ដោយ អ៊ឹង ប៊ុនថន
16/01/2019
RFI
លោក គង់ គាំ
©Channa/rfi
ទីបំផុតទៅ លោក គង់ គាំ អតីតទីប្រឹក្សាអតីតគណបក្សសង្រ្គោះជាតិ និងកូនប្រុសម្នាក់បានទទួលសិទ្ធិធ្វើនយោបាយឡើងវិញហើយ។ នេះបើតាមព្រះក្រឹត្យរបស់ព្រះមហាក្សត្រកាលពីម្សិលមិញ។ គិតត្រឹមថ្ងៃនេះ គឺមានតែលោក គង់ គាំ និងលោក គង់ បូរ៉ា ដែលកូនប្រុសម្នាក់ប៉ុណ្ណោះដែលបានសិទ្ធិធ្វើនយោបាយឡើងវិញ បន្ទាប់ពីដាក់លិខិតទៅកាន់ក្រសួងមហាផ្ទៃកាលពីពេលថ្មីៗនេះ។
លោក គង់ គាំ បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFIថា លោកទៅចូលរួមធ្វើនយោបាយជាមួយគណបក្សឆន្ទៈខ្មែររបស់កូនប្រុសលោកម្នាក់ទៀតឈ្មោះ គង់ ម៉ូនីកា។ ជាគណបក្សទើបតែបង្កើតឡើងក្រោយការរំលាយគណបក្សសង្គ្រោះជាតិ និងមុនការបោះឆ្នោតឆ្នាំ២០១៨ តែមិនទទួលបានអសនៈនោះទេ។
បើតាម លោក គង់ គាំ គណបក្សកូនប្រុសពៅ របស់លោកនេះ នឹងប្រជុំសម្រេចថា តើនឹងផ្តល់តួនាទីអ្វីដល់លោក ខណៈលោករំពឹងថានឹងធ្វើជាទីប្រឹក្សាឲ្យគណបក្សនេះ ដូចដែលលោកធ្លាប់ធ្វើជាទីប្រឹក្សាឲ្យអតីតគណបក្សសង្រ្គោះជាតិកន្លងមកដែរ។
គិតត្រឹមថ្ងៃទី១៦ខែមករានេះ គឺមានតែ លោក គង់ គាំ និងលោក គង់ បូរ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលបានសិទ្ធិធ្វើនយោបាយឡើងវិញ បន្ទាប់ពីដាក់លិខិតទៅកាន់ក្រសួងមហាផ្ទៃកាលពីពេលថ្មីៗនេះ។
លោក គង់ គាំ អះអាងថា ការដែលមិនមានអ្នកនយោបាយផ្សេងទៀត ក្នុងចំណោម១១៨រូបរបស់អតីតគណបក្សសង្រ្គោះជាតិសុំសិទ្ធិធ្វើនយោបាយឡើងវិញ គឺអាចមានមូលហេតុពីរយ៉ាង។ មូលហេតុទី១ លោក គង់ គាំ យល់ថា មកពីពួកគេទទួលសម្ពាធពី លោក សម រង្ស៊ី។ លោក សម រង្ស៊ី ដែលបានអំពាវនាវម្តងហើយម្តងទៀត កុំឲ្យអ្នកនយោយបាយរបស់គណបក្សសង្រ្គោះជាតិចាញ់បោក លោក ហ៊ុន សែន ក្នុងការសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ ហេតុផលទី២ បើតាម លោក គង់ គាំ គឺមកពីអ្នកទាំងនោះ មិនមានគណបក្សណាមួយដែលពួកគេអាចទៅចូលរួមបាន។
សូមបញ្ជាក់ថា ការដែលលោក គង់ គាំ និងកូនប្រុសម្នាក់របស់គាត់បានសិទ្ធិធ្វើនយោបាយឡើងវិញនៅពេលនេះ គឺបន្ទាប់ពីរដ្ឋាភិបាលបានធ្វើវិសោធនកម្មច្បាប់ស្តីពី គណបក្សនយោបាយ៕
If I were to stay home and do nothing, it was a death sentence for me.
Got to have something to do to entertain myself.