លោក ហ៊ុន ម៉ាណែត ណែនាំអ្នកប្រឡងចូលកម្លាំងទ័ពប្រើសមត្ថភាពកុំពឹងឪពុកម្តាយ


|
https://www.vodhotnews.com

ព្រឹកថ្ងៃទី13 មករា ឆ្នាំ២០១៩ លោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងការប្រឡងជ្រើសរើសនាយទាហាននៃកងយោធពលខេមរភូមិន្ទ មានបេក្ខជនសរុបទូទាំងប្រទេស 8352នាក់ ស្រី 3270 នាក់ ដែលរៀបចំដោយក្រសួងការពារជាតិ។ រូបភាព៖ ហ្វេសប៊ុក សង្គម និង យុត្តិធម៌

អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទណែនាំដល់បេក្ខជន-បេក្ខនារីដែលចូលរួមប្រឡងដើម្បីបានបម្រើការងារជាកម្លាំងទ័ពត្រូវមានភាពក្លាហានប្រកួតប្រជែងដោយយុត្តិធម៌ និងតម្លាភាព ចៀសវាងពឹងឪពុកម្តាយឲ្យជួយ។​

ក្នុងឱកាសនៃការថ្លែងបើកពិធីប្រឡងជ្រើសរើសកងទ័ពកាលពីថ្ងៃអាទិត្យម្សិលមិញនៅវិទ្យាល័យបាក់ទូកក្នុងរាជធានីភ្នំពេញលោក ហ៊ុន ម៉ាណែត ណែនាំឲ្យអ្នកចូលរួមប្រឡងខិតខំប្រើប្រាស់សមត្ថភាពពិតមិនត្រូវប្រើប្រាស់វិធីសាស្ត្រផ្សេងដើម្បីបានជាប់ដោយមិនប្រឡងនោះទេ។​

ព្រឹកថ្ងៃទី13 មករា ឆ្នាំ២០១៩ លោក ហ៊ុន ម៉ាណែត ចូលរួមពិនិត្យនៅក្នុងការប្រឡងជ្រើសរើសនាយទាហាននៃកងយោធពលខេមរភូមិន្ទ មានបេក្ខជនសរុបទូទាំងប្រទេស 8352នាក់ ស្រី 3270 នាក់ ដែលរៀបចំដោយក្រសួងការពារជាតិ។ រូបភាព៖ ហ្វេសប៊ុក សង្គម និង យុត្តិធម៌


លោក ហ៊ុន ម៉ាណែត៖ «យើងចង់ប្រឡងជានាយទាហាន យើងជាយុវជនជំនាន់ថ្មីរបស់ជាតិរបស់យើង ចឹងខ្លាចអីក្នុងការប្រកួតដោយស្មើភាពគ្នាមែនអត់? ចឹងមិនបាច់ទៅរកឪម៉ែ ទៅរកពូមីងអីទេ។ អូខេ! ចាំយកលទ្ធផលថ្ងៃហ្នឹងទៅប្រាប់ពួកគាត់ម៉ងទៅ។»

លោក ហ៊ុន ម៉ាណែត ក៏បានណែននាំដល់គណៈកម្មការជ្រើសរើសត្រូវប្រកាន់ភ្ជាប់នូវគោលការតម្លាភាព និងយុត្តិធម៌ ដើម្បីឲ្យអ្នកដែលប្រឡងជាប់មានសមត្ថភាពពិត ចំណែកអ្នកដែលមិនទាន់ជាប់មានអារម្មណ៍ថា អស់ចិត្ត។​

ព្រឹកថ្ងៃទី13 មករា ឆ្នាំ២០១៩ លោក ហ៊ុន ម៉ាណែត ចូលរួមពិនិត្យនៅក្នុងការប្រឡងជ្រើសរើសនាយទាហាននៃកងយោធពលខេមរភូមិន្ទ មានបេក្ខជនសរុបទូទាំងប្រទេស 8352 នាក់ ស្រី 3270 នាក់ ដែលរៀបចំដោយក្រសួងការពារជាតិ។ រូបភាព៖ ហ្វេសប៊ុក សង្គម និង យុត្តិធម៌


លោក ហ៊ុន ម៉ាណែត៖ «ចំពោះភារកិច្ចរបស់អនុគណៈកម្មការប្រឡង និងគណៈកម្មការរបស់យើងគឺថា ធ្វើម៉េចឲ្យការជ្រើសរើសនាយទាហានរបស់យើងប្រព្រឹត្តទៅដោយត្រឹមត្រូវនិងយុត្តិធម៌។​»

មុខវិជ្ជាសម្រាប់ការប្រឡងនេះមាន៦រួមាន ពលរដ្ឋវិជ្ជា-សីលធម៌  ប្រវត្តិវិទ្យា​ ភូមាវិទ្យា គីមីវិទ្យា គណិតវិទ្យានិងរូបវិទ្យា។

តាមរបាយការណ៍លើកឡើងដោយលោក ហ៊ុន​ ម៉ាណែត គឺបេក្ខជន-បេក្ខនារីដាក់ពាក្យប្រឡងក្នុងឆ្នាំ២០១៧ មានចំនួន ៤០០០នាក់ នៅឆ្នាំ២០១៨មានចំនួន៧០០០នាក់ និងឆ្នាំ២០១៩មានចំនួន៨០០០នាក់។​


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

3 Responses to "លោក ហ៊ុន ម៉ាណែត ណែនាំអ្នកប្រឡងចូលកម្លាំងទ័ពប្រើសមត្ថភាពកុំពឹងឪពុកម្តាយ"

  1. Target says:

    ហាស់! ហាស់!អាហាស់!អញថាហើយថាអញថាមែន!មែន!អញថាវាថាមែន!វាថាមែន!សុំទៅក្អួតមួយសឹនចាំនិយាយគ្នាទៀត។

  2. so chết says:

    But that manet is starting to apply these tips to himself! And that he addresses directly to his true fake father hun sen who is a true psychopath

  3. Sam says:

    Carambaa Imagine, how he could have earned three stars on his shoulders and all important positions in the government without his father’s as highly fearsome PM.
    If sons from ordinary families even they have all academic credentials from Westpoint, PhD from Princeton, Oxford, Yale, or Harvard, I 100% surely bet they are still in lower rank of commission officers.

Leave a Reply

Submit Comment