ការ​បោះឆ្នោត​នៅ​ប្រទេស​ថៃ លទ្ធផល​បោះ​ឆ្នោត​​បណ្ដោះអាសន្ន​​ថ្ងៃ​​ទី២៥ មីនា នៅ​​តែ​​បង្ហាញ​​ថា គណបក្ស ភឿ​ថៃ នាំ​​មុខ​​ដដែល

ដោយ ជុន ច័ន្ទបុត្រ
2019-03-25
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លេខាធិការ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត (..) របស់​ប្រទេសថៃ​​លោក ចាក់រ៉ុងវិទ ភូមម៉ា (Charong Vitphumma) ធ្វើ​សន្និសីទ​កាសែត​នៅ​រសៀល​ថ្ងៃ​ទី២៥ មីនា​ឲ្យ​ដឹង​ថា គ..ប នឹង​ប្រកាស​លទ្ធផល​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ក្រៅ​ផ្លូវ​ការ​នៅ​ថ្ងៃ​សុក្រ ទី២៩ មីនា​ខាង​មុខ ដោយសារ​ការ​រាប់​សន្លឹក​ឆ្នោត​មិន​ទាន់​ចប់​នៅ​ឡើយ។ ដូច្នេះ ប្រសិន​បើ​ប្រកាស​នៅ​ពេល​នេះ​អាច​​មាន​ការ​ប្រែប្រួល​អាសនៈ​នាំ​ឲ្យ​ខុស​ពី​តួលេខ​ពិត​ប្រាកដ។

គណបក្ស​ដែល​ទទួល​ការ​គាំទ្រ​ច្រើន​ជាង​គេ មក​ទល់​នឹង​ពេល​នេះ គឺ​មាន​ចំនួន៩ តាម​លំដាប់លំដោយ​ដូច​តទៅ គឺ​ចំណោម​អាសនៈ​សភា​ថៃ​ទាំង ៥០០អាសនៈ៖ គណបក្ស ភឿថៃ (Puethai) ដែល​បង្កើត​ឡើង​ដោយ​អតីត​នាយករដ្ឋមន្ត្រី​ថៃ គឺ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ដែល​មាន​អ្នក​ស្រី សុដារ័ត្ន កេយុរ៉ាផាន់ (Sodaroth Keyuraphan) ជា​ប្រធាន​គណបក្ស​ ទទួល​បាន ១៣៥អាសនៈ គណបក្ស ផាឡាំង ប្រ៉ាក់ឆារ៉ាក់ (Palang Pracharat) របស់​លោក​នាយករដ្ឋមន្ត្រី​ចាំផ្ទះ ប្រាយុទ្ធ ចាន់អូរចា (Prayut Chan-O-Cha) ទទួល​បាន ១១៧អាសនៈ និង​គណបក្ស​ អនាគតថ្មី (Anakortmai) ដែល​មាន​ក្រុម​យុវជន​ចូលរួម​ដឹកនាំ ដែល​មាន​​លោក​ ថាក់នាថន ចឹងរ៉ុងរឿងកិច្ច​ (Thanathorn Chengrongruengkich) ជា​ប្រធាន​គណបក្ស​ទទួល​បាន ៨០អាសនៈ គណបក្ស ប្រជាធិបតេយ្យ (Democrat Party) ដែល​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក អភិសិទ្ធ វេទចាជីវ៉ា (Abhisit Vejjajiva) ជា​ប្រធាន​គណបក្ស ប៉ុន្តែ​លា​លែង​ពី​ប្រធាន​គណបក្ស​កាល​ពី​យប់​ថ្ងៃ​ទី២៤ មីនា ដោយសារ​គណបក្ស​បាន​ទទួល​សន្លឹកឆ្នោត​តិច​ពេក គឺ​បាន ៥៣អាសនៈ គណបក្ស ​ភូមិ​ចៃ ថៃ (Phumchai Thai) បាន ៥១អាសនៈ គណបក្ស​ជាតិ​ថៃ ផាត់ថាណា (Chatthaiphattana) បាន ១១អាសនៈ រី​ឯ​គណបក្ស សេរី​រួម​ថៃ (Sereyraumthai) បាន ១០អាសនៈ គណបក្ស ប៉្រាក់ឆាឆាត (Phrachachart) បាន ៦អាសនៈ គណបក្ស សេដ្ឋកិច្ច​ថ្មី (New economic) បាន ៦អាសនៈ និង ៥គណបក្ស​ផ្សេង​ទៀត បាន​ពី ១ ទៅ ៥អាសនៈ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles