អគ្គិសនី​កម្ពុជា​ថា ការ​ផ្គត់ផ្គង់​ភ្លើង​នឹង​មាន​ជា​ប្រក្រតី​ឡើង​វិញ បើ​មាន​ភ្លៀង​ធ្លាក់​មុន​ចុង​ខែ​ឧសភា

ដោយ អាស៊ីសេរី
2019-03-19

អ្នក​បច្ចេកទេស​នៃ​អគ្គិសនី​កម្ពុជា​កំពុង​ជួសជុល​ខ្សែ​បណ្ដាញ​តង់ស្យុង​ទាប (LV) នៅ​ទីតាំង​សង្កាត់​វាលវង់ ខណ្ឌ ៧ មករា រាជធានី​ភ្នំពេញ ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក​អគ្គិសនី​កម្ពុជា-EDC
អ្នក​បច្ចេកទេស​នៃ​អគ្គិសនី​កម្ពុជា​កំពុង​ជួសជុល​ខ្សែ​បណ្ដាញ​តង់ស្យុង​ទាប (LV) នៅ​ទីតាំង​សង្កាត់​វាលវង់ ខណ្ឌ ៧ មករា រាជធានី​ភ្នំពេញ ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក​អគ្គិសនី​កម្ពុជា-EDC


អគ្គិសនីកម្ពុជាជូន​ដំណឹង​ថា ដោយសារ​អាកាសធាតុ​ក្ដៅ​ខ្លាំង និង​ខ្វះខាត​ទឹក​ខុស​ប្រក្រតី ធ្វើ​ឲ្យ​សមត្ថភាព​ផ្គត់ផ្គង់​ចេញ​ពី​វារីអគ្គិសនី​ថយ​ចុះ​មិន​អាច​ធានា​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ពេញលេញ​ទូទាំង​ប្រទេស​ដល់​ចុង​រដូវ​ប្រាំង។ សេចក្ដី​ប្រកាស​ព័ត៌មាន​ថ្ងៃ​ទី១៨ ខែ​មីនា ឲ្យ​ដឹង​ទៀត​ថា ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​កម្ពុជា​ស្នើ​ទៅ​ប្រទេស វៀតណាម ថៃ និង​ប្រទេស​ឡាវ ជួយ​បង្កើន​ការ​ផ្គត់ផ្គង់​អគ្គិសនី​មក​កម្ពុជា​បន្ថែម ហើយ​ប្រទេស​ទាំង​នោះ​យល់​ព្រម​តាម​សំណើ​របស់​កម្ពុជា។ ប៉ុន្តែ កម្ពុជា​នៅ​តែ​ខ្វះ​ថាមពល អគ្គិសនី​ប្រមាណ ១៣ភាគ​រយ​ទៀត សម្រាប់​ផ្គត់ផ្គង់​ដល់​ប្រជា​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ដែល​បញ្ហា​នេះ​អូស​បន្លាយ​រយៈ​ពេល ៧២ថ្ងៃ។ អគ្គិសនី​កម្ពុជា​ឲ្យ​ដឹង​ទៀត​ថា ​ប្រសិន​បើ​មាន​ភ្លៀង​ធ្លាក់​មុន​ចុង​ខែ​ឧសភា ការ​ផ្គត់ផ្គង់​អគ្គិសនី នឹង​មាន​ជា​ប្រក្រតី​ឡើង​វិញ។

ចំណែក​ប្រមុខ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន ពេល​ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ថ្ងៃ​ទី១៨ មីនា នៅ​តែ​អំពាវនាវ និង​ស្នើសុំ​ទៅ​ពលរដ្ឋ​ឲ្យ​មាន​ការ​យោគយល់ បើ​បញ្ហា​ខ្វះខាត​ទឹក​ភ្លើង​ប្រើប្រាស់​នៅ​ពេល​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles