សមាជិកព្រឹទ្ធសភាអាមេរិក ស្នើ​​ច្បាប់​ផ្តាច់​ការ​អនុគ្រោះ​ពន្ធ​ពី​របប​លោក ហ៊ុន សែន

មួង ណារ៉េត
2019-01-09
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សមាជិកព្រឹទ្ធសភាអាមេរិកលោក ថិត គ្រូស (Ted Cruz) (រូបឆ្វេង) ពីខាង​គណបក្សសាធារណៈរដ្ឋ​ និង លោក គ្រីស ឃូនស៍ (Chris Coons) (រូបស្តាំ) ពីខាង​គណបក្សប្រជាធិបតេយ្យ។ AP
សមាជិកព្រឹទ្ធសភាអាមេរិកលោក ថិត គ្រូស (Ted Cruz) (រូបឆ្វេង) ពីខាង​គណបក្សសាធារណៈរដ្ឋ​ និង លោក គ្រីស ឃូនស៍ (Chris Coons) (រូបស្តាំ) ពីខាង​គណបក្សប្រជាធិបតេយ្យ។ AP


មន្ត្រី​របប​ក្រុង​ភ្នំពេញ ថា​ទណ្ឌកម្ម​អាមេរិក​មក​លើ​កម្ពុជា​នឹង​ធ្វើ​ឲ្យ​អាមេរិក​អាម៉ាស់ និង​ឯកោ


សមាជិកព្រឹទ្ធសភាអាមេរិក ស្នើច្បាប់ដក​ការអនុគ្រោះពន្ធពីរបបលោក ហ៊ុន សែន។ សមាជិក​ព្រឹទ្ធសភា​​ពី​ខាង​គណបក្ស​សាធារណៈរដ្ឋ លោក​ ថិត គ្រូស (TED Cruz) និង​សមាជិកព្រឹទ្ធសភា មកពីខាង​គណបក្ស​ប្រជាធិបតេយ្យ លោក គ្រីស ឃូនស៍ (Chris Coons) កាល​ពី​ថ្ងៃ​ទី៩ ខែ​មករា បាន​​ដាក់​​សេចក្តី​​ស្នើច្បាប់​មួយ​ ស្តីពីពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ២០១៩ ដើម្បី​ឲ្យ​​រដ្ឋាភិបាល​​សហរដ្ឋអាមេរិក​ពិចារណាឡើងវិញ លើ​ការ​​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​ទូទៅ (ឬ GSP) ដល់​​របប​​លោក ហ៊ុន សែន។ ការ​ពិចារណា​ឡើង​វិញ​នេះ រួម​មាន ការ​ដក​ទាំង​ស្រុង ព្យួរ ឬ​កាត់​បន្ថយ​ការ​​ផ្តល់​​ការ​​អនុគ្រោះ​ពន្ធ ដែល​ផ្តល់​ដល់​កម្ពុជា ដោយសារ​​តែ​របប​លោក ហ៊ុន សែន រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​​ប្រជាធិបតេយ្យ។

នៅក្នុង​សេចក្តីថ្លែងការណ៍ កាលពីថ្ងៃម្សិលមិញ លោក ថិត គ្រូស បញ្ជាក់ថា សហរដ្ឋអាមេរិក ចង់ឃើញកម្ពុជា​មានប្រជាធិបតេយ្យ និង ការ​គោរពសិទ្ធិមនុស្ស ទើបផ្តល់ការអនុគ្រោះពន្ធ​បែបនេះ។ ប៉ុន្តែ លោក ហ៊ុន សែន បាន​កេង​ប្រវ័ញ្ច​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ។ លោក ហ៊ុន សែន មិនបានបំពេញ​ទៅតាម​លក្ខខណ្ឌជាមូលដ្ឋាន នៃ​បទដ្ឋាន​សិទ្ធិ​ការងារ បំផ្លាញ​​សុចរិត​ភាព​​នៃ​​ប្រព័ន្ធបោះឆ្នោត​នៅកម្ពុជា និង ផ្តេកផ្តួលខ្លាំង​ទៅ​រក​ប្រទេសចិនកុម្មុនីស្ត។ លោក ថិត គ្រូស បន្ថែមថា ប្រទេស​ដែល​បំផ្លាញ​ប្រជាធិបតេយ្យ និង រំលោភបទដ្ឋានការងារ និង សិទ្ធិមនុស្ស មិន​​សម​​ទទួល​បាន​​ការ​​អនុគ្រោះ​ពន្ធ​នេះ​ទេ។

សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប គឺ​ជា​ទី​ផ្សារ​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​របស់​កម្ពុជា សម្រាប់​ការ​នាំ​ចេញ​ផលិត​ផល​ក្នុង​ស្រុក ដែល​កម្ពុជា​ផលិត ក្នុង​នោះ​មាន​ដូច​ជា សំលៀក​បំពាក់ ស្បែក​ជើង ផលិត​ផល​ធ្វើ​ពី​ស្បែក ប្លាស្ទិក ម្ហូប​អាហារ និង​ផលិត​ផល​កសិកម្ម​ជា​ដើម។

ទាំង​សហរដ្ឋ​អាមេរិក និង​ទាំង​សហភាព​អឺរ៉ុប សុទ្ធ​តែ​បាន​ផ្តល់​​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ឬ​មិន​គិត​ពន្ធ​នេះ​​ដល់​កម្ពុជា។ សហរដ្ឋ​អាមេរិក ផ្តល់ការអនុគ្រោះពន្ធ​ដល់កម្ពុជា តាម​រយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) តាំង​ពី​ឆ្នាំ​១៩៩៧។ កម្ពុជា​ទទួល​បាន​​ការ​មិន​យក​ពន្ធ​សរុប​តម្លៃ ៤០០​លាន​ដុល្លារ ពី​សហរដ្ឋ​អាមេរិក តាមរយៈការអនុគ្រោះពន្ធនេះ។ ចំណែក​ឯ​សហភាព​អឺរ៉ុប​ក៏​ផ្តល់​ការ​​អនុគ្រោះ​ពន្ធ​ តាម​រយៈ​កម្មវិធី​​អ្វីៗ ទាំង​​អស់​​លើក​​លែង​​តែ​​អាវុធ (Everything But Arms, EBA) តាំង​ពី​ឆ្នាំ​២០១២។ ក្នុង​មួយ​ឆ្នាំៗ ​កម្ពុជា​​ទទួល​​បាន​​​ការ​​​មិន​​​យក​​​ពន្ធ​​​សរុប​​​តម្លៃ​​​ជិត ៧០០​លាន​​ដុល្លារ​​ពី​​​សហភាព​​​អឺរ៉ុប។

សហភាពអឺរ៉ុប បានជូនដំណឹងជាផ្លូវការដល់របបលោក ហ៊ុន សែន តាំង​ពី​ដើម​ខែ​តុលា ឆ្នាំ២០១៨ ថា ​នឹង​​​ដក​​ការ​​អនុគ្រោះ​​ពន្ធ EBA នៅ​អំឡុង​ខែ​មីនា ឆ្នាំ​នេះ បើ​របប​លោក ហ៊ុន សែន មិន​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​​ឡើង​វិញ​ទេ។

ចំណែកសហរដ្ឋអាមេរិកវិញ នេះគឺលើកទីមួយហើយ ដែលព្រឹទ្ធសភាអាមេរិក ចាប់​ផ្តើម​​ធ្វើ​​សេចក្តី​​​ស្នើ​​ច្បាប់ ដើម្បី​​កាត់​​​ផ្តាច់​​ការ​​​អនុគ្រោះ​​ពន្ធ​​​ពី​​កម្ពុជា​​ដែរ បើ​​របប​លោក ហ៊ុន សែន នៅ​តែ​មិន​​ស្តារ​​ស្ថានភាព​បច្ចុប្បន្ន ឲ្យ​​ប្រសើរ​ឡើង​វិញ ទៅ​​តាម​​ការ​​ចង់​បាន​​​របស់​​សហគមន៍​​អន្តរជាតិ​។

សមាជិករដ្ឋសភាអាមេរិកឯណោះ ក៏គ្រោងនឹង​ស្នើច្បាប់​ដាក់ទណ្ឌកម្ម​លើ​លោក ហ៊ុន សែន និង​មន្រ្តី​របប​នេះ​សា​ជា​ថ្មី នៅ​ដើម​ឆ្នាំ២០១៩ នេះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

5 Responses to "សមាជិកព្រឹទ្ធសភាអាមេរិក ស្នើ​​ច្បាប់​ផ្តាច់​ការ​អនុគ្រោះ​ពន្ធ​ពី​របប​លោក ហ៊ុន សែន"

  1. so socheath says:

    ស្តាប់អ្ហែងព្រុសអារឿងអញ្ចឹងៗ អញលឺ រហូតដល់ថ្នាក់ស្រគៀរក្បាលក្តអញហើយអ្ហា !
    តែទីបញ្ចប់ វានៅតែផេះ ដដែលទេ អា អើយ !

  2. Anonymous says:

    This country will be bleeding slowly like Venezeala ‘ now that country against U S and international plunge down ‘ haha so cambodia will be the same ‘ we wait and see’

  3. so socheath says:

    ស្អីអាមូស ! កម្ពុជាដូចវេ នេ ហ្សូអេឡា ?
    កម្ពុជាត្រូវខ្សោះឈាមព្រោះប្រឆាំងអាមេរិក ?
    អាមេរិកជួយអភិវឌ្ឍន៍ស្អី ដល់ប្រទេសខ្មែរខ្លះហើយ ?
    អូ !ហូ អ្ហែងដេកចាំមើលចុះអាមូស អាស្បែកឆ្កែ អាកញ្ជះបរទេស ។ ខ្លួនជាខ្មែរ ចេះនិយាយ
    សរសេរភាសាខ្មែរ តែអ្ហែងដាក់ខ្លួន ជាឆ្កែបរទេសដាច់ថ្លៃ សូម្បីភាសាជាតិអ្ហែងមិនសរសេរផង
    តើនេះមិនជាសារជាតិ ពូជអាតិរច្ឆាន ភ្លេចសារជាតិខ្លួនឯងជាខ្មែរទេឬ ?
    អញ្ចឹងទេ ចង់ឲ្យគេគាំទ្រអាពូជឆ្កែ កញ្ជះបរទេសដាច់ថ្លៃអ្ហែងនេះផង ?
    វាទាល់តែយូរហើយយារ ឯេណោះអាពូជឆ្កែ បានគាំទ្រពួកអ្ហែង អាឆ្កែកញ្ជះបរទេស ?
    បារាំង អង់គ្លេស ចិន ច្រើនភាសាទៀត អញចេះ និយាយ សរសេរ ដូរបាយសីបាន ។ តែអញ
    កម្រប្រើវាណាស់ លើកលែងតែផ្លូវការជៀសមិនរួច ។
    អញ ជាតិ​អញ វប្បធម៍អញ ភាសាអញ ទាំងនេះជាសភាវពិត អត់ងាករេរបស់អញ
    ចំពោះជាតិមាតិភូមិរបស់ខ្លួន ។
    គួរខ្មាស់ ខេមញូ អ្ហា ! ប្រើភាសាជាតិខ្លួនអត់ចន្លោះទេ ។ នេះអញសរសើរដោយស្មោះ !

  4. so socheath says:

    ការទាស់ទែងគ្នារបស់លោក Trump នៅលើការបិទរដ្ឋាភិបាលយូរបំផុតមិនធ្លាប់មាន
    ——————-
    នៅពេលដែលលោកប្រធានាធិបតី Trump បានធ្វើដំណើរដ៏កម្រមួយទៅកាន់កាពីតូល
    កាលពីសប្តាហ៍មុនគាត់ត្រូវបានគេរំពឹងថានឹងធ្វើយុទ្ធសាស្ត្រអំពីរបៀបបញ្ចប់ការបិទរដ្ឋាភិបាល
    ដែលគាត់បានញុះញង់។ ផ្ទុយទៅវិញគាត់បានចំណាយពេល 20 នាទីសេសសល់ជាលើកដំបូង
    ដែលបានផ្ដល់សារទូរលេខមួយអំពីការឈ្នះរបស់គាត់។
    លោកប្រធានាធិបតីបានប្រាប់សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋកាលពីថ្ងៃពុធ
    នៅឯពិធីអាហារថ្ងៃត្រង់មួយដែលបិទទ្វារថា យើងកំពុងឈ្នះលើប្រទេសស៊ីរីហើយយើងកំពុងឈ្នះលើ
    សង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិនផងដែរ។ យោងតាមមន្ត្រីដែលបានចូលរួមក្នុងកិច្ចពិភាក្សារបស់លោកប្រធានាធិបតីលោក Trump បានសន្និដ្ឋានថាពួកគេអាចឈ្នះលើអន្តោប្រវេសន៍ប្រសិនបើសាធារណរដ្ឋនិយមបានជាប់គាំង
    ជាមួយគ្នា តាមអ្វីដែលឥឡូវនេះជាការបិទរដ្ឋាភិបាលសហព័ន្ធដែលវែងជាងគេ
    នៅក្នុងប្រវត្តិសាស្ត្រអាមេរិក។
    បញ្ហានោះគឺថាលោកត្រាំមិនបានផ្តល់ផ្លូវទៅរកជ័យជម្នះទេក្រៅពីការគាប់គាំង។
    កិច្ចចរចាររវាងគណបក្សទាំងពីរនៅតែជាប់គាំងនៅចុងសប្តាហ៍នេះបន្ទាប់ពីប្រធានាធិបតីបានធ្វើការ
    ចរចារចុងក្រោយជាមួយលោកណាន់ស៊ី ផេឡូស៊ី Nancy Pelosi ប្រធានសភាជាតិឌី កាលីហ្វ D-Calif និងមេដឹកនាំជនជាតិភាគតិចលោក ឆាល អ៊ីស្គូមើរ៍ Charles E. Schumer (D-N.Y. )
    ដោយដើរចេញពីបន្ទប់។ ជាមួយគ្នានោះ Trump បានប្តេជ្ញាចិត្តដើម្បីផ្តល់នូវការសន្យាយុទ្ធនាការចុះហត្ថលេខារបស់គាត់ក្នុងការកសាងជញ្ជាំងព្រំដែន
    និងគណបក្សប្រជាធិបតេយ្យឈរយ៉ាងរឹងមាំប្រឆាំងនឹងអ្វីដែលពួកគេចាត់ទុកថាជាដំណោះ
    ស្រាយអសីលធម៌និងគ្មានប្រសិទ្ធភាពចំពោះអន្តោប្រវេសន៍ខុសច្បាប់គ្មានចំនុច
    បញ្ចប់នៃភាពមិនប្រក្រតី។
    Trump មានជំនឿចិត្តកាលពីថ្ងៃសៅរ៍អំពីការដោះស្រាយរបស់គាត់។ គាត់ថា “ខ្ញុំពិតជាមានផែនការមួយនៅលើការបិទនេះ” គាត់បានបង្ហោះពាក្យបែបនេះ។ គាត់ថាប៉ុន្តែដើម្បីយល់ពីផែនការនោះ អ្នកត្រូវតែយល់ពីការពិតដែលថាខ្ញុំបានឈ្នះ
    ការបោះឆ្នោតហើយខ្ញុំបានសន្យាថានឹងមានសុវត្ថិភាពនិងសន្តិសុខសម្រាប់ប្រជាជនអាមេរិក»។

    ប្រធានាធិបតីដែលអ្នកបោះឆ្នោតបោះឲ្យគាត់ ជាអ្នកជំនួញលំដាប់ពិភពលោក
    បានបង្ហាញថាគាត់គឺជាអ្នកចរចាមិនគួរឱ្យទុកចិត្ត។ ការបោកបក់ជាលើកដំបូងជាមួយរដ្ឋាភិបាលបែងចែកមួយ Trump គាត់បានរិះគន់ពីភាពម្ចាស់ការនៃការបិទទ្វាររបស់គាត់ ហើយបានបន្ទោសទៅលើគណបក្ស
    ប្រជាធិបតេយ្យដោយការប្រកាសអាសន្នជាតិ ដើម្បីសាងសង់ជញ្ជាំងបើទោះគ្មានការយល់ព្រម
    ពីសភានិងគាំទ្រសកម្មភាពដ៏គ្រោះថ្នាក់បែបច្បាប់និងនយោបាយរបស់គាត់ក្តី ។
    ខណៈពេលដែលក្រុងវ៉ាស៊ីនតោនបានត្រៀមលក្ខណៈ សម្រាប់ព្យុះព្រឹលកាលពីព្រឹកថ្ងៃសៅរ៍កន្លងទៅនេះ
    លោកត្រាំ ត្រូវបានគេដឹកយកមកចុះចត នៅក្នុងសង្កាត់ឯកជនរបស់គាត់នៅឯសេតវិមាន ។
    គាត់បាននិយាយចំអកដល់ពួកអ្នកប្រជាធិបតេយ្យ។ គាត់បានសរសេរក្នុងសារមួយថា “ខ្ញុំនៅសេតវិមានរង់ចាំអ្នក!” ។ ប្រធានាធិបតីត្រាំបានអះអាងថាមានភាពច្របូកច្របល់ក្នុង
    រដ្ឋបាលរបស់លោក – “ការពិតមានស្ទើរតែគ្មាននរណាម្នាក់នៅក្នុង W.H ។ ប៉ុន្តែខ្ញុំ “គាត់បានសរសេរហើយបានប្រកែកថាគណបក្សនេះគឺនៅលើគណបក្សប្រជាធិបតេយ្យ
    ដើម្បីដួលរលំនិងយល់ព្រមដើម្បីបំពេញតាមតម្រូវការរបស់គាត់សម្រាប់ $ 5,7 ពាន់លានដុល្លារនៅក្នុងការផ្តល់មូលនិធិជញ្ជាំង។
    រដ្ឋាភិបាលអាចបើកឡើងវិញប្រសិនបើលោក Trump បានយល់ព្រមចុះហត្ថលេខាលើច្បាប់ផ្តល់
    មូលនិធិដល់រដ្ឋាភិបាលដែលកំណែទាំងនោះបានឆ្លងកាត់សភាទាំងពីររួចទៅហើយនិងធ្វើ
    ឱ្យមានការជជែកដេញដោលអំពីសន្តិសុខតាមព្រំដែន។

    យោងតាមមន្ត្រីដែលមានចំណេះដឹងអំពីការសន្ទនាបានអោយដឹងថានៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍
    រហូតដល់ថ្ងៃផុតកំណត់ដើម្បីផ្តល់មូលនិធិដល់រដ្ឋាភិបាល លោក Trump ត្រូវបានគេព្រមានម្តងហើយ
    ម្តងទៀតអំពីគ្រោះថ្នាក់នៃការបិទទ្វារ ប៉ុន្តែគាត់នៅតែសម្រេចចិត្តបន្ត។

    មេដឹកនាំភាគច្រើននៃព្រឹទ្ធសភាមីត ម៉ាក់ខូណែល Mitch McConnell (R-Ky ។ ) បានប្រាប់ទៅប្រធានាធិបតីថា គាត់(ត្រាំ)គ្មានអានុភាពនិងគ្មានយុទ្ធសាស្រ្តច្បាស់លាស់
    គាត់នឹងត្រូវបាន “ដាក់ក្នុងអន្លង់” ។ គាត់បានព្យាយាមធ្វើរឿងនេះទៅឱ្យ Trump ថាបើទោះបី
    ជាលោកផេឡូស៊ី Pelosi និង ក្រុមមន្រ្តីទាំងនេះបាននិយាយថាលោក ស្គូមើរ៍ Schumer មានចំណាប់អារម្មណ៍ក្នុងការកាត់បន្ថយកិច្ចព្រមព្រៀងជាមួយគាត់ពួកគេនឹងត្រូវបានរារាំងពីការ
    ធ្វើសម្បទានដោយសារតែសម្ពាធគណបក្សប្រជាធិបតេយ្យផ្ទៃក្នុងប្រឆាំងនឹងជញ្ជាំងរបស់លោក Trump ។

    លោក ប៉ូលឌី រ៉ៃអ៊ិន Paul D. Ryan ជាប្រធានសភា (R-Wis ។ ) បាននិយាយជាមួយលោក Trump តាមទូរស័ព្ទ 45 នាទីមុនថ្ងៃបិទ ដោយព្រមានថាគាត់មិនមានមធ្យោបាយដើម្បីឈ្នះទេ
    ខណៈដែលគាត់ដើរចូលទៅក្នុងវិមានកាពីតូល នៅខាងក្រៅ ក្បែរបន្ទប់សន្និសីទមួយដែលគណបក្សសាធារណរដ្ឋបានជួបប្រជុំគ្នា។ មេដឹកនាំភាគច្រើននៅពេលនោះ មានខេវិន ម៉ាក់ខាធី
    Kevin McCarthy (R-Calif ។ ) បានព្រមានអំពីគ្រោះថ្នាក់នៃការបិទរដ្ឋាភិបាលក្នុងអំឡុង
    រដូវបុណ្យណូអែល។
    (នៅមានត)

  5. so socheath says:

    ការទាស់ទែងគ្នារបស់លោក Trump នៅលើការបិទរដ្ឋាភិបាលយូរបំផុតមិនធ្លាប់មាន ( តទី១)
    ——————-
    នៅខាងក្នុងនៃបន្ទប់ក្នុងវិមានកាពីតូល សមាជិកមួយចំនួននៃសមាជិករឹងមាំជាច្រើនបានជំរុញ
    ឱ្យមានការបែងចែកការចំណាយលើជញ្ជាំងព្រំដែនដោយលើកហេតុផលថាអ្នកគាំទ្រស្នូលរបស់
    Trump នឹងបះបោរបើមិនធ្វើដូច្នេះទេ។ ប៉ុន្តែម៉ាក់ខាធី McCarthy បានសួរថា “ប្រាប់ខ្ញុំតើមានអ្វីកើតឡើងនៅពេលដែលយើងបិទ?
    ខ្ញុំចង់ដឹងថាអ្វីដែលយើងនឹងផ្លាស់ប្តូរជាបន្តបន្ទាប់ “។
    មន្ត្រីជាន់ខ្ពស់ជាន់ខ្ពស់នៅសេតវិមានបានបញ្ជាក់ថា មេដឹកនាំគណបក្សសាធារណរដ្ឋគឺជា ការគាំទ្រ នៅទូទាំងការបិទទ្វាររដ្ឋាភិបាល ។
    ចំណែកទីប្រឹក្សារបស់ Trump កំពុងព្យាយាមបង្កើតផ្លូវចេញចូលមួយ ខណៈពេលដែលកំពុងបិទទ្វារ
    ឈប់រយៈពេលប៉ុន្មានសប្តាហ៍ទីមុខទៀត។ ជំនួយការរូបនេះបាននិយាយថា មានយុទ្ធសាស្ត្រ
    តិចតួចណាស់នៅសេតវិមាន។
    មនុស្សជាច្រើនមានការខកចិត្ត ចំពោះការតាមពាក្យសម្ដីរបស់មនុស្សម្នាក់ដែលរុញចេញ ដែលការបិទនេះ
    បានកើតចេញពីការខកចិត្តរបស់ម្នាក់នោះ។ ដោយមានការខឹងសម្បារ ដែលលោក(ត្រាំ) ត្រូវបាន
    រារាំងដោយពួកមេដឹកនាំគណបក្ស និងជំនួយការផ្ទាល់របស់ខ្លួនពីការរកប្រាក់បន្ថែមសម្រាប់
    កសាងជញ្ជាំងនៅឆ្នាំ 2018 ដែលត្រូវបានរិះគន់ដោយការរិះគន់អភិរក្សនិងដោយសារតែការបរាជ័យ
    ក្នុងវគ្គពាក់កណ្តាលរបស់គណបក្ស លោក Trump បានសម្រេចនៅចុងខែធ្នូដើម្បីចូលទៅ
    ក្នុងការប្រយុទ្ធតាមព្រំដែន បន្ទាប់ពីត្រូវបានលើកទឹកចិត្តដោយ រីពម៉ាក់ មៀដូស Reps Mark Meadows (RN.C. ) និងជីម ហ្ស័រដាន់ Jim Jordan (R-Ohio)ដែលអ្នកទាំងពីរ ជាអ្នកអភិរក្សរឹង។ វាជាការសំរេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលដល់លោកម៉ាក់ខូណែល McConnell និងអ្នកដទៃទៀតដែលគិតថា ពួកគេមានការធានាពីសេតវិមានថាការបិទនឹងត្រូវបានជៀសវាង។
    លោក ញូ គីនគ្រីច Newt Gingrichដែលជាអ្នក គាំទ្រ Trump និងដែលជាអ្នកគាំទ្ររដ្ឋាភិបាលនៅក្នុងរដ្ឋបាលគ្លីនតុនក្នុងអំឡុងពេលបិទទ្វារជាយូរមកហើយនោះដែរនោះ គឺវាជាវគ្គមួយនៃការ
    បិទទ្វារសម័យគ្លីនតុន ហើយដែលត្រូវបានគេចាត់ទុកថាជាគ្រោះមហន្តរាយមួយសម្រាប់គណបក្ស
    សាធារណរដ្ឋនិយម។ គាត់ថា កេរ្ដិ៍ឈ្មោះរបស់គាត់ទាំងស្រុង, ទំនាក់ទំនងទាំងស្រុងរបស់គាត់ជាមួយនឹងមូលដ្ឋាន,វាជាមុខងារទាំងអស់នៃការប្តេជ្ញាចិត្ត
    លើរឿងធំទ្រ។ បើសិនជាគាត់បដិសេធមិននិយាយអំពីរឿងនេះទេនោះលោកផេឡូស៊ី Pelosi នឹងមានការលើកទឹកចិត្តយ៉ាងខ្លាំង ដែលពីរឆ្នាំខាងមុខនឹងក្លាយជាសុបិនអាក្រក់មួយ។

    ខណៈដែលការបិទទ្វារបានអូសទាញ អ្នកជំនួយបាននិយាយថា លោក Trump បានអួតថា
    គាត់មើលទៅ “រឹងមាំ” ហើយថាអ្នកគាំទ្ររបស់គាត់មានខ្នងរបស់គាត់។ គាត់នៅមើលពីរបីសប្តាហ៍ទៀត ដែលជាការប្រកួតប្រជែងផ្នែកទំនាក់ទំនងសាធារណៈ ពីមួយម៉ោងទៅមួយម៉ោងជាងការចរចារ
    ច្បាប់ដែលមានភាពតឹងតែង ដែលកំពុងព្យាយាមធ្វើឱ្យមានទស្សនៈ ប្រឆាំងនឹងអាស័យដ្ឋាន ការិយាល័យរាងពងក្រពើ Oval Office ប្រធានាធិបតី និងធ្វើដំណើរកម្សាន្តដ៏ល្បីទៅកាន់
    រដ្ឋតិចសាស់ដើម្បីស្ទង់មើលសហរដ្ឋអាមេរិក – មិចស៊ីកូនោះគឺព្រំដែន ព្រំដែន។
    លោក វីល្លាម អេ ហ្គាលស្តុនWilliam A. Galston ជាសមាជិកជាន់ខ្ពស់ផ្នែកអភិបាលកិច្ចនៃវិទ្យាស្ថាន
    ប្រូឃីង Brookings បាននិយាយថា “គាត់បានប្តេជ្ញាចិត្តដូចដែលគាត់ធ្លាប់ធ្វើពីថ្ងៃទីមួយ
    មិនមែនដើម្បីបំបែកជំនឿទៅលើមនុស្សដែលបាននាំគាត់ឱ្យធ្វើជាប្រធានាធិបតីនោះទេ” ។ “ខ្ញុំមិនដែលឃើញប្រធានាធិបតីដែលខ្វាយខ្វល់ពីការពង្រីកបណ្តឹងឧទ្ធរណ៍របស់គាត់ទេ” ។
    Trump បានបង្ហាញការប្តេជ្ញាចិត្តច្រើនជាងការគណនា។ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
    លោកបានរស់នៅឯសេតវិមានតែម្នាក់ឯងដោយដកចេញនូវការទាមទារនិងការមិនសប្បាយចិត្ត
    របស់លោក។
    ប៉ុន្តែមន្ត្រីវ៉េសវីង (ស្លាបខាងលិច West Wing )ជាន់ខ្ពស់មួយចំនួនបានពិពណ៌នាថា អគារនេះថាជា “ទីក្រុងខ្មោច” ឬ “ដីគ្មាននរណាម្នាក់” ។
    (មានត)