គ្រួសារ​ជនរងគ្រោះ​បាក់​អាគារ​ចិន​នៅ​ព្រះសីហនុ​អំពាវនាវ​ឱ្យ​តុលាការ​ពន្លឿន​នីតិវិធី​ផ្ដល់​សំណង

ដោយ មួង ណារ៉េត
2019-07-20
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មភាព​សមត្ថកិច្ច​រុករក​ជនរងគ្រោះ​ដែល​ក្នុង​អគារ​ដួល​រលំ​នៅ​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី២៣ មិថុនា ២០១៩។ Photo courtesy of Royal Du Cambodge's Facebook Page
សកម្មភាព​សមត្ថកិច្ច​រុករក​ជនរងគ្រោះ​ដែល​ក្នុង​អគារ​ដួល​រលំ​នៅ​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី២៣ មិថុនា ២០១៩។ Photo courtesy of Royal Du Cambodge’s Facebook Page


គ្រួសារ​ជនរងគ្រោះ​បាក់​រលំ​អាគារ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​អំពាវនាវ​ដល់​តុលាការ​ឱ្យ​ពន្លឿន​នីតិវិធី ដើម្បី​ឱ្យ​ក្រុមហ៊ុន​ចិន​ផ្ដល់​សំណង​ជំងឺ​ចិត្ត​ដល់​ពួកគាត់​។ សង្គម​ស៊ីវិល​យល់ថា ហេតុការណ៍​បាក់​រលំ​អាគារ​ចិន ដែល​បណ្ដាល​ឱ្យ​កម្មករ​សំណង់​ស្លាប់ និង​របួស​ចំនួន​៥៤​នាក់ គឺជា​សោកនាដកម្ម​ដ៏​រន្ធត់​។ ដូច្នេះ តុលាការ​គួរតែ​យកចិត្តទុកដាក់​ពន្លឿន​នីតិវិធី ដើម្បី​ផ្ដល់​យុត្តិធម៌​ពេញ​លេញ​ដល់​ជនរងគ្រោះ និង​ទុកជា​សំណុំរឿង​គំរូ​មួយ។

គ្រួសារ​ជនរងគ្រោះ​ដែល​ស្លាប់ និង​របួស​លើក​ឡើង​ថា បើ​ទោះ​ជា​ពួកគាត់​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ក្តី ប៉ុន្តែ​ពួកគាត់​នៅតែ​បន្ត​ទាមទារ​សំណង​ពី​ក្រុមហ៊ុន​ចិន និង​ទាមទារ​ឱ្យ​តុលាការ​ផ្ដន្ទាទោស ចំពោះ​ថៅកែ​ជនជាតិ​ចិន និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​តាមច្បាប់​។​

គ្រួសារ​ជនរងគ្រោះ​នៅ​ខេត្ត​ព្រៃវែង គឺ​លោកស្រី ឃឹម សាខន រៀបរាប់​ថា ប្តី​របស់​លោក​ស្រី​បាន​ស្លាប់ និង​កូនប្រុស​ម្នាក់​រង​របួស​ធ្ងន់ ក្នុង​ហេតុការណ៍​បាក់​រលំ​អាគារ​ចិន​កាលពី​ខែ​មុន​នោះ​។ លោកស្រី​បាន​ទៅ​ដាក់​បណ្ដឹង​ទាមទារ​សំណង​ដោយ​ខ្លួនឯង នៅ​តុលាការ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា​។ លោកស្រី ទាមទារ​សំណង ៥​ម៉ឺន​ដុល្លារ​សម្រាប់​ករណី​ប្តី​ស្លាប់ ចំណែក​កូន​ដែល​របួស លោកស្រី​ទាមទារ​ប្រាក់​សំណង​ផ្សេងទៀត​។ លោកស្រី​បន្ថែម​ថា ទោះបីជា​រដ្ឋាភិបាល​បាន​ផ្តល់​ប្រាក់ឧបត្ថម្ភ​រួចហើយ​ក្តី ប៉ុន្តែ​លោកស្រី អំពាវនាវ​ឱ្យ​រដ្ឋាភិបាល ជួយ​ជំរុញ​តុលាការ​ឱ្យ​ពន្លឿន​នីតិវិធី ដើម្បី​ឱ្យ​ពួកគាត់​ទទួល​បាន​សំណង​ពី​ក្រុមហ៊ុន​ចិន​នោះ។ «»

កម្មករ​សំណង់ នៅ​ខេត្ត​ពោធិ៍សាត់​ម្នាក់ ដែល​រួច​ជីវិត​ពី​ការ​បាក់​អគារ​នោះ គឺ​លោក អ៊ឹម ចំរើន ថ្លែង​ថា លោក បាន​ដាក់​បណ្ដឹង​រួចហើយ តាមរយៈ​ការ​ពឹង​ពាក់​មេធាវី​ស្ម័គ្រចិត្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែ​សំណុំ​រឿង​នេះ​ហាក់​ដូចជា​ស្ងប់ស្ងាត់​។ លោក​អំពាវនាវ​ដល់​តុលាការ​ឱ្យ​ពន្លឿន​នីតិវិធី បង្គាប់​ឱ្យ​ក្រុមហ៊ុន​ផ្ដល់​សំណង​ឱ្យ​បាន​ឆាប់ៗ ព្រោះ​ពេលនេះ លោក​មិនទាន់​អាច​ធ្វើ​ការងារ​ធ្ងន់​បាន​ទេ ដោយសារ​របួស​ក៏​មិនទាន់​ជា​ទាំងស្រុង។ «»

កាលពី​ថ្ងៃ​ទី​២២ ខែ​មិថុនា អាគារ​កម្ពស់ ៧​ជាន់ ដែល​កំពុង​សាងសង់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​វិនិយោគ​ដោយ​ជនជាតិ​ចិន បាន​បាក់​រលំ​បណ្ដាល​ឱ្យ​កម្មករ​សំណង់​ស្លាប់ ២៨​នាក់ និង​របួស ២៦​នាក់​។ អាជ្ញាធរ​បាន​ប្រើ​ពេលវេលា ៣​ថ្ងៃ ក្នុង​ការ​រុករក និង​ជួយសង្គ្រោះ​ជនរងគ្រោះ ដែល​ក្នុង​គំនរ​អគារ​បាក់​នោះ។

អគារ​នេះ​ក៏បាន​បាក់​រលំ​សង្កត់​លើ​ភោជនីយដ្ឋាន​របស់​ជនជាតិ​ជប៉ុន និង​យានដ្ឋាន​អរុណរៈ ដែល​នៅ​ជាប់​គ្នា​នោះ​ខ្ទេចខ្ទី​អស់​ដែរ​។ ក្រោយ​ហេតុការណ៍​បាក់​រលំ​អាគារ​នេះ តុលាការ​សម្រេច​ឃុំខ្លួន​ជនជាតិ​ចិន ៤​នាក់​ដែល​ជា​ម្ចាស់​អគារ​ម្ចាស់​ក្រុមហ៊ុន​ម៉ៅការ​សាងសង់ អ្នក​មើល​ការខុស​ត្រូវ​ការដ្ឋាន​សាងសង់ និង​មេជាង​សំណង់​។ រីឯ​អតីត​អភិបាលខេត្ត​ព្រះសីហនុ​លោក យន្ត មីន ដែល​គ្រប់គ្រង​ខេត្ត​នេះ​វិញ រដ្ឋាភិបាល​មិនបាន​ស៊ើបអង្កេត​នៅឡើយ​ទេ ប៉ុន្តែ​លោក​ត្រូវ​បាន​ផ្ទេរ និង​ដំឡើង​តំណែង​ឱ្យ​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​ថែមទៀត ក្រោយពី​លោក​ទទួលស្គាល់​កំហុស និង​លាលែង​ពី​តំណែង​អភិបាលខេត្ត​មិនបាន​ប៉ុន្មាន​ម៉ោង​ផង។

ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់​លោក ហ៊ុន សែន គឺ​លោក គី តិច ប្រាប់​អាស៊ីសេរី​ថា ក្រុម​មេធាវី​របស់​លោក បាន​ជួយ​សម្រួល​ដាក់​បណ្ដឹង​ទាមទារ​សំណង​ទៅ​តុលាការ​ឱ្យ​ជនរងគ្រោះ​អស់​មួយ​ចំនួនធំ​ហើយ​។ លោក​បន្ត​ថា តុលាការ​នឹង​កោះហៅ​ទៅតាម​នីតិវិធី​ជា​បន្តបន្ទាប់​។ លោក​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា ចំពោះ​សំណុំរឿង​របស់​ម្ចាស់​ភោជនីយដ្ឋាន​ជនជាតិ ជប៉ុន​ដែល​រង​ការខូចខាត​ដោយសារ​អគារ​បាក់​រលំ​សង្កត់​លើ​ដែរ​នោះ គឺ​តុលាការ​កំពុង​ចាត់ការ​តាមច្បាប់​ជា​បណ្ដើរៗ​ដែរ។ «»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី មាន​ប្រសាសន៍ថា សំណុំរឿង​បាក់​រលំ​អគារ​ចិន​បណ្ដាល​ឱ្យ​កម្មករ​សំណង់ ២៨​នាក់​ស្លាប់ និង ២៦​នាក់​របួស​នេះ គឺជា​សោកនាដកម្ម​ដ៏​រន្ធត់​។ ដូច្នេះ​រដ្ឋាភិបាល និង​តុលាការ គួរតែ​យកចិត្តទុកដាក់​ដោះស្រាយ​សំណុំ​រឿង​នេះ​ឱ្យ​បាន​លឿន​និង​ត្រឹមត្រូវ​តាមច្បាប់ ដើម្បី​ផ្ដល់​យុត្តិធម៌ និង​សំណង​សមរម្យ​ដល់​គ្រួសារ​ជនរងគ្រោះ និង​ទុកជា​ការព្រមាន​កុំ​ឱ្យ​ក្រុមហ៊ុន​បរទេស ជាពិសេស ក្រុមហ៊ុន​ចិន​ផ្សេងៗ ទៀត ធ្វេសប្រហែស និង​មើល​ងាយ​ច្បាប់​កម្ពុជា។ «»

អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ព្រះសីហនុ លោក លឹម ប៊ុនហេង បាន​ទេ ដោយសារ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល។

កាលពី​ថ្ងៃ​ទី​១ ខែ​កក្កដា​កន្លងទៅ ក្រុម​សហព័ន្ធ​សហជីព​សមាគម និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ​អន្តរជាតិ​ជាង ១០០​ស្ថាប័ន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ ទាមទារ​ឱ្យ​មាន​សំណង​សមរម្យ​ដល់​អ្នករងគ្រោះ និង​ស្រាវជ្រាវ​រក​ជនល្មើស​មក​ផ្ដន្ទាទោស​តាមច្បាប់ ហើយ​អ្នកសមគំនិត ត្រូវ​ទទួលទោស​ដូច​អ្នក​ប្រព្រឹត្ត​ផ្ទាល់​ដែរ​។ សេចក្ដី​ថ្លែងការណ៍​ដដែល​បន្ត​ថា ចំពោះ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដែល​បណ្ដោយ​ឱ្យ​ជនជាតិ​ចិន​សង់​អាគារ​ដួល​រលំ​នេះ ក៏​ត្រូវតែ​ទទួលខុសត្រូវ​លើ​គ្រោះថ្នាក់​នេះ ហើយក៏​ត្រូវ​ទទួលទោស​ដូច​អ្នក​ប្រព្រឹត្ត​ផ្ទាល់​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "គ្រួសារ​ជនរងគ្រោះ​បាក់​អាគារ​ចិន​នៅ​ព្រះសីហនុ​អំពាវនាវ​ឱ្យ​តុលាការ​ពន្លឿន​នីតិវិធី​ផ្ដល់​សំណង"

  1. so socheath says:

    ​ទង្វើត្រដរខ្យល់ ចុងក្រោយរបស់អាក្បត់ជាតិសមរង្ស៊ី
    ……….
    វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបានជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់អាក្បត់ជាតិសមរង្ស៊ី ដែលវាចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុករួចហើយ។ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់អាក្បត់ជាតិ
    នេះដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ រួចពីក្តីស្លាប់បាន ។
    ខ្យល់ដង្ហើម ចុងក្រោយរបស់វាដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុង
    សង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់អាក្បត់ជាតិ អាថោកជាងឆ្កែនេះ ក្នុងពេលដែលរាជរដ្ឋាភិបាលប្រើការបង្ក្រាបទៅលើក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម របស់វា ដែលវាអាចមានលេសក្នុងការដកខ្លួនពីការសន្យាផងនិងបានក្តោបលុយមូលនិធិ៣០ម៉ឺនដុល្លារ ដែលបានវាបោកបានពីក្រុមជនឆោតល្ងង់តែស្រេកឃ្លានអំណាច ចាយបានដោយសមហេតុផលផងដែរ។
    គឺពិតជាអញ្ចឹង ! នេះគឺជាល្បិចព្រួញមួយបាញ់បានសត្វពីរ របស់អាក្បត់ជាតិសមរង្ស៊ី។
    ដោយឡែករឿងដែលវាស្រែកឡូឡាថា កុំឲ្យពួកអ្នកជាប់បម្រាមនយោបាយកុំសុំសិទ្ធិធ្វើនយោបាយឡើងវិញ ដែលអាចស្តាយក្រោយ ព្រោះថាពេលវាចូលមកវិញសិទ្ធិធ្វើនយោបាយនិងបានមកដោយស្វ័យប្រវត្តិហើយគណបក្សសង្គ្រោះជាតិនិងរស់ឡើងវិញនោះ វាសុទ្ធតែចំណងដែលពាក់ព័ន្ធនិងរឿងរ៉ាវព្រួញមួយបាញ់បានសត្វពីរខាងលើនេះ។
    ដូចនេះ ចម្រៀងដែលវាច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។
    សម្រាប់អាពូជឆ្កែសមរង្ស៊ី វាដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កា) ដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃការត្រដរខ្យល់់សម្រាប់ ដង្ហើមចុងក្រោយរបស់វាដែរ ៕