“ព្រះរាជ​សុខភាព​ទ្រង់រណប្ញទ្ធិ បាន​ល្អ​ប្រសើរ ​តែ​នៅ​បន្ត​​វះកាត់​បន្ថែម​ទៀត​”

ដោយ ហេង រស្មី
2018-12-14
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ នៅ​ទីក្រុងបាងកក ប្រទេស​ថៃ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨។ រូបថត៖ ហ្វេសប៊ុក​ឈ្មោះព័ត៌មាន សម្ដេច ក្រុមព្រះ
សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ នៅ​ទីក្រុងបាងកក ប្រទេស​ថៃ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨។ រូបថត៖ ហ្វេសប៊ុក​ឈ្មោះព័ត៌មាន សម្ដេច ក្រុមព្រះ


ព្រះ​អង្គម្ខាស់​ក្សត្រី​ ម៉ារី រណប្ញទ្ធិ​ អតីត​ភរិយាទ្រង់ នរោត្តម រណប្ញទ្ធិ ថា សុខ​ភាព​ព្រះអង្គ​ម្ចាស់ រណប្ញទ្ធិ មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​ ក៍​ប៉ុន្តែ​ព្រះ​អង្គ​បន្ត​​ការ​វះកាត់​​នៅ​ខែ​ក្រោយ​ទៀត ​​បន្ទាប់​ពី​ជួប​គ្រោះ​ថ្នាក់​ចររាចរណ៍​នៅ​ខេត្ត​ព្រះ​ស៊ីហនុ។

អស់​រយះ​ពេល​ជាង​៦​ខែមក​ហើយ​ដែលទ្រង់​​នរោត្តម​រណប្ញទ្ធិ ​ប្រធាន​គណបក្ស​ហ៊ុន ស៊ីនប៉ិច ​បាន​គង់នៅ​ក្នុង​មន្ទីរ​ពេទ្យក្នុងទី​ក្រុង​បាងកក​ដើម្បី​ព្យាបាល​ស្នាម​របួស​ក្រោយ​ពី​ជួប​គ្រោះ​ថ្នាក់​ចររាចរណ៍​កាល​ពី​ខែមិថុនា​នៅ​ខេត្ត​ព្រះ​សីហនុ។

ព្រះ​អង្គម្ខាស់​ក្សត្រី​ ម៉ារី រណប្ញទ្ធិ​ បាន​ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ​ពីទីក្រុង​បាងកក​មក​ថា ទ្រង់ នរោត្តម​ រណប្ញទ្ធិ មាន​សុខភាព​បាន​ធូរ​ស្រាល​ច្រើន​ជាង​មុន។ ក៏​ប៉ុន្តែ​ព្រះ​អង្គ​នៅ​ខែ​មករា​ឆ្នាំ​ក្រោយ​នេះ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ក្នុង​ទី​ក្រុង​បាងកក​ប្រាប់​ថា​ នឹង​ត្រូវ​ការ​វះ​កាត់​ជំងឺ​ដុះ​សាច់​ក្នុង​ពោះ​វៀន៖ «បន្តិច​ទៀត​លោក​មាន​ការ​វះ​កាត់​បន្ថែម​ទៀត​មើល​ទៅ​ប្រហែល​ចុង​ខែ​ក្រោយ។​ខ្ញុំ​សង្ឃឹម​អញ្ចឹង​ដែរ​ ពី​ព្រោះ​លោក​វះ​កាត់​កន្លង​មក​កាល​ពី​លើក​មុន លោក​បាក់​ឆ្អឹងជំនី​ជាង ១០​ធ្ងន់​ធ្ងរ​មែន​ទែន។ ខ្ញុំ​មិន​នឹក​ស្មាន​ថា លោក​អាច​នៅ​គង់​ព្រះជន្ម​បាន​ទេ»

ទ្រង់ ​នរោត្ដម​ រណឫទ្ធិ​ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ មិថុនា បាន​ជួប​​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ក្នុង​ខណះ​ពេល​ដែល​ព្រះ​អង្គ​នឹង​អ្នក​ម្នាង​ អ៊ុក ផល្លា​ ព្រម​ទាំង​ក្រុម​គ្រួសារ​កំពុង​ធ្វើ​ដំណើរ​តាម​រថយន្ត​មក​ទី​ក្រុង​ភ្នំពេញ។

អ្នកម្នាង អ៊ុក ផល្លា ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​តាម​ផ្លូវ​បន្ទាប់​ពី​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​ខេត្ត​ព្រះ​ស៊ីហនុ។

ព្រះ​អង្គម្ខាស់​ក្សត្រី​ ម៉ារី រណប្ញទ្ធិ​ បាន​មើល​ថែ​ព្រះ​រាជ​សុខភាព​ទ្រង់ រណប្ញទ្ធិ ចាប់​តាំង​ពី​ព្រះអង្គ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​មក។

ទ្រង់ ​រណប្ញទ្ធិ​ បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៏​ចំនួន​ ៣​លើក​រួច​មក​ហើយ​ ចាប់​តាំង​ពី​ឆ្នាំ​២០១៥។ គ្រោះ​ថ្នាក់​ចររាចរណ៏​នេះ ត្រូវ​បាន​មន្ត្រី​គណបក្ស​នឹង​អតីត​ភរិយា​ព្រះអង្គ​ផង បានទាម​ទារ​ឲ្យ​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ស៊ើប​អង្កេត​ជុំវិញ​ឧប្បទ្ធវហេតុ​នេះ។

ទ្រង់ រណប្ញទ្ធិ បាន​​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ ហើយ​រង​របួស​ធ្ងន់​អស់​រយៈ​ពេល​ជាង ៦ខែ​មក​ហើយ ចាប់​តាំង​ពី​ខែ​មិថុនា។ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​ប្រញ៉ាប់​ប្រញាល់​អះអាង​ថា គ្រោះថ្នាក់​នេះ​ថា មិន​មែន​ជា​ការ​ប៉ុនប៉ង​ធ្វើឃាដ​ទេ ប៉ុន្តែ​សំណុំរឿង​នៅ​មិន​ទាន់​ស៊ើប​អង្កេត​បញ្ចប់​នៅឡើយ។

ម្ចាស់​ក្សត្រី​ ម៉ារី​ រណប្ញទ្ធិ​ អតីត​មេហេសី​ទ្រង់​ រណ ប្ញទ្ធិ​ មាន​បន្ទូល​ប្រាប់​អាស៊ីសេរី​ថា​ របប​ក្រុង​ភ្នំពេញ​គួរ​តែ​បើក​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ពេញ​លេញ​ចំពោះ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៏​នេះ។

ម្ខាស់​ក្សត្រី​ ម៉ារី រណប្ញទ្ធិ​ បើ​ទោះបី​ចាត់​ទុក​ថា​ រឿង​នេះ​ជា​ករណី​អ្វី​មួយ​ក៏​ដោយ ក៏​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ត្រូវ​តែ​មាន​ការ​លាត​ត្រដាង​ជា​សារធារណៈ៖ «ខ្ញុំ​មើល​ទៅ​ដូច​ជាប៉ុន្មាន​ដង​ហើយ​ដូច​ជា​មិន​ចេះ​អស់​មិន​ចេះ​ហើយ​រឿង​គ្រោះ​ថ្នាក់​ចរាចរណ៍​ហ្នឹង​ ​មាន​១ឆ្នាំជាង​កើត​ឡើង​២​ដង​ដូច​ជា​ប្លែក​ដែរ»

កាល​ពី​ ៦​ខែកន្លង​ទៅ​នេះ​ ទ្រង់ ​នរោត្តម​ រណប្ញទ្ធិ​ ប្រធាន​គណបក្ស​ហ៊ុន ស៊ីនប៉ិច​ បានជួប​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​មួយ​ក្នុង​ពេល​កំពុង​ធ្វើ​ដំណើរ​ជាមួយ​នឹង​ក្រុម​គ្រួសារ​នៅ​លើ​កំណាត់​ផ្លូវ​ពី​ខេត្ត​ព្រះ​សីហនុ​មក​កាន់​ទីក្រុង​ភ្នំពេញ។

អ្នក​នាំពាក្យអគ្គ​ស្នងការ​នគរបាល​ជាតិ​ លោក ឆាយ​ គឹមឃឿន​ បានបញ្ជាក់​ថា អាជ្ញាធរ​មិន​ទាន់​បាន​បិទ​បញ្ចប់​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​នៅ​ឡើយ​ទេ។ បើ​ទោះ​បី​ជា​ករណី​នេះ​នៅ​បើក​ចំហក៏​ដោយ ក៏​លោក​អ្នក​នាំ​ពាក្យ​បាន​សន្និដ្ឋាន​ថា​ មិន​មែន​ជា​ករណី​ប៉ុនប៉ង​ធ្វើ​ឃាដ​ទ្រង់​រណ ប្ញទ្ធិ​ទេ៖ «ពិចារណា​ទៅ​អត់​ឃើញ​មាន​ហេតុផល​ណា​ថា​ ជាការ​ប៉ុនប៉ង​ធ្វើ​ឃាដទេ​ វា​ជា​គ្រោះ​ថ្នាក់​ចរាចរណ៍​។ក៏ប៉ុន្តែ​បើ​មាន​ការ​វាយតម្លៃ​ថា​ ជា​ការ​ប៉ុនប៉ង​ធ្វើ​ឃាដ​ខាង​សម្ថកិច្ច​ចេះ​តែ​ខំ​ស្រាវ​ជ្រាវ​ទៀត​ទៅ​។ក៏ប៉ុន្តែ​ត្រង់​ថា​អត់​មាន​ពន្លឺ​អ្វី​ទាក់​ទង​នឹង​ការ​ប៉ុនប៉ង​ធ្វើ​ឃាដទេ»

ទ្រង់​ រណ ប្ញទ្ធិ​ប្រធាន​គណបក្ស​ហ៊ុន ស៊ិនប៉ិច​កំពុង​សម្រាក​ព្យា​បាល​ស្នាម​របួស​នៅ​ក្នុង​ទីក្រុង​បាងកកក្រោយ​ពី​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី ​៦ខែមុន​។

ព្រះ​​អង្គម្ខាស់​ក្សត្រី​ ម៉ារី រណប្ញទ្ធិ​ បាន​បញ្ជាក់ថា​ ទ្រង់​រណ ប្ញទ្ធិ​ បាន​បាក់​ឆ្អឹង​ជំនឺ​ចំនួន​១០​ ក្រោយ​ពីជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។ ម្ខាស់ក្សត្រី​បាន​បញ្ជាក់​ថា នៅ​ខែ​មករា​ឆ្នាំ​ក្រោយ​ទ្រង់​នឹង​ចូល​មន្ទីរ​ពេទ្យ​វះ​កាត់​ជំងឺ​​ថ្មី​មួយ​ទៀត គឺ​ជម្ងឺ​ដុស​សាច់​ក្នុង​ដំពោះ​វៀន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles