លោក​ ហ៊ុន សែន​ ព្រមាន​​ទៅ​​លោក​ សម រង្ស៊ី​ កុំ​​ឲ្យ​​វិល​​ត្រឡប់​​ចូល​​កម្ពុជា​​វិញ​​តាម​​ព្រំដែន​


|
https://www.vodhotnews.com

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ព្រមាន​ទៅ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី នៅ​ថ្ងៃ​នេះកុំ​ឲ្យ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​តាម​ច្រក​ព្រំដែន និង​​​គណៈកម្មការ​ចំពោះ​កិច្ច​នៃ​បក្ស​ប្រឆាំងដែល​ត្រូវបាន​ចាត់​តាំង​ឲ្យ​គៀង​គរ​ក្រុម​អ្នក​គាំ​ទ្រ​ទៅ​ទទួល​មេដឹកនាំ​បក្ស​ប្រឆាំង​នោះឲ្យ​បញ្ឈប់​សកម្មភាព​​ផង​ដែរ។

​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​ក្រុម​និស្សិត​នៅ​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​នេះលោក ហ៊ុន សែន បាន​ថ្លែង​ថា​៖ «ហើយ​បើ​មក​តាម​ទល់​ដែន អាហ្នឹង​ល្អ​មើល​តើ!អញ​អត់​ដឹង​ទេ! អញ​អត់​ដឹង​ទេ​តាម​ទល់​ដែន! ឯង​ត្រូវ​ដឹង ទល់​ដែន​គេ​ធ្វើ​ម៉េច? គេ​ដាក់​ត្រង់សេ[លេនដ្ឋាន] ហើយ​គេ​មាន​កំាំភ្លើង​យន្ត​នៅ​ហ្នឹង គ្រាន់​តែ​បច្ចុប្បន្ន​យើង​ហាម​ប្រើ​មីន​ប្រឆាំង​មនុស្ស​តែ​ប៉ុណ្ណឹង​ហេ។ ប៉ុន្តែ អ្ហែង​ត្រូវ​ដឹង បើ​មក​តាម​ទល់​ដែន រឿង​ធំ​ហើយ»

លោក ហ៊ុន សែន បាន​ព្រមាន​បែប​នេះ ចំ​ពេល​ដែល​លោក សម រង្ស៊ី ដែល​ប្រកាស​ខ្លួន​ជា​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឯ​ក្រៅ​ប្រទេស​នោះបាន​ប្រកាស​ឲ្យ​ដឹង​អំពី​ការ​ព្យាយាម​វិល​ត្រឡប់​ចូល​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ក្នុង​ឆ្នាំ​នេះ។

ក្រៅ​ពី​ព្រមាន​ទៅ​ដល់​លោក សម រង្ស៊ី ហើយ​នោះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​បាន​ព្រមាន​ទៅ​គណៈកម្មការ​ចំពោះ​កិច្ច​របស់​បក្ស​ប្រឆាំងឲ្យ​បញ្ឈប់​សកម្មភាព​ដើរ​គៀង​គរ​សមាជិកទៅ​គាំ​ទ្រ​ដំណើរ​វិល​ត្រឡប់​មក​វិញ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង។

លោក ហ៊ុន សែន ថ្លែង​បន្ត​ថា៖ «ប៉ុន្តែ សម្រាប់​អ្នក​ដែល​មិន​ទាន់​បាន​ទទួល​សិទ្ធិ កុំ​ទាន់​ធ្វើ​សកម្មភាព ហើយ​កុំ​លួច​លាក់ និង​កុំ​ចាត់​តាំង​កម្លាំង។ ខ្ញុំ​នៅ​តែ​និយាយ​ដដែលថា អ្នក​ឯង​ត្រៀម​ចាត់តាំង​កម្លាំង​ដើម្បី​ធ្វើ​អ្វី? អាគណៈកម្មការ​ចំពោះ​កិច្ច​គ្រប់​ទីកន្លែង​ទាំង​អស់ ត្រូវ​តែ​ប្រញាប់[បញ្ឈប់​សកម្មភាព] បើមិន​អញ្ចឹង​ទេ​ប្រយ័ត្ន»

លោក សម រង្ស៊ី បាន​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​ថា លោក​​នឹង​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញបន្ទាប់​ពី​​រស់នៅ​និរទេស​ខ្លួន​នៅ​ឯ​ក្រៅ​ប្រទេសដើម្បី​គេច​ចេញ​ពី​បណ្ដឹង​នានា​ពី​សំណាក់​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជាជា​ពិសេស​បណ្ដឹង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

3 Responses to "លោក​ ហ៊ុន សែន​ ព្រមាន​​ទៅ​​លោក​ សម រង្ស៊ី​ កុំ​​ឲ្យ​​វិល​​ត្រឡប់​​ចូល​​កម្ពុជា​​វិញ​​តាម​​ព្រំដែន​"

  1. so socheath says:

    ហាស ! ហាស
    អាពូជឆ្កែសមរង្សី ម៉ាជិវិតវាហើយ ចេះតែត្រឹមត្បុលតាមរបង លូនតាមរុន្ធឆ្កែ តែប៉ណ្ណឹងទេ។
    តែម្តងនេះ កុំផ្សងធ្វើឆ្កែត្បុលរបងព្រំដែនឲ្យសោះ ប្រយ័ត្នងាប់តៃហោង ។
    អូហូ ! មីនផ្ទុះក្ឌាំង ដាច់ជើងត្មិល។ ប្រោកៗ ត្បុលឆ្លងកាត់ មីត្រៃយ៉ើដឺត្រង់ អូហូលលាដ៍ក្បាលបែកផុយដូចគេបោកឱឡឹកអញ្ចឹងអ្ហា !
    អាពូជឆ្កែសមរង្ស៊ី វាព្រុសឲ្យតែល្អមើលទេ ។ បើមិនខំព្រុសអញ្ចឹង ធ្វើម៉េចចាយលុយមូលនិធិ
    ៣០ ម៉ឺនដុល្លារ បានស្រួលទៅ ។
    ហាស ! ហាស
    នេះបានហៅថា អស្ចារ្យរ៉ុយៗផស់អាពូជឆ្កែសមរង្ស៊ីមែន !

  2. so chèt says:

    Decrypt
    The distribution of diplomas is not the role of the moron of hun sen see the Minister of National Education. It is the role of director of the school. Soon hun sen will distribute the certificates of end of study primary school
    When hun expresses you feel excrement coming out of his mouth hun sen devalorise himself
    The dirt coming out of hun sen’s mouth is comparable to midnight in midday

  3. Phanna says:

    សូម​អ្នក​គាំទ្រសេរិភាពទាំងទស់​ យកល្អនាំគ្នាដេីរទៅចូលគុគនៅខែត្តរៀងៗខ្លួនតែម្តងទៅ​ ចង់សាកពួកវាមេីល​ ថាតេីវាមានគុគគ្រប់ដាក់យេីងទេ?