លោក​ ហ៊ុន​ សែន​ ព្រមាន​សហរដ្ឋ​អាមេរិក​កុំ​ឲ្យ​គាំ​ទ្រ​អតីត​បក្ស​ប្រឆាំង​


|
https://www.vodhotnews.com

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពីកន្លង​ទៅ (VOD/Archive Photo)

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានព្រមានជាថ្មីទៀតមិន​អនុញ្ញាត​ឲ្យប្រទេសមហាអំណាចប្រជាធិបតេយ្យមួយលូកលាន់បញ្ហានយោបាយនៅកម្ពុជា និងសាងកំហុសដូចពីអតីតកាល​ទៀត​នោះ​ឡើយ។

ក្នុងពិធីចែកសញ្ញាបត្រមួយនៅរាធានីភ្នំពេញនាថ្ងៃនេះ លោក ហ៊ុន សែន បានចោទប្រកាន់​ប្រទេស​មហា​អំណាច​មួយ​ថា បានគាំទ្ររបបសេនាប្រមុខ លន់ នល់ ដែល​បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់សម្ដេច​ព្រះបាទ នរោត្ដម សីហនុ និងទទួលស្គាល់កៅអីខ្មែរក្រហមនៅអង្គការសហប្រជាជាតិ។

លោក ហ៊ុន សែន ថ្លែងថា៖ «តាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ ប៉ុន្ដែ បែរជាគាំទ្ររបបប្រល័យពូជសាសន៍ ហើយគាំទ្រឲ្យគេអង្គុយនៅអង្គការសហប្រជាជាតិ […] ឥឡូវចង់គំរាមកំហែងមកលើយើងបន្ថែមទៀតជាមួយ គ្រាន់តែដើម្បីអាប៉ុន្មានក្បាល​នេះធ្វើសកម្មភាពខុសច្បាប់ យើងកាត់ទោសមិនបានហ្អី? យើងអត់ព្រមទេ។ យើងធ្លាប់ទទួលហើយនូវការហ៊ុមព័ទ្ធផ្នែកនយោបាយ និងសេដ្ឋកិច្ចសម្រាប់ប្រទេសរបស់យើង យើងក្រណាស់ យើងក្រោកឡើងទាំងលំបាក»។

របប​សាធារណរដ្ឋ​ខ្មែរ​ដែល​ដឹកនាំ​ដោយ​លោក លន់ នល់ បាន​ទទួល​ការ​គាំ​ទ្រ​ពី​សហ​រដ្ឋ​អាមេរិក​ទាំង​ផ្នែក​យោធានិង​ហិរញ្ញវត្ថុ​នៅ​ចន្លោះ​ឆ្នាំ​១៩៧០ រហូត​ដល់​ការ​ដួល​រលំ​ទាំង​ស្រុង​នៅ​ក្នុង​ខែ​មេសា ឆ្នាំ​១៩៧៥។

ចំណែក​អាសនៈ​កម្ពុជា​នៅ​ឯ​អង្គការ​សហ​ប្រជាជាតិ ត្រូវ​បាន​សហរដ្ឋ​អាមេរិកនិង​មហា​អំណាច​ចិន​គាំ​ទ្រ​ប្រគល់​ទៅ​ឲ្យ​រដ្ឋាភិបាល​ចម្រុះ​ត្រី​ភាគី ដែល​ជា​ក្រុម​តស៊ូ​ប្រដាប់​អាវុធ​ប្រឆាំង​នឹង​របប​ក្រុង​ភ្នំពេញដែល​ត្រូវ​បាន​គាំ​ទ្រ​ដោយ​ប្រទេស​វៀតណាម ក្រោយ​ការ​ដួល​រលំ​ទៅ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​នៅ​ក្នុង​ឆ្នាំ​១៩៧៩។

អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Arend Zwartjes ប្រាប់ VOD តាម​រយៈ​សារ​អេឡិចត្រូនិច​នៅ​ថ្ងៃ​នេះ​ថាលោកមិនមានអ្វីឆ្លើយតបចំពោះប្រសាសន៍របស់លោក​ ហ៊ុន សែន នេះទេ។

អនុប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ រិះគន់ថា លោក ហ៊ុន សែនកំពុងបន្ដប្រើយុទ្ធសាស្រ្ដគំរាមកំហែង និងសម្លុតដៃគូប្រកួតរបស់ខ្លួនដដែល ប៉ុន្ដែយុទ្ធសាស្ដ្រនេះ មិនអាចដោះស្រាយបញ្ហានយោបាយនៅកម្ពុជា និងបន្ថយសម្ពាធ​របស់អន្ដរជាតិនោះទេ។

អតីតអនុប្រធានគណបក្សប្រឆាំងរូបនេះ ជំរុញឲ្យរដ្ឋាភិបាលងាកមកស្ដារលទ្ធិប្រជាធិបតេយ្យនិងគោរពសិទ្ធិមនុស្សឡើងវិញតាមការចង់បានរបស់សហគមន៍អន្ដរជាតិ ដោយថា ដើម្បីរក្សាផលប្រយោជន៍ពលរដ្ឋនិងបញ្ចៀសទណ្ឌកម្មទាំងឡាយ ដែលអាចធ្លាក់មកលើប្រទេសកម្ពុជា។

លោក មូរ សុខហួរ មានប្រសាសន៍ថា៖ «ប្រសាសន៍របស់លោកធ្វើឲ្យស្ថានការណ៍នយោបាយរឹតតែធ្ងន់ធ្ងរទៅទៀត ជាពិសេសពេលនេះសហគមន៍អឺរ៉ុបកំពុងតាមដានអំពីស្ថានការណ៍សិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា […] សហគមន៍អន្ដរជាតិ និងគណបក្សសង្គ្រោះជាតិ គឺយើងទុកឲ្យលោក ហ៊ុន សែន ជាអ្នកដោះស្រាយបញ្ហានេះ EU គេអត់ដកថយទេ​ លោក​ ហ៊ុន សែន និយាយគឺគ្រាន់តែជាយុទ្ធសាស្ដ្ររបស់គាត់ គាត់គ្មានចេះអីក្រៅតែពីការគំរាមនោះទេ»។

សាស្ដ្រាចារ្យ វិទ្យាសាស្ដ្រនយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថាប្រសិនបើការផ្ដល់ជំនួយ ឬការគាំទ្រធ្វើឡើងស្របទៅតាមច្បាប់របស់កម្ពុជានៅក្នុងការពង្រឹងសិទ្ធិមនុស្សប្រជាធិបតេយ្យ និងការបោះឆ្នោតនោះ លោកថា វាមិនចោទជាបញ្ហានោះទេ។

លោក ឯម សុវណ្ណារ៉ា មើលឃើញថា រដ្ឋាភិបាលគួរបញ្ចៀសភាពតានតឹងជាមួយប្រទេសមហាអំណាចស្របពេលដែលសហគមន៍អន្ដរជាតិកំពុងព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជាផងនោះ។

លោកបន្ដថា៖ «គេផ្ដល់ជំនួយ គេផ្ដល់លក្ខខណ្ឌអី ឧទាហរណ៍ផ្ដល់លក្ខខណ្ឌសម្ភារ មធ្យោបាយមកធ្វើបទឧក្រិដ្ឋ បទរំលំរដ្ឋាភិបាល អាហ្នឹងវាខុសច្បាប់ហើយ […]  បញ្ហាប្រឈម EBA របស់អឺរ៉ុប និង GSP របស់អាមេរិក គឺជាកង់មុខហើយ បើសិនជាយើងអាចចៀសបាន ចៀស មិនគួរប្រឈមទេ ព្រោះមហាអំណាចគេមានវិធីផ្សេងៗ ដែលអាចធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាយើងមានឧបសគ្គ»។

តាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការ​កាលពីថ្ងៃទី១៥ ខែកុម្ភៈ ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបង្ហោះរូបរបស់អតីតមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា ដោយថា លោកគឺជា​មនុស្សស្អាតស្អំ និងត្រូវបានគេចាប់ឃុំខ្លួនអស់រយៈពេលជាង១ឆ្នាំ ទាំងគ្មានភស្ដុតាងណាមួយឡើយ។ ប៉ុន្ដែក្រសួងការបរទេសកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍សម្ដែងការភ្ញាក់ផ្អើល និងខកចិត្តដោយចាត់ទុកសកម្មភាពនេះ ថា «មិនមានលក្ខណៈការទូត» និង «មិនគោរពអធិបតេយ្យរបស់កម្ពុជា»។

ទាក់ទងនឹងសំណុំរឿង «ក្បត់ជាតិ» ប្រឆាំងលោក កឹមសុខា រដ្ឋាភិបាលក៏បានចោទប្រកាន់សហរដ្ឋអាមេរិកថាបានគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ក្នុងការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ប៉ុន្ដែ សហរដ្ឋអាមេរិកវិញ តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា បានច្រានចោលការចោទប្រកាន់នេះថាគ្មានមូលដ្ឋាន និងមានចរិតនយោបាយ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Related Articles

4 Responses to "លោក​ ហ៊ុន​ សែន​ ព្រមាន​សហរដ្ឋ​អាមេរិក​កុំ​ឲ្យ​គាំ​ទ្រ​អតីត​បក្ស​ប្រឆាំង​"

  1. Au Hach says:

    ម៉េចក៏បន្ទោសតែ អាមេរិក ចុះចិន?

  2. Anonymous says:

    Wow, I just wonder what Hun Sen is going to do, as we all know US no matter what happens, supporting Democracy or opposition party to Hun Sen is US obligation as the king of democracy. Maybe Hun Sen invades or declares war with US?

  3. Anonymous says:

    well….. the US was No1 of this communist jungle dictator since the 70th . no wonder they always said to this world supper powers stated( CHAK CROPOT AMERICKANG ) this communist group was always keep CHINA as their friend . please look at this two supper power’s nation. they peek two policy the communist and democracy and they always fighting to get supported for their policy . for example Vietnam is changing all the time from communist CHINA to communist SOVIET NUNUON right now they want to be friendship whit the US . in this political matter I think Vietnam was smart they successful in reunited the country and they are fighting to be the best economic nation in this region. for Cambodia I knew the HUN SEN was not sure what he is doing . at first he keep Vietnam as his boss .look what Cambodia got right now???? we lost our territory and the Vietnam policy is success as their plan . I knew Vietnam hated CHINA that right they wanted to take two nation to be UNITED ENDOCHEN just to be a small supper power’s nation close to CHINA. now I would like to ask all opinion to the people around the world between these two supper power’s nation. CHINA they blame the US wagging war around the world jus to make problem and they just wanted the US not to involve from what CHINA is doing. for example the south CHINA sea CHINA just wanted to take every important treasure under the sea no matter it belonging to any nation . my question is do any one want to support CHINA as a peaceful nation think CHINA wanted to make peace for the world????? this south CHINA can become world war three if CHINA will not give up . my massage to HUN SEN the only leader of Cambodia please think about this>>> will the US and EU all those democracy nation can give up to CHINA to do what they want to do to the world???? CHINA the untrue rising star in this century was just getting up from the danger by a lot of help from world community is being in the raising for supper powers .

  4. Anonymous says:

    Veitcong mafia dictator try to blame U S and opposition leaders for no reason’ haha.The communist veitcong dogs and their boss try to spreaded the war to cambodia and used dogs to fight between khmer and khmer then at the end veitcong dogs killed khmer 3 million and took Tral island peacefully and blame other’ What a veitycong mafia dictator ‘ He the one killed khmer during pol-pot era because he followed Youn-veitcong Angka leur ‘ and then he brought Veitcong to invade cambodia and let veitcong rob everything from cambodia and capture khmer people to get all aids then flowed to viet country ‘ and now Veitcong try to ask Youn-haft king and their dogs to gave Tral island to them and told them to sign about Veit cong came to rescue khmer’ but the fact is Veitcong killed khmer and came to invade khmer without permission fro international . So Veitcong mafia dictator and his veitcong boss must front to ICC for killing khmer and invade cambodia robbing everything from cambodia .GOD will bring theses crook race to hell with their dogs