កម្ពុជា​ប្រតិកម្ម​ខ្លាំងនឹង​ស្ថានទូត​អាមេរិក​ថាជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​រឿង​ឃុំខ្លួន​លោក​ កឹម សុខា

អាមេរិក


អ្នកគាំទ្រ កាន់ផ្ទាំងរូបភាពប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ គឺលោក កឹម សុខា នៅឯកន្លែងបិទផ្លូវមួយនៅជិតសាលាឧទ្ធរណ៍នៅរាជធានីភ្នំពេញប្រទេសកម្ពុជាកាលពីថ្ងៃអង្គារ។ ថ្ងៃទី 27 ខែមីនាឆ្នាំ 2018 ។ តុលាការនឹងស្តាប់សំណើសុំធានាឱ្យនៅក្រៅឃុំសម្រាប់ លោក កឹម សុខា


16 កុម្ភៈ 2019
សុខ ខេមរា
វីអូអេខ្មែរ

សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​​ប្រតិកម្ម​ខ្លាំង​ថា ការបង្ហោះតាម​ហ្វេសប៊ុក​របស់​​ស្ថានទូត​អាមេរិក​អំពី​រឿង​ឃុំខ្លួន​លោក​ កឹម សុខា ​គឺជា​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​។

ក្រោយ​១ថ្ងៃ​ដែល​ស្ថានទូត​ ស.រ.អា​ ចាត់​ទុកថា​ ​ការ​ឃុំខ្លួន​លោក ​កឹម សុខា ​មេដឹកនាំ ក្រុម​ជំទាស់​ជារឿង​អយុត្តិធម៌ ​ហើយថា​ លោក​ជា​មនុស្ស​ស្អាតស្អំ​ផង​នោះ​ ​រដ្ឋាភិបាល កម្ពុជា​បាន​ប្រតិកម្ម​តប​នៅថ្ងៃ​នេះ​ថា​ សារ​របស់​ស្ថាន​ទូត​ស.រ.អា.​ជាការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ និង​ផ្ទុយ​ពីច្បាប់​ការទូត។​

សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ នៅ​ថ្ងៃ​នេះ ​បាន​បញ្ជាក់ពី​ការ​ភ្ញាក់ផ្អើល​ ដោយ​និយាយ​ថា ​ទង្វើស្ថាន​ទូត​ស.រ.អា.​ជា​ការ​មិន​គោរព​អធិបតេយ្យ​ភាព​កម្ពុជា​និង​គ្មាន​លក្ខណៈការទូត។ ​សេចក្តី​ថ្លែង​ការណ៍​ដដែល​បាន​បញ្ជាក់​តាម​ខ្លឹម​សារ​ដើម​ថា៖​

«ទង្វើក្នុង​ទិសដៅ​លម្អៀង​បែប​នេះ​របស់​ស្ថានទូត​ស.រ.អា.គឺ​ផ្ទុយ​នឹង​កិច្ច​ខិតខំ​ប្រឹង​ប្រែងបច្ចុប្បន្ន​របស់​ប្រទេស​ទាំង​ពីរ​ ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​ទ្វេភាគី​ដែល​បម្រើ​ដល់​ប្រយោជន៍​រួមរបស់​ប្រទេស​និង​ប្រជាជន​ទាំងពីរ‍»។​

សារ​តាម​ប្រព័ន្ធ​សង្គម ​Facebook ​របស់​ស្ថានទូត ​ស.រ.អា.​ កាលពី​ថ្ងៃសុក្រ​ បាន​ចាប់​ផ្តើម​ពី​សំណួរ​ថា ​«តើអ្នក​មាន​ដឹង​ទេថា ​លោក​ កឹម សុខា ​បាន​ជាប់​ក្នុង​ការ​ឃុំឃាំង​ជិត​១៨​ខែ​មក​ហើយ? ​វាមាន​រយៈពេល៥៣០​ថ្ងៃនៃ​ការ​ជាប់ឃុំ‍»។​

សារ​ដដែល​បាន​សង្កត់​ធ្ងន់​ថា៖​ «(លោក​ កឹម សុខា) ​គាត់ជា​មនុស្ស​ស្អាតស្អំ​ ដែល​ត្រូវ​បាន​ឃុំខ្លួន​ដោយ​អយុត្តិធម៌ ​ក្រោម​ការ​ចោទ​ប្រកាន់​មិនពិត។​ មិន​មាន​ភស្តុតាង​ណា​មួយ​ប្រឆាំង​នឹង​គាត់​ឡើយ​ ហើយ​ក៏​មិនទាន់​មាន​ការ​កំណត់​បើក​សវនាការ​កាត់​ទោស​គាត់​ដែរ។​ គ្មាន​ភស្តុតាង​ គ្មាន​សវនាការ​កាត់ទោស​ គ្មាន​យុត្តិធម៌។ ​តើអ្នក​កំពុង​មើល​ឃើញ​រូបភាព​រួម​ទេ‍?»​

សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជាបានលើក​យក​អនុ​សញ្ញា​ទីក្រុង​វីយេនឆ្នាំ​១៩៦១ស្តីពី​ទំនាក់​ទំនង​ការទូតមក​ក្រើន​រំឭក​ស្ថាន​ទូត ​ស.រ.អា.​ ហើយ​បាន​ទាមទារ​ឲ្យ​ស្ថានទូត​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​ដែល​មាន​ហេតុផល​នយោបាយ​ និង​គ្មាន​ការ​ទូតនេះ​ និង​បាន​ប្តេជ្ញា​លើក​កម្ពស់​នីតិរដ្ឋ​ ថែរក្សា​សន្តិភាព ​ស្ថិរភាព​ សណ្តាប់​ធ្នាប់​ ដែល​ប្រជាជន​កម្ពុជា​កំពុង​ទទួល​បាន​នា​ពេល​នេះ។​

លោក​ កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ ត្រូវសមត្ថ​កិច្ច​ចាប់​ខ្លួន​កាល​ពី​យប់​កណ្តាល​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​៣ខែ​កញ្ញា​ឆ្នាំ​២០១៧​ ​ដោយ​ចោទ​លោក​ថា​ បាន​ឃុបឃិត​ជាមួយ​បរទេស​ ​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន។​ ​លោក​ត្រូវ​បាន​តុលាការ​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ​ខេត្ត​ត្បូងឃ្មុំ ​ក្រោម​ការ​ចោទ​ប្រកាន់​ពីបទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​ តាម​មាត្រា​៤៤៣​នៃ​ក្រម​ព្រហ្មទណ្ឌ។​ ហើយ​ក្រោយ​មក​ត្រូវ​បាន​ដោះលែង​ឲ្យ​ស្ថិត​នៅក្រោម​ការ​ឃុំឃាំង​ក្នុង​ផ្ទះ​វិញ​ ដោយសារ​អ្វីមួយ​ដែល​ក្រុម​មន្ត្រី​ថា ​ក្រោម​ហេតុ​ផល​សុខភាព។

ទាំង​លោក​ កឹម សុខា​ ​ទាំង​គណបក្ស​សង្គ្រោះ​ជាតិ ​និង​ទាំង​សហ​រដ្ឋ​អាមេរិក ​សុទ្ធ​តែ​បាន​បដិសេធ​បទ​ចោទ​ទាំង​នោះ​ថា ​ ​ជា​រឿង​មិន​ពិត។​ ​ជាមួយ​នឹង​ការ​គំរាម​ដាក់​ទណ្ឌ​កម្ម​សេដ្ឋកិច្ច ​និង​ទណ្ឌកម្ម​បុគ្គល​ផង​ បណ្ដា​រដ្ឋាភិបាល​លោក​ខាង​លិច​ក៏​បាន​ថ្កោល​ទោស​សកម្មភាព​បង្ក្រាប​នេះ​ផង​ដែរ​ ដោយ​ពួក​គេ​ និង​អ្នក​ឃ្លាំ​មើល​ផ្សេង​ទៀតចាត់​ទុក​ថា​ ​វាជា​វិធី​ផាត់​ចេញ​នូវ​គូ​ប្រជែង​ផ្នែក​នយោបាយ​នៅ​មុន​ការ​បោះ​ឆ្នោត​ឈាន​ចូល​មក​ដល់​ ហើយ​កំពុង​ទាមទារ​ឲ្យមាន​ការ​ស្តារ​សិទ្ធិ​មនុស្ស​ប្រជា​ធិបតេយ្យ​ឡើងវិញ​ តែរដ្ឋាភិបាល​កម្ពុជាបាន​អះអាង​ថា​ នឹង​មិន​ឱន​ក្បាល​ជា​មួយ​បរទេស​ និង​មិន​យក​អធិប​តេយ្យភាព​ដូរ​នឹង​ជំនួយ​នោះ​ឡើយ៕

What Next?

Recent Articles

4 Responses to "កម្ពុជា​ប្រតិកម្ម​ខ្លាំងនឹង​ស្ថានទូត​អាមេរិក​ថាជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​រឿង​ឃុំខ្លួន​លោក​ កឹម សុខា"

  1. Sam says:

    Beware! be careful the current political application of the current regime. The more Cambodia leaning toward China, the more cause of aggravation of US to lean against Cambodia government. The irriation can get more nasty, and likely reach to the boiling point that Cambodia government decides to recall her Embassador from WA D.C in protest or organize progovernment supporters to hold demontration infront of the US Embassy. In this case, these events can give US a pretext to go all out against the Phnom Penh regime.

  2. ?omen? says:

    របបតិរច្ឆានក្រុងភ្នំពេញនៅមានភាពភ្លីភ្លើច្រើនទៅនិងអ្វីទៅជាការជ្រៀតជ្រែកផ្ទៃក្នុងនិងអ្វីទៅជាការព្រួយបារម្ភរបស់អន្តរជាតិមកលើិបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានរំលោបដោយក្រុមតិរច្ឆានរបប ហ៊ុនសែន សព្វថ្ងៃ។ របបមួយនេះនៅមានភាពខ្សោយណាស់ខាងផ្នែកលិទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សអន់ណាស់លើឆាកអន្តរជាតិ។មុនប្រតិកម្មរបបនេះរៀនយល់អោយច្បាស់ពីសិទ្ធិមនុស្សជាអន្តរជាតិ។

  3. so socheath says:

    ហេតុអ្វីស្ថានទូតអាមេរិកចេញមុខមកអះអាង ថា កឹម សុខា ស្អាតស្អំ ?
    ——————–
    វាពិតជាហួសពីការស្មានដែល ស្ថានទូតអាមេរិកប្រចាំកម្ពុជាចេញមុខមកអះអាងថា កឹម សុខា ជាមនុស្សស្អាតស្អំ និងដែលត្រូវបានឃុំខ្លួន ដោយអយុត្តិធម៌ ក្រោមការចោទប្រកាន់មិនពិត ( ? )
    តាមរយ:បណ្តាញ សង្គមហ្វេសប៊ុក ស្ថានទូតអាមេរិក នៅយប់ថ្ងៃសុក្រទី១៥ ខែកុម្ភះឆ្នាំ២០១៩ បានលើកឡើងថា “តើអ្នកមានដឹងទេថា លោក កឹម សុខា បានជាប់ក្នុងការឃុំឃាំងជិត ១៨ខែមកហើយ?
    វាមានរយៈពេល ៥៣០ ថ្ងៃនៃការជាប់ឃុំ។ គាត់ជាមនុស្សស្អាតស្អំ
    ដែលត្រូវបានឃុំខ្លួន ដោយអយុត្តិធម៌ ក្រោមការចោទប្រកាន់មិនពិត។
    មិនមានភស្តុតាងណាមួយប្រឆាំង នឹងគាត់ឡើយ ហើយក៏មិនទាន់ការកំណត់ បើកសវនាការកាត់ទោសគាត់ដែរ។
    គ្មានភស្តុតាង គ្មានសវនាការកាត់ទោស គ្មានយុត្តិធម៌។ “
    ហេតុអ្វីស្ថានទូតអាមេរិកចេញមុខមកអះអាង ថា កឹម សុខា ស្អាតស្អំ
    បែបនេះ ?
    ជាការពិតណាស់ ប្រវត្តិសាស្ត្រកម្ពុជា បានធ្វើការកត់ត្រាយ៉ាងច្បាស់លាស់ ពីសកម្មភាពគ្រប់ទម្រង់ការងាររបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចាប់តាំងពីសម័យសង្គមរាស្ត្រនិយមរបស់សម្តេច
    ព្រះនរោត្តមសីហនុមកម្លេះ ។ ជានិច្ចកាល ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា មិនដែលបានធ្វើសកម្មភាពដោយឈរលើគោលការណ៍ “ស្មោះត្រង់” និង “យុត្តិធម៌” នោះទេ។ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបិទភ្នែក ជាមួយនឹងរបៀបវារៈនយោបាយ ដែលសហរដ្ឋអាមេរិកគឹតថាល្អឥតខ្ចោះ នោះគឺសេរីភាពនិងប្រជាធិបតេយ្យ ដែលសូម្បីតែ
    សហរដ្ឋអាមេរិកខ្លួនឯង ធ្វើមិនបានល្អផងនោះ ។
    ជារឿងអយុត្តិធម៌បំផុត ខណៈដែលសហរដ្ឋអាមេរិកមិនអើពើចំពោះវិធានការជាក់ស្តែង និងវឌ្ឍនភាពសំខាន់ៗជាច្រើន ដែលបានធ្វើឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រកាន់ខ្ជាប់ នូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹងលំហនយោបាយ ក្នុងសិទ្ធិសេរីភាព និងប្រជាធិបតេយ្យយ៉ាងពេញលេញនៅកម្ពុជា ។
    ដោយឡែកអ្នកសង្កេតការណ៍នានា ដែលមានភាពអព្យាក្រឹត្យ និងយុត្តិធម៌ គេបានលើកឡើងថាគ្រប់សកម្មភាព និងវិធានការដែលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើង គឺអាចទទួលស្គាល់បានថាជាវឌ្ឍនភាពសំខាន់ ។ ការមិនទទួលស្គាល់នូវការពិតទាំងនេះបានបង្ហាញយ៉ាងច្បាស់នូវភាពលំអៀងយ៉ាងគឃ្លើនរបស់
    សហរដ្ឋអាមេរិក ក្នុងការមិនអើពើចំពោះម្ចាស់ឆ្នោតនិងគណបក្សរបស់ពួកគេដែល
    បានចូលរួមក្នុងការបោះឆ្នោត ក៏ដូចជាសិទ្ធិ និងជម្រើសនយោបាយរបស់ប្រជាជន
    កម្ពុជាទាំងមូល។
    ការមិនគោរពចំពោះអធិបតេយ្យភាពរបស់កម្ពុជា គឺជាការបង្ហាញយ៉ាងច្បាស់លាស់
    ជាមួយនឹងការចេញមុខមកអះអាងរបស់ស្ថានទូតសហរដ្ឋអាមេរិក ថាកឹមសុខាគឺជាមនុស្ស
    ស្អាតស្អំនេះឯង ។
    សម្រាប់ការអះអាងរបស់ស្ថានទូតសហរដ្ឋអាមេរិក បែបនេះគឺស្មើនឹងការជ្រៀតជ្រែក
    ចូលទៅក្នុងការវិវត្តនយោបាយរបស់ប្រទេសមួយ នោះគឺកម្ពុជា។
    ការជ្រើសយកការគាំទ្រអ្នកនយោបាយមួយក្តាប់តូចដែលក្បត់អធិបតេយ្យជាតិខ្លួនជាមួយការកសាង
    ប្រជាប្រិយភាពតាមរយៈការស្អប់ជាតិសាសន៍ ការរើសអើងពូជសាសន៍ និងភាសាអុចអាលបញ្ឆេះកំហឹងពលរដ្ឋឲ្យបង្កាត់ភ្លើងសង្គ្រាមស៊ីវិល ដូចការសារភាព
    ជាចំហរបស់កឹម សុខា ស្តីពីការទទួលបាននូវការអប់រំបំពាក់បំប៉នពីសហរដ្ឋអាមេរិក និង
    កាណាដា ក្នុងការធ្វើបដិវត្តន៍ពណ៍ក្នុងបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ។
    រាជរដ្ឋាភិបាលកម្ពុជាកន្លងមក បានខិតខំប្រឹងប្រែង ដើម្បីបើកផ្លូវឲ្យថ្នាក់ដឹកនាំនៃអតីតគណបក្ស
    សង្គ្រោះជាតិ១១៨រូប ចាប់ផ្តើមឡើងវិញដោយពេញលេញនូវជីវិតនយោបាយរបស់ពួកគេ។
    ក្នុងទិដ្ឋភាពបែបនេះសហរដ្ឋអាមេរិកបានសុខចិត្តនៅស្ងៀមចំពោះតថភាពជាក់ស្តែងនៃកិច្ចប្រឹងប្រែង
    របស់រាជរដ្ឋាភិបាលកម្ពុជា ដោយនៅតែចាត់ទុក អតីតគណបក្ស
    សង្គ្រោះជាតិ១១៨រូបឲ្យក្លាយជាចំណាប់ខ្មាំងរបស់ខ្លួនសម្រាប់បង្កើតលេស
    ដែលងាយស្រួលនឹងដាក់គំនាបមកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងមហិច្ឆិតានៃ
    ការផ្លាស់ប្តូរបែបសម្អប់សងសឹក ។
    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញមកប្រកាសរួចហើយ នូវការតាំងជំហរប្រកបដោយភាពមុះមុតក្នុងការរក្សានូវឯករាជ្យភាព និងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ដោយបានបញ្ជាក់ថា មិនយកឯករាជ្យភាព និងអធិបតេយ្យភាពជាតិទៅដោះដូរ ឬជាថ្នូរនឹងបញ្ហាអ្វីនោះឡើយ ដែលនេះគឺជាជំហប្រកបដោយភាពប្រាកដប្រជា
    ធានារក្សាអធិបតេយ្យភាពជាតិ ដែលមិនអនុញ្ញាតិឲ្យបរទេសណារំលោភបំពានបាន ។
    ដូច្នេះស្ថានទូតអាមេរិកគួរសិក្សា ពីរបៀបនៃការចេញមុខមកអះអាងលើរបៀបវារះរបស់កឹមសុខា
    ឡើងវិញ ព្រោះជឿជាក់ថា សូម្បីតែសហរដ្ឋអាមេរិក ក៍មិនអនុញ្ញាតិជនក្បត់ជាតិខ្លួន អាចចាកចេញពីសំណាញ់ច្បាប់របស់អាមេរិកនោះដែរ ។

    ព្រោះតែស្រេកឃ្លានដុល្លារធ្វើឲ្យកឹមសុខាផ្ងារជើងដោយគ្មាន
    ការគ្រោងទុក
    ………….
    អំណាចនៃប្រាក់ដុល្លារ បានធ្វើឲ្យមនុស្សដែលពោរពេញដោយតណ្ហានិងការលោភលន់ដូចកឹមសុខា ត្រូវផ្ងារជើង
    ដោយខ្លួនអែងសម្រាប់រឿងឃុបឃិតជាមួយបរទេស ប្រព្រឹត្តបដិវត្តន៍ពណ៍ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់
    នៅកម្ពុជាក្រោយការបោះជាតិជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៥កន្លងទៅនេះ ។
    កាលនៅជាប្រធានអង្គការសិទ្ធិមនុស្ស ក៏ដូចជាក្រោយការបង្កើតគណៈបក្សសិទ្ធិមនុស្ស ជារឿយៗ កឹមសុខាតែងប្រើ
    វោហាស័ព្ទយ៉ាងខ្ទ័រខ្ទារអួតអាងពីសហរដ្ឋអាមេរិកថាគឹជាខ្នងបង្អែកដ៏រឹងមាំរបស់ខ្លួន ដែលមានពេលខ្លះក្នុងពេល
    កឹមសុខា ហ៊ានដល់ការប្រព្រឹត្តទង្វើល្មើសច្បាប់ បំពានច្បាប់ប្រទេសកំណើតរបស់ខ្លួន ដោយសម្អាងលើពាក្យ
    ពីរឃ្លា គឺសេរីភាព និងប្រជាធីបតេយ្យ ជាមួយការទ្ទេញជាប់មាត់ ថាអាមេរិក គឺជាខ្នងបង្អែករបស់ខ្លួនទៀតផង។
    សភាពការណ៍នយោបាយ ជាមួយនិងជំនឿប្រជាពលរដ្ឋលើការឃោសនាបោកប្រាស ញុះញង់អុចអាលលាភពណ៌
    ជាតិ ពីសំណាក់អតីតបក្សសង្គ្រោះជាតិ មិនបានធ្វើឲ្យមានការបែកបាក់ជំនឿរបស់អ្នកជឿលើការដឹកនាំរបស់គណៈ
    បក្សប្រជាជនកម្ពុជានោះទេ។
    ការកើននូវសម្លេងឆ្នោតខ្លះរបស់អតីតគណៈបក្សសង្គ្រោះជាតិ គឺបានមកពីការបែកបាក់របស់គណៈបក្សរាជានិយម
    ហ្វុនស៊ីនប៉ិចតែប៉ុណ្ណោះ។
    បញ្ហានេះអ្នកណាក៏យល់ដែរថាបើទោះបីក្រុមមនុស្សរាជានិយមហ្វុននស៊ីនប៉ិចទាំងអស់បោះឆ្នោតឲ្យ អតីត
    គណៈបក្សសង្គ្រោះជាតិ ក៏មិនអាចផ្តួលរំលំដណ្តើមជោគជ័យលើគណៈបក្សប្រជាជនកម្ពុជាបានដែរ។
    ក្រោយការបោះឆ្នោតភ្កើងបដិវត្តន៍ពណ៌ដែលដឹកនាំដោយសមរង្ស៊ីនិងកឹមសុខា បានផ្ទុះឡើងក្រោមលេស ទាមទារ
    ប្រាក់ខែ១៦០ដុល្លារឲ្យកម្មករ។ តែទម្រង់បដិវត្តន៌ដែលសមរង្ស៊ីបានទៅសិក្សានៅប្រទេសទុយនីស៊ីគឺបដិវត្តន៍
    ផ្កាឈូកបានស្តែងចេញយ៉ាងច្បាស់មិនអាចលាក់បាំងបាន ដូចមានភ័ស្តុតាងជូនផ្កាឈូកឲ្យទាហ៊ានកងពល
    ឆ័ត្រយោង៩១១ជាតឹកតាងស្រាប់ បើទោះបីពួកគេយកសហជីពនិងក្រុមអង្គការសង្គមស៊ីវិលដែលមាននិន្នាកា
    ប្រឆាំងរាជរដ្ឋាភិបាលឲ្យដើរជួរមុខក្តី ។
    ទម្រង់បដិវត្តន៍ពណ៌លាក់មុខត្រូវបានបង្ក្រាប។ ជំនឿក្នុងការសង្ឃឹមឈ្នះរបស់ក្រុមខ្មែរនៅក្រៅប្រទេស
    ដែលបានផ្តល់មូលនិធិ ជាមួយការប្តូរយកបុណ្យសក្តិលើក្តីសង្ឃឹមក្រោយអតីតបក្សសង្គ្រោះជាតិឈ្នះឆ្នោត
    ត្រូវបានរសាយ ឈានដល់ការលែងមានជំនឿលើការឈ្នះក្នុងអាណត្តិដូចការអួតអាងរបស់សមរង្ស៊ី និងកឹមសុខា
    ទៀតហើយ។
    ដើម្បីកែប្រែសភាពការណ៍សម្រាប់ការបោកប្រាសបន្តឡើងវិញ កឹមសុខា ក្រោយការទម្លាក់ចេញពីអនុប្រធានសភា
    បានចេញធ្វើយុទ្ធនាការឃោសនានៅក្រៅប្រទេស ស្តារភាពបរាជ័យដើម្បី ទាញយកទំនុកចិត្តផង ពិសេសគឺមូលនិធិ
    ជាប្រាក់ដុល្លារ ដែលបុរសតណ្តាក្រាសនិងលោភលន់នេះ អាចមានឱកាសកេងប្រវ័ញបាន ។
    ដើម្បីស្តារនូវបញ្ហាទាំងអស់នេះឡើងវិញបាន កឹមសុខាបានធ្វើការទម្លាយនូវការសម្ងាត់ទាំងប៉ុន្មាន ដែលខ្លួន
    បានលាក់ទុកយ៉ាងយូរក្នុងការឃុបឃឹតជាមួយបរទេសបំផ្លាញជាតិឯង ដែលរឿងនេះមិនមែនកឹមសុខា មិនដឹង
    ថាខុសនឹងច្បាប់ធម្មនុញ្ញរបស់ជាតិនះទេ។
    ការប្រមាថរបស់កឹមសុខា នោះគឹការទុកច្បាប់ជាតិ គ្រាន់តែជាសំរាម ព្រោះថាកឹមសុខាអាងអាមេរិកធ្វើជាខ្នងបង្អែក
    ក្នុងសតិមើលស្រាលច្បាប់ជាតិថាមិនហ៊ានធ្វើអីខ្លួននោះឡើយ ព្រោះអាមេរិកនិងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីខ្លួន។
    ទីបំផុតកឹមសុខាផ្ងារជើងដោយខ្លួនឯង ដោយគ្មានការគ្រោងទុក នោះគឺការជាប់ទោសពីបទក្បត់ជាតិ ។
    គេមិនដឹងថា តើកឹមសុខា ធ្វើការសន្យាអ្វីជាក់លាក់ ក្នុងការយកផលប្រយោជន៍ជាតិកម្ពុជា ជាថ្នូរជាមួយអាមេរិក
    នោះទេ ទើបបានជាស្ថានទូតអាមេរិក ដែលជាតំណាងឲ្យសហរដ្ឋអាមេរិក លោតជើងបី ជើងបួន គឃ្លើនការពារ
    កឹមសុខា បំពានលើអធិបតេយ្យភាពកម្ពុជា ដោយរំលោភយ៉ាងងងើលលើច្បាប់អន្តរជាតិដែលបានចែងនៅ
    ក្នុងទីក្រុវវីយែនបែបនេះនោះ ។ សរុបសេចក្តីមក កឹមសុខា គឺជាជននាំគ្រោះថ្នាក់ដល់ជាតិដែលមិនអាចលើកលែង
    ទោសបានឡើយ ។
    អធ្យាស្រ័យឲ្យជនក្បត់ជាតិ គឺជាការសម្លាប់ដល់ជាតិកម្ពុជាទាំងមូល ៕

  4. Anonymous says:

    SAM and OMEN is right on the top point we Cambodian do not want to see another bloody in our sad nation one more that can be the last of this nation on art. GOD bless Cambodia and it’s people