ក្រុម​សមាជិក​សភា​អាមេរិកាំង​ ផ្តល់​កម្លាំង​ចិត្ត​ដល់​ខ្មែរ​អាមេរិកាំង​ដែល​តវ៉ា​រឿង​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ

នយោបាយ


លោក Steve Chabot សមាជិក​រដ្ឋសភាមួយរូប​ក្នុងចំណោមពីររូប​ ដែល​បាន​មក​ផ្តល់​ការ​គាំទ្រ​នៅទីលាន​បាតុកម្ម ​ហើយ​ប្តេជ្ញា​ថា នឹង​រួម​ជាមួយ​ពលរដ្ឋ​កម្ពុជា​ ដើម្បីស្តារ​ប្រជាធិបតេយ្យ​កម្ពុជា​ឡើងវិញ នៅ​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)


19 កក្កដា 2019
សុខ ខេមរា
ពិន ស៊ីសុវណ្ណ
វីអូអេខ្មែរ

សមាជិក​រដ្ឋសភា​លោក Steve Chabot នៃ​គណបក្ស​សាធារណរដ្ឋ​មកពី​រដ្ឋអូហៃអូ និង​លោក Alan Lowenthal នៃ​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋកាលីហ្វ័រញ៉ា បាន​ចុះ​ពីប្រជុំ​សភា​មក​ជួប​ជាមួយ​ក្រុមបាតុករ ហើយ​ប្តេជ្ញា​ថា នឹង​ធ្វើឲ្យ​រដ្ឋាភិបាល​កម្ពុជា និង​មន្ត្រី​របស់​ខ្លួន​ទទួល​ខុសត្រូវ​ចំពោះ​ការបំផ្លាញ​ប្រជាធិបតេយ្យ។

នៅពេល​ដែល​ក្រុម​បាតុករ​ខ្មែរ​អាមេរិកាំង​ជាច្រើន​រយនាក់ ​ដែល​ស្រឡាញ់​ប្រទេស កំណើត​របស់ខ្លួន​មកពី​តាម​បណ្តា​រដ្ឋនានា​ និង​ប្រទេស​មួយ​ចំនួន​ កំពុង​ទាមទារ​ឲ្យមាន​ការស្តារ​លទ្ធិប្រជាធិប​តេយ្យ​កម្ពុជា​កាលពី​ថ្ងៃពុធ​ នៅ​មុខ​វិមាន​រដ្ឋសភា​នៅ​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន​ ក្រុម​សមាជិក​សភា​អាមេរិកាំង​ពីរនាក់​បាន​មក​ផ្តល់​ការ​គាំទ្រ​នៅទីលាន​បាតុកម្ម ​ហើយ​ប្តេជ្ញា​ថា នឹង​រួម​ជាមួយ​ពលរដ្ឋ​កម្ពុជា​ស្តារ​ប្រជាធិបតេយ្យ​កម្ពុជា​ឡើងវិញ ​តាមរយៈ​ការធ្វើ​ច្បាប់​មួយ​ចំនួន​ទាក់ទង​នឹងការ​ស្តារ​ប្រជាធិបតេយ្យ​កម្ពុជា ​និង​ទណ្ឌកម្ម​ប្រឆាំង​នឹង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា។


កម្រងរូបភាព៖ ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​ប្រមូល​ផ្តុំ​គ្នា​សុំ​អន្តរាគមន៍​បន្ថែម​ពី​អាមេរិក

ពីរថ្ងៃ​បន្ទាប់​ពី​រដ្ឋសភា​អាមេរិក​បាន​បោះឆ្នោត​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី​លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា​ ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់មក​ពី​ជុំវិញ​សហរដ្ឋ​អាមេរិក និង​កាណាដា​ បាន​មក​ជួបជុំ​គ្នា​នៅ​ក្បែរ​រដ្ឋសភា​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ ដើម្បី​សុំ​ការ​គាំទ្រ​និង​អន្តរាគមន៍​បន្ថែម​ពីរដ្ឋាភិបាល​អាមេរិក​ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នា​រសៀល​ថ្ងៃពុធ ទី១៧ ខែកក្កដា​នេះ។ ដោយ​មាន​កាន់​បដា​នានា​និង​ទង់ជាតិ​កម្ពុជា អាមេរិក​ និង​កាណាដា អ្នក​ចូលរួម​ទាំង​នោះ​បាន​ស្រែក​ហ៊ូរ​ «កឹម​ សុខា!​ សម រង្ស៊ី!»។​ លោក​ សម រង្ស៊ី​ ប្រធាន​ស្តីទី​គណបក្ស​ប្រឆាំង​ លោកស្រី​ មូរ​ សុខហួរ​ និង​មេដឹកនាំ​តំណាង​គណបក្ស​នេះ​មួយ​ចំនួន​ទៀត រួមទាំង​សមាជិក​រដ្ឋសភា​អាមេរិក​ដូចជា​លោក Steve Chabot ក៏​មាន​វត្តមាន​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​នេះ៕


ពលរដ្ឋ​ខ្មែរ និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​មក​ពី​រដ្ឋ​នានា​នៅ​សហរដ្ឋ​អាមេរិក​ និង​កាណាដា ចូលរួម​ក្នុង​ការ​ប្រមូល​ផ្តុំគ្នា​មួយ​នៅក្បែរ​រដ្ឋសភា​អាមេរិក ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ជួយ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)


អ្នកចូលរួម​ម្នាក់​កាន់​បដា​ដែល​សរសេរ​ថា «របប​លោក​ហ៊ុន សែន​ រំលោភ​សិទ្ធិ​ពលរដ្ឋ​កម្ពុជា» នៅក្នុង​ការ​ប្រមូលផ្តុំ​គ្នា​មួយ​ នៅ​ក្បែរ​រដ្ឋសភា​អាមេរិក​ រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)


អ្នកចូលរួម​ម្នាក់​កាន់​បដា​ដែល​សរសេរ​ថា «ហ៊ុន សែន ជា​ជន​ផ្តាច់ការ» នៅ​ក្នុងការ​ប្រមូលផ្តុំ​គ្នា​មួយ​នៅក្បែរ​រដ្ឋសភា​អាមេរិក​ រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)


អ្នកចូលរួម​កាន់​បដា​រូប​លោក កឹម សុខា និងលោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង នៅក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​មួយ នៅ​ក្បែរ​រដ្ឋ​សភា​អាមេរិក រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ លោក កឹម សុខា កំពុង​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​ឃុំ​ខ្លួន​នៅក្នុង​គេហដ្ឋាន​របស់​លោក​នៅ​រាជធានី​ភ្នំពេញ រីឯ​លោក​ សម រង្ស៊ី កំពុង​និរទេសខ្លួន​រស់នៅ​ប្រទេស​បារាំង។ (ទែន សុខស្រីនិត/VOA)


លោក Steve Chabot សមាជិក​រដ្ឋសភា​ប្រចាំ​រដ្ឋ Ohio មកពី​គណបក្ស​សាធារណរដ្ឋ ថ្លែង​នៅក្នុង​ការ​ប្រមូលផ្តុំ​គ្នា​មួយ​របស់​ពលរដ្ឋ​ខ្មែរ​និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ ដើម្បី​ទាមទារឲ្យ​រដ្ឋាភិបាល​អាមេរិក​ជួយ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)


លោក សម រង្ស៊ី ប្រធាន​ស្តីទីនៃគណបក្ស​សង្គ្រោះជាតិ​​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ ចូលរួម​នៅក្នុង​ការ​ប្រមូល​ផ្តុំ​គ្នាមួយ​ នៅក្បែរ​រដ្ឋសភា​អាមេរិក រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)


លោក អ៊ុង រិទ្ធី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក ថ្លែង​នៅក្នុង​ការ​ប្រមូលផ្តុំ​គ្នា​មួយ​របស់​ពលរដ្ឋ​ខ្មែរ​និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ ដើម្បី​ទាមទារឲ្យ​រដ្ឋាភិបាល​អាមេរិក​ជួយ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)


ព្រះតេជគុណ​ប៊ុត ប៊ុនតិញ សកម្មជន​បរិស្ថាន​នៃ​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ ថ្លែង​នៅក្នុង​ការ​ប្រមូលផ្តុំ​គ្នា​មួយ​របស់​ពលរដ្ឋ​ខ្មែរ​និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ ដើម្បី​ទាមទារឲ្យ​រដ្ឋាភិបាល​អាមេរិក​ជួយ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)


សមាជិក​មេដឹកនាំ​នៃ​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ​ ជួបជុំ​គ្នា​នៅ​ក្បែរ​រដ្ឋសភា​អាមេរិក រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)


សមាជិក​រដ្ឋសភា​ម្នាក់​ គឺលោក Steve Chabot ​នៃ​គណបក្ស​សាធារណរដ្ឋមក​ពី​រដ្ឋ​អូហៃអូ និង​លោក​ Alan Lowenthal​ នៃ​គណបក្ស​ប្រជាធិប​តេយ្យ​មក​ពី​រដ្ឋកាលីហ្វ័រញ៉ា​ បាន​ចុះ​ពីប្រជុំ​សភា​មកជួប​ជាមួយ​ក្រុម​បាតុករ ​ហើយ​ប្តេជ្ញា​ថា នឹង​ធ្វើឲ្យរដ្ឋាភិបាល​កម្ពុជា ​និង​មន្ត្រី​របស់​ខ្លួន​ទទួល​ខុសត្រូវ​ចំពោះ​ការ​បំផ្លាញ​ប្រជាធិប​តេយ្យ។ លោក​Alan Lowenthal​ បាន​បញ្ជាក់​ថា៖

‍«លោក​អ្នក​ដឹងទេ ​ក្រោយ​កិច្ច​ព្រមព្រៀង​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ​គ្រប់គ្នា​រួម ទាំង​លោក​ហ៊ុន សែន​យល់​ស្របថា​ ត្រូវមាន​ការ​បោះឆ្នោត​សេរី​ត្រឹមត្រូវ។ ​យើង​ត្រូវ​តែ បង្ខំ​ឱ្យគាត់​គោរព​ការ​សន្យា​នេះ។​ យើង​មិន​មែន​ចង់​កម្ចាត់​លោក​ទេ​ តែ​លោក​ត្រូវ​កែ ប្រែ​ស្ថាន​ការណ៍»។

លោក ​Steve Chabot ​បាន​បញ្ជាក់​បន្ថែម​បន្ទរ​ថា៖

«ក្រុម​សភា​អាមេរិក​ដែល​គិតគូរ​ពី​បញ្ហា​កម្ពុជា​នៅ​ជាមួយ​អ្នក​ដែល​ចង់​ឲ្យ​កម្ពុជា​មាន សេរីភាព ​មាន​ការ​បោះឆ្នោត​សេរី ​ត្រឹមត្រូវ។ ​លោកអ្នក​ដឹង​ហើយ​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា​ទើប​ត្រូវបាន​អនុម័ត​សប្តាហ៍​នេះ។​នេះជា​ឱកាស​អស្ចារ្យ ដែល​មាន​តំណាង​រាស្ត្រ​ខ្លាំងៗ​គាំទ្រ‍»។

ក្រុមអ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​ទាំងពីរ ​ដែល​ជួយ​ជំរុញ​សេចក្តី​ស្នើ​ច្បាប់​នានា​ទាក់ទង​នឹង​បញ្ហា​កម្ពុជា​ បាន​បញ្ជាក់​អះអាង​ពីរការ​ឃ្លាំមើល​ស្ថាន​ការណ៍​វិល​ត្រឡប់​របស់​លោក​ សម រង្ស៉ី​ ទៅកាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ពេល​ខាងមុខ ​ហើយ​បញ្ជាក់​ថា​លោក នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ត្រូវ​ធានា​សុវត្ថិភាព​និង​គ្មាន​ការយាយី​ដល់​សុវត្ថិភាព​លោក សម រង្ស៉ី​ និង​ក្រុមមន្ត្រី​ជំទាស់។​ លោក ​Steve Chabot ​បាន​បញ្ជាក់​ថា៖

«យើង​គាំទ្រ​លោក​សម រង្ស៊ី​ទៅ​កម្ពុជា​វិញ។​យើង​ធ្វើឲ្យ​ប្រាកដ​ថា គាត់​មាន​សុវត្ថិភាព ហើយ​ពលរដ្ឋ​កម្ពុជា​ត្រូវមាន​សេរីភាព។​លោក​ហ៊ុន សែន​និង​បក្ខ​ពួកបាន​បិទ​សេរីភាព ពលរដ្ឋ​ជាច្រើន។​ អំពើ​នេះ​មិន​ត្រឹមត្រូវ ​ខុសច្បាប់​និង​គួរឲ្យ​អាម៉ាស»។

លោក ​Alan Lowenthal​ បាន​បញ្ជាក់​ថា៖

«យើងមិន​កាន់​ជើង​ភាគី​ណា​លើស​ភាគី​ណាទេ។​ យើងថា​ត្រូវ​ឲ្យ​គណបក្ស​សង្គ្រោះ ជាតិ​រស់​ឡើង​វិញ។​ កុំបង្កើត​បទ​ចោទ​មិនពិត​ប្រឆាំង​លោក​កឹម សុខា ​លោក​សម រង្ស៊ី កុំដាក់​គណបក្ស​សង្គ្រោះ​ជាតិ​ឬ​គណបក្ស​ណាមួយ​ក្រៅច្បាប់ ត្រូវ​ទុក​ឲ្យ​ប្រជាជន កម្ពុជា​សម្រេច។​យើង​សង្ឃឹមថា លោក​ហ៊ុន សែន​យល់​អំពី​រឿង​នេះ។​ យើង​មិន​ទុក បញ្ហា​នេះ​ចោល​ទេ»។

មេដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោក​ សម រង៉្សី ​ដែលជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ ជាតិ​បានមាន​វត្តមាន​នៅឯ​កន្លែង​បាតុកម្ម​ផងដែរ។ ​លោក​ចាត់ទុក​ដំណើរការ​គាំទ្រ​ពី​សភា​តំណាងរាស្ត្រ​នេះ​ជា​ដំណាក់​កាល​សំខាន់បំផុត​ដែល​តម្រូវ​ឲ្យ​គណបក្ស​គ្រប់​គ្រង ​ប្រទេស​គិត​ឡើងវិញ។

«យើង​ឃើញថា​តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក​យក​ចិត្ត​ទុក​ដាក់​មែន​ទែន​ចំពោះ​បញ្ហា​លទ្ធិប្រជាធិប​តេយ្យ​នៅ​កម្ពុជា។​ គេបាន​បោះឆ្នោត​អនុម័ត​ជាឯកច្ឆ័ន​នូវញតិ​(សេចក្តីស្នើច្បាប់)​មួយ​ដើម្បី​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើងវិញ ​ឲ្យ​លោក​ កឹម សុខា​ទទួល​បាន​សេរីភាព​ពេញ​លេញ​ឡើងវិញ​ ហើយ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ ដូចអ្វី​ដែល​ប្រជារាស្ត្រ​ខ្មែរ​ចង់​បាន ​ហើយ​បាតុកម្ម​យើងនេះ​គឺ​អឹកធឹកមែន​ទែន​ មាន​អ្នក ចូលរួម​មក​ពី​រដ្ឋ​ជាច្រើន​ ទីក្រុង​ជាច្រើន​នៃ​សហរដ្ឋ​អាមេរិក​ហើយ​មាន​តំណាង​រាស្ត្រ អាមេរិក​គាត់​បាន​មក​ចូលរួម​ផ្ទាល់​តែម្តង​ និយាយ​សំណេះ​សំណាល​ផ្ទាល់​ក្នុង​ភាពស្និទ្ធស្នាល​បំផុត​ជាមួយ​នឹង​បាតុករ​ខ្មែរ»។

លោក​ សម រង្ស៊ី​ បាន​បន្ថែម​សេចក្តី​ថា៖

«យើង​ឃើញ​ថា​សម្ពាធ​លើ​របប​ផ្តាច់ការ​ហ៊ុន សែន​កាន់តែ​ខ្លាំង​ឡើង​ គេអត់​និយាយ លេង​ទេ​ គឺគេ​នឹង​ធ្វើ​មែនទែន ​គឺគេ​នឹង​រារាំង​ បិទ​ទិដ្ឋាការ​មិនឲ្យ​ពួកជន​ផ្តាច់ការ ​គ្រួសារ​ហ៊ុន សែន ​ពួក​អ្នក​រកស៊ី​ខិលខូច​ ពួកអ្នក​ចូលដៃ​ជាមួយ​ហ៊ុន សែន​ធ្វើ​បាប​ប្រជារាស្ត្រ ខ្មែរគឺ​គេមិន​ឲ្យមក​ជាន់ដី​សហរដ្ឋ​អាមេរិក​ទេ ​ហើយ​ទ្រព្យ​សម្បត្តិ​ដែល​លួចលាក់​នៅ ស្រុក​ខ្មែរ​យក​មក​លាក់​ទុកនៅ​សហរដ្ឋ​អាមេរិក ​គេនឹង​ស្រាវជ្រាវ​រកឲ្យ​ឃើញ ​ហើយ​គេ​នឹង​រឹប​អូស​ ហើយ​ទ្រព្យសម្បត្តិ​ហ្នឹង​យើងនឹង​ទាមទារ​ឲ្យពួក​ជន​ផ្តាច់ការ​ប្រគល់​សង ទៅវិញ ​រឹបអូស​ពីពួក​ជន​ផ្តាច់ការ​ហើយ​យក​ទ្រព្យ​សម្បត្តិ​ហ្នឹង​ទៅ​ប្រគល់​សង​ប្រជា រាស្ត្រ​ខ្មែរ​វិញ‍»។

លោក ​សម រង្ស៊ី ​បាន​អរគុណ​ដល់​ក្រុមបាតុករ​ដែល​មក​ចូលរួម​បាតុកម្ម​យ៉ាង​ច្រើន ដើម្បី​ជួយ​ប្រទេស​កំណើត​ផង​ដែរ។

ក្រុម​បាតុករ​មកពី​តាម​បណ្តា​រដ្ឋ​នានា​ក្នុង​ប្រទេស​អាមេរិក​និង​ប្រទេស​មួយ​ចំនួន​ទៀត បានមក​ប្រមូល​ផ្តុំគ្នា​នៅមុខ​វិមាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​សភា​និង​ព្រឹទ្ធ​សភា​អនុម័ត​សេចក្តី​ស្នើច្បាប់​មួយចំនួន​ទាក់ ទងនឹង​ការ​ស្តារ​ប្រជាធិប​តេយ្យ​កម្ពុជា​និង​ទណ្ឌកម្ម​ប្រឆាំង​នឹង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា។

បាតុករ​មកពី​រដ្ឋ​តិចសាស់​ ដែល​ជាអ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ គឺលោក​ សំណាង សិលា​ បាន​ថ្លែង​ពីក្តី​សង្ឃឹម​របស់​លោក ​ចំពោះ​ការ​ផ្លាស់ប្តូរ​នៅពេល​មាន​ការ​គាំទ្រ​ខ្លាំង​ពីសភា​អាមេរិកាំង ​និង​អឺរ៉ុប។​

«តាម​ដែលខ្ញុំ​ពិនិត្យ​មើល​សភាព​ការណ៍​ហ្នឹង​គឺថា​វាមិន​អាច​ត្រឡប់​ទៅ​ក្រោយ​បាន​ទេ​គឺថា​សភាព​ការណ៍​ហ្នឹង​ទៅមុខ​ហើយ​ គឺ​ថា​របប​ហ៊ុន សែន​មិនអាច​រើ​បំរាស់​បាន​នូវការ ដាក់​ទណ្ឌកម្ម​ពី​អន្តរជាតិ​បាន​ទេ‍»។

បាតុករ​ម្នាក់​ទៀត​មកពី​រដ្ឋ​ម៉ាស្សាជូសេដ្ឋ​ គឺ​អ្នក​ស្រី​ សុផល សេង​ បាន​ទាមទារ​ថា​លទ្ធិ​ប្រជាធិបតេយ្យ​ត្រូវតែ​កើត​មាន ​ហើយ​អ្នកស្រី​ស្នើដល់​សភា​អាមេរិក​ បន្តជួយ​កម្ពុជា​បន្ថែម​ទៀត។​

«ចំពោះខ្ញុំ​មិនខុស​ពីបង​ប្អូន​ទាំង​អស់គ្នា​ទេ​ យោបល់​ហ្នឹង​ដូចខ្ញុំ​ដែរ​។​ ខ្ញុំ​សប្បាយ​ចិត្ត ណាស់​ដែល​សភា​សហរដ្ឋ​អាមេរិក​ជួយ​ខ្នះខ្នែង​ ជួយ​ឲ្យ​របប​ហ៊ុន សែន​ហ្នឹង​មាន​ជា លទ្ធិ​ប្រជាធិបតេយ្យ​ត្រឹមត្រូវ​ឡើង​វិញ‍»។

សភា​តំណាងរាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​ទាំងពីរ​គណបក្ស​បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​កាលពី​ថ្ងៃ​ចន្ទនូវ​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា ​(Cambodia Democracy Act) ​ឬ ​H.R. ​526 ​ក្រោយពី​មាន​ការ​ធ្លាក់ចុះ​ចាប់​តាំង​ពីមុន​ការ​បោះ​ឆ្នោត សកល​ឆ្នាំ​២០១៨​មក។ ​សេចក្តី​ស្នើច្បាប់​ដែល​ត្រូវដាក់​ទណ្ឌកម្ម​មន្ត្រី​កម្ពុជា​ដែល​មាន ការគាំទ្រ​ដោយ​គណបក្ស​ធំៗ​ទាំងពីរ​នៅ​សហរដ្ឋ​អាមេរិក​ គឺ​តម្រូវ​ឲ្យ​មាន​ការ​បោះ ឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ ​គោរព​សិទ្ធិសេរីភាព​នយោបាយ​ និង​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា ​និង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​និង​ទិដ្ឋាការ​លើ​មន្ត្រី​យោធានិង​ស៊ីវិល​កម្ពុជា​ណា​ ដែល​បាន​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​និង​រំលោភ​សិទ្ធិ​មនុស្ស ​ជាពិសេស​ពាក់ព័ន្ធ នឹងការ​ចាប់ខ្លួន​លោក ​កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រាះ​ជាតិ​និង​ការ​រំលាយ​គណ បក្ស​សង្គ្រោះ​ជាតិ​នៅមុន​ពេល​បោះឆ្នោត​ឆ្នាំ​២០១៨។ ​សេចក្តី​ស្នើច្បាប់​នានា​ទាក់ទង​នឹង​ច្បាប់​ពាណិជ្ជកម្ម ​និងច្បាប់​គាំទ្រ​ដល់​សន្ធិសញ្ញា​សន្តិភាពទីក្រុង​ប៉ារីស​នឹង​បញ្ជូន​ទៅកាន់​ព្រឹទ្ធសភា​ដើម្បី​បន្ត​នីតិវិធី មុនក្លាយ​ជាច្បាប់​នៅពេល​ឆាប់ៗ​ឬ​ពេល​ណា​មួយ​ខាង​មុខ។

សេចក្តី​ស្នើ​ច្បាប់​លទ្ធិប្រជាធិប​តេយ្យ​កម្ពុជា​នឹង​ត្រូវ​បញ្ជូន​ទៅ​ព្រឹទ្ធសភា​អាមេរិក ​ដើម្បី ដំណើរ​ការ​តាម​នីតិវិធី​ច្បាប់​មុន​ពេល​ប្រធានាធិបតី​ចុះហត្ថ​លេខា​ក្លាយ​ជាច្បាប់​និង ចូល​ជាធរ​មាន​ដើម្បី​អនុវត្ត​នា​ពេល​ខាង​មុខ៕

What Next?

Recent Articles

4 Responses to "ក្រុម​សមាជិក​សភា​អាមេរិកាំង​ ផ្តល់​កម្លាំង​ចិត្ត​ដល់​ខ្មែរ​អាមេរិកាំង​ដែល​តវ៉ា​រឿង​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ"

  1. so socheath says:

    Steve Chabot and Alan Lowenthal Scream like a dog !
    Cambodia is not your country !
    so , You do not have permission !

  2. so socheath says:

    ហាស ! ហាស
    តែប៉ុណ្ណេះអាពូជឆ្កែសមរង្ស៊ី បានលេសលែងហ៊ានត្រឡប់មកកម្ពុជា ដូចការអួតអាងខ្យល់
    បោកលុយពួកអាល្ងង់ មីល្ងង់ តាមរយះមូលនិ ៣០ ម៉ឺនដុល្លារ ប្តូរនិងការវិលវិញ យកលុយចាយលេង
    បាត់ ។
    អាពូជឆ្កែ ! មនុស្សខ្លាំង ស្មោះត្រង់ គេហ៊ានស៊ីហ៊ានសង ហ៊ានប្រឈមមុខចំពោះបញ្ហាផ្សេងៗ ដែលគេត្រូវទទួលខុសត្រូវ ។ គេមិនចាំបាច់ត្រូវការអ្នកហែហម ដូចអាពូជឆ្កែអ្ហែងហ្នឹងទេ អាកំសាក !
    ល្បិចនយោបាយអ្ហែង អញស្គាល់ក្រយ៉ៅអ្ហែង តាំងពីអ្ហែងចាប់ផ្តើមបើកឆាកបោកប្រាស យកលុយ៣០ ម៉ឺនដុល្លារ ពីពួកអាល្ងង់ មីល្ងង់ តាំងពីដំបូងម្លេះ ។
    អញបានធ្វើការសនិដ្ឋាន​និងវាយតម្លៃសភាពការណ៍ ចំពោះសកម្មភាព​របស់អ្ហែង ក៍តាំង
    ពីពេលនោះដែរ ។
    ឥឡូវ វាមិនខុសពីការសនិដ្ឋានរបស់អញមែន ។
    អាកំសាកអ្ហែងនេះវាទាល់តែយូរ ហើយយារ ដូចពងក្តអ្ហែង បានអ្ហែង ហ៊ានមកជាប់គុក ។

  3. so socheath says:

    ចម្រៀងបទ: កុហក
    ***
    l-កុហកៗកុហករកគ្មាន បោកប្រាសបំពានគឺសមរង្សុី
    កុហកបោកប្រាស អត់មានពេលល្ហែ
    បោកសុីដាក់ខែ ប្រេីពាក្យកុហក ។
    ll- កុហក ឆ្ងាញ់ណាស់កុហក បោកប្រាសវីវក់ ប្រេីសន្យា
    សន្យាខ្យល់ខ្ចប់ បោកយកលាភា បោកប្រាសគ្រប់គ្នា
    អ្នកជឿកុហក ។
    R-ឆ្ងាញ់ណាស់ បោកប្រាស ប្រេីពាក្យកុហក
    ភូតភរវីវក់ បោកប្រាសយកសុី
    លុយព្រះអាទឹត្យ ទូរទស្សន៍មាត់ឆ្កែ បាត់សូន្យទទេ
    ប្រាកដកុហក ។
    lll- កុហក ជឿពាក្យកុហក ច្បាស់ជាជួបទុក្ខ មិនសុខសាន្តទេ
    ជឿសមរង្សុី ហាក់ដូចជឿឆ្កែ អត់បានការទេ ត្បឹតវាកុហក៕

  4. so socheath says:

    ដង្ហេីមចុងក្រោយរបស់អាក្បត់ជាតិសមរង្សុី
    ……….
    វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្សុី
    រួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណេីរវិល
    ត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំ​បានធ្វេីការរាយការណ៍ជូន
    លោកអ្នកជ្រាប
    ស្តីពីភាពមិនខ្មេះរបស់អាសមរង្សុីដែលវាចាំតែភ្លេីត្រឡប់
    មកដេកសុីបាយគុករួចហេីយ។
    ប៉ុន្តែថា សម្រាប់ការរក្សាដង្ហេីមចុងក្រោយរបស់អាក្បត់ជាតិ
    នេះដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវា
    រក្សា
    ដង្ហេីមចុងក្រោយនេះ ក្រែងលោ
    មានសំណាងបានរស់ឡេីងវិញរួចពីក្តីមរណាបាន ។
    ខ្យល់ដង្ហេីមចុងក្រោយរបស់វាដែលប្រឹងដកនេះ
    គឺវាពឹងផ្អែកលេីក្រុមការងារចំពោះកិច្ចដែលវាខិតខំ
    ប្រឹងប្រែងបង្កេីតឡេីង ដេីម្បីបង្ករឲ្យក្លាយទៅជាកម្លាំង
    អុកឡុក​ រេីបម្រាស់ បង្ករចលាចល ធ្វេីឲ្យមានភាពវឹកវរក្នុង
    សង្គម ឲ្យគេមេីលឃេីញថាជាចលនាសម្រាប់ការជួយទ្រ
    ទ្រង់ដំណេីរវិលត្រឡប់របស់វា កាត់ផ្តាច់បាននូវការមន្ទិល
    សង្ស័យពីភាពកំសាករបស់អាថោកជាងឆ្កែនេះ ក្នុងពេលដែល
    រាជរដ្ឋាភិបាល
    ប្រេីការបង្ក្រាបទៅលេីក្រុមការងារ
    នេះវាអាចមានលេសក្នុងការដកខ្លួនពីការសន្យាផង
    និងបានក្តោបលុយមូលនិធិ៣០មុឺនដុល្លារ ដែលបានវា
    បោកបានពីក្រុមជនឆោតល្ងង់ តែស្រេកឃ្លានអំណាច ចាយដោយ
    សមហេតុផលផងដែរ។
    ទំនងទេរឿងហ្នឹង។គឺពិតជាអញ្ចឹងនេះគឺជាល្បិចព្រួញមួយ
    បាញ់បានសត្វពីររបស់អាក្បត់ជាតិសមរង្សុី។
    ដោយឡែករឿងដែលវាស្រែកឡូឡាថា កុំឲ្យពួកអ្នកជាប់
    បម្រាមនយោបាយកុំសុំសិទ្ធិធ្វេីនយោបានឡេីងវិញ ដែល
    អាចស្តាយក្រោយព្រោះថាពេលវាចូលមកវិញសិទ្ធិធ្វេី
    នយោបាយនិងបានមកដោយស្វ័យប្រវត្តិ​ហេីយគណបក្ស
    សង្គ្រោះជាតិនិងរស់ឡេីងវិញនោះ វាសុទ្ធតែចំណងដែល
    ពាក់ព័ន្ធនិងរឿងរ៉ាវព្រួញមួយបាញ់បានសត្វពីរខាងលេីនេះ
    ស្រាប់ ហេីយដែលចម្រៀងដែលវាច្រៀងចេញមក
    ទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។
    សម្រាប់អាពូជឆ្កែសមរង្សុី វាដឹងខ្លួនឯងយ៉ាងច្បាស់ថា
    វាមិនរស់ទេ ព្រោះនេះជាពេលវេលានៃដង្ហេីមចុងក្រោយ
    របស់វាហេីយ ៕