ខ្មែរ​នៅ​អូស្ត្រាលី​ប្រមាណ​ ៣០០​នាក់​នឹង​ចូលរួម​បុណ្យ​រម្លឹក​ខួប ៣​ឆ្នាំ​បណ្ឌិត កែម ឡី

ដោយ វ៉ែន សុមេធ
2019-07-20
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ភរិយា​ និង​​កូនៗ​របស់​លោក​បណ្ឌិត កែម ឡី នៅ​​ប្រទេស​អូស្ត្រាលី។ រូបថត​ខែ​កុម្ភៈ ឆ្នាំ​២០១៨ (រូបថត៖ ម៉ាលី ម៉ាលី)
ភរិយា​ និង​​កូនៗ​របស់​លោក​បណ្ឌិត កែម ឡី នៅ​​ប្រទេស​អូស្ត្រាលី។ រូបថត​ខែ​កុម្ភៈ ឆ្នាំ​២០១៨ (រូបថត៖ ម៉ាលី ម៉ាលី)


សហព័ន្ធ​ខ្មែរ និង​សមាគម​ខ្មែរ នៅ​ក្រុង​ម៉ែលប៊ន (Melbourne) រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) ប្រទេស​អូស្ត្រាលី រំពឹង​ថា យ៉ាង​ហោច​ណាស់​អ្នក​គោរព​ស្រលាញ់​លោក​បណ្ឌិត កែម ឡី ប្រមាណ​៣០០​នាក់ ចូលរួម​ពិធីបុណ្យ​រម្លឹក​ខួប ៣​ឆ្នាំ​នៃ​ការ​បាញ់សម្លាប់​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា​ខាងមុខនេះ​។ ភរិយា​បណ្ឌិត កែម ឡី អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​នេះ និង​ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​ផ្សេងៗ ទៀត​ចូលរួម​ប្រារព្ធ​បុណ្យ​នេះ​ឱ្យ​បាន​កុះករ។

អ្នក​រៀបចំ​ពិធី​បុណ្យ​រម្លឹក​ខួប ៣​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នៅ​ក្រុង​ម៉ែលប៊ន ប្រទេស​អូស្ត្រាលី ដែល​ជា​កន្លែង​គ្រួសារ​បណ្ឌិត កែម ឡី រស់នៅ អះអាង​ថា ពិធី​បុណ្យ​ឆ្នាំនេះ​គ្រោង​នឹង​រៀបចំ​ឱ្យ​បាន​ល្អ ដូច​ឆ្នាំ​មុនៗ​ដែរ។

អ្នក​រៀបចំ​ពិធីបុណ្យ​ម្នាក់ លោក ជា យូហន ជា​អតីត​អភិបាលក្រុង​ស្ព្រីងវែល (Springvale) ឱ្យ​អាស៊ីសេរី​ដឹង​ថា ពិធី​នេះ​ចាប់ផ្ដើម​ពី​ម៉ោង ៩​ព្រឹក​ដល់​ម៉ោង​១​រសៀល ម៉ោង​នៅ​ប្រទេស​អូស្ត្រាលី ក្នុង​វត្ត​ពុទ្ធរង្សី ហៅ​វត្ត​ធំ ដែល​ទីធ្លា​វត្ត​អាច​ផ្ទុក​អ្នកចូលរួម​បាន​ជាង​មួយ​ពាន់​នាក់​។ លោក​បន្ត​ថា ពិធី​នេះ​និមន្ត​ព្រះសង្ឃ​ចំនួន ១៥អង្គ ដើម្បី​ធ្វើ​ពិធី​សាសនា ហើយក៏​មានការ​ថ្លែង​សារ​របស់​សមាជិក​សហព័ន្ធ និង​សមាជិកសភា​នៅ​រដ្ឋ​វ៉ិកតូរីយ៉ា​ជា​ច្រើន​រូប​ផង​ដែរ៖ «ក្នុង​ពេល​បុណ្យ​លោក កែម ឡី មាន​សមាជិក​​សភា​សហព័ន្ធ​បី​នាក់​ចូលរួម និង​សមាជិកសភា​ខាង​រដ្ឋ​វ៉ិកតូរីយ៉ា​ពីរ​នាក់​ទៀត​ចូលរួម​ហើយ​ជាពិសេស​វត្តមាន​ក្មួយ​វត្តមាន ប៊ូ រចនា និង​កូន​ទាំង​ប្រាំ​នាក់​ចូលរួម ដូច្នេះ​យើង​បងប្អូន​ដែល​ចង់​ជួប​អ្នកស្រី ប៊ូ រចនា និង​កូន​គាត់​អាច​ជួប​សំណេះសំណាល ជាពិសេស​អ្នក​ដែល​មកពី​រដ្ឋ​ផ្សេងៗ​ទៀត»

សម្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ដែល​គោរព​ស្រលាញ់​បណ្ឌិត កែម ឡី ថា​ពិធីបុណ្យ​ដែល​គ្រោង​ធ្វើ​នៅ​ទីក្រុង​ម៉ែលប៊ន ថ្ងៃ​ទី​២១ កក្កដា ខាងមុខនេះ មិនមែន​ជា​លើក​ទី​១​នោះ​ទេ ជាទី​តាំងទី​បី​ហើយ​ដែល​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​ធ្វើ​ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​លោក កែម ឡី នៅ​ឆ្នាំនេះ​។

ភរិយា​លោក កែម ឡី អ្នកស្រី ប៊ូ រចនា អំពាវនាវ​ដល់​អ្នក​គោរព​ស្រលាញ់​បណ្ឌិត កែម ឡី ទាំងអស់​ចូលរួម​ក្នុង​ពិធីបុណ្យ​នេះ​។ អ្នកស្រី​ក៏​ឆ្លៀត​ថ្លែងអំណរគុណ​ដល់​អ្នក​គោរព​ស្រលាញ់​ស្វាមី​អ្នកស្រី​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ជាពិសេស​ពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​រៀបចំ​ពិធី​ដោយ​មិន​ខ្លាច​ញញើត​ការ​គំរាមកំហែង និង​ការ​តាមដាន​ឃ្លាំមើល​ពី​ក្រុម​សមត្ថកិច្ច​នៃ​របប​ក្រុងភ្នំពេញ​៖ «គោរព​អញ្ជើញ​ដល់ អ៊ំ ពុក​ម៉ែ បងប្អូន ពូ​មីង ទាំងអស់​ចូលរួម​ក្នុង​កម្មវិធី​បុណ្យ​៣​ឆ្នាំ​ស្វាមី​ខ្ញុំ ជា​ចុងក្រោយ​នាង​ខ្ញុំ​ក៏​សូម​អរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្រៅ​ប្រទេស និង​ក្នុង​ប្រទេស​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុង​ថ្ងៃ​រម្លឹក​ខួប​៣​ឆ្នាំ​ដល់​ស្វាមី​ខ្ញុំ ទោះបី​នៅ​កម្ពុជា​យើង​ប្រឈមមុខ​នឹង​អាជ្ញាធរ​យ៉ាងណា​ក៏​ពុក​ម៉ែ​បងប្អូន​ជម្នះ​គ្រប់​ឧបសគ្គ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ស្វាមី​នាង​ខ្ញុំ»

ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​បាន​ប្រារព្ធ​ពិធី​រម្លឹក​ខួប ៣​ឆ្នាំ នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នៅ​ទីក្រុង​ស៊ីដនី កាលពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា ចំណែក ពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​អាដឌឺលេឌ បាន​ធ្វើ​ពិធី​នេះ​កាល​ថ្ងៃទី១៤ ខែ​កក្កដា កន្លងទៅ​។​

ក្រៅ​ពី​នេះ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា​ស្ទើរ​គ្រប់​ទីកន្លែង រួមមាន រាជធានី​ភ្នំពេញ ខេត្ត​បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ ព្រៃវែង ត្បូងឃ្មុំ និង​ខេត្ត​តាកែវ​ជាដើម បាន​រៀបចំ​ធ្វើ​ពិធីបុណ្យ ឧទ្ទិស​ដល់​ដួង​វិញ្ញាណក្ខន្ធ​លោក បណ្ឌិត កែម ឡី កាលពី​ថ្ងៃ​ទី​១០ កក្កដា គឺជា​ថ្ងៃ​ឃាតក​បាញ់សម្លាប់​លោក កែម ឡី។

ក្នុងអំឡុងពេល​ប្រារព្ធ​ពិធីបុណ្យ​នោះ សមត្ថកិច្ច និង​តុលាការ នៃ​របប​ក្រុងភ្នំពេញ​បាន​ចាប់ខ្លួន និង​ចោទប្រកាន់​យុវជន​ពីរ​នាក់​ឈ្មោះ គង់ រ៉ៃយ៉ា និង​សួង នាគព័ន្ធ ដោយ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ។

ការចោទប្រកាន់​នេះ​រង​ការរិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ថា ជា​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​ច្បាប់​ត្រឹមត្រូវ និង​ជា​ការ​រំលោភ​សិទ្ធិមនុស្ស។

អ្នកស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព បណ្ឌិត កែម ឡី ត្រូវ​ឃាតក​បាញ់សម្លាប់​នៅ​ក្នុង​ហាង​លក់ទំនិញ ស្តារ ម៉ាត (Star Mart) នៃ​ស្ថានីយ​លក់​ប្រេង​ឥន្ធនៈ​កាល់​តិច (Caltex) ក្បែរ​ស្តុប​បូកគោ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ កន្លង​ទៅ។

អង្គការ​សិទ្ធិមនុស្ស​ចំនួន ២៤​ស្ថាប័ន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួមគ្នា​មួយ​កាលពី​នៅ​ថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ​២០១៩ ដោយ​អំពាវនាវ​ឱ្យ​មាន​ការស៊ើបអង្កេត​ឯករាជ្យ​មួយ​ក្នុង​ការ​ធ្វើឃាត​លោក កែម ឡី​នេះ​។ ពួកគេ​សង្កេត​ឃើញ​ថា រយៈពេល ៣ឆ្នាំ​ហើយ​នៅតែ​មិនទាន់​មាន​កា​ស៊ើបអង្កេត​ប្រកបដោយ​ប្រសិទ្ធភាព​ចំពោះ​ឃាតកម្ម​នេះ​ទេ។

ភរិយា​លោក កែម ឡី អ្នកស្រី ប៊ូ រចនា ចោទ​ប្រកាន់​ថា ឃាតកម្ម​លើ​ស្វាមី​អ្នកស្រី គឺជា​ការរៀបចំ​គម្រោង​ទុកជាមុន​របស់​របប​ក្រុងភ្នំពេញ ហេតុដូច្នេះ​ហើយ​ទើប​អាជ្ញាធរ​ព្យាយាម​បំបាត់ភស្តុតាង និង​រក​ឃាតក​ពិត​មិន​ឃើញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "ខ្មែរ​នៅ​អូស្ត្រាលី​ប្រមាណ​ ៣០០​នាក់​នឹង​ចូលរួម​បុណ្យ​រម្លឹក​ខួប ៣​ឆ្នាំ​បណ្ឌិត កែម ឡី"

  1. so socheath says:

    ​ទង្វើត្រដរខ្យល់ ចុងក្រោយរបស់អាក្បត់ជាតិសមរង្ស៊ី
    ……….
    វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបានជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់អាក្បត់ជាតិសមរង្ស៊ី ដែលវាចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុករួចហើយ។ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់អាក្បត់ជាតិ
    នេះដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ រួចពីក្តីស្លាប់បាន ។
    ខ្យល់ដង្ហើម ចុងក្រោយរបស់វាដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុង
    សង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់អាក្បត់ជាតិ អាថោកជាងឆ្កែនេះ ក្នុងពេលដែលរាជរដ្ឋាភិបាលប្រើការបង្ក្រាបទៅលើក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម របស់វា ដែលវាអាចមានលេសក្នុងការដកខ្លួនពីការសន្យាផងនិងបានក្តោបលុយមូលនិធិ៣០ម៉ឺនដុល្លារ ដែលបានវាបោកបានពីក្រុមជនឆោតល្ងង់តែស្រេកឃ្លានអំណាច ចាយបានដោយសមហេតុផលផងដែរ។
    គឺពិតជាអញ្ចឹង ! នេះគឺជាល្បិចព្រួញមួយបាញ់បានសត្វពីរ របស់អាក្បត់ជាតិសមរង្ស៊ី។
    ដោយឡែករឿងដែលវាស្រែកឡូឡាថា កុំឲ្យពួកអ្នកជាប់បម្រាមនយោបាយកុំសុំសិទ្ធិធ្វើនយោបាយឡើងវិញ ដែលអាចស្តាយក្រោយ ព្រោះថាពេលវាចូលមកវិញសិទ្ធិធ្វើនយោបាយនិងបានមកដោយស្វ័យប្រវត្តិហើយគណបក្សសង្គ្រោះជាតិនិងរស់ឡើងវិញនោះ វាសុទ្ធតែចំណងដែលពាក់ព័ន្ធនិងរឿងរ៉ាវព្រួញមួយបាញ់បានសត្វពីរខាងលើនេះ។
    ដូចនេះ ចម្រៀងដែលវាច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។
    សម្រាប់អាពូជឆ្កែសមរង្ស៊ី វាដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កា) ដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃការត្រដរខ្យល់់សម្រាប់ ដង្ហើមចុងក្រោយរបស់វាដែរ ៕