ក្រសួងមហាផ្ទៃនឹងបង្កើតការិយាល័យថ្មីនៅខេត្ត៣សម្រាប់ទប់ស្កាត់ជនបរទេសប្រព្រឹត្តិបទល្មើសបច្ចេកវិទ្យា


|
https://www.vodhotnews.com

Fire Eye ព្រមានពីការលួចយកទិន្នន័យរបស់ក្រុមលួចព័ត៌មានបច្ចេកវិទ្យារបស់ចិនឈ្មោះ «TEMP PERISCOPE»

ក្រសួងមហាផ្ទៃនឹងបង្កើត ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាចំនួនបីកន្លែងទៀតនៅតាមបណ្ដាលរាជធានី-ខេត្ត ដើម្បីទប់ស្កាត់បទល្មើសបច្ចេកវិទ្យា។

នៅក្នុងពិធីផ្ទេរដំណែងអភិបាលខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានមានប្រសាសន៍ថាក្រសួងនឹងបង្កើតការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាចំនួន៣កន្លែងនៅតាមបណ្តាខេត្តដែលមានជនបរទេសរស់នៅច្រើន ដើម្បីទប់ស្កាត់បទល្មើសបច្ចេកវិទ្យា។

លោក ស ខេង​​​ បានបន្តថាខេត្ត៣ដែលត្រូវបង្កើត​​​ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា រួមានៈ ខេត្តសៀមរាប ព្រះសីហនុ និងស្វាយរៀង ហើយក្រោយមកទៀតអាចនឹងបង្កើតទូទាំងប្រទេស

លោក ស ខេង​​​ បានបន្ថែមថាកន្លងមកមានជនជាតិចិនមកលេង​​​ប្រទេសកម្ពុជាក្នុងនាមជា ភ្ញៀវទេសចរ ប៉ុន្តែក្រោយមកបានស្នាក់នៅក្នុងរយៈពេលវែង ហើយពួកគេយកកម្ពុជាធ្វើជាមូលដ្ឋានចាប់ជំរិតតាមប្រព័ន្ធអនឡាញទៅវិញ ។

គិតត្រឹមខែធ្នូ ឆ្នាំ២០១៨នេះ ជនជាតិចិនជាង៦០០នាក់ ត្រូវបានអាជ្ញាធរកម្ពុជាចាប់និងបញ្ជូនទៅប្រទេសចិនវិញក្រោយពួកគេបានប្រព្រឹត្តិបទល្មើសចំនួនពីរប្រភេទគឺបទល្មើជំរិតយកប្រាក់ និងឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (VOIP)។


អត្ថបទទាក់ទង


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles