ពលរដ្ឋ​​ខ្មែរ​​នៅ​​អាមេរិក​​នាំ​គ្នា​​ធ្វើ​បាតុកម្ម​​ជា​ថ្មី​​ទាមទារ​​ឲ្យ​​ដោះលែង​​លោក កឹម សុខា ​និង​​ស្ដារ​​លទ្ធិ​ប្រជាធិបតេយ្យ​

ដោយ វណ្ណ សុគន្ធា
20/01/2019
RFI

media
ក្រុម​ប្រជាពលរដ្ឋ​ជួបជុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ពី​មុខ​វិមាន​រដ្ឋសភា​អាមេរិក​
@facebook


ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​មកពី​រដ្ឋ​នានា​នៅ​អាមេរិក និង​អតីត​តំណាងរាស្ត្រ​អតីត​បក្សប្រឆាំង​មួយចំនួន​ផង បាន​ជួបជុំគ្នា​ធ្វើបាតុកម្ម​ជាថ្មី​នៅ​ពីមុខ​វិមាន​រដ្ឋសភា​អាមេរិក​នៅ​ថ្ងៃទី១៩ខែមករា ត្រូវ​នឹង​យប់មិញ​នេះ​ម៉ោង​នៅ​កម្ពុជា។ គោលបំណង​នៃ​បាតុកម្ម​នេះ គឺ​ដើម្បី​ទាមទារ​ឲ្យ​អាមេរិក និង​អន្តរជាតិ​ផ្សេងទៀត​ដាក់​សម្ពោធ​លើ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ឲ្យ​គោរព​តាម​លក្ខខណ្ឌ៥ចំណុច​របស់​សហភាព​អឺរ៉ុប។ ក្នុងនោះ មានការ​ដោះលែង​លោក ​កឹម សុខា និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ឡើងវិញ។

លក្ខខណ្ឌ​ទាំង៥ចំណុច​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​ធ្វើបាតុកម្ម​ទាមទារ​នាពេល​នេះ រួមមាន គឺ​ដោះលែង​លោក​ កឹម សុខា ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។ ទម្លាក់ចោល​រាល់​ការចោទប្រកាន់​មកលើ​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង១១៨នាក់ និង​សកម្មជន​អតីត​បក្សប្រឆាំង​ទាំងអស់ បើកផ្លូវ​ឲ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើងវិញ ប្រគល់​នូវ​តំណែង​ក្រុមប្រឹក្សាឃុំ-សង្កាត់​មក​ឲ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង បោះឆ្នោត​ព្រឹទ្ធសភា និង​រដ្ឋសភា​ឡើងវិញ ដោយមាន​ការចូលរួម​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ដោយ​មានការ​ត្រូតពិនិត្យ​ពី​អន្តរជាតិ។

ក្រៅពី​ទាមទារ​ទាំងនេះ ប្រជាពលរដ្ឋ​ដែល​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​អាមេរិក​ក៏បាន​អំពាវនាវ​ឲ្យ​អង្គការសហប្រជាជាតិ​ធ្វើការ​គាបសង្កត់​មកលើ​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដើម្បី​ឲ្យ​ត្រឡប់​មករក​គន្លង​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ។ ជាមួយគ្នានេះ ក៏មានដែរ​ការទាមទា​រ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​បិទ​ទិដ្ឋាការ​លើ​មន្ត្រី​កម្ពុជា​ដែល​ពួកគេ​ចោទថា ពុករលួយ និង​ទាមទារ​ឲ្យ​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ផងដែរ។

លោក​ សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ហៅ​ការធ្វើ​បាតុកម្ម​នេះ​ថា ជាការ​ប្រើ​ដៃ​របស់​អ្នកដទៃ ដើម្បី​ផល​ប្រ​យោ​ជ​ន៏​ខ្លួន​ពី​សំណាក់​លោក ​សម រង្ស៊ី។ លោក ​សម រង្ស៊ី ដែល​អ្នកនាំពាក្យ​រូបនេះ​អះអាងថា តែងតែ​ញុះញង់ និង បោក​បញ្ឆោត​អ្នកដទៃ​ឲ្យ​ចូលរួម​ធ្វើបាតុកម្មផ្សេងៗ តែ​ពេល​ដល់​ថ្ងៃ​ធ្វើបាតុកម្ម​មិនដែល​ឃើញ​មុខ​លោក ​សម រង្សី​ ទាល់តែសោះ ។ សម្រាប់​លោក​សុខ ឥសាន នេះ គឺជា​វិធី​បោកប្រាស់ និង​ប្រើ​បាតដៃ​អ្នកដទៃ ដើម្បី​ផល​ប្រ​យោ​ជ​ន៏​ខ្លួនឯង។ លោក​ថា នៅពេល​មាន​ផលវិបាក​គឺ​អ្នកដទៃ​ទទួល តែបើ​មាន​ផលចំណេញ​គឺ​លោក​ សម រង្សី ​ទេ​ដែលជា​អ្នកទទួល​នោះ។

សូមបញ្ជាក់ថា ការធ្វើ​បាតុកម្ម​ជាថ្មី​របស់​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​អាមេរិក​នាពេលនេះ ធ្វើឡើង​មួយថ្ងៃ​មុន​ក្រុមការងារ​អតីត​បក្ស​ប្រឆាំងនឹង​រៀប​កិច្ចប្រជុំ​សាធារណៈ ដើម្បី​ស្វែងយល់​ពី​ការវិវត្តន៍​នៃ​ស្ថាន​ការ​នយោបាយ​ថ្មី​នៅក្នុង​ប្រទេស​កម្ពុជា។ កិច្ចប្រជុំ​សាធារណៈ​នេះ រៀបចំឡើង​នៅ​ថ្ងៃទី២០ ខែមករា​នេះ ក្រោម​វត្តមាន​លោក​ សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ៕

What Next?

Recent Articles

2 Responses to "ពលរដ្ឋ​​ខ្មែរ​​នៅ​​អាមេរិក​​នាំ​គ្នា​​ធ្វើ​បាតុកម្ម​​ជា​ថ្មី​​ទាមទារ​​ឲ្យ​​ដោះលែង​​លោក កឹម សុខា ​និង​​ស្ដារ​​លទ្ធិ​ប្រជាធិបតេយ្យ​"

  1. so socheath says:

    ប្រមុខការទូតកម្ពុជា បន្ដប្រកាសជំហរចំពោះមុខ
    រដ្ឋមន្ដ្រីការបរទេសអាស៊ានថា កម្ពុជាមិនដោះដូរអធិបតេយ្យជាតិ ដើម្បីជំនួយជាដាច់ខាត
    (ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ដ្រីការបរទេសអាស៊ាន នៅខេត្តឈៀងម៉ៃ ប្រទេសថៃ បានថ្លែងថា ប្រទេសកម្ពុជាមិនដោះដូរអធិបតេយ្យជាតិ ដើម្បីជំនួយជាដាច់ខាត ព្រោះកម្ពុជាបានឆ្លងកាត់ភាពលំបាក ពីអតីតកាលរួចអស់ហើយ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានផ្លូវការ របស់ក្រសួងការបរទេស
    ដែល ទទួលបានឲនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ។
    សេចក្តីប្រកាសព័ត៌មាន បានដកស្រង់សំដីរបស់ឯ/ឧប្រាក់ សុខុន ថា «ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី ក៏បានសង្កត់ធ្ងន់យ៉ាងមុតមាំថា ប្រទេសកម្ពុជានឹងមិនដោះដូរអធិបតេយ្យជាតិ ដើម្បីជំនួយជាដាច់ខាត កម្ពុជាបានឆ្លងកាត់ ភាពលំបាក ពីអតីតកាលរួចហើយ»។
    ក្នុងកិច្ចប្រជុំចង្អៀតនោះឯ/ឧ ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន ក៏បានបង្ហាញការសោកស្ដាយ ទៅលើការសម្រេចចិត្ដរបស់គណៈកម្មការអឺរ៉ុប នាពេលថ្មីៗនេះ ចំពោះការដាក់ចេញនូវវិធានការការពារចំពោះការនាំចូលអង្ករ ពីប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ទៅកាន់រដ្ឋមន្ដ្រីការបរទេសអាស៊ានផងដែរ។
    កិច្ចប្រជុំក៏បានពិភាក្សាផងដែរ ពីការពង្រឹងទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប និងការត្រៀមចូលរួមកិច្ចប្រជុំថ្នាក់ រដ្ឋមន្រ្តីការបរទេស អាស៊ាន-សហភាព អឺរ៉ុបលើកទី២២ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក ដើម្បីពិនិត្យមើលការរីកចម្រើន នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប និងទិសដៅអនាគត ព្រមទាំងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួមសម្រាប់តំបន់ទាំងពីរ និងពិភពលោកទាំងមូល។
    រដ្ឋមន្រ្ដីការបរទេសអាស៊ាន ក៏បានឯកភាពជាគោលការណ៍ ចំពោះការលើកតម្លើងពីភាពជាដៃគូទូលំទូលាយអាស៊ាន-សហភាពអឺរ៉ុប ទៅជាកម្រិតដៃគូយុទ្ធសាស្រ្ដ ក្រោមការបន្តចរចាលើចំនុចលម្អិត និងកាលបរិច្ឆេទច្បាស់លាស់។
    ឯ/ឧឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន បានបង្ហាញការព្រួយបារម្ភ ចំពោះការប្រើប្រាស់វិធីសាស្រ្ដស្ដង់ដាពីរ សម្រាប់ជ្រើសរើសយកតែចំណុចណាដែលសមស្រប និងផ្ដល់ប្រយោជន៍ដល់ប្រទេសដែលខ្លាំងជាង។
    កិច្ចប្រជុំក៏បានកត់សម្គាល់អំពីការព្រួយបារម្ភ ចំពោះការបិទមិនឲ្យប្រេងដូង របស់ប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ទៅកាន់ទីផ្សារអឺរ៉ុប។ រដ្ឋមន្រ្តីទាំងអស់ បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ រួមមាន ការប្រយុទ្ធប្រឆាំងភេរវកម្ម និងហិង្សាជ្រុលនិយម រដ្ឋរ៉ាក់ខាញ ឧបទ្វីបកូរ៉េ
    និងសមុទ្រចិនខាងត្បូង៕

  2. Anonymous says:

    Ah master copy and paste has just print out another bullshit on pages.
    Get ready for new wave of international pressure, (So Socheath = So Chet = death number= 00)