ប្រមុខ​ការទូត​ប្រាប់​វេទិកា​តំបន់​​ថា សោក​ស្ដាយ​ក្រោយ​ពី​អឺរ៉ុប​កំណត់​ពន្ធ​លើ​អង្ករ​កម្ពុជា និង​ភូមា



https://www.vodhotnews.com

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស (រូបភាព៖ ហ្វេសប៊ុក ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)

ប្រមុខការទូតកម្ពុជាបង្ហាញការសោកស្តាយរបស់​លោក​ទៅ​ដល់​ប្រមុខ​ការទូត​អាស៊ានបន្ទាប់​ពី​សហគមន៍​អឺរ៉ុប​បាន​​កំណត់​យក​ពន្ធ​លើ​អង្ករ​កម្ពុជា​កាល​ពី​សប្ដាហ៍​មុន។

ក្នុង ​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ ​នេះ ក្រសួង​ការបរទេស​កម្ពុជា បាន​លើក​ឡើង​ថា រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន ថ្លែង​ទៅ​កាន់​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន ដែល​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ឯ​ទីក្រុង​ឈៀងម៉ៃ ក្នុង​ប្រទេស​ថៃ ចន្លោះ​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​១៨ ខែ​មករា។

លោក ប្រាក់ សុខុន ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដាក់​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះដែល​បាន​ថ្លែង​ប្រាប់​ប្រមុខ​ការទូត​អាស៊ាន​ថា លោក​សោក​ស្ដាយចំពោះ​ការ​សេចក្ដី​សម្រេច​របស់​សហភាព​អឺរ៉ុបដែល​បាន​កំណត់​យក​ពន្ធ​លើ​អង្ករ​នាំ​ចូល​ពី​ប្រទេស​កម្ពុជា។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ ប្រមុខ​ការទូត​កម្ពុជា​រូប​នេះក៏​បាន​ថ្លែង​ផង​ដែរ​ថា កម្ពុជានឹងមិនដោះដូរនូវអធិបតេយ្យជាតិដើម្បីជំនួយជាដាច់ខាត ហើយ​លោក​ថាកម្ពុជាបានឆ្លងកាត់នូវភាពលំបាកពីអតីតកាលរួចមកហើយ។

សហគមន៍​អឺរ៉ុប​ដែល​ជា​ទីផ្សារ​ធំ​បំផុត​សម្រាប់​អង្ករ​កម្ពុជាបាន​សម្រេច​យក​ពន្ធ​លើ​អង្ករ​នាំ​ចូល​ពី​កម្ពុជា និង​ប្រទេស​ភូមា​កាល​ពី​សប្ដាហ៍​មុនសម្រាប់​រយៈ​ពេល ៣​ឆ្នាំ​ជាប់​គ្នា បន្ទាប់​ពី​អង្ករ​នាំ​ចូល​ពី​ប្រទេស​ទាំង​ពីរ​នៅ​តំបន់​អាស៊ាន​មួយ​នេះបាន​ធ្វើ​ឲ្យ​ប្រទេស​ផលិត​អង្ករ​នៅ​ក្នុង​សហគមន៍អឺរ៉ុប បាត់​បង់​ចំណែក​ទីផ្សារ​យ៉ាង​ធំ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "ប្រមុខ​ការទូត​ប្រាប់​វេទិកា​តំបន់​​ថា សោក​ស្ដាយ​ក្រោយ​ពី​អឺរ៉ុប​កំណត់​ពន្ធ​លើ​អង្ករ​កម្ពុជា និង​ភូមា"

  1. Anonymous says:

    Yes sir’ you are in the internatiobnal group’ so you have to followed the way of international but you are stubborn not listen you get what you wanted ” Don’t blame international ‘ you will end up like Venezeala haha