លោក ហ៊ុន សែន បានប្រាប់ក្រុមមេដឹកនាំអាស៊ានថា ចិនជាមិត្តយូរអង្វែងរបស់កម្ពុជា

លោក ហ៊ុន សែន បានប្រាប់ក្រុមមេដឹកនាំអាស៊ានថា ចិនជាមិត្តយូរអង្វែងរបស់កម្ពុជា


By

ឌឹ ខេមបូឌា ដេលី

លោក ហ៊ុន សែន បានប្រាប់ក្រុមមេដឹកនាំអាស៊ានថា ចិនជាមិត្តយូរអង្វែងរបស់កម្ពុជាទាំងវិស័យសេដ្ឋកិច្ច និងនយោបាយ លោក ហ៊ុន សែន បានប្រាប់ក្រុមមេដឹកនាំអាស៊ានថា កម្ពុជា មានជំនឿយ៉ាងមុតមាំចំពោះប្រទេសចិនក្នុងភាពជាដៃគូយុទ្ធសាស្ត្រមួយ ដោយមិនអាចខ្វះបានរបស់អាស៊ាន ទោះបីស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។

ការអះអាងរបស់លោក ហ៊ុន សែន ធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣នៅប្រទេសសិង្ហបុរី។

លោក ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា ទំនាក់ទំនងអាស៊ាន-ចិន នឹងកាន់តែស្ថិតស្ថិរជ្រាលជ្រៅក្នុងស្មារតីតម្កល់ផលប្រយោជន៍រួមនិងការអភិវឌ្ឍប្រកបដោយចីរភាពជូនប្រជាជាតិទាំងអស់។

ក្រុមអ្នកឃ្លាំមើលនិយាយថា រដ្ឋាភិបាលកម្ពុជាកំពុងបោះពួយទៅរក របបកុម្មុយនីស្តផ្តាច់ការនិយមក្នុងការយកប្រទេសចិនជាខ្នងបង្អែក ទាំងវិស័យសេដ្ឋកិច្ច នយោបាយ និងកងទ័ព ហើយទាត់ចោលទំនាក់ ទំនងជាមួយបណ្តាប្រទេសលោកសេរី ដូចជាសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបដែលជាទីផ្សារដ៏ធំលក់ផលិតផលកាត់ដេររបស់កម្ពុជា។

ក្រុមអ្នកឃ្លាំមើលនិយាយថា ចិនមិនមែនជាទីផ្សារដ៏ធំរបស់កម្ពុជានោះទេ ពីព្រោះចិនក៏ត្រូវការលក់ផលិតរបស់ខ្លួនដែលកំពុង សល់ចាល់ដ៏ច្រើនសន្ធឹកសន្ធាប់នោះដែរ ហើយថា កម្ពុជានៅតែត្រូវការ EBA ដើម្បីការពារកុំឲ្យមានវិបត្តិសេដ្ឋកិច្ចក្នុងប្រទេស៕


© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

2 Responses to "លោក ហ៊ុន សែន បានប្រាប់ក្រុមមេដឹកនាំអាស៊ានថា ចិនជាមិត្តយូរអង្វែងរបស់កម្ពុជា"

  1. roumrith says:

    we must respect the freedom of expression of this psychopath hun sen, but cambodia does not belong and has never been the owner of hun sen
    For 30 years, Hun Sen has been the so-called elected representative of the Khmer people, the reality he has used the barbaric method, privatioon assassination of freedom of experimentation, establishment of the oligatchie system ect with the blessing of the felon king norodam sihanouk
    We ask the question to this psychopath
    the meaning of the word patriot
    why hun sen and his clan sent their offspring to western countries
    why in case of illness they are not treated in cambodia, in china instead of going to care at singapore
    why their dirty money obtained by the sale of the narcotics of the Khmer heritages are placed in the western countries usa australia singapore and other non-communist tax havens
    The list is too long better use this expression of hun sen
    ALL FOR THE PEOPLE KHMER NOTHING FOR THE PEOPLE
    The words of Hun Sen turn and turn to China but his wallet is still pointing to the West

  2. Anonymous says:

    This veitcong mafia dictator try to tell all Asean countries that china have been with cambodia so long time and cambodia and her people been so suffer so long too and lost therr million too’ What a bloody friendship’ What a bloody leaded by dictators’