របាយការណ៍​សិទ្ធិមនុស្ស​ប្រចាំ​ឆ្នាំ​របស់​អាមេរិក៖ វប្បធម៌​និទ្ទណ្ឌភាព​បន្ត​រីក​រាលដាល​នៅ​កម្ពុជា

ដោយ មួង ណារ៉េត
2019-03-13
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃឃ៍ ប៉ុមប៉េអូ (Mike Pompeo) ថ្លែងទៅអ្នកសារព័ត៌មាន ប្រកាសរបាយការណ៍សិទ្ធិមនុស្សលើកទី ៤៣ នៃប្រទេសជិត ២០០ នៅក្រសួងការបរទេស នៅថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០១៩ (Screenshot from the US State Department Website)
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃឃ៍ ប៉ុមប៉េអូ (Mike Pompeo) ថ្លែងទៅអ្នកសារព័ត៌មាន ប្រកាសរបាយការណ៍សិទ្ធិមនុស្សលើកទី ៤៣ នៃប្រទេសជិត ២០០ នៅក្រសួងការបរទេស នៅថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០១៩ (Screenshot from the US State Department Website)


របាយការណ៍សិទ្ធិមនុស្សរបស់អាមេរិកបង្ហាញថា វប្បធម៌និទ្ទណ្ឌភាពបន្តរីករាលដាលនៅកម្ពុជា


របាយការណ៍​សិទ្ធិមនុស្ស​ប្រចាំ​ឆ្នាំ​២០១៨ របស់​សហរដ្ឋអាមេរិក​ស្ដីពី​កម្ពុជា រក​ឃើញ​ថា វប្បធម៌​និទ្ទណ្ឌភាព​នៅតែ​បន្ត​រីក​រាលដាល​ខ្លាំង។

ក្នុង​របាយការណ៍​របស់​ក្រសួងការបរទេស​អាមេរិក ដែល​ចេញផ្សាយ​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​១៣ ខែ មីនា នេះ ថា វប្បធម៌​និទ្ទណ្ឌភាព ឬ​ការប្រព្រឹត្តិ​ខុសច្បាប់ តែ​រួច​ទោស​នេះ គឺ​ដោយសារ​របប​លោក ហ៊ុន សែន មិនបាន​បង្ហាញ​ភស្តុតាង អំពី​ការ​ផ្ដន្ទាទោស ទៅលើ​មន្ត្រី​ដែល​ប្រព្រឹត្ត​ខុស ក្នុង​ការរំលោភ​សិទ្ធិមនុស្ស បំផ្លាញ​ប្រជាធិបតេយ្យ និង​អំពើពុករលួយ។

បញ្ហា​រំលោភ​សិទ្ធិមនុស្ស ដែល​កើត​មាននៅ​កម្ពុជា រួមមាន៖ ការ​ចាប់ខ្លួន និង​សម្លាប់​មនុស្ស តាមតែ​អំពើ​ចិត្ត ដែល​ប្រព្រឹត្ត​ដោយ​មន្ត្រី​រដ្ឋាភិបាល ការ​ជ្រៀតជ្រែក​តាមតែ​អំពើ​ចិត្ត លើ​ជីវិត​ឯកជន​របស់​ពលរដ្ឋ​ខ្លួន រួមមាន​ការ​តាមដាន​ការ​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការ​ប្រើ​ច្បាប់ព្រហ្មទណ្ឌ​មិន​ស្មើភាព​គ្នា ការ​រឹតត្បិត​សិទ្ធិ​សេរីភាព ក្នុង​ការ​តវ៉ា​ដោយ​សន្តិវិធី និង​ការ​រឹតត្បិត​សិទ្ធិសេរីភាព​ក្នុង​ការ​ជួប​ប្រជុំគ្នា ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នយោបាយ និង​អំពើពុករលួយ​រាលដាល រួម​ទាំង​វិស័យ​តុលាការ​ជាដើម។

របាយការណ៍ ដដែល​រក​ឃើញ​បន្ថែម​ថា ការបោះឆ្នោត ដោយ​ផាត់​ចោល​គណបក្សប្រឆាំង និង ការ​បន្ត​ឃុំខ្លួន និង​ចោទប្រកាន់​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា គឺជា​ផ្នែក​មួយ នៃ​ការបំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។

អាស៊ីសេរី​មិនទាន់​អាច​សុំ​ប្រតិកម្ម​ពី​មន្ត្រី​របប​ក្រុងភ្នំពេញ ជុំវិញ​របាយការណ៍​នេះ​បាន​នៅឡើយ​ទេ កាលពី​ថ្ងៃ​ទី១៣ ខែ​មីនា។

រដ្ឋាភិបាល​សហរដ្ឋអាមេរិក កន្លង​មក បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន ជាច្រើនលើក​ច្រើន​សា​រួច​ទៅ​ហើយ ថា​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ អាច​ប្រសើរ​ឡើងវិញ​បាន ទាល់តែ​របប​លោក ហ៊ុន សែន ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles