លោក នួន ជា មានជំងឺមិនអាចស្តាប់សាលក្រមបាន


|
https://www.vodhotnews.com

លោក នួន ជា អតីតមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម អង្គុយក្នុងបន្ទប់សវនាការ ក្នុងសំណុំរឿង០០២ ផ្នែកទី២ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)


លោក នួន ជា អតីតមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម បញ្ជាក់ថា លោកមានជំងឺមិនអាចអង្គុយក្នុងបន្ទប់សវនាការ ដើម្បីស្តាប់សាលក្រមលើរូបលោកបានទេនៅព្រឹកនេះ។​

នៅព្រឹកនេះ លោក នួន ជា បានបង្ហាញខ្លួននៅក្នុងបន្ទប់សវនាការប្រមាណ៥នាទីក្រោយមក លោកក៏ស្នើសុំទៅបន្ទប់សម្រាកវិញដោយបញ្ជាក់ថា មានបញ្ហាសុខភាព។​

លោក និល ណុន ប្រធានអង្គជំនុំជម្រះបានថ្លែងថា យោងតាមការបញ្ជាក់របស់គ្រូពេទ្យគឺ លោក នួន ជា មានអាការៈវិលមុខ អស់កម្លាំង ឈឺចង្កេះ ឈឺខ្នង និង មានបញ្ហាចង្វាក់បេះដូង។​ លោក និល ណុន បញ្ជាក់ថា យោងតាមអាការៈនេះលោកសម្រេចឲ្យលោក នួន ជា ទៅបន្ទប់របស់លោកវិញ ដោយអាចតាមដានការប្រកាសសាលក្រមតាមទូរទស្សន៍ ផ្សាយផ្ទាល់។​

លោក នួន ជា កើតនៅឆ្នាំ១៩២៦ នៅក្នុងខេត្តបាត់ដំបង បច្ចុប្បន្នលោក មានអាយុ ៩២ឆ្នាំ។​

ចំណែកជនជាប់ចោទមួយរូបទៀតគឺលោក ខៀវ សំផន អាយុ៨៧ឆ្នាំ អតីតប្រមុខរដ្ឋក្នុង សម័យខ្មែរក្រហមចូលរួមស្តាប់សាលក្រមនៅព្រឹកនេះ។​

អត្ថបទទាក់ទង


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles