លោក ហេង សំរិន នឹង​ទៅ​ទស្សនកិច្ច​ប្រទេស​វៀតណាម និង​ឡាវ​រយៈពេល​៦​ថ្ងៃ

ដោយ អាស៊ីសេរី
2019-05-26

លោក ហេង សំរិន ប្រធាន​រដ្ឋសភា​របប​ក្រុង​ភ្នំពេញ ចូលរួម​អបអរ​ខួប ៤០​ឆ្នាំ រណសិរ្ស ២​ធ្នូ ស្ថិត​នៅ​ក្នុង​ភូមិ​ជើងឃ្លូ ឃុំ​២ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ។ Photo Courtesy of Fresh News
លោក ហេង សំរិន ប្រធាន​រដ្ឋសភា​របប​ក្រុង​ភ្នំពេញ ចូលរួម​អបអរ​ខួប ៤០​ឆ្នាំ រណសិរ្ស ២​ធ្នូ ស្ថិត​នៅ​ក្នុង​ភូមិ​ជើងឃ្លូ ឃុំ​២ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ។ Photo Courtesy of Fresh News


ប្រធានរដ្ឋសភា​ឯក​បក្ស​នៃ​របប​ក្រុងភ្នំពេញ នឹង​ទៅ​ទស្សនកិច្ច​ប្រទេស​វៀតណាម រយៈពេល​៣​ថ្ងៃ បន្ទាប់​មក​ទៀត នឹង​បន្ត​ទៅ​ប្រទេស​ឡាវ​រយៈពេល ៣​ថ្ងៃ​ទៀត​ដូចគ្នា។

ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោក ហេង សំរិន នឹង​ជួប​ប្រធានរដ្ឋសភា​វៀតណាម អ្នកស្រី ង្វៀន ធីគីមងិន (NGUYEN THI KIM NGAN) អគ្គលេខាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​វៀតណាម និង​ជា​ប្រធាន​រដ្ឋ​វៀតណាម លោក ង្វៀន ភូជុង (NGUYEN PHU TRONG) នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស៊ុនហ្វុក (NGUYEN XUAN PHUC) ហើយ​និង​ប្រធាន​សមាគម​មិត្តភាព​វៀតណាម​-​កម្ពុជា លោក វ៉ុ ម៉ៅ (VU MAO) ចាប់ពី​ថ្ងៃ​ទី២៨ ដល់​៣០ ឧសភា។

ចំណែក​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ លោក នឹង​ចាប់ពី​ថ្ងៃ​ទី​៣០ ឧសភា ដល់ ១​មិថុនា។សេចក្ដី​ជូនដំណឹង​របស់​រដ្ឋសភា ឱ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ទាំងពីរ​នេះ ធ្វើឡើង​តាម​ការ​អញ្ជើញ​ពី​ប្រធានរដ្ឋសភា​ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ ដើម្បី​រឹតចំណង​កិច្ច​សហប្រតិបត្តិការ និង​ផ្លាស់ប្ដូរ​បទពិសោធន៍​គ្នា​ទៅវិញ​មក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles