ដោយ អ៊ឹង ប៊ុនថន
20/01/2019
RFI
លោក គង់ ម៉ាស់ សកម្មជនអតីតគណបក្សសង្រ្គោះជាតិ
@FB/Kong Mas
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យនេះ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនសកម្មជនអតីតគណបក្សសង្រ្គោះជាតិម្នាក់ ឈ្មោះ គង់ ម៉ាស់ បន្ទាប់ពីសមត្ថកិច្ចក្រសួងមហាផ្ទៃបានចាប់ខ្លួន ដោយចោទថាប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជាតាមការបញ្ជាពីលោក សម រង្ស៊ី។
ប៉ុន្តែនៅពេលមកដៃតុលាការ តំណាងអយ្យការ បានចោទប្រកាន់ពីបទជេប្រមាថជាសាធារណ: និងញុះញង់ ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍ តាមមមាត្រា ៣០៧ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពី លោក គង់ ម៉ាស់ បានសរសេរសារនយោបាយមួយចំនួនតាមបណ្តាញសង្គមហ្វេសប៊ុក។
សូមស្តាប់សំឡេង លោក សំ សុគង់ ជាមេធាវិការពារក្តី។