លោក សោ ចាន់ដេត ថាលោកនឹងលក់នំបញ្ចុកយកប្រាក់ទៅឱ្យលោក ហ៊ុន សែន សម្រាប់ជាសំណងនៃការប្តឹង

លោក សោ ចាន់ដេត ថាលោកនឹងលក់នំបញ្ចុកយកប្រាក់ទៅឱ្យលោក ហ៊ុន សែន សម្រាប់ជាសំណងនៃការប្តឹង


By

ឌឹ ខេមបូឌា ដេលី

អតីត​សមាជិក​ព្រឹទ្ធ​សភា​តូតា​គណបក្ស​ សម រង្ស៊ី ​និង​ជា​មន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ​ លោក​ សោ ចាន់ដេត ​បាន​លើក​ឡើង​នៅ​ក្នុង​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ថា ​លោក​នឹង​លក់​នំ​បញ្ចក់​ដើម្បី​យក​ប្រាក់​ទៅ​ឱ្យ​លោក​ ហ៊ុន សែន​ សម្រាប់​ទិញ​ថ្នាំ។​

ការ​លើក​ឡើង​បែប​ឌឺដង​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​ មេធាវី​តំណាង​ដោយ​លោក ​ហ៊ុន សែន​ បាន​សម្រេច​ដាក់​ពាក្យ​ប្តឹង​រូប​លោក​នៅ​ថ្ងៃ​ទី​១៨​ខែ​មីនា​ដោយ​ចោទ​ពី​បទ​ប្រមាថ​និង​ញុះញង់​លើ​សម្តេច​តេជោ​ ហ៊ុន សែន។​នេះ​បើ​តាម​សារ​ព័ត៌មាន​ដែល​ស្និត​នឹង​របបក្រុង​ភ្នំពេញ​ ដែល​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ។​ លោក ​​គី តិច ​មេធាវី​របស់​លោក​ ហ៊ុន សែន​ បាន​ឱ្យ​ដឹង​ថា ​លោក ​សោ ចាន់ដេត ​បាន​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​ធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ ​ទៅ​ដល់​សាធារណ​ជន​ទូទៅ ​ក្នុង​គោល​បំណង​ជេរ​ប្រមាថ​ជា​សាធារណៈ​លើ​លោក ​ហ៊ុន សែន ​និង​មាន​ចេតនា​ញុះញង់​ឱ្យ​ប្រព្រឹត្ត​​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ​ដែល​អំពើ​នេះ​ស្តែង​ចេញ​ជា​ជំហរ​លើការ​រំលោភ​បំពាន​បញ្ញត្តិ​មាត្រា​៣០៧​និង​មាត្រា​៤៩៥​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា។​

លោក ​គី តិច​ បាន​អះអាង​ថា ​លោក​មាន​ភ័ស្តុតាង ​ចំនួន​៣២​ទំព័រ​ ដែល​បាន​ស្រង់​ចេញ​ពី​គណនី ​Facebook​ ឈ្មោះ​ Sor Chandeth​ ដើម្បី​ដាក់​ជូន​តុលាការ​ពិនិត្យ​ និង​សម្រេច​ផង​ដែរ។​

កាលពី​ថ្ងៃទី​៩​មីនា​ គណនី​ហ្វេសប៊ុក​ឈ្មោះ ​សោ ចាន់ដេត​ បាន​លើក​ឡើង​ថា​ ឆ្នាំ​នេះ​លោក​ ហ៊ុន សែន ​ជួប​គ្រោះ ​«កំបុតករ»។ ​ហ្វេសប៊ុក​ដដែល​នេះ​បន្ត​ថា ​ ជើង​លេខ​ហោរា​សាស្ត្រ ​និង​ក្បួន​វិទ្យាសាស្ត្រ​នយោបាយ​បាន​កំណត់​ជើង​លេខ​ និង​យុទ្ធសាស្ត្រ​យ៉ាង​ច្បាស់​ថា ​លោក​ ហ៊ុន សែន ​នៅ​ឆ្នាំ​២០១៩​នេះ​កំពុង​ជួប​នឹង​ព្យុះ​សង្ឃរា​នយោបាយ​ចំនួន​៨​ទិស។​

ប្រភព​នេះ​បញ្ជាក់​ថា ​ទិស​ទី​១​របប​លោក​ ហ៊ុន សែន ​ត្រូវ​ប្រឈម​នឹង​សហគមន៍​អឺរ៉ុប​ជុំវិញ​ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ ហើយ​ទីពីរ​គឺ​ត្រូវ​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​អាមេរិក​តាម​រយៈ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ ​GSP។​ ទី​៣ ​ការ​ប្រឈម​នឹង​សហគមន៍​អន្តរជាតិ​ជុំវិញ​បញ្ហា​សិទ្ធិ​មនុស្ស​ហើយ​ទី​៤​គឺ​ប្រឈម​មុខ​នឹង​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស។​ ទី​៥​គឺ​បញ្ហា​រសើប​នៃ​ការ​បង្កើត​មូលដ្ឋាន​យោធា​របស់​ចិន​នៅ​ខេត្ត​កោះកុង។ ​ទី​៦​ត្រូវ​ប្រឈម​នឹង​កម្លាំង​ផ្ទៃ​ក្នុង​រវាងចិន និង​យួន។ ​ទី​៨​គឺ​កម្លាំង​ក្នុង​ប្រទេស​ប្រឆាំង​នឹង​របប​នេះ ​រួម​មាន​បក្ស​សង្រ្គោះ​ជាតិ ​សង្គម​ស៊ីវិល​សហជីព ​និង​មហា​ជន ព្រម​ទាំង​ចុង​ក្រោយ​គេ​គឺ​ជំងឺ​ប្រចាំ​កាយ​របស់​លោក​ ហ៊ុន សែន​ តែ​ម្តង។​

ការ​ដាក់​ពាក្យ​ប្តឹង​ពី​សំណាក់​មេធាវី​របស់​លោក ​ហ៊ុន សែន ​ពេល​នេះ ​ធ្វើ​ឡើង​ក្រោយ​ពេល​លោក ​ហ៊ុន សែន ​បង្ហើប​កាលពី​សប្តាហ៍​មុន​ដោយ​បង្គាប់​ឱ្យ​ក្រុម​មេធាវី​របស់​ខ្លួន​សិក្សា​ដើម្បី​ប្តឹង​ទៅ​តុលាការ​ចំពោះ​ជន​ទាំង​ឡាយ​ ដែល​បាន​ប្រមាថ​ដល់​លោក​នៅលើ​បណ្តាញ​សង្គម​ Facebook។​

ក្រៅពី​ករណី​ប្តឹង ​អតីត​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​រូប​នេះ ​តុលាការ​របប​លោក​ ហ៊ុន សែន​ ក៏​បាន​ដាក់​ចេញ​ដីកា​ចាប់​ខ្លួន​អតីត​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ចំនួន​៨​ នាក់​ទៀត​ពីប​ទ«រួម​គំនិត​ក្បត់ ​និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍»។​

មន្ត្រី​ជាន់ខ្ពស់​ទាំង​នោះ​រួមមាន ​ លោក​ សម រង្ស៊ី ​ លោក ​អេង ឆៃអ៊ាង ​ អ្នកស្រី ​មូរ សុខហួរ ​ លោក ​អ៊ូ ច័ន្ទ​ឫទ្ធិ ​ លោក ​ហូ វ៉ាន់ ​លោក ឡុង រី ​លោក ​ម៉ែន សុថាវរិន្ទ្រ ​និង​លោក​​​ តុ វ៉ាន់ចាន់៕​​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

3 Responses to "លោក សោ ចាន់ដេត ថាលោកនឹងលក់នំបញ្ចុកយកប្រាក់ទៅឱ្យលោក ហ៊ុន សែន សម្រាប់ជាសំណងនៃការប្តឹង"

  1. so socheath says:

    អាល្ងង់ សោ ចាន់ដេតនេះ កុំថាឡើយលក់នំបញ្ចុក សូម្បីមានវាសនាជាន់ទឹកដីខ្មែរ
    គ្មានផង ។ វាខ្លាចជាប់ខ្នោះហ្នឹងហ្អី !
    អានេះចេះត្រឹមព្រុសដូចឆ្កែ !

  2. Anonymous says:

    sorry if I was him I rather take my holiday some where that AH CHESS in Cambodia call heaven . I quest Cambodian that escaped from slaughter from 1975 to 2019 was so unfortunate. they are happy to live in those free country and they felling so sad to their home land being roll by AH CHESS group. we understand that those Cambodian over sea still have their love one in Cambodia that right they are going there to see them no dream to go to that dirty place. in some time they are there and spending a lot of money give to their family because they see their families are so rich . I quest AH CHESS can clearly see the only those who are poor was HUN SEN and his families ,those high ranging officers, and some they call AUG NHA. I tell you what>>>> I’m travel a lot of place over the world and I knew what is the deference . for example just take a fly from Thailand Bangkok air port the plan go up and we look down see every thing is good, sorry to say this when it come to Cambodian border our heart was drop like felling to have a heart attack , we knew Cambodia is so fare behind Thailand. I’m going around the country side I’m felling the same way. now I tell you what please do not hate AH LNHOUNG over sea that much many of them always wanted Cambodia and it’s people that including their families to be better like another country. about political matter you AH CHESS did not know that much by the way I read your comment . all you know is only how to use bad word that can tell me you are a PHD from hell.

  3. so socheath says:

    ហាស ! ហាស
    រួចអ្ហែងម៉េចបានជា​ធ្វើអត្ថាធិប្បាយអីកំសត់យ៉ាងនេះ ?
    អញហៅអ្ហែងថាអាល្ងង់មូស ( Anonymous ) ហ្នឹងវាមិនខុសទេ ។
    ព្រោះអីអ្ហែងល្ងង់ជាងឆ្កែទៀតអ្ហា !