ប្រតិភូអឺរ៉ុបមកកម្ពុជានៅថ្ងៃនេះដើម្បីជជែកបញ្ហា EBA


|
https://www.vodhotnews.com

លោកស្រី Cecilia Malmström ទទួលបន្ទុកជាតំណាងពាណិជ្ជកម្មអឺរ៉ុប (European Trade Commissioner) (រូបភាព៖ ហ្វេសប៊ុក លោកស្រី Cecilia Malmström)

គណៈប្រតិភូអឺរ៉ុបចាប់ផ្ដើមដំណើរទស្សនកិច្ចមកប្រទេសកម្ពុជាហើយនៅថ្ងៃពុធនេះដើម្បីជជែកពីបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA ជាមួយរដ្ឋាភិបាលកម្ពុជា។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក កេត សោផាន់ ប្រាប់ VOD ថា  ក្រុមមន្ដ្រីជាន់ខ្ពស់សហភាពអឺរ៉ុបនឹងចាប់ផ្ដើមបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅកម្ពុជា ដែលចាប់ផ្ដើមនៅថ្ងៃពុធទី ២០ខែមីនា រហូតដល់ថ្ងៃព្រហស្បតិ៍ស្អែកនេះ។

បើតាមអ្នកនាំពាក្យក្រសួងការបរទេសរូបនេះគណៈប្រតិភូអឺរ៉ុបគ្រោងជួបជាមួយមន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួន ពាក់ព័ន្ធនឹងបញ្ហា EBA រួមមានជំនួបជាមួយរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង រដ្ឋមន្ដ្រីការបរទេសលោក ប្រាក់ សុខុន និងរដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិជាដើម។

ដំណើរទស្សនកិច្ចរបស់ប្រតិភូសហភាពអឺរ៉ុបនេះគឺធ្វើឡើងបន្ទាប់សហភាពអឺរ៉ុប កាលពីថ្ងៃទី១១ ខែកុម្ភៈ​កន្លង​មក​បាន​ប្រកាស​អំពី​ការ​ចាប់​ផ្ដើមនីតិវិធីដែល​ឈាន​ទៅព្យួរ​ជា​បណ្ដោះ​អាសន្ន​​​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ពីកម្ពុជា​​បន្ទាប់​ពី​​មើល​ឃើញ​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ បញ្ហា​សិទ្ធិ​មនុស្ស និង​នីតិ​រដ្ឋ​​នៅ​ក្នុង​រយៈ​ពេល ១៨​ខែ​ចុង​ក្រោយ​មក​នេះ។

កាលពីថ្ងៃម្សិលមិញអង្គការសមាគមជិត ៧០ បានចេញសេចក្ដីថ្លែងការណ៍រួមដោយអំពាវនាវទៅរដ្ឋាភិបាល ឲ្យចាត់វិធានការ​យ៉ាងម៉ឺងមាត់ក្នុង​ការ​ស្តារ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ និងសិទ្ធិការងារតាមលក្ខខណ្ឌរបស់សហភាពអឺរ៉ុប ដើម្បីរក្សាទុកប្រព័ន្ធអនុគ្រោះ​ពន្ធ​ EBA របស់អឺរ៉ុបនេះ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles