លោក​ ​ហ៊ុន សែន​ ​ព្រមាន​ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​មន្ត្រី​បក្ស​ជំទាស់​ ​បើ​អឺរ៉ុប​ដក​កម្ពុជា​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​EBA

កម្ពុជា


រូបឯកសារ៖ លោក​ ហ៊ុន សែន​​ មេ​បក្ស​កាន់​អំណាច​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ ​ដែល​ប្រមូលផ្តុំ​នៅ​ឯ​ផ្លូវ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​មុន​ពេល​ហែក្បួន​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​ថ្ងៃ​ចុង​ក្រោយ​ ​នា​ថ្ងៃទី​០២​មិថុនាឆ្នាំ២០១៧។​ ​(នៅ វណ្ណារិន/VOA)


14 មករា 2019
កាន់ វិច្ឆិកា
វីអូអេខ្មែរ

នៅ​ថ្ងៃចន្ទ​នេះ​ ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​បាន​ថ្លែង​ថា​លោក​នឹង​ចាប់​មន្រ្តី​គណបក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ​បន្ថែម​ ​ប្រសិន​បើ​សហគមន៍​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ ​ដោយ​លោក​ថា​ដោយ​សារ​មន្រ្តី​បក្ស​ប្រឆាំង​គឺជា​អ្នក​អំពាវនាវ​ឲ្យ​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា។

នៅ​ថ្ងៃ​ចន្ទ​នេះ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ព្រមាន​ដាក់​ដាក់​សម្ពាធ​ថ្មីៗ​បន្ថែម​ទៀត​ទៅ​លើ​ក្រុម​មន្រ្តី​បក្ស​ប្រឆាំង​ ប្រសិន​បើ​សហភាព​អឺរ៉ុបដក​កម្ពុជា​ចេញ​ពី​កិច្ចអនុគ្រោះ​ពន្ធ​លើ​ការ​នាំ​ចេញ​ ​«គ្រប់​មុខ​ទំនិញ​លើក​លែង​តែ​សព្វាវុធ»​ ​ដែល​ហៅ​កាត់​ថា​ ​EBA​ ​មែន​នោះ។

ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣​ ​កាត់​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​កណ្តាល​ ​នៅ​ព្រឹក​ថ្ងៃ​ទី១៤​ ​ខែ​មករា​ ​ឆ្នាំ​២០១៩​នេះ​ ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ថ្លែង​ដោយ​សំដៅ​លើ​សហភាព​អឺរ៉ុប​ដែល​ព្រមាន​ដក​ពន្ធអនុគ្រោះ​នៃការ​នាំ​ចេញ​ពី​កម្ពុជា​ថា​ ​ការ​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា​ស្មើ​នឹង​ការ​សម្លាប់​គណបក្ស​ប្រឆាំង។​ ​លោក​បន្ថែម​ថា ​ក្រុម​មន្រ្តី​បក្ស​ប្រឆាំង​ជា​អ្នក​អំពាវនាវ​ឲ្យ​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា​ ​ដូច្នេះ​លោក​ថា​ ប្រសិនបើ​អន្តរជាតិ​ពិត​ជា​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា​មែន​ ​នោះ​លោក​នឹង​បន្ថែម​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​ក្រុម​ប្រឆាំង​ដែល​កំពុង​ស្ថិត​នៅ​កម្ពុជា។

​ថ្លែង​ដោយ​លើក​ឡើង​ពី​ខួប​នៃ​ការ​ឡើង​កាន់​អំណាច​ជា​នាយក​រដ្ឋ​មន្រ្តី​បានចំនួន​៣៤​ឆ្នាំ​គត់​ផង​នោះ​ ​លោក​ ​ហ៊ុន សែន​ ​បញ្ជាក់​ថា៖​

«ពួក​អ្នក​ឯង​រងចាំ​មើល​ទៅ​អ្នក​ឯង​សប្បាយ​ទៅ​ ​សួរ​ថា​រដ្ឋបាល​ ​ហ៊ុន សែន​ ​នឹង​ចាត់​វិធានការ​ចំពោះពួក​អាក្រក់​របៀប​ណា?​ ​ឲ្យ​ច្បាស់​លាស់​ជាមួយ​គ្នា។​ ​អ្នក​ឯង​គ្មាន​សិទ្ធិ​មក​និយាយ​ជាមួយ​ខ្ញុំ​តទៅ​ទៀត​ទេ។​ ​អញ្ចឹង​ពួក​អ្នក​មាន​ទោស​ទាំង​ប៉ុន្មាន​គឺ​ត្រូវ​បន្តទោស។​ ​អា​គួរ​តែ​រួច​ ​មិន​ឲ្យ​ហ្អែង​រួច​ខ្លួន ប្រមូល​យក​កាត់​ទោស​ហើយ។​ ​ព្រោះ​បាន​ជា​ជ្រុល​អញ្ចឹង​ទៅ​ហើយ​ ​ពួកហ្អែង​អ្នក​ធ្វើ​អាក្រក់​ ​អញ​អនុវត្ត​ច្បាប់​ ​ហ្អែង​ទៅ​ប្តឹង​ចៅហ្វាយ​ហ្អែង​ឲ្យ​ធ្វើ​បាប​អញ​ ​អញ្ចឹង​អញ​ដាក់​ជាន់​ក ​ហ្អែង​ថែម»។

កន្លង​មកលោកនាយក​រដ្ឋមន្រ្តី​ដែល​ក្តាប់​អំណាច​ពេញ​ដៃ​រូបនេះ​ ​តែង​ប្រកាស​ថា​ ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ ​គឺ​ស្មើ​ទៅ​នឹង​សាក​សព​ដែល​ស្លាប់​ហើយ​មិន​អាច​រស់​ឡើង​វិញ​យ៉ាង​ដូច្នោះ។​ ​យ៉ាង​ណា​ក្តី​នៅ​ព្រឹក​នេះ​លោក​ ​ហ៊ុន សែន​ ​បាន​ប្រកាស​បើក​ឲ្យ​សហគមន៍​អឺរ៉ុប​ជជែក​ពិភាក្សា​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ ​ជា​ជាង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា។​

លោក​ថ្លែង​ថា៖

«បើ​ចង់​ឲ្យ​ពួក​ប្រឆាំង​ងាប់​អាហ្នឹង​កាត់​ទៅ​បើ​ចង់​ឲ្យ​ពួក​ប្រឆាំង​រស់​អាហ្នឹង​កុំ​ធ្វើ​ទៅ​ ​មក​ជជែក​គ្នា​ពិភាក្សា​គ្នា​ ​កែ​លំអរ​សភាព​ការណ៍​ជាមួយ​គ្នា​ ​បន្ត​ទៅ​មុខ​ជាមួយ​គ្នា​ ​ក្នុង​ភាព​ជា​ដៃ​គូ​ស្មើ​ភាព​ ​លើ​ការ​គោរព​ឯករាជ្យ​ ​និង​អធិប​តេយ្យ។​ ​អញ្ចឹង​គេ​រង់ចាំ​ជំហាន​របស់​យើង​ ​យើង​ក៏​រង់ចាំ​ជំហាន​របស់​គេ​ដើរ​ដែរ»។

គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​គណបក្ស​ដ៏​ធំ និង​មាន​អ្នក​គាំទ្រ​ជាង​៤០​ភាគរយ​នៅ​ទូទាំង​ប្រទេស​កាល​ពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៧​ ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ ​កាលពី​ខែ​វិច្ឆិកា​ ​ឆ្នាំ២០១៧​ ​តាម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ដោយ​ចោទថា​គណបក្ស​នេះ​បាន​ឃុបឃិត​ជាមួយ​បរទេស​ ​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋា​ភិបាល​របស់​លោក​ ​ហ៊ុន សែន។​ ​នៅ​មុន​ការរំលាយបន្តិច​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​នេះ​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ ​ដោយ​ចោទ​ពីបទ​ក្បត់ជាតិ​ ​ចំណែក​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​នេះ​មួយ​ចំនួន​ធំ​បាន​ភៀស​ខ្លួន​ទៅ​បរទេស​ជា​បន្ត​បន្ទាប់​ ​និង​ខ្លះ​ស្វែង​រក​អន្តរាគមន៍​ពី​អន្តរជាតិ តាម​រយៈ​ការអំពាវ​នាវ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋបាល​របស់​លោក ហ៊ុន សែន ជា​ថ្នូរ​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​រស់​ឡើង​វិញ។

​អ្នកស្រី​ ​មូរ សុខហួរ​ ​អនុ​ប្រធាន​គណបក្ស​ប្រឆាំង​ដែល​កំពុង​ភៀស​ខ្លួន​នៅ​បរទេស​ ​ប្រាប់​ ​VOA​ ​ថា​ ​ ការ​សម្រេច​ចង់​ចរចារ​ជាមួយ​សហគមន៍​អឺរ៉ុប​គឺ​ជា​ដំណោះ​ស្រាយ​ល្អ​ដែល​រដ្ឋាភិបាល​កម្ពុជាគួរធ្វើ​ ដើម្បី​ការពារ​ការបាត់​បង់​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ដោយសារ​ការ​ដកប្រព័ន្ធ​អនុគ្រោះ​ពន្ធ។

​អ្នកស្រី​បញ្ជាក់​ថា៖​

​«សហ​គមន៍​អឺរ៉ុប​បាន​ជម្រាប​លោក​ ​ហ៊ុន សែន​ ​ពេល​ដែល​បាន​ជួប​គ្នា​នៅ​ប្រ៊ុចស៊ែល​ច្បាស់​ណាស់ នូវ​អ្វី​ដែល​ជា​លក្ខខណ្ឌ​ ​គឺ​ឲ្យ​ប្រជាធិបតេយ្យ​រស់​ឡើង​វិញ​ ​ដោះលែង​លោក​ប្រធាន​ ​កឹម សុខា​ ​ដោះ​ស្រាយ​បញ្ហា​ការ​សម្លាប់​ប្រជាធិប​តេយ្យ​ទាំង​មូល​ ​និង​ជាពិសេស​ការ​បោះឆ្នោត​កែ្លងក្លាយ​ដែល​សហគមន៍​អឺរ៉ុប​មិន​ទទួល​យក​បាន»។

​ប្រព័ន្ធ​អនុគ្រោះ​ពន្ធក្រោម​កម្មវិធី​ «គ្រប់មុខ​ទំនិញ​លើកលែង​តែ​សព្វាវុធ»​ ​(EBA)​ ​ត្រូវ​បាន​សហភាព​អឺរ៉ុបបង្កើត​ឡើង​កាលពី​ឆ្នាំ២០០១​ ​ដោយ​មាន​ការ​ព្រមព្រៀង​ថា​ ប្រទេស​ដែល​ទទួល​បាន EBA ​ត្រូវ​គោរព​សិទ្ធិ​មនុស្ស​និង​សេរីភាព​ជា​មូលដ្ឋាន។​ ​តាម​រយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ ​កម្ពុជា​បានផល​ចំណេញ​ពី​ការ​រួច​ពន្ធ​ទំនិញ​ ​នាំចេញ​ទៅ​ទីផ្សារ​អឺរ៉ុប​ ​ជិត​៧០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

កម្មករ​ជិត​ ​១លាន​នាក់​នៅ​កម្ពុជា​ ​ពឹងផ្អែក​លើ​វិស័យ​វាយនភណ្ឌ​ ​និង​ផលិតផល​ផ្សេងទៀត​ ​ដែល​រក​ចំណូល​ជាង​៥ពាន់​លាន​ដុល្លារ​ ​ក្នុង​មួយឆ្នាំ​ ​ដោយសារ​តែ​ការ​នាំ​ចេញ​ផលិតផល​ទៅ​ទីផ្សារ​អឺរ៉ុប។​ ​វិស័យ​ឧស្សាហកម្ម​នេះ​ ​គឺ​ជា​វិស័យ​សំខាន់​មួយ​ក្នុង​ចំណោម​វិស័យ​ចំនួន៤​ ​ដែល​ទ្រទ្រង់​សេដ្ឋកិច្ច​កម្ពុជា​ ​បន្ទាប់​ពី​វិស័យ​កសិកម្ម​ ​សំណង់​ ​និង​ទេសចរណ៍។

សហភាព​អឺរ៉ុប​នៅដើម​ខែ​តុលា​ ឆ្នាំ២០១៨ ​បាន​ជូន​ដំណឹង​ទៅ​រដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​ដឹកនាំ​ប្រទេស​ដោយ​ឯក​បក្ស​ថា​ ​ប្រទេស​កម្ពុជា​នឹង​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ​សម្រាប់​នាំ​ទំនិញ​ចូល​ទីផ្សារ​របស់​សហ​ភាព​អឺរ៉ុប​ ​ដោយ​សារ​តែ​ការរំលោភ​សិទ្ធិ​មនុស្ស​ និង​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិប​តេយ្យ។​ ​សហ​ភាព​អឺរ៉ុប​ក៏បាន​ទុក​ពេល​ឲ្យ​កម្ពុជា​រយៈពេល​១២ខែ​ ​ដើម្បី​ស្តារ​ស្ថានភាព​ប្រជាធិប​តេយ្យ​ឡើង​វិញ​ ​មុន​នឹង​សម្រេច​ដក​ពន្ធ​អនុគ្រោះ​ដែល​ផ្ដល់​ផល​ចំណេញ​ដល់​កម្ពុជា​ប្រមាណ​ ​៧០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ។

លោក​ ​George Edgar​ ​ឯក​អគ្គរដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ប្រាប់​ ​VOA​ ​តាម​រយៈ​សារ​អេឡិច​ត្រូនិច​ ​ឬ​អ៊ីមែល​ ​នា​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា​ ​ការ​ចាប់​ផ្តើម​នីតិវិធី​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ធ្វើ​ឡើង​ដោយ​សារ​ការព្រួយ​បារម្ភ​ពី​ការ​ធ្លាក់​ចុះ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។​ ​លោក​បន្ថែម​ថា ​រហូត​មក​ដល់​ពេល​នេះ​ នីតិវិធី​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា ​មិន​ទាន់​ត្រូវ​បាន​ចាប់​ផ្តើម​ជា​ផ្លូវ​ការ​នៅ​ឡើយ​ដោយ​ត្រូវ​រង់​ចាំ​រហូត​ដល់​រយៈពេល​១២​ខែ​ដូច​បាន​កំណត់។​

លោក​ ​George Edgar​ ​បញ្ជាក់​ពី​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​លើកឡើង​របស់​លោក​ ​ហ៊ុន សែន​ ​ឲ្យ​មាន​ការ​ចរចារ​ ក្នុង​ន័យ​ដើម​ថា៖​

«សហភាព​អឺរ៉ុប​បាន​សង្កត់​ធ្ងន់​ថា​ នៅតែ​បើក​ចំហរ​ឲ្យ​មាន​ការចរចារ​ជាមួយ​នឹង​កម្ពុជា​ ​ហើយប្រសិន​បើ​កម្ពុជា​ចាត់​វិធាន​ការ​ណាមួយភ្លាមៗ​ ដើម្បី​កែប្រែ​ស្ថានការណ៍​ដែល​បាន​ផ្តើម​ឲ្យ​មាន​នីតិវិធី​ដក​ពន្ធ​អនុគ្រោះ​ នោះ​សហភាព​អឺរ៉ុប​នឹង​ពិចារណា​ឡើង​វិញ​នូវ​ស្ថានការណ៍​នេះ»។

ការ​ព្រមាន​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ ​ធ្វើ​ឡើង​បន្ទាប់​ពី​ស្ថានការណ៍​នយោបាយ​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មាន​ការ​ធ្លាក់​ចុះ។​ ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​ឈ្នះ​យក​អាសនៈ​ទាំង​អស់​ចំនួន​១២៥​ ​កាលពី​ការ​បោះឆ្នោត​ជាតិ​ខែកក្កដា ឆ្នាំ​២០១៨ ក្រោយ​ពី​តុលាការ​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិនិង​ហាមឃាត់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​នេះចំនួន​១១៨​រូប​ ​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥ឆ្នាំ។​ ​ចំណែក​ការ​បង្ក្រាប​លើ​សង្គម​ស៊ីវិល​ ​ការ​រឹតត្បិត​លើ​សារ​ព័ត៌មាន​ឯករាជ្យ​ ​ព្រមទាំង​ការ​រឹតត្បិត​ក្រុម​សំឡេង​ប្រឆាំង​ ​ក៏​ជាផ្នែក​មួយ​ដែល​ធ្វើឲ្យ​មាន​ការ​ព្រ​មាន​ដាក់​ទណ្ឌកម្ម​ ​និង​រិះគន់​ផង​ដែរ។

ក្រុម​សហជីព​ ​អ្នក​ឃ្លាំមើល​សង្គម​ ​និង​អ្នកធ្វើការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​កម្មករ​ជាច្រើន​បាន​លើកឡើង​ជា​បន្ត​បន្ទាប់​ពី​ការ​ព្រួយបារម្ភ​និង​ផល​ប៉ះពាល់​ថា​ ​កម្ពុជា​អាច​ប្រឈម​នឹង​វិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ​ ​ប្រសិនបើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ត្រូវ​បាន​ដកចេញ​ពី​កម្ពុជា។​ ​ពួកគេ​ក៏​បាន​ស្នើ​ឲ្យ​មានការ​ចរចា​រវាង​ភាគី​រដ្ឋា​ភិបាល​និង​គណៈកម្មការ​សហភាព​អឺរ៉ុប​ ​នៅ​មុន​ពេល​មានការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​«គ្រប់​មុខ​ទំនិញ​លើកលែង​សព្វា​អាវុធ»​ ​ជា​ផ្លូវការ។

យ៉ាង​ណា​ក្តី​ទាំង​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​និង​មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​បាន​ប្រកាស​ជា​រឿយៗ​ថា​ ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ឬការ​ដាក់​ទណ្ឌកម្ម​ណាមួយ​ពី​អន្តរជាតិ​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្ពុជា​នោះទេ។​ ​ពួកគេ​ក៏​បាន​បញ្ជាក់​ថា​ ​ការ​រំលាយ​គណបក្ស​ប្រឆាំង​និង​ការ​បង្ក្រាប​នានា​ដែល​អន្តរ​ជាតិ​ហៅ​ថា​ជា​ការបង្ក្រាប​ដែលធ្វើ​ឲ្យ​ខូចខាត​ប្រជាធិបតេយ្យ​នោះ​ ​គឺ​ជាការ​អនុវត្តច្បាប់​ស្រប​តាម​ប្រទេស​នីតិរដ្ឋ​ប៉ុណ្ណោះ៕

What Next?

Recent Articles

5 Responses to "លោក​ ​ហ៊ុន សែន​ ​ព្រមាន​ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​មន្ត្រី​បក្ស​ជំទាស់​ ​បើ​អឺរ៉ុប​ដក​កម្ពុជា​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​EBA"

  1. Anonymous says:

    All the opposition party members are already under Hun Sen control so regardless the pressure from international community, opposition parties have been eliminated. All the speeches hun Sen made, nothing new to the international prediction so don’t expect any changes. Go ahead Hun Sen show your killing skills that left over from the killing field during 1975-1979 . No doubt you are the best killer who loves to kill your own people to satisfy your Vietnam boss. The international community stands for democracy only and none of them want to be part of your dictatorship.

  2. Anonymous says:

    European union and US knew Hun Sen will continue to destroy democracy so they lately relocate their business to other countries and this is a Cambodia crisis that Hun Sen chose to live with. New threats using opposition party to intimidate international community will never work because their policies will never negotiate with dictators. This is a a sign of despairation for Hun Sen loosing power. Don’t cry like a baby because you always said Cambodia never rely on any other countries.

  3. Anonymous says:

    please look at his dump face you are not a piece of my sit . your childish head is so dump beyond a human being . my request is please do not murder more Cambodian . you dumb ass

  4. Anonymous says:

    Hun sen followed the country of Venezeala ‘ so this little country will be bleeding slowly and will go back to year 1979 to 1989 ‘ and next door countries applause and said tiger economy ‘ haha

  5. so socheath says:

    រ៉ុង ឈុន និងបក្ខពួកស្នើតុលាការ ផ្តល់ក្របខណ្ឌ
    ក្រសួងអប់រំវិញ
    រ៉ុង ឈុន ដែលគេដឹងថា ជាអតីតប្រធានសមាគម គ្រូបង្រៀនកម្ពុជាឯករាជ្យ និងមានតួនាទី
    ក្នុងក្រសួងអប់រំ យុវជន និងកីឡាផងដែរនោះ មាននិន្នាការគាំទ្រ អតីតគណបក្ស
    សង្រ្គោះជាតិ ដែលត្រូវបានអតីតបក្សប្រឆាំងនេះ បញ្ជូនឲ្យទៅធ្វើជាសមាជិក គណៈកម្មាធិការជាតិ
    រៀបចំ ការបោះឆ្នោត(គ.ជ.ប) ព្រមទាំងគ្នីរគ្នា១០នាក់ផ្សេងទៀត បានស្នើសុំតុលាការផ្តល់ក្របខណ្ឌ
    ក្រសួងអប់រំវិញ ក្រោយស្នើសុំចូលក្របខណ្ឌក្រសួង មិនទទួលបានជោគជ័យ កាលពីដើមឆ្នាំ២០១៨។
    រ៉ុង ឈុន ត្រូវបានអតីត CNRP បញ្ចូលជាសមាជិក គ.ជ.ប ក្រោយមានការព្រមគ្នា រវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង បន្ទាប់បោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ ប៉ុន្តែកាន់តួនាទីមិនបានប៉ុន្មានឆ្នាំផង រ៉ុង ឈុន បានដាក់ពាក្យ លាឈប់ និងក្រោយមកគណបក្ស
    ដែល រ៉ុង ឈុន គាំទ្រ ត្រូវបានតុលាការរំលាយចោល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ។
    ក្រោយមក រ៉ុង ឈុន បានដាក់ពាក្យ ចូលបម្រើការងារនៅអង្គភាពចាស់ ស្ថិតក្រោមការគ្រប់គ្រង
    របស់ក្រសួង ប៉ុន្តែ ក្រសួងមិនទទួលយកទេ ។
    យោងតាមពាក្យបណ្តឹងប្តឹង ទៅប្រធានសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ដែលមានស្នាមមេដៃទាំង១១រូប រ៉ុង ឈុន បានរៀបរាប់ថា ពួកគាត់បានដាក់ពាក្យ ឲ្យស្ថិតនៅក្រៅក្របខណ្ឌដើម ដែលក្រសួងបានអនុញ្ញាតច្បាប់ ឲ្យស្ថិតនៅក្រៅក្របខណ្ឌដើម តាមការស្នើសុំ ដើម្បីទៅបម្រើការងារ ជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក្រុមប្រឹក្សាស្រុក ខណ្ឌ ក្រុមប្រឹក្សារាជធានី-ខេត្ត និងជាសមាជិកគ.ជ.ប។ បន្ទាប់ពីតុលាការកំពូលរំលាយ គណបក្សសង្រ្គោះជាតិ ត្រូវបាត់បង់ពីតួនាទី និងលាលែងពីសមាជិក គ.ជ.ប។
    រ៉ុង ឈុន បន្តថា “ក្រោយពីអស់តួនាទីនៅអង្គភាពថ្មី ក៏ពួកយើងខ្ញុំបានដាក់ពាក្យ សុំចូលបម្រើការងារ នៅអង្គភាពចាស់វិញ ។ ចំពោះករណីសុំចូលបម្រើការងារវិញនេះ ក្រសួងមិនបានចេញប្រកាស ឲ្យពួកយើងខ្ញុំចូលបម្រើការងារវិញទេ ផ្ទុយទៅវិញ ក្រសួង បានចេញប្រកាស លុបឈ្មោះពួកយើងខ្ញុំទាំងអយុត្តិធម៌ ចេញពីក្របខណ្ឌ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ដោយចោទប្រកាន់មកលើពួកយើងខ្ញុំថា បោះបង់ចោលការងារ និងមួយចំនួនទៀត អវត្តមានគ្មានច្បាប់អនុញ្ញាត” ។
    តាមការរៀបរាប់ក្នុងលិខិតស្នើទៅតុលាការ គឺពួកគាត់មិនសុខចិត្ត ទៅនឹងការប្រកាសរបស់ក្រសួង ដោយពួកគាត់អះអាងថា មិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ហើយថា ការលុបឈ្មោះនេះ មិនបានអនុវត្តតាមនីតិវិធីរដ្ឋបាលទេ ៕
    ហាស ! ហាស
    រវល់ឡប់តែខាងនយោបាយជាមួយបក្សក្បត់ជាតិ សង្គ្រោះផេះ ភ្លេចឆ្នាំងបាយខ្លួន ឥឡូវដល់ថ្នាក់បែកវ៉ល់ ហើយតើអារ៉ុង ឈុន
    អញថាអ្ហែងគង់តែវ៉ល់ ៗ ឥឡូវវ៉ល់មែន