អតីតមេបក្សប្រឆាំង និងអ្នកវិភាគជួបគ្នាក្នុងសន្និសីទមួយនៅកូរ៉េខាងត្បូង


|
https://www.vodhotnews.com

លោក សម រង្សុី និងអ្នកពាក់ព័ន្ធផ្សេងទៀត នៅក្នុងជំនួបមួយនៅកូរ៉េខាងត្បូងក្នុងសប្តាហ៍នេះ។ (រូបភាព៖ហ្វេសប៊ុកលោក សម រង្សុី)

លោក​ សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្ស​សង្រ្គោះជាតិ ថ្លែង​ក្នុង​សន្និសិទ​ក្នុង​ទីក្រុង​ក្វាងជូ ប្រទេសកូរ៉េខាងត្បូងនៅល្ងាចថ្ងៃសុក្រ​ ទី១៩ ខែ​មេសា​នេះថាជំនួបនៅ​កូរ៉េខាងត្បូងនេះនឹង​នាំ​ឲ្យ​មានការ​ពិភាក្សា​អំពី​ផែនការស្តារ​សេរីភាព​ យុត្តិធម៌ និងការ​រីកចម្រើននៅក្នុង​ប្រទេសកម្ពុជា។

លោក​ សម​ រង្ស៊ី​​ មានប្រសាសន៍ថា៖ «​ការ​មកជួប​ជុំ​របស់​យើង​នៅ​ថ្ងៃនេះ​ និង​ថ្ងៃស្អេក នៅទីក្រុង​ក្វាងជូ នឹងផ្តល់ឲ្យយើង​នូវ​ឱកាស​ដ៏ពិសេសពិភាក្សា​អំពីផែនការ​របស់យើង ដើម្បីធ្វើ​ឲ្យ​សម្រេចបាននូវ​ក្តី​សុបិន្ត​របស់យើង ដើម្បី​បង្កើតនូវ​សង្គមកម្ពុជាមួយដែលមានសេរីភាព​ យុត្តិធម៌ និងការ​រីកចម្រើន។»

លោក​ សម រង្ស៊ី អតីត​មេដឹកនាំនិង​អតីតមន្រ្តី​គណបក្ស​សង្រោះជាតិ​ច្រើន​រូបទៀត និងអ្នក​គាំទ្រក្នុង​ប្រទេសកូរ៉េខាងត្បូង​​រួមនឹង​តំណាង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួននិង​អ្នក​វិភាគ​បាន​បង្ហាញ​វត្តមាន​នៅក្នុង​សន្និសិទ​មួ​យ​ នៅទីក្រុង​ក្វាងជូ ដែល​ផ្សាយ​ផ្ទាល់​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​នៅ​រសៀល​ថ្ងៃ​សុក្រ​ ទី១៩ ខែ​មេសានេះ។ បើតាម​ទំព័រហ្វេសប៊ុក​របស់​លោក យឺម ស៊ីណន ប្រធាន​ចលនា​យុវជន​គណបក្ស​សង្រ្គោះជាតិ​នៅ​ប្រទេសកូរ៉េខាងត្បូងឲ្យ​ដឹង​ថា សន្និសិទ​នេះ​ធ្វើ​ឡើង​នៅថ្ងៃទី១៩ និង​ថ្ងៃទី២០ ខែ​មេសានេះ។ សកម្មជនគណបក្ស​សង្គ្រោះជាតិ​មួយចំនួន​ក៏អះអាង​ថាក្រៅ​តែ​ពីចូលរួម​សមាជ​អ្នក​ប្រជាធិបតេយ្យ លោក​ សម រង្ស៊ី និងអតីតមន្រ្តីនិងអ្នកគាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏នឹង​ធ្វើ​បាតុកម្មភ្លើង​ទៀន​ជាលើកទី២ផងដែរ។

ពលករខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេសកូរ៉េ​ខាង​ត្បូង​ប្រមាណជា​​ប្រាំពាន់នាក់​​បាន​ធ្វើបាតុកម្ម​តវ៉ា​ប្រឆាំងនឹងការ​បោះឆ្នោត​នៅ​ប្រទេសកម្ពុជាកាលពី​ថ្ងៃទី២៤ខែ​កក្កដា ឆ្នាំ២០១៨គឺ​បួនថ្ងៃមុនពេល​​បោះឆ្នោត​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​មិនមាន​វត្ត​មាន​គណកប្ស​សង្គ្រោះជាតិ។​

មន្រ្តី​​កម្ពុជាធ្លាប់​បាន​អះអាងថា​ ប្រជាពលរដ្ឋ​ខ្មែរ​​ប្រមាណ​ជាជាង​ប្រាំមួយម៉ឺននាក់​កំពុង​តែរស់នៅ​សាធារណរដ្ឋកូរ៉។ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងនោះ​ប្រហែល​ជា​​៤០០នាក់​គឺ​ជា​និស្សិត​ដែល​ទៅ​សិក្សា​នៅ​ប្រទេសកូរ៉េខាង​ត្បូងនិង​ក្រៅពីនោះគឺជា​ពលករ​​ដែល​ធ្វើការនៅក្នុង​វិស័យ​សំណង់ កសិកម្ម និង​ឧស្សាហកម្ម​ខ្នាត​តូច​និង​មធ្យម។

អ្នក​វិភាគនយោបាយនៅកម្ពុជាដែលកំពុង​រស់នៅ​នីរទេសខ្លួន​នៅ​ក្រៅ​ប្រទេសលោក គឹម សុខ ថ្លែងក្នុងសន្និសិទនៅក្នុង​ទីក្រុង​ក្វាងជូប្រទេសកូរ៉េខាងត្បូងនៅល្ងាចថ្ងៃសុក្រ​ ទី១៩ ខែ​មេសា​នេះដោយ​លើកឡើង​ថា​មានតែ​​ប្រជាពលរដ្ឋ​ខ្មែរ​ទេ​ដែល​អាច​នឹង​ស្តារ​ប្រជាធិបតេយ្យនៅក្នុង​ប្រទេសឡើងវិញបាន។

លោក​មានប្រសាសន៍ថា៖

«តាម​រយៈ​សន្និសិទនេះ​ខ្ញុំសូម​ផ្សព្វផ្សាយនូវ​សារទៅ​ពលរដ្ឋ​ខ្មែរ​នៅក្នុង​ប្រទេសកម្ពុជា និង​នៅ​គ្រប់ទីកន្លែង​នៅក្នុងពិភពលោកដែលថា​ប្រទេស​ដែលក្រី​ក្រ​របស់យើង ពិត​ជាត្រូវ​ការ​យើង​ ឬ​អ្នក​ដែល​ចូលរួម​ក្នុង​គណបក្ស​នយោបាយឲ្យ​ក្រោ​កឈរឡើង​ទាំងអស់គ្នា រួម​ដៃគ្នា ដើម្បី​ឲ្យ​មានសម្លេង​ខ្លាំងដើម្បី​សង្គ្រោះ​ប្រទេស​កម្ពុជា​ឲ្យ​មាន​ប្រជាធិបតេយ្យឡើងវិញ។»

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជាលោក ព្រាប កុល ដែល​ត្រូវ​បាន​អញ្ជើញ​ទៅ​ចូលរួមនៅក្នុង​សន្និសិទ​សន្តិភាព​និង​សិទ្ធិមនុស្ស​ក្រុង​ក្វាងជូ ប្រទេសកូរ៉េ​ខាង​ត្បូង​ប្រាប់​ VOD តាម​សារអេលិចត្រូនិចថា​ លោក​នឹង​ចូលរួម​នៅក្នុង​សន្និសិទ​និង​សមាជ​ដើម្បីជជែកពិភាក្សាស្វែងរកដំណោះស្រាយបញ្ហាជម្លោះនយោបាយកម្ពុជា។ លោក​បន្តថាលោកក៏នឹង​ពិភាក្សាអំពីវប្បធម៌នយោបាយថ្មីសម្រាប់កម្ពុជាផងដែរ។​

លោក ​ព្រាប កុល មាន​ប្រសាសន៍ថា៖

«យើងនឹងជជែកគ្នាអំពីប្រធានបទនេះ នៅក្នុងសមាជអ្នកប្រជាធិបតេយ្យនៅថ្ងៃទី២០-២១ បន្ទាប់មកយើងរំពឹងថានឹងមានក្តីសម្រេចមួយអំពីដំណោះស្រាយ។ ខ្ញុំរំពឹងថាសេចក្តីសម្រេចនៃសមាជ និងក្លាយជាឯកសារយោង និងជាត្រីវិស័យ ដើម្បីនាំទៅរកការបង្កើតយន្តការនានា ដែលស្វែងរកដំណោះស្រាយនយោបាយបច្ចុប្បន្នផង និងសម្រាប់ការបង្កើតវប្បធម៌នយោបាយថ្មីផង។»

យោងតាម​លោក​ ព្រាប កុល សមាជ​អ្នក​ប្រជាធិបតេយ្យដែល​លោក​ចូលរួមនោះ គឺជាវេទិការសម្រាប់ការជជែកគ្នារវាងអ្នកប្រជាធិបតេយ្យដែលមានសមាសភាពជាអ្នកនយោបាយ សង្គមស៊ីវិល អ្នកវិភាគ និងបុគ្គលឯករាជ្យ។

សហភាព​អឺរ៉ុប​ កាលពី​ខែកុម្ភៈ ឆ្នាំ២០១៩នេះ​ បាន​ប្រកាស​រាប់​ថ្ងៃ​ថយក្រោយ​​លើ​វិធានការ​​របស់ខ្លួន​ដែលអាច​ឈានទៅព្យួរ​ជា​បណ្តោះ​អាសន្ន​នូវប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម EBA​ ពី​កម្ពុជា ​ក្រោយពី​ប្លុក​លោកសេរី​មួយ​នេះ​រក​ឃើញថា​រដ្ឋាភិបាល​បាន​បរាជ័យ​ក្នុង​ការ​ស្តារ​ស្ថានភាព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​។ ដូចគ្នា​នេះ​ដែរ​ សមាជិកសភា​​អាមេរិក​ក៏អះអាងដែរថា ពួកគេកំពុង​ជំរុញ​ច្បាប់​ឱ្យ​រដ្ឋបាល​ប្រធានាធិបតី​ ដូ​ណាល់​ ត្រាំ​ ផ្អាក​ការ​អនុគ្រោះ​ពាណិជ្ជកម្ម ​GSP​​ ដោយសារ​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​មិន​បើកផ្លូវ​ឲ្យ​អតីត​គណបក្ស​ប្រឆាំង​បាន​ដំណើរការ​ឡើងវិញ​ និង​ដោះលែង​លោក​ កឹម​ សុខា​ ជាដើម​។

ក្រុម​អ្នកបញ្ជា​ទិញ​អន្តរជាតិ​ផ្នែក​ផលិតផល​កាត់ដេរ​ពី​កម្ពុជា​បាន​បង្ហាញ​ក្ដី​បារម្ភ​របស់​ពួកគេ​អំពី​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA​ របស់​អឺរ៉ុប និង​ GSP របស់​អាមេរិក​។ ពួកគេលើកឡើងថា វានឹង​ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ឧស្សាហកម្ម​​កាត់​ដេរ​កម្ពុជា​រួម​ទាំង​ពលរដ្ឋខ្មែរ​រាប់​លាន​នាក់​ដែល​ទទួលផល​ពី​វិស័យ​នេះ​។

លោក កឹម សុខា ប្រធានគណបក្ស​សង្រ្គោះជាតិ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា​ ​ឆ្នាំ​២០១៧​ដោយ​ចោទ​ពី​បទ​ក្បត់​ជាតិ។ តុលាការ​កំពូល​ក្នុង​ប្រទេសកម្ពុជាបាន​សម្រេច​រំលាយ​គណបក្ស​សង្រ្គោះជាតិ​កាលពី​ឆ្នាំ២០១៧។ មន្ត្រី​ជាន់​ខ្ពស់​របស់គណបក្ស​សង្រ្គោះជាតិ១១៨​នាក់​ក៏ត្រូវ​បាន​តុលាការ​សម្រេច​ហាម​ឃាត់​សិទ្ធិ​នយោបាយរយៈ​ពេល៥​ឆ្នាំផងដែរ។

លោក​ស្រី​ មូរ​ សុខហួរ អតីតអនុ​ប្រធានគណបក្ស​សង្រ្គោះជាតិ​សរសេរ​ក្នុង​ទំព័រហ្វេសប៊ុក​របស់លោក​ស្រី​នៅ​ថ្ងៃនេះថាលោក​ សម រង្ស៊ី​នឹង​បន្ត​ដំណើរ​​មក​កាន់​ប្រទេសកម្ពុជាវិញនៅពេលឆាប់ៗនេះ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​ លោក សុខ ឥសាន មិនអាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បានទេនៅថ្ងៃនេះដោយ​លោក​ប្រាប់ថា​ជាប់រវល់។ ទោះ​យ៉ាងណា​​សារព័ត៌មានក្នុង​ស្រុក​បាន​ដកស្រង់​សំដីរបស់លោកមក​ចុះផ្សាយថា​ ពលករខ្មែរដែលធ្វើការនៅប្រទេសកូរ៉េចូលរួមមហាបាតុកម្មជាមួយបក្សប្រឆាំង អាចនឹងឈប់ទទួលបានទិដ្ឋាការ ទៅធ្វើការនៅកូរ៉េបើសិនជាពួកគេជេរប្រមាថ និងប្រើពាក្យអសុរោះ មកលើរាជរដ្ឋាភិបាល ។

ពលរដ្ឋខ្មែរ​ដែលគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​ប្រទេសជប៉ុន​ក៏​បាន​ធ្វើ​បាតុកម្ម​ជម្រុញទៅ​រដ្ឋាផិបាល​ជប៉ុនដកការគាំទ្រ​របស់ខ្លួន​ចំពោះការ​បោះឆ្នោត​នៅក្នុង​ប្រទេសកម្ពុជា​ផង​ដែរកាលពី​ខែមិនាឆ្នាំ២០១៨។​យោងតាម​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈឲ្យ​ដឹងថាយ៉ាងហោចណាស់​មាន​ពលករខ្មែរ​ប្រមាណជា​៩០០០​នាក់​កំពុង​ធ្វើការ​នៅក្នុង​ប្រទេសជប៉ុន៕​


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Related Articles

3 Responses to "អតីតមេបក្សប្រឆាំង និងអ្នកវិភាគជួបគ្នាក្នុងសន្និសីទមួយនៅកូរ៉េខាងត្បូង"

  1. Sam says:

    Any different between the following:
    Cambodia’s Ruling Party Backs Off Threats to ‘Extradite’ Opposition Demonstrators From South Korea.
    2 ex-CNRP MP were booted out of democracy convention in South Korea.
    Is the democracy convention designed for CNRP participants only ?

  2. so socheath says:

    ហាស ! ហាស
    ក្រុមអាពូជឆ្កែ សមមុខហើយ ។
    ធ្វើមហាបាតុកម្ម ​ភ្លើងទៀន?
    គ្មានអ្វីគួរឱ្យឆ្ងល់ឡើយដែលអាពូជឆ្កែ សម រង្ស៊ី និងក្រុមគូកនរបស់​វាបាននិងកំពុងតែទាញចំណេញនយោបាយពីភ្លើងទៀន ព្រោះភ្លើងទៀនជានិមិត្តសញ្ញាគណបក្ស សម រង្ស៊ី ដែលបច្ចុប្បន្នប្រែឈ្មោះមកជាគណបក្សភ្លើងទៀន។ មហាបាតុកម្មភ្លើងទៀនដែលរំពឹងថានឹងមានអ្នកចូលរួមតិចតួចព្រោះបងប្អូន ពលករខ្មែរធុញទ្រាន់នឹងការបោកប្រាស់ម្តងហើយម្តងទៀតរបស់ សម រង្ស៊ី និងគូកន និងការដាក់ហិបប្រមូលលុយពីបងប្អូនពលករ និងគ្មានឥទ្ធិពលអ្វីបន្តិចឡើយ ព្រោះវាជាភ្លើងទៀន នៅក្នុងក្អម។ ពន្លឺភ្លើងទៀននេះក៏បាននិងកំពុងរលត់បាត់ទៅហើយដូចចម្រៀងរបស់លោក ព្រាប សុវត្ថិ បានច្រៀង ហើយបន្សល់នៅតែមុខក្រៀមក្រំ ស្រងូតស្រងាត់ដែល សម រង្ស៊ី និងបក្ខពួកខ្លួនមាននៅពេលនេះព្រោះដោយជំងឺបាក់ទឹកចិត្ត អស់សង្ឃឹមថាគ្មានថ្ងៃណាមួយអាចស្តារជីវិតនយោបាយដែលដើរធ្លាក់ ផ្លូវរបស់ខ្លួនឡើងវិញបានឡើយ។
    តាមពិត! ការរៀបចំឱ្យមានកិច្ចសមាជអ្នកប្រជាធិបតេយ្យនៅកូរ៉េខាងត្បូង គ្រាន់តែជាការរៀបចំកិច្ចប្រជុំក្នុងរង្វង់សមាជិកក្រុមចលនាសង្គ្រោះជាតិរបស់ សម រង្ស៊ី តែប៉ុណ្ណោះ គ្រាន់តែប្តូរពីបារាំង ឬពីអាមេរិកមកធ្វើនៅកូរ៉េ និងក៏ដើម្បីឆ្លៀតឱកាសប្រមូលលុយពីបងប្អូនកម្មករមួយចំនួនដែលនៅជឿងប់ ងុលលើការបោកប្រាស់របស់សម រង្ស៊ី ដែរ។ ការងាកមកប្រមូលលុយ និងបោកប្រាស់ពលករខ្មែរនៅកូរ៉េ ក៏ព្រោះតែក្រុម សម រង្ស៊ី ដែលបានធ្វើបក្សប្រហារដណ្តើមតំណែងពី កឹម សុខា គ្មានអ្នកគាំទ្រ និងលែងមាន ប្រភពថវិកាដើម្បីទ្រទ្រង់ដល់ជីវភាពរបស់ខ្លួន។ ដូច្នេះមានតែបង្កើតមូលដ្ឋានថ្មីនៅកូរ៉េខាងត្បូងនេះតែម្តង ក្រែងបានកាក់កបខ្លះព្រោះមន្ត្រីសម រង្ស៊ី និយមមួយចំនួនដូចជា មូរ សុខហួរ អេង ឆៃអ៊ាង ឡុង បុត្តា ឡុង រី និងក្រុមយុវជនអត់ការងារធ្វើមួយចំនួនដូចជាអាសង្ហាជាដើម ចាំបាច់ត្រូវការថវិកាដើម្បីបន្តរស់។
    ធ្វើមហាបាតុកម្មភ្លើងទៀននៅទឹកដីកូរ៉េ ក៏ជាបង្ហាញថា សម រង្ស៊ី បានបរាជ័យផ្ទួនៗមិនអាចវិល មកគ្រប់គ្រងព្រលឹងខ្មោចគណបក្សសង្គ្រោះជាតិ ដែលសាកសពត្រូវបានបំបែកខ្ទេចខ្ទីអស់នេះហើយទេ។ សម រង្ស៊ី ដោយមាន អេង ឆៃអ៊ាង និងមូរ សុខហួរ ព្រមទាំងអ៊ុង រិទ្ធី ជួយធ្វើបក្សប្រហារដណ្តើមតំណែង ដឹកនាំបក្សពីកឹម សុខា សង្ឃឹមថានឹងអាចផ្តល់ទីតាំងឈរជើងមួយសម្រាប់ជីវិតនយោបាយចុងក្រោយ របស់ខ្លួន ប៉ុន្តែចាប់តាំងពីការបង្កើតចលនាសង្គ្រោះជាតិ រហូតដល់ឡើងធ្វើជាប្រធានស្តីទី នៃខ្មោចគណបក្សសង្គ្រោះជាតិ សម រង្ស៊ី ហាក់ដូចជាយីអ៊ុនដាក់ អារក្ខជាន់ មិនអាចស្រោចស្រង់ជីវិតនយោបាយខ្លួន បានឡើយ។ លើសពីនេះ សម រង្ស៊ី ត្រូវបានក្រុម កឹម សុខា លែងផ្តល់តម្លៃ ជេរប្រមាថ និងចោទថាជា មេបក្សប្រហារថែមទៀតផង។ ដូច្នេះដោយក្តីអស់សង្ឃឹម សម រង្ស៊ី មានតែចាប់ផ្តើមលើកតម្លៃបក្សភ្លើងទៀន របស់ខ្លួនឡើងវិញ និងប្រើប្រាស់និមិត្តសញ្ញាភ្លើងទៀនដើម្បីធ្វើបាតុកម្ម។ ប៉ុន្តែ សម រង្ស៊ី មិនត្រូវភ្លេចទេថា ប្រសិនបើខ្លួនដែលជាទណ្ឌិតទៅពាក់ព័ន្ធនឹងគណបក្សណាមួយ នោះគណបក្សនោះនឹងត្រូវរំលាយតាមច្បាប់ពីព្រោះទណ្ឌិតគ្មានសិទ្ធិធ្វើជាប្រធានគណបក្សនយោបាយឡើយ។
    សរុបមកវិញ អ្វីដែលសម រង្ស៊ី និងបក្ខពួកកំពុងតែធ្វើគឺគ្រាន់តែកំដរជីវិតចុងក្រោយរបស់ខ្លួនតែ ប៉ុណ្ណោះ។ សម រង្ស៊ី មូរ សុខហួរ អាយុក្បែរ ៧០ ឆ្នាំទៅហើយ រួតរឹតដោយជំងឺ និងវិបត្តិផ្លូវចិត្ត។ មហាបាតុកម្មរតឹកឡឹកដែលធ្វើនៅល្ងាចថ្ងៃទី២០ ខែមេសា នៅកូរ៉េ ជាការស្វែងរកក្តីសង្ឃឹមឱ្យសម រង្ស៊ី ប៉ុន្តែ នឹងគ្មានតម្លៃ និងគ្មានប្រយោជន៍ឡើយ។ ពលរដ្ឋខ្មែរនៅក្នុងប្រទេសកម្ពុជា មិនចាប់អារម្មណ៍នឹងព្រឹត្តិការណ៍ដែលចេះត្រឹមព្រុសដូចឆ្កែ របស់ពួកអាពូជឆ្កែសមរង្ស៊ីនេះទេ ​ ៕

  3. so socheath says:

    អាពូជឆ្កែសមរង្ស៊ី ចេះតែមានហ្មង !
    ——————–
    សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ បានចំអកធ្ងន់ៗទៅឲ្យអាពូជឆ្កែ សម រង្ស៊ី ដែលកំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់របស់កម្ពុជា ទៅជ្រកកោននៅក្រៅប្រទេសនោះថា ជាមនុស្សឆោតល្ងង់បំផុត ដែលហ៊ានអំពាវនាវឲ្យសម្ដេច
    ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ដ្រី ? ។
    សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការហួសចិត្តថា ទណ្ឌិតល្ងង់នេះពិតជាមិនចេះអៀនមាត់ខ្លួនឯងនោះទេ ដែលហ៊ានប្រាប់ឲ្យសម្ដេចក្រឡាហោម
    ស ខេង ធ្វើរដ្ឋប្រហារដើម្បីយកអំណាចនោះទៅឲ្យខ្លួន (ទណ្ឌិត សម រង្ស៊ី) មកគ្រប់គ្រងប្រទេសវិញ ដែលនេះជាចំណុចដែលសម្ដេចពិតជាហួសចិត្ដខ្លាំងណាស់ នូវសម្ដីដែលអត់ប្រយោជន៍នេះ។
    សារចំអករបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ត្រូវបានបង្ហើរឡើងនាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ឱកាសអញ្ជើញក្នុងពិធីបើកការដ្ឋានសាងសង់ អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ នៅលើទឹកដីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់នឹងព្រំដែនប្រទេសថៃ ដែលអតីតតំបន់សមរភូមិ តែបច្ចុប្បន្នពោរពេញ
    ដោយសន្ដិភាព និងការអភិវឌ្ឍ។
    សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «សម្ដេចក្រឡាហោម ស ខេង គេប្រើគាត់ឲ្យធ្វើរដ្ឋប្រហារទម្លាក់ខ្ញុំ គឺក៏មិនចាំបាច់ឆ្លើយតប ជាមួយអាឡប់ណាទេ។ វាមិនដែលម៉ែអាណា ឧបនាយករដ្ឋមន្ដ្រី ផ្ដួលនាយករដ្ឋមន្ដ្រី មានន័យថាស្មើនឹងអី មានន័យស្មើនឹងរដ្ឋប្រហារ ។
    ចេះប្រើគេទៅរួច រួចហើយរដ្ឋប្រហារយកអំណាចឲ្យពីណា យកអំណាចទៅឲ្យវា»។
    ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានរំលឹកផងដែរថា ចំណុចនេះសម្ដេចបានប្រាប់ទៅសម្ដេច
    ក្រឡាហោម ស ខេង រួចហើយដោយមិនត្រូវឲ្យឆ្លើយ ជាមួយអ្នកណានោះទេ ព្រោះរឿងទាំងអស់នេះ សម្ដេចតេជោជឿជាក់ថា មិនកើតឡើងនោះទេ ពោលវាមិនអាចទៅរួចឡើយ ដោយមនុស្សនៅក្នុងបក្សតែមួយ ធ្វើរដ្ឋប្រហារយកអំណាចទៅឲ្យអ្នកដទៃ។
    សម្ដេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ចឹងមិនចាំបាច់សម្ដេចក្រឡាហោមឆ្លើយតបទេ ព្រោះយើងបានឯកភាពគ្នា ថ្ងៃមុន ចូលទៅប្រជុំគណៈរដ្ឋមន្ដ្រីថា
    មិនបាច់ឆ្លើយជាមួយវាទេ កុំឆ្លើយជាមួយវា តែមិនឆ្លើយជាមួយវា គឺវាសាបសូន្យទៅខ្លួនឯងតែម្ដង។ វាមិនដែលម៉ែអាណា ទីមួយឲ្យគេធ្វើបក្សប្រហារ ព្រោះអនុប្រធានបក្សទម្លាក់ប្រធានបក្ស មិនបក្សប្រហារ ។
    ប៉ុន្ដែអាធ្ងន់ជាងគេ ឧបនាយករដ្ឋមន្ដ្រី ធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ដ្រី មានន័យថា រដ្ឋប្រហារ ចេះតែប្រើគេទៅរួច ចេះនិយាយទៅកើត តែឥឡូវសូមឲ្យអ្នកទាំងអស់គ្នាស្ងាត់ស្ងៀម»។
    ក្រៅពីការចំអកឆ្ងន់ៗហើយនោះ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា សារញុះញង់
    របស់ទណ្ឌិត សម រង្ស៊ី ប្រៀបដូចជាសត្វឆ្កែ មកខាំជើងមនុស្សយ៉ាងដូច្នេះឯង ។
    សម្ដេចបញ្ជាក់ទៀតថា មនុស្សមិនត្រូវយកមាត់ទៅខាំជើងឆ្កែវិញនោះទេ ពោលទណ្ឌិតរូបនេះ ស្មើនឹងសត្វធាតុទៅហើយ ដោយមិនត្រូវឆ្លើយឆ្លងជាមួយឡើយ។
    យ៉ាងណាក៏ដោយ សម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាល ក៏ឆ្លៀតបានគូសរំលឹក នូវសម្ដីដ៏គ្មានប្រយោជន៍របស់ទណ្ឌិត សម រង្ស៊ីថា គេនឹងចូលមកចាប់សម្ដេច តែត្រង់ចំណុចនេះ សម្ដេចបានថ្លែងថា សម្ដេចរង់ចាំ សម រង្ស៉ី សម្រុកចូលមកចាប់សម្តេច ហើយបញ្ជាក់ថា ត្រង់ប៉ុល ពត ដែលមានកងទ័ពច្រើន នៅតែ សម្តេចវាយខ្ទេចអស់ ចុះទម្រាំមនុស្សគ្មានតម្លៃមួយនេះ។
    សម្ដេចនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា «សុទ្ធតែថា សម្រុកចូល, អញរង់ចាំតែសម្រុកចូលមកតើ។
    អាពត ប៉ុន្មានកងពលវៃមិនដួលផង ទីចុងបំផុតអានេះចង់មកចាប់ឯងលេង ដូចស្រួលពេកទេដឹង? គិតខុសហើយ។ ទុកឲ្យគេវង្វែងខ្លួនគេ ឡប់ខ្លួនឯងទៅចុះ កាលណាតែគេវៃយុទ្ធសាស្ដ្រយើងមិនត្រូវ គឺពួកគេនឹងចាញ់ឯង»។
    ផ្ដើមចេញពីការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ីនេះ សម្ដេចតេជោ ហ៊ុន សែ ន ក៏ធ្លាប់បានណែនាំទៅសមត្ថកិច្ច និងអាជ្ញាធរដែលមានការពាក់ព័ន្ធ ត្រូវតាមដានមើលក្រែងមានចលនាខុសច្បាប់ណាមួយកើតឡើង ហើយប្រសិនជាមាន
    ងើបមួយកម្ទេចមួយ ងើបពីរកម្ទេចពីរ មិនអនុញ្ញាតឲ្យមានជាដាច់ខាត៕