សិទ្ធិមនុស្ស
|
https://www.vodhotnews.com
តំណាងសហជីព និងអតីតចៅសង្កាត់គណបក្សសង្គ្រោះជាតិ នៅខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីពួកគេនាំគ្នាតវ៉ាជំទាស់ទៅនឹងអាជ្ញាធរដែលចុះទៅហាមឃាត់ពួកគេឲ្យផ្អាកសកម្មភាពកាយព្រំដី ដែលអះអាងថា ធ្វើឲ្យប៉ះពាល់ដីរបស់ពួកគេ។
មន្រ្តីសម្របសម្រួលការិយាល័យសហភាពការងារកម្ពុជាប្រចាំខេត្តព្រះសីហនុ លោក អាន រ៉ាម៉ា ប្រាប់ វីអូឌី ថា មន្រ្តីរបស់សហភាពការងារ ១រូប លោក ទេព សុផា និងអតីតចៅសង្កាត់រងមកពីអតីតគណបក្សសង្គ្រោះជាតិ លោក ឆាយ រ័ត្ន ត្រូវបានសមត្ថកិច្ចខេត្តនេះ ចាប់ខ្លួននៅថ្ងៃនេះ ក្រោយចូលរួមតវ៉ាដីធ្លីជាមួយពលរដ្ឋនៅក្រុម ១៨ ភូមិ១ សង្កាត់១។
លោក អាន រ៉ាម៉ា ឲ្យដឹងថា នៅព្រឹកមិញនេះ អាជ្ញាធរខេត្តព្រះសីហនុបានដាក់កម្លាំងសមត្ថកិច្ចចម្រុះនិងគ្រឿងចក្រចុះកាយព្រំដី តំបន់ការពារទឹកស្អាតនៅតំបន់ក្បាលឆាយ ធ្វើឲ្យប៉ះពាល់ដីពលរដ្ឋនៅតំបន់នោះទើបបណ្តាលឲ្យមានការតវ៉ាពីពលរដ្ឋបែបនេះ។
លោកបន្ថែមថា៖ «ព្រឹកមិញហ្នឹង គេដាក់កម្លាំងចម្រុះចុះទៅគេមានអាអ៊ិចអី។ ដល់អញ្ចឹងហើយប្រជាពលរដ្ឋហ្នឹងក៏លើកដៃសំពះសំណូមពរទៅខាងសាលាខេត្តហ្នឹងដំណើរការហ្នឹងសិនទៅ និយាយគ្នារកដំដោះស្រាយសិន។ដល់ប្រជាពលរដ្ឋពន្យល់ណែនាំ លើកដៃសំពះចុះឡើងៗទៅ។ ពួកនោះដូចគេថា គេធុញគេក៏ចាប់ប្រជាពលរដ្ឋក្របួចកអាវ ដេញបាញ់រត់ប្រសេចប្រសាចពេញហ្នឹង»។
ភរិយាលោក ឆាយ រ័ត្ន គឺអ្នកស្រី សំ សារ៉ាត់ បញ្ជាក់ថា ស្វាមីគាត់មិនបានទៅរារាំងឬញុះញង់ពលរដ្ឋឲ្យតវ៉ារារាំងអាជ្ញាធរមិនឲ្យធ្វើការងារនោះទេគឺគ្រាន់តែឃើញមានពលរដ្ឋតវ៉ា ហើយដើរចូលទៅមើលក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតែម្តង៕