មេដឹកនាំបក្សកុម្មុយនីស្ដវៀតណាមនឹងមកកម្ពុជានៅសប្ដាហ៍ក្រោយ


|
https://www.vodhotnews.com

អគ្គលេខាបក្ស Nguyen Phu Trong ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន កាលពីឆ្នាំ២០១៦ (Photo: Tri Dung / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

មេដឹកនាំគណបក្សកុម្មុយនីស្ដវៀតណាមនឹងមកបំពេញទស្សនិច្ចផ្លូវរដ្ឋនៅកម្ពុជានាសប្ដាហ៍ក្រោយនេះ

យោងតាមលិខិតដែលផ្ញើជូនទៅគណៈអភិបាលរាជធានីភ្នំពេញ ចុះថ្ងៃទី១៨ ខែកុម្ភៈកន្លងទៅ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្ដរជាតិ បានឲ្យដឹងថា អគ្គលេខាធិការបក្សកុម្មុយនីស្ដវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម វៀតណាម លោក NGUYEN PHU TRONG នឹងដឹកនាំគណៈប្រតិភូវៀតណាមមកប្រទេសកម្ពុជា សម្រាប់រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកុម្ភៈខាងមុខ។

បើតាមលិខិត ដំណើរទស្សនកិច្ចនេះ ត្រូវបានប្ដូរកាលបរិច្ឆេទ ដែលដំបូងឡើយ​ មេដឹកនាំបក្សកុម្មុយនីស្ដវៀតណាមលោក NGUYEN PHU TRONG គ្រោងមកកម្ពុជានៅថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment