនាំរបស់ខ្មែរក្រហម ហើយនៅ ឆ្នាំ១៩៨៩ គាត់បានធ្វើជាតំណាងកម្ពុជាក្នុងសន្និសីទអន្តរជាតិស្តីពីកម្ពុជានៅទីក្រុងប៉ារីស។

បន្ទាប់ពីចុះចូលជាមួយរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ១៩៩៨ គាត់បានចាកចេញពីចលនាខ្មែរក្រហម និងរស់នៅក្នុងខេត្តប៉ៃលិនរហូតដល់ពេលត្រូវបានចាប់និងឃុំខ្លួននៅ អ.វ.ត.ក នៅខែវិច្ឆិកា ឆ្នាំ២០០៧។ (ប្រភពឯកសារពីសាលាក្តីខ្មែរក្រហម)

អត្ថបទទាក់ទង


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles