ជប៉ុនផ្ដល់ជំនួយជាង៤០លានដុល្លារពង្រឹងប្រព័ន្ធទឹកនិងអគ្គិសនី​


|
https://www.vodhotnews.com

នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (Horinouchi Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់គំរោងអភិវឌ្ឍធនធានមនុស្ស។ រូបភាព៖ ហ្វេសប៊ុក ក្រសួងការបរទេស / Ministry of Foreign Affairs and International Cooperation – MFA.IC

ជប៉ុនផ្ដល់ជំនួយបន្ថែមដល់កម្ពុជា ក្នុងនោះមានជំនួយឥណទាន និងហរិញ្ញប្បទានឥតសំណងសរុបទឹកប្រាក់ជាង៤០លានដុល្លារ ដើម្បីអនុវត្តគម្រោងពីរ គឺការពង្រឹងប្រព័ន្ធផ្គត់ផ្គង់ទឹក និងអគ្គសនី។​

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចុះកាលពីម្សិលមិញ បានឲ្យដឹងថា ជប៉ុនបានផ្ដល់ជំនួយបន្ថែមជាង៤០លានដុល្លារដល់កម្ពុជា ដើម្បីអនុវត្តគម្រោងពីរ ក្នុងនោះមានឥណទានសម្បទានដែលមានទឹកប្រាក់សរុប ៣,៥៩៩យ៉េន ប្រមាណជា ៣១,៥៦លានដុល្លារ សម្រាប់អនុវត្តគម្រោងកែលម្អ ស្ដារប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកខាងលិចបឹងទន្លេសាប ជំហានទី២។

គម្រោងមួយទៀត គឺហិរញ្ញប្បទានឥតសំណងដែលមានទឹកប្រាក់សរុប ១៣៤០លានយ៉េន ប្រមាណជា១១,៨លានដុល្លារ សម្រាប់អនុវត្តគម្រោងអភិវឌ្ឍប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអគ្គសនីនៅកំពង់ផែ ដើម្បីធ្វើទំនើបកម្មកំពង់ផែ។

កាលពីខែតុលា ឆ្នាំ២០១៨កន្លងទៅ ជប៉ុនក៏បានផ្ដល់ជំនួយឥតសំណងជាង៣០លានដុល្លារ ដើម្បីអនុវត្តគម្រោងស្ដារប្រព័ន្ធលូនៅរាជធានីភ្នំពេញ។


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles