រដ្ឋាភិបាលតែងតាំងអភិបាល៣រូប ក្រោយបំបែកខណ្ឌថ្មីក្នុងរាជធានីភ្នំពេញ


|
https://www.vodhotnews.com

លោក ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ បានបើក​កិច្ចប្រជុំ​ស្ដីពី​ការ​ជួយ​សម្រួល​ការងារ​មួយចំនួន​នៅ​ក្នុង​បរិវេណ​វិមាន​ឈ្នះ-ឈ្នះ នារសៀលថ្ងៃ​អង្គារ ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩។ រូបភាព៖ ហ្វេសប៊ុក រដ្ឋបាលរាជធានីភ្នំពេញ

រដ្ឋាភិបាលបានសម្រេចផ្លាស់ប្ដូរ និងតែងតាំងអភិបាលខណ្ឌចំនួន ៣រូប ឲ្យចូលកាន់តំណែងនៅខណ្ឌចំនួន៣ក្នុងនោះខណ្ឌចំនួន ២ ទើបតែ​ត្រូវបានរដ្ឋាភិបាលបង្កើត​ថ្មី​នៅក្នុងដែនដីរដ្ឋបាលរាជធានីភ្នំពេញ។

យោងតាមអនុក្រឹត្យចុះថ្ងៃទី២ ខែ​មេសា ដែល VOD ទើបតែទទួលបាននៅថ្ងៃនេះ រដ្ឋាភិបាលសម្រេចផ្ទេរ​ភារៈកិច្ចលោក ព្រុំ សំខាន់ ដែលជាអភិបាលខណ្ឌចំការមន ឲ្យទៅ​បម្រើការនៅរដ្ឋបាល​សាលារាជធានីភ្នំពេញ។

បើតាមអនុក្រឹត្យ​ដដែល​នេះ លោក ថេង សុថុល ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​តែងតាំង​ឲ្យ​កាន់​តំណែង​អភិបាល​ខណ្ឌ​មួយ​នេះ ជំនួសតំណែងលោក ព្រុំ សំខាន់។

បើតាមអនុក្រឹត្យដាច់​ដោយ​ឡែក​មួយ​ទៀត​ដែល​ចុះថ្ងៃទី២ ខែមេសា​ផង​ដែរ រដ្ឋាភិបាលក៏បានសម្រេចតែងតាំងលោក ធឹម សំអាន ឲ្យកាន់​តំណែង​ជា​អភិបាល​ខណ្ឌបឹងកេងកង និងតែងតាំងលោក ឃឹម ស៊ុនសូដា ឲ្យធ្វើជាអភិបាល​ខណ្ឌកំបូល ដែល​ជា​ខណ្ឌ​ថ្មី​ទើប​តែ​ត្រូវ​បាន​បង្កើត​។  

ការសម្រេចផ្ទេរភារៈកិច្ច និងតែងតាំងអភិបាលនេះ គឺបន្ទាប់ពីរដ្ឋា ភិបាល​កាលពីដើមខែមករា បានសម្រេចបង្កើត ឬបំបែកខណ្ឌចំនួនពីរបន្ថែមទៀតនៅក្នុងរាជធានីភ្នំពេញ គឺខណ្ឌ «បឹងកេងកង» ត្រូវបានកាត់ចេញពីខណ្ឌចំការមន និងខណ្ឌ «កំបូល» កាត់ចេញពីខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles