ដោយ មួង ណារ៉េត
2019-04-20
RFA
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រជួបជុំនៅមុខមជ្ឈមណ្ឌលវប្បធម៌អាស៊ី នៃទីក្រុងក្វាងជូ (Qwangju) នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩។ RFA/Jeevita
យុវជនជាពលករខ្មែរនៅកូរ៉េ ដែលគ្រោងចូលរួមបាតុកម្មភ្លើងទៀននៅថ្ងៃនេះ មិនខ្វល់នឹងសារគំរាមធ្វើទុក្ខបុកម្នេញ របស់របបលោក ហ៊ុន សែន នោះទេ ព្រោះការតាំងចិត្ត ដើម្បីឱ្យមានការផ្លាស់ប្ដូរ ធ្វើឱ្យពួកគាត់មិនរាថយឡើយ។
យុវជន លាង ហា និង ប្អូនប្រុស ដែលជាពលករចំណាកស្រុក ទៅធ្វើការនៅប្រទេសកូរ៉េ បានថ្លែងនៅក្នុងនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីរាត្រី ថ្ងៃទី១៩ ខែ មេសាម្សិលមិញ ដោយបង្ហាញជំហរមិនចុះញ៉ម ទៅនឹងសារគំរាមកំហែងរបស់មន្ត្រីបក្សកាន់អំណាច និងរបបលោក ហ៊ុន សែន ដែលព្យាយាមបំភិតបំភ័យ កុំឱ្យពួកគាត់ទៅចូលរួមបាតុកម្មភ្លើងទៀននេះ។
ជំហរមិនចុះញ៉មនេះដោយសារតែ លោក សុខ ឥសាន មន្ត្រីនាំពាក្យគណបក្សកាន់អំណាច បានគំរាមកំហែង ថា នឹងមិនបន្តវីសា ឬទិដ្ឋាការ ឱ្យពលករទាំងឡាយណា ដែលហ៊ានទៅចូលរួម បាតុកម្មភ្លើងទៀន ប្រឆាំងរបបលោក ហ៊ុន សែន នៅថ្ងៃនេះនោះ។
ឆ្លើយតបទៅនឹងសារគំរាមនេះ យុវជន លាង ហា មិនភ្ញាក់ផ្អើលទេ ព្រោះលោកថា ក្រោមការដឹកនាំបែបផ្ដាច់ការ នៃរបបលោក ហ៊ុន សែន មន្ត្រីរបបនេះ អាចនិយាយបំពានតាមអំពើចិត្ត។ ប៉ុន្តែ លោកថា ទាំងមន្ត្រីនាំពាក្យបក្សកាន់អំណាច និងមន្ត្រីនាំពាក្យរបបក្រុងភ្នំពេញ គឺគ្រាន់តែចាំទម្ទេញ ថាតាមមេ ដោយមិនចេះធ្វើអ្វីក្រៅពីនេះនោះឡើយ៖ «បើនិយាយទៅដូចអ្នកនាំពាក្យ ដូចតា សុខ ឥសាន ផៃ ស៊ីផាន អី បើនិយាយទៅ របៀបថាសេករបស់ ហ៊ុន សែន គាត់ចេះតែនិយាយទៅ។ បើគាត់មិនច្រៀង បើមិននិយាយតាមហ្នឹងទេ គឺពិបាករកចំណីហូបណាស់។ បើនិយាយទៅ គាត់អត់មានធ្វើអ្វីបាន។ គាត់មានតែប៉ុណ្ណឹង! គាត់មានតែការគំរាមកំហែង ការធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់។ គាត់ចេះតែប៉ុណ្ណឹង»។
តបទៅនឹងសារព្រមាន មួយទៀតរបស់លោក សុខ ឥសាន ដែលថាស្ថានទូតខ្មែរនៅប្រទេសកូរ៉េ នឹងមិនជួយអ្នកទាំងនោះឡើយ បើមានបញ្ហាអ្វីមួយនោះ លោក លាង ហា រឹតតែមិនភ្ញាក់ផ្អើលទៅទៀត ដែលស្ថានទូតខ្មែរនៅប្រទេសកូរ៉េ ដែលគួរតែបំពេញតួនាទី ដើម្បីប្រយោជន៍ពលរដ្ឋខ្មែរ មិនប្រកាន់និន្នាការនយោបាយ តែបែរជាធ្វើផ្ទុយពីនេះទៅវិញនោះ៖ «តាមតែខ្ញុំគិត ស្ថានទូតនៅកូរ៉េនេះ មិនមែនជាស្ថានទូតបម្រើប្រជាពលរដ្ឋយើងទូទៅទេ គឺស្ថានទូតបម្រើបក្ស។ ទោះបីគាត់គំរាមកំហែង ថាមិនព្រមផ្ដល់វីសាដល់ពួកខ្ញុំក៏ដោយ ប៉ុន្តែ ខ្ញុំដូចអត់មានអ្វីត្រូវបារម្ភរឿងនេះអ្វីបន្តិចនោះទេ»។
មុនបាតុកម្មភ្លើងទៀននេះ អ្នកនាំពាក្យរបបក្រុងភ្នំពេញលោក ផៃ ស៊ីផាន ក៏បានថ្លែងសារគំរាមកំហែងដែរ។ លោក ផៃ ស៊ីផាន ដំបូងឡើយ ប្រកាសថា រដ្ឋាភិបាលក្រុងភ្នំពេញ អាចចាប់មេខ្លោងរៀបចំពិធីទទួលលោក សម រង្ស៊ី ដែលលោក ផៃ ស៊ីផាន ហៅថាជាទណ្ឌិត។ មួយស្របក់ក្រោយមក សារនេះត្រូវបានប្រព័ន្ធឃោសនារបបក្រុងភ្នំពេញ លុបចោល ហើយជំនួសមកវិញ នូវសារថ្មីមួយទៀត។
សារចុងក្រោយរបស់លោក ផៃ ស៊ីផាន នៅតែមានន័យគំរាមកំហែងដដែល តែមានការបញ្ជោរបញ្ចើចបញ្ចើចៅហ្វាយនាយរបស់ខ្លួនផង។ លោកឆ្លៀតបញ្ជោរមេរបស់លោកគឺលោក ហ៊ុន សែន ដោយលោកអះអាងថា លោក ហ៊ុន សែន ដឹកនាំបែប“ទន់ភ្លន់ មានគុណធម៌ និងសីលធម៌ខ្ពស់”។ លោក ផៃ ស៊ីផាន បន្ថែមទៀត ថា“មិនមានតម្លៃនៃការចាំបាច់ណាមួយ ក្នុងកិច្ចចាត់វិធានការបង្ក្រាបក្រុមបាតុករនៅក្រៅប្រទេសនោះឡើយ ព្រោះដើម្បីមុខមាត់ និងកិត្តិយសជាតិ។ រឿងមុខមាត់និង កិត្តិយសជាតិនេះ លោកបន្ថែមថា ការចាត់វិធានការអ្នកតវ៉ានៅក្រៅប្រទេស វានាំឱ្យមានអរិភាព ឬ រូបភាពប្រទូសរ៉ាយរវាងខ្មែរ និងខ្មែរ នៅលើទឹកដីបរទេស ដែលលោកអះអាងបន្ថែមថា លោក ហ៊ុន សែន មិនចង់ឃើញដូច្នេះនោះទេ។
ទោះបីជាលោក ផៃ ស៊ីផាន អះអាងថា លោក ហ៊ុន សែន មិនចង់ឃើញដូច្នេះក្តី ក៏ក្នុងរយៈពេលជិតពីរឆ្នាំចុងក្រោយនេះ មុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិ រងភាពអាម៉ាស់យ៉ាងច្រើន ដោយសារតែចំណាត់ការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរ ក្រោយរបបលោក ហ៊ុន សែន បានចាប់ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ដាក់ឃុំ រម្លាយគណបក្សប្រឆាំង បណ្ដេញអង្គការសង្គមស៊ីវិល បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងរៀបចំការបោះឆ្នោតក្លែងក្លាយជាដើម។
ជាងនេះទៅទៀត លោក ហ៊ុន សែន បានយកមុខប្រទេសកម្ពុជាទៅលក់ ដោយសារតែលោកបានថ្លែងសារគំរាម តាមវាយបាតុករខ្មែរអូស្ត្រាលីដល់ផ្ទះ មុនដំណើរទស្សនកិច្ចរបស់លោក ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី កាលពីពាក់កណ្ដាលខែមីនា ឆ្នាំ២០១៨។
ទោះជាមានសារគំរាមជាហូរហែ ពីរបបលោក ហ៊ុន សែន ក៏ក្រុមបាតុករភ្លើងទៀន នៅតែបន្តនាំគ្នា ធ្វើដំណើរតាមមធ្យោបាយរៀងខ្លួន មកកាន់ទីក្រុង ក្វាងជូ (Gwangju) ប្រទេសកូរ៉េខាងត្បូង។
លោក លាង ហា និង ប្អូនប្រុស ធ្វើដំណើរតាមរថយន្តក្រុងជិត ៦ម៉ោង ពីខេត្ត ខ្យងគីដូ (Gyeonggi-do) ក្បែរទីក្រុងសេអ៊ូល ទៅកាន់ទីក្រុងក្វាងជូ (Gwangju) ដែលមានចម្ងាយពីគ្នាជិត ២៦០គីឡូម៉ែត្រ (២៥៨ គីឡូម៉ែត្រ)។ លោកទាំងពីរនាក់បងប្អូន ទៅចូលរួមបាតុកម្មភ្លើងទៀន ដែលរៀបចំនៅទីក្រុងក្រុងក្វាងជូនេះ។
បាតុកម្មភ្លើងទៀននេះ គឺធ្វើនៅថ្ងៃ សៅរ៍ ទី២០ ខែ មេសា នេះ នៅពេលល្ងាចនៅខាងមុខសាលាក្រុងក្វាងជូ។ គេរំពឹងថា នឹងមានពលកររាប់ពាន់នាក់ចូលរួម។ គោលបំណង នៃការជួបជុំគ្នាជាប្រវត្តិសាស្ត្រ ជាលើកទីពីរនេះ គឺដើម្បីទាមទារឱ្យស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញនៅកម្ពុជា និងទាមទារឱ្យដោះលែងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា។
អ្នកគ្រោងចូលរួម ក្នុងបាតុកម្មភ្លើងទៀននេះ ភាគច្រើនលើសលប់ គឺយុវជន ដែលជាពលករខ្មែរ នៅប្រទេសកូរ៉េ និងមានមន្ត្រីគណបក្សសង្គ្រោះជាតិ មន្ត្រីអង្គការសង្គមស៊ីវិល អ្នកវិភាគ និងអ្នកនិយមប្រជាធិបតេយ្យ ពីប្រទេសធំៗមួយចំនួន ដូចជាសហរដ្ឋអាមេរិក អូស្រា្តលី បារាំង អូទ្រីស អាល្លឺម៉ង់ ហ្វាំងឡង់ ហ្វីលីពីន និងជប៉ុន ជាដើម។
មហាបាតុកម្មភ្លើងទៀន រៀបចំដោយចលនាយុវជនខ្មែរ នៅក្នុងប្រទេសកូរ៉េខាងត្បូងនេះ គឺជាការយកលំនាំតាមប្រជាជនកូរ៉េរាប់សែននាក់ ដែលបានធ្វើមហាបាតុកម្មភ្លើងទៀន កាលពីចុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ក្នុងបុព្វហេតុ ទាមទារទម្លាក់អតីតប្រធានាធិបតីកូរ៉េ គឺលោកស្រី ផាក គុនហេ ពីអំណាចដោយសារអំពើពុករលួយ និងរំលោភអំណាច។
យុវជនដែលជាពលករខ្មែរនៅប្រទេសកូរ៉េ និង អ្នកគាំទ្រគណបក្សសង្គ្រោះជាតិយ៉ាងច្រើនកុះករ បាននាំគ្នាធ្វើបាតុកម្មភ្លើងទៀនដូចគ្នានេះម្តងដែរ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីប្រឆាំងនឹងការបោះឆ្នោត ដែលផាត់ចោលគណបក្សប្រឆាំងនោះ។
សកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេស បានអះអាងរួចហើយថា បាតុកម្មភ្លើងទៀន ដែលគ្រោងនឹងធ្វើនៅក្រុងក្វាងជូ នៃប្រទេសកូរ៉េខាងត្បូងនេះ មិនមានអ្វីប្រែប្រួលទេ។ តំណាងចលនាយុវជនខ្មែរ នៅប្រទេសកូរ៉េខាងត្បូង លោក យឹម ស៊ីណន នៅតែបង្ហាញឆន្ទៈមោះមុតរបស់លោក ក្នុងការរៀបចំបាតុកម្មនេះ ដោយមិនចុះញ៉ម នឹងការប្រើពាក្យគំរាម ពីមន្ត្រីរបបក្រុងភ្នំពេញនោះឡើយ៕
អាពូជឆ្កែសមរង្ស៊ី ចេះតែមានហ្មង !
——————–
សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ បានចំអកធ្ងន់ៗទៅឲ្យអាពូជឆ្កែ សម រង្ស៊ី ដែលកំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់របស់កម្ពុជា ទៅជ្រកកោននៅក្រៅប្រទេសនោះថា ជាមនុស្សឆោតល្ងង់បំផុត ដែលហ៊ានអំពាវនាវឲ្យសម្ដេច
ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ដ្រី ? ។
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការហួសចិត្តថា ទណ្ឌិតល្ងង់នេះពិតជាមិនចេះអៀនមាត់ខ្លួនឯងនោះទេ ដែលហ៊ានប្រាប់ឲ្យសម្ដេចក្រឡាហោម
ស ខេង ធ្វើរដ្ឋប្រហារដើម្បីយកអំណាចនោះទៅឲ្យខ្លួន (ទណ្ឌិត សម រង្ស៊ី) មកគ្រប់គ្រងប្រទេសវិញ ដែលនេះជាចំណុចដែលសម្ដេចពិតជាហួសចិត្ដខ្លាំងណាស់ នូវសម្ដីដែលអត់ប្រយោជន៍នេះ។
សារចំអករបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ត្រូវបានបង្ហើរឡើងនាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ឱកាសអញ្ជើញក្នុងពិធីបើកការដ្ឋានសាងសង់ អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ នៅលើទឹកដីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់នឹងព្រំដែនប្រទេសថៃ ដែលអតីតតំបន់សមរភូមិ តែបច្ចុប្បន្នពោរពេញ
ដោយសន្ដិភាព និងការអភិវឌ្ឍ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «សម្ដេចក្រឡាហោម ស ខេង គេប្រើគាត់ឲ្យធ្វើរដ្ឋប្រហារទម្លាក់ខ្ញុំ គឺក៏មិនចាំបាច់ឆ្លើយតប ជាមួយអាឡប់ណាទេ។ វាមិនដែលម៉ែអាណា ឧបនាយករដ្ឋមន្ដ្រី ផ្ដួលនាយករដ្ឋមន្ដ្រី មានន័យថាស្មើនឹងអី មានន័យស្មើនឹងរដ្ឋប្រហារ ។
ចេះប្រើគេទៅរួច រួចហើយរដ្ឋប្រហារយកអំណាចឲ្យពីណា យកអំណាចទៅឲ្យវា»។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានរំលឹកផងដែរថា ចំណុចនេះសម្ដេចបានប្រាប់ទៅសម្ដេច
ក្រឡាហោម ស ខេង រួចហើយដោយមិនត្រូវឲ្យឆ្លើយ ជាមួយអ្នកណានោះទេ ព្រោះរឿងទាំងអស់នេះ សម្ដេចតេជោជឿជាក់ថា មិនកើតឡើងនោះទេ ពោលវាមិនអាចទៅរួចឡើយ ដោយមនុស្សនៅក្នុងបក្សតែមួយ ធ្វើរដ្ឋប្រហារយកអំណាចទៅឲ្យអ្នកដទៃ។
សម្ដេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ចឹងមិនចាំបាច់សម្ដេចក្រឡាហោមឆ្លើយតបទេ ព្រោះយើងបានឯកភាពគ្នា ថ្ងៃមុន ចូលទៅប្រជុំគណៈរដ្ឋមន្ដ្រីថា
មិនបាច់ឆ្លើយជាមួយវាទេ កុំឆ្លើយជាមួយវា តែមិនឆ្លើយជាមួយវា គឺវាសាបសូន្យទៅខ្លួនឯងតែម្ដង។ វាមិនដែលម៉ែអាណា ទីមួយឲ្យគេធ្វើបក្សប្រហារ ព្រោះអនុប្រធានបក្សទម្លាក់ប្រធានបក្ស មិនបក្សប្រហារ ។
ប៉ុន្ដែអាធ្ងន់ជាងគេ ឧបនាយករដ្ឋមន្ដ្រី ធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ដ្រី មានន័យថា រដ្ឋប្រហារ ចេះតែប្រើគេទៅរួច ចេះនិយាយទៅកើត តែឥឡូវសូមឲ្យអ្នកទាំងអស់គ្នាស្ងាត់ស្ងៀម»។
ក្រៅពីការចំអកឆ្ងន់ៗហើយនោះ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា សារញុះញង់
របស់ទណ្ឌិត សម រង្ស៊ី ប្រៀបដូចជាសត្វឆ្កែ មកខាំជើងមនុស្សយ៉ាងដូច្នេះឯង ។
សម្ដេចបញ្ជាក់ទៀតថា មនុស្សមិនត្រូវយកមាត់ទៅខាំជើងឆ្កែវិញនោះទេ ពោលទណ្ឌិតរូបនេះ ស្មើនឹងសត្វធាតុទៅហើយ ដោយមិនត្រូវឆ្លើយឆ្លងជាមួយឡើយ។
យ៉ាងណាក៏ដោយ សម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាល ក៏ឆ្លៀតបានគូសរំលឹក នូវសម្ដីដ៏គ្មានប្រយោជន៍របស់ទណ្ឌិត សម រង្ស៊ីថា គេនឹងចូលមកចាប់សម្ដេច តែត្រង់ចំណុចនេះ សម្ដេចបានថ្លែងថា សម្ដេចរង់ចាំ សម រង្ស៉ី សម្រុកចូលមកចាប់សម្តេច ហើយបញ្ជាក់ថា ត្រង់ប៉ុល ពត ដែលមានកងទ័ពច្រើន នៅតែ សម្តេចវាយខ្ទេចអស់ ចុះទម្រាំមនុស្សគ្មានតម្លៃមួយនេះ។
សម្ដេចនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា «សុទ្ធតែថា សម្រុកចូល, អញរង់ចាំតែសម្រុកចូលមកតើ។
អាពត ប៉ុន្មានកងពលវៃមិនដួលផង ទីចុងបំផុតអានេះចង់មកចាប់ឯងលេង ដូចស្រួលពេកទេដឹង? គិតខុសហើយ។ ទុកឲ្យគេវង្វែងខ្លួនគេ ឡប់ខ្លួនឯងទៅចុះ កាលណាតែគេវៃយុទ្ធសាស្ដ្រយើងមិនត្រូវ គឺពួកគេនឹងចាញ់ឯង»។
ផ្ដើមចេញពីការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ីនេះ សម្ដេចតេជោ ហ៊ុន សែ ន ក៏ធ្លាប់បានណែនាំទៅសមត្ថកិច្ច និងអាជ្ញាធរដែលមានការពាក់ព័ន្ធ ត្រូវតាមដានមើលក្រែងមានចលនាខុសច្បាប់ណាមួយកើតឡើង ហើយប្រសិនជាមាន
ងើបមួយកម្ទេចមួយ ងើបពីរកម្ទេចពីរ មិនអនុញ្ញាតឲ្យមានជាដាច់ខាត៕