លោក ព្រាប កុល ជំរុញឲ្យពលរដ្ឋខ្មែរទាំងអស់ចូលរួមស្វែងរកដំណោះស្រាយករណី EBA


|
https://www.vodhotnews.com

លោក ព្រាប កុល និយាយក្នុងកម្មវិធីសិក្ខាសាលាមួយ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក លោក ព្រាប កុល/ Preap Kol

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា និងជាអ្នកដែលសកម្មក្នុងការស្វែងរកដំណោះស្រាយបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA បានជំរុញឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួម ដោយថា នេះជារឿងទាំងអស់គ្នា មិនមែនពាក់ព័ន្ធតែជាមួយក្រុមអ្នកនយោបាយនោះទេ។

លោក​ ព្រាប កុល សរសេរនៅលើហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថាបញ្ហា EBA ពាក់ព័ន្ធពលរដ្ឋខ្មែររាប់លាននាក់ ហើយថា អ្នកទាំងអស់គ្នាមានសិទ្ធិនិងកាតព្វកិច្ចចូលរួមស្វែងរកដំណោះស្រាយ។​

លោក ព្រាប កុល៖ «បញ្ហា EBA មិនមែនជាបញ្ហាពាក់ព័ន្ធតែជាមួយអ្នកនយោបាយប៉ុណ្ណោះទេ។ វាជាបញ្ហាដែលជះឥទ្ធពលដល់ពលរដ្ឋខ្មែររាប់លាននាក់ និងប៉ះពាល់ដល់អ្នកជំនួញពាណិជ្ជករ ដែលវិនិយោគនៅកម្ពុជាជាច្រើននាក់។ ដូច្នេះ យើងទាំងអស់មានសិទ្ធិ និងមានកាតព្វកិច្ចដឹងឮ ឈឺឆ្អាល និងចូលរួមស្វែងរកដំណោះស្រាយ។ យើងមិនគួរនៅស្ងៀម ហើយរង់ចាំក្លាយជាជនរងគ្រោះនោះទេ។ »

លោក ព្រាប កុល បញ្ជាក់ថា លោកផ្ទាល់បានត្រៀមខ្លួនរួចហើយសម្រាប់ការចូលរួមក្នុងនាមជាពលរដ្ឋដែលអាចក្លាយជាជនរងគ្រោះ និងក្នុងនាមជាបុគ្គលដែលមានមុខងារលើឆាកអន្តរជាតិ។​

កាលពីថ្ងៃទី១១ ខែកុម្ភៈ សហភាពអឺរ៉ុបបានសម្រេចចាប់ផ្តើមនីតិវិធីនៃដំណើរការព្យួរប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)។ នីតិវិធីនេះត្រូវការពេល១៨ខែ ហើយក្នុងចន្លោះពេលនេះ អាចលុបចោលគម្រោងព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះវិញ បើសិនជាភាគីកម្ពុជា និងអឺរ៉ុបរកឃើញចំណុចឯកភាពគ្នា។​


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "លោក ព្រាប កុល ជំរុញឲ្យពលរដ្ឋខ្មែរទាំងអស់ចូលរួមស្វែងរកដំណោះស្រាយករណី EBA"

  1. so chết says:

    Certaine maladie on peut soigner en apportant des medicaments ou en faisants des preventions
    Le cas de cancer de seins si la chimiothérapie ne donne aucun résultat il faut faire ablation du seins
    Pareils le racine du mal de la societe khmere est insauvable ce qu’il faut faire c’est de deraciner le mal
    CE MAL LA CAUSE DU MAL C’EST HUN SEN
    Pour les inintelligents ou Avijja on doit consulter le tipitaka tome 81
    meri

Leave a Reply

Submit Comment