នយោបាយ
|
https://www.vodhotnews.com
គណបក្សនយោបាយមួយ បានចេញមុខថ្កោលទោសចំណាត់ការរបស់អឺរ៉ុបដែលសម្រេចយកពន្ធគយលើស្រូវអង្ករកម្ពុជា ដោយចោទថា ប្លុកទីផ្សាររួមមួយនេះជឿតាមការញុះញង់របស់អតីតបក្សប្រឆាំង។
ក្នុងសេចក្ដីថ្លែងការណ៍កាលពីម្សិលមិញ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចបានហៅសេចក្ដីសម្រេចរបស់អឺរ៉ុបដែលយកពន្ធគយលើស្រូវអង្ករកម្ពុជាថាកំពុងសម្លាប់សិទ្ធិការងារ និងសិទ្ធិលំនៅឋានរបស់ពលរដ្ឋកម្ពុជា ដោយថា វិធានការនេះធ្វើឲ្យវិនិយោគិនបរទេសមិនចូលមកទិញអង្ករពីកម្ពុជា។
គណបក្សមួយនេះ បានលើកលើងថាសហគមន៍អឺរ៉ុបកំពុងធ្វើតាមការចង់បាន និងការញុះញង់របស់អតីតគណបក្សសង្គ្រោះជាតិ ជុំវិញការចោទថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន បានរំលោភសិទ្ធិមនុស្ស និងសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
សហភាពអឺរ៉ុបបានសម្រេចយកពន្ធគយលើអង្ករនាំចូលពីប្រទេសកម្ពុជានិងប្រទេសភូមា សម្រាប់រយៈពេល៣ឆ្នាំជាប់គ្នា កាលពីថ្ងៃទី១៦មករាកន្លងមក ទៅតាមសំណើបណ្ដាសមាជិកដែលជាប្រទេសផលិតអង្ករនៅក្នុងសហគមន៍មួយនេះ។
ប៉ុន្ដែ រដ្ឋាភិបាលក៏បានចេញសេចក្ដីការណ៍មួយឆ្លើយតបផងដែរដោយចាត់ទុកវិធានការរបស់សហភាពអឺរ៉ុប (EU)យកពន្ធអង្ករនាំចូលពីកម្ពុជាថា ជាអាវុធសម្លាប់ប្រជាកសិករដែលបច្ចុប្បន្នកំពុងមានជីវភាពក្រីក្រនិងមានជាប់បំណុលនៅធនាគារ។
គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ស្ថិតក្នុងចំណោមគណបក្សនយោបាយ ១៦ទៀត ដែលត្រូវបានបញ្ចូលទៅក្នុងឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ក្រោយគណបក្សនេះចូលរួមក្នុងការបោះឆ្នោតជាតិកាលពីចុងខែកក្កដាឆ្នាំមុន។
ឧត្ដមក្រុមប្រឹក្សានេះ បង្កើតឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពាក់កណ្ដាលខែសីហាឆ្នាំមុន បន្ទាប់ពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រកាលពីចុងខែកក្កដាកន្លងមក ដែលបានផ្ដល់ជ័យជម្នះទាំងស្រុងដល់គណបក្សប្រជាជនកម្ពុជា។
ក្រោយការបោះឆ្នោត លោក ហួន រាជចំរើន និងមេដឹកនាំគណបក្សនយោបាយ ៣០រូបទៀត ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើតែងតាំងជាសមាសភាពមួយរូបនៃឧត្ដមក្រុមប្រឹក្សាមួយនេះ ជាមួយឋានៈស្មើនឹងទេសរដ្ឋមន្ត្រី៕
in response to this species of howler monkey Huon Rachamroen he is worse than the blood-sucking fleas but he looks in the mirror and does his examination of conscience
ដល់ពេលមេបក្សមួយវាភ្លើដល់កន្លាក់ទៅយើងរកពាក្យអ្វីមកថ្លែងមិនបានបើយើងជេរមនុស្សឆ្កួតយើងនឹងវាឆ្កួតដែរ។តែយ៉ាងៗនិងហើយទើប
រកជើងកៅអីមួយនិងគេមិនបាន មុននិងហារស្ដីរៀនយល់រៀនដឹងអោយច្បាស់សិនដើម្បីកុំអោយមហាជនគេជេរថាអាមេបក្សមិនដឹងខ្យល់អី។
និយាយ ខ្វះការពិចារណា តើEU ប្រាប់សម្តេច អោយធ្វើអ្វីខ្លះ តើសម្តេចបានធ្វើហើយឬនៅ ?។ ការនិយាយនេះ ហាក់ដូចជាគ្មានខួរ ។
អឺរ៉ុបគេបានប្រកាសប្រាប់នឹងដឹងជាង១ឆ្នាំ អត់មានវិធានការដោះស្រាយ តែ ដំណោះស្រាយរបស់គេបែបជាយំឡាំបា៉ខឹងថ្នះដីទៅវិញ៕
ខ្ញុំអោយដំណោះស្រាយមួយ រៃលុយសម្តេចៗនឹងឯកឧត្តមនឹងឧត្តមសេនីយធំៗគ្រាក់ៗ ម្នាក់ៗ ១ ទៅ ៣លានដុល្លារ បើខ្ញុំរាប់មិនខុសទេមានចំនួនមិនតិចជាង៨៥ទៅ ១០០នាក់។ សុរបទាំងអស់បានយ៉ាងតិចណាស់១៣០ លានដុល្លារ រដ្ឋចេញថែមចំនួន ៣០ លានពីលើនឹងទៀត សុរបទាំងអស់បាន១៦០ លានដុល្លារ យកលុយនេះមកដាក់ក្នុងFarmer Trust Fund in Asian Development Bank
Or trusted local bank. Then the treasury department of the government issue TBond with guarantee of 5- 6 yields return. So the government stands to make double money in capital funds to issue low interest loan or subsidy to the farmers who effect the European’s tax revenue mandatory codes. It is not a permanent solution but it can help farmers for three to 4 years. There are few options can help the farmers for a long term.
This guy who accused opposition have a buffalo brain ‘ he maybe licking veitcong mafia dictator’s ass every time and not consider about Europe told this beast regime for a long time that why this guy so dumb ass ‘ .He think this opposition party is the father of European countries haha’ What a buffalo ”
speak not read , it is very bad.នាំគ្នានិយាយគ្មានអានសោះម៉ង។មើលទៅ(សហភាពអឺរ៉ុបបានសម្រេចយកពន្ធគយលើអង្ករនាំចូលពីប្រទេសកម្ពុជានិងប្រទេសភូមា សម្រាប់រយៈពេល៣ឆ្នាំជាប់គ្នា កាលពីថ្ងៃទី១៦មករាកន្លងមក ទៅតាមសំណើបណ្ដាសមាជិកដែលជាប្រទេសផលិតអង្ករនៅក្នុងសហគមន៍មួយនេះ។)គឺអ៊ីតាលីនឹងអេស្បាញ