បទ​សម្ភាសន៍​លោក គួច ចំរើន អំពី​ការ​ផ្លាស់​ប្ដូរ​ទៅ​ធ្វើ​ជា​អភិបាល​ខេត្ត​ព្រះ​សីហនុ

ដោយ ហេង រស្មី
2019-06-25
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក គួច ចំរើន ​ជា​អភិបាល​ខេត្ត​កំពង់ចាម (រូប៖ ហ្វេសប៊ុក គួច ចំរើន/KuochChamroeun)
លោក គួច ចំរើន ​ជា​អភិបាល​ខេត្ត​កំពង់ចាម (រូប៖ ហ្វេសប៊ុក គួច ចំរើន/KuochChamroeun)


ការ​ផ្លាស់​ប្ដូរ​អភិបាល​ខេត្ត​ព្រះ​សីហនុ បាន​ធ្វើ​ឡើង​ភ្លាមៗ ដំណាល​គ្នា​នឹង​ហេតុការណ៍​រលំ​បាក់​អគារ​កម្ពស់​ ៧ជាន់​បណ្ដាល​ឱ្យ​មាន​មនុស្ស​ចំនួន​ ២៨នាក់​ស្លាប់​ និង​រង​របួស​ ២៦នាក់។

ភ្លាមៗ នោះ​លោក​ ហ៊ុន សែន​ បាន​សម្លឹង​ឃើញ​អភិបាល​ខេត្ត​កំពង់ចាម​លោក​ គួច ចំរើន ដែល​ជា​មនុស្ស​ម្នាក់​អាច​ផ្ដល់​សេចក្ដី​ទុក​ចិត្ត និង​មាន​សមត្ថភាព​ធ្វើ​ការ​ជំនួស លោក យន្ត មីន​ ជា​អភិបាល​ខេត្ត​ចាស់​បាន។

ទោះបីជា លោក ហ៊ុន សែន បាន​ថ្លែង​កោតសរសើរ​ពី​សមត្ថភាព​លោក​ គួច ចំរើន​ថា ​ធ្លាប់​បាន​ដឹកនាំ​ល្អ​កន្លង​មក​ក៏ដោយ​ ប៉ុន្តែ​លោក​ គួច ចំរើន​​ ខ្លួនឯង​ផ្ទាល់ បាន​បាន​អះអាង​ថា លោក​មិន​ទាន់​មាន​គម្រោង​ ឬ​ផែនការ​ជាក់លាក់​ណាមួយ​ឡើយ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នៅ​ពី​ក្រោយ​រឿង​អគារ​បាក់​នោះ បញ្ហា​បរិស្ថាន​ កំណើន​ជន​ជាតិ​ចិន ដែល​គេ​មើល​ឃើញ​ថា កំពុង​បង្ក​ភាព​អានាធិបតេយ្យ​ និង​ការ​កើន​ឡើង​នូវ​សំណង់​អគារ​គ្មាន​គុណភាព​នោះ​ឡើយ។

លោក​ គួច ចំរើន​ ធ្លាប់​ធ្វើ​ជា​អភិបាល​ខណ្ឌ​មានជ័យ​អស់​រយៈ​ពេល​ជាង ១០ឆ្នាំ ក្រោយ​មក​ប្ដូរ​ទៅ​ធ្វើ​ជា​អភិបាល​ខេត្ត​កំពង់ចាម​អស់​រយៈ​ពេល​ជាង ១ឆ្នាំ​ ហើយ​ចុង​ក្រោយ​នេះ​លោក​ បាន​ត្រូវ​បាន​តែង​តាំង​ឲ្យ​ធ្វើ​ជា​អភិបាល​ខេត្ត​ព្រះសីហនុ​ថ្មី ជំនួស​លោក​ យន្ត មីន​ ក្រោយ​ពី​ព្រឹត្តិការ​បាក់​ដួល​រលំ​អគារ​កាល​ពី​ថ្ងៃ​ទី២២ មិថុនា​ កន្លង​ទៅ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment