ច្បាប់ដាក់ទណ្ឌកម្មលោក ហ៊ុន សែន និង មន្រ្តីរបបក្រុងភ្នំពេញ បានបញ្ជូនដល់ដៃព្រឹទ្ធសភាអាមេរិក

លោក មួង ណារ៉េត
2019-07-19
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សមាជិកខ្លះនៃគណៈកម្មាធិការទំនាក់ទំនងបរទេសរបស់ព្រឹទ្ធសភាអាមេរិក រូបពីឆ្វេងទៅស្ដាំ៖ លោក ថិត គ្រូស (Ted Cruz), លោក ម៉ាកូ រូប៊ីអូ (Marco Rubio), លោក គ្រីស ឃូនស៍ (Chris Coons), លិនស៊ី ហ្ក្រាហែម (Linsey Graham) និង លោក អិត ម៉ាឃី (Ed Markey) (Screenshot ពីគេហទំព័ររបស់ព្រឹទ្ធសភាអាមេរិក)
សមាជិកខ្លះនៃគណៈកម្មាធិការទំនាក់ទំនងបរទេសរបស់ព្រឹទ្ធសភាអាមេរិក រូបពីឆ្វេងទៅស្ដាំ៖ លោក ថិត គ្រូស (Ted Cruz), លោក ម៉ាកូ រូប៊ីអូ (Marco Rubio), លោក គ្រីស ឃូនស៍ (Chris Coons), លិនស៊ី ហ្ក្រាហែម (Linsey Graham) និង លោក អិត ម៉ាឃី (Ed Markey) (Screenshot ពីគេហទំព័ររបស់ព្រឹទ្ធសភាអាមេរិក)


ច្បាប់​ដាក់ទណ្ឌកម្មលោក ហ៊ុន សែន និង មន្រ្តីរបបក្រុងភ្នំពេញ​ ត្រូវ​បានបញ្ជូន​ដល់​ ដៃព្រឹទ្ធសភាអាមេរិកហើយ គឺមួយ​​ថ្ងៃក្រោយ​រដ្ឋសភា​អាមេរិក បាន​អនុម័តច្បាប់​នេះ​រួច។​ អ្នកវិភាគ ថាស្ថានភាព​សិទ្ធិមនុស្ស​ និង របត់​នយោបាយអាមេរិក នៅកៀកការ​បោះឆ្នោតប្រធានាធិតី ​អំណោយផល ដល់​ការ​ពន្លឿន​ច្បាប់នេះ។

ច្បាប់​ដាក់ទណ្ឌកម្មលោក ហ៊ុន សែន និង មន្រ្តីរបបលោក​ ដែលមានឈ្មោះថា ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា ឆ្នាំ ២០១៩ ឬ H.R ៥២៦ បានរំកិលផុត​ពីដៃរដ្ឋសភា ទៅព្រឹទ្ធសភាអាមេរិក​ ពោលគឺ​ភ្លាមៗក្រោយ​ ត្រូវ​បាន​អនុម័តរួច កាលពីថ្ងៃទី ១៦ ខែ កក្កដា។ តាម គេហទំព័រ​របស់​រដ្ឋសភាអាមេរិក បាន​ចុះផ្សាយ​ព័ត៌មាន​ចុងក្រោយ ជុំវិញដំណើរវិវត្តន៍​នៃច្បាប់​នេះ កាលពីថ្ងៃទី ១៩ ខែ កក្កដា ថា​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស ​របស់​ព្រឹទ្ធសភា​អាមេរិក បាន​ទទួល​យកច្បាប់​នេះ ដើម្បី​ពិចារណាហើយ។ នីតិវិធីបន្ទាប់ គណៈកម្មាធិការ​ព្រឹទ្ធសភា​នេះ នឹង​ដាក់​ច្បាប់​នេះ ទៅក្នុង​របៀបវារៈ ដើម្បី​បោះឆ្នោតនៅកម្រិត​គណៈកម្មាធិការនេះសិន មុននឹង​បញ្ចូន​បន្ត​ទៅ​សភាពេញអង្គ​របស់​ព្រឹទ្ធសភា ដើម្បី​អនុម័ត។

ច្បាប់​នេះ ធ្វើឡើង​ក្នុង​គោលដៅ ដាក់សម្ពាធ​របបលោក ហ៊ុន សែន ឲ្យ​ស្តារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ ក្រោយ​របបនេះ​ចាប់​ប្រធានគណបក្សប្រឆាំង​លោក កឹម សុខា ដាក់ពន្ធនាគារ និង បន្ត​ឃុំឃាំងក្នុង​ផ្ទះ និង រម្លាយ​គណបក្សប្រឆាំង​តែមួយគាត់ ដែលមាន​អាសនៈ ៥៥ នៅ​ក្នុង​រដ្ឋសភា មានពលរដ្ឋបោះឆ្នោតគាំទ្រពាក់កណ្តាលប្រទេស និង ក្រោយ​មក​រៀបចំ​ការ​បោះឆ្នោត ដែលផាត់​ចោល​បក្សប្រឆាំងនេះ។ ច្បាប់នេះ នឹង​ដាក់ទណ្ឌកម្ម​លោក ហ៊ុន សែន និង មន្រ្តីជាន់ខ្ពស់​ក្នុង​ជួររបបសព្វថ្ងៃ និង មន្រ្តីយោធា ឬ កងសន្តិសុខ ដែល​បាន​ចូល​ដៃ​ក្នុង​ការ​រំលោភសិទ្ធិមនុស្ស និង បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នៅកម្ពុជានោះ។ ទណ្ឌកម្ម​ទាំងនោះ រួមមាន​បង្កក​ទ្រព្យសម្បត្តិ និង បិទទិដ្ឋាការមន្រ្តីទាំងនោះ ដោយ​មិនឲ្យ​ជាន់ទឹកដី​អាមេរិក។

តំណាងរាស្រ្ត​អាមេរិក ពីខាង​គណបក្សកាន់អំណាច ដែលជាអ្នកផ្តួចផ្តើម​ឲ្យ​មាន​ច្បាប់​នេះ គឺ​លោក ថិត យ៉ូហូ (Ted YOHO) ថ្លែង​ប្រាប់​អាស៊ីសេរី កាលពីថ្ងៃទី ១៧ ខែ កក្កដា ថាលោក​សង្ឃឹមយ៉ាង​មុត​មាំ​ ថា​ព្រឹទ្ធសភា​ក៏​នឹង​អនុម័តច្បាប់​នេះឆាប់ៗដែរ។ ម្យ៉ាង​ទៀត​ ច្បាប់​នេះ ត្រូវ​បាន​អនុម័ត​ ឲ្យ​ស្របតាម​ការទាមទារ ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​និយម​ប្រជាធិបតេយ្យ និង សហរដ្ឋអាមេរិក ដែល​ចង់​ឃើញ​កម្ពុជា​មាន​ប្រជាធិបតេយ្យ​នឹង​គេ <<ច្បាប់​នេះ​ធ្វើឡើង​យ៉ាង​សមស្រប​បំផុត និង​ជា​អ្វី​ដែល​ត្រូវតែ​ធ្វើជា​ចាំបាច់។ លោក ហ៊ុន សែន ក្បត់​ពាក្យ​សន្យា​ក្នុង​កិច្ចព្រមព្រៀង ដែល​កម្ពុជា​ត្រូវតែ​រៀបចំ​ការបោះឆ្នោត ឱ្យ​មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។ ប៉ុន្តែ ជា​អកុសល ពេល​គណបក្ស​សង្គ្រោះ​ជាតិ កើន​ប្រជាប្រិយ​ភាពជា​លំដាប់​ក្នុង​ការ​បោះឆ្នោត​ជា​បន្តបន្ទាប់ ស្រាប់តែ​លោក ហ៊ុន សែន រករឿង​គណបក្ស​នេះ រហូតដល់​រម្លាយ​ចោល​ទាំងស្រុង រួចហើយ​ចាប់​មេដឹកនាំ​បក្ស​នេះ​ដាក់​ពន្ធនាគារ និង​ធ្វើទុក្ខបុកម្នេញ​សកម្មជន​បក្ស​ប្រឆាំង​ឥត​ស្រាកស្រាន្ត។ តើ​ទង្វើ​ទាំងអស់​នេះ ឱ្យ​យើង​អត់ទ្រាំ​យ៉ាង​ដូចម្ដេច​បាន​? សហភាព​អឺរ៉ុប ក៏​យល់ឃើញ​ដូច​យើង​ដែរ​។ បើ​កុំ​តែ​លោក ហ៊ុន សែន រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​​ធ្ងន់ធ្ងរ យើង​ក៏​មិន​ជ្រៀតជ្រែក​ក្នុង​រឿង​នេះ​​ដែរ>>។

ជិត​ពីរ​ឆ្នាំ តាំងពីរបបលោក ហ៊ុន សែន រម្លាយ​គណបក្សសង្គ្រោះជាតិ សហគមន៍​អន្តរជាតិ បានទុក​ពេល​ឲ្យ​របបនេះ ស្តារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ ជាថ្នូរ​នឹង​ការ​មិន​ដាក់ទណ្ឌកម្មផ្សេងៗ។

ប៉ុន្តែ អ្នកវិភាគនយោបាយ និង សង្គមលោក គឹម សុខ យល់ថាស្ថានភាព​រំលោភសិទ្ធិមនុស្ស និង បំផ្លាញ​ប្រជាធិបតេយ្យ​នៅកម្ពុជា គ្មាន​ភាព​ប្រសើរ​ឡើង​​ទាល់​តែ​សោះ គឺមាន​តែ​អាក្រក់ជាង​មុន។ លោកបន្ថែមថា បញ្ហា​អវិជ្ជមានទាំងនេះឯងហើយ ដែលធ្វើឲ្យសមាជិក​សភា​ជាន់អាមេរិក មាន​ហេតុផលសមស្រប​ ក្នុងការ​ពន្លឿន​ការដាក់ទណ្ឌកម្មលើ​​មន្រ្តី​របបលោក ហ៊ុន សែន។

ជាង​នេះទៅទៀត លោក គឹម សុខ មានសុទិដ្ឋិនិយម ថា​ច្បាប់​នេះ នឹងបាន​ទៅដល់ដៃ​ប្រធានាធិបតីអាមេរិក ដោយ​គ្មានបង្អង់​ទៀត​ផង ដោយសារ​ការ​វិវត្តន៍​នៃ​សភាពការណ៍​នយោបាយ​ពិភពលោក ជាពិសេស​សហរដ្ឋអាមេរិកផង ដែលកំពុង​តែ​កៀក​ដល់​ឆ្នាំ​បោះឆ្នោត​ជ្រើសរើស​ប្រធាធិបតី​អាណត្តិថ្មី ដែលទាំងនេះ គឺ​សុទ្ធតែជាកត្តា​ដែលញ៉ាំងឲ្យ​ច្បាប់​នេះ កាន់តែចូលជាធរមានឆាប់ មិន​ថាលោក ហ៊ុន សែន ត្រូវ​ខំចំណាយ​ប្រាក់ច្រើនយ៉ាង​ណា ដើម្បី​បញ្ចុះបញ្ចូល​មន្រ្តីបរទេស ឲ្យ​ជួយ​ទប់ស្កាត់​នោះទេ<<លោក​ត្រាំ អាច​មាន​ភាគរយខ្ពស់​ នឹង​មិន​បដិសេធ​ទេ ពីព្រោះគាត់ត្រូវ​ទប់​ស្ថានការណ៍​មួយ គឺគាត់​មិន​ចង់​រក​រឿង ដែល​ពាក់ព័ន្ធ​នឹង​ប្រទេស​កម្ពុជា​ ហើយ​គាត់​បដិសេធទៅ វា​ធ្វើ​ឲ្យថ្នាំង​ថ្នាក់ និង ទាស់​សំឡេងទាស់​សម្ដីគ្នា ដែល​រំខាន​ទៅ​ដល់​ការងារ​នយោបាយ​របស់​គាត់​ នៅសហរដ្ឋអាមេរិក។ ខ្ញុំ​គិត​ថា​លោក​ត្រាំ​មាន​ភាគរយខ្ពស់​ណាស់ ការ​ការ​ចុះហត្ថលេខា​ ផ្តល់ការ​អនុម័ត​ឲ្យ​ច្បាប់​នេះ​ ចូល​ជា​ធរមាន>>។

តាំងពីរម្លាយ​គណបក្សសង្គ្រោះជាតិ និង​ រងការថ្កោលទោស ជុំទិសពីសហគមន៍អន្តរជាតិ ក្នុង​នោះ​មាន​សហរដ្ឋអាមេរិកផង របបលោក​ ហ៊ុន សែន មិន​ស្តារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញទេ ប៉ុន្តែត្រូវ​ចំណាយប្រាក់​រាប់​លានដុល្លារ ដើម្បី​ជួលមន្រ្តីអាមេរិក ឲ្យ​ធ្វើ​កិច្ច​ការ​បញ្ចុះបញ្ចូល ទំនង​ជាអាច​ដើម្បីរារាំង​ការដាក់ទណ្ឌកម្ម​ណាមួយ​។ ក្នុងខែ មេសា កន្លងទៅ លោក អ៊ូច បូរិទ្ធ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង លោក ជុំ សុន្ទរី ឯកអង្គរាជទូតខ្មែរ ប្រចាំសហរដ្ឋអាមេរិក ចុះហត្ថលេខា​ជួលក្រុមហ៊ុនអាមេរិកពីរ ជាទឹកប្រាក់ ១,២ លាន​ដុល្លារ​។ ប៉ុន្តែ វិធានការទណ្ឌកម្ម​របស់​អាមេរិក លើ​របបលោក ហ៊ុន សែន នៅតែ​ធ្លាក់ជាបន្តបន្ទាប់។

ក្នុងពេលជាមួយគ្នានេះ គណៈបក្ស​សង្គ្រោះជាតិនៅក្រៅប្រទេស ក៏បង្កើនសន្ទុះកិច្ចការការទូត និង ការតស៊ូមតិលើឆាកអន្តរជាតិ ដើម្បីកៀរគររកការគាំទ្របន្ថែម ដើម្បីអន្តរាគមន៍ រកដំណោះស្រាយនយោបាយឲ្យបានឆាប់។ ជាងនេះ​ទៅទៀត គឺការ​បន្ត​បំផុស​ចលនា​​មហាជន នៅ​​សហគមន៍​ខ្មែរ​នៅអាមេរិក ដើម្បីជំរុញ​សមាជិកសភា អនុម័ត​ច្បាប់​​ដាក់​សម្ពាធ​​របបលោក ហ៊ុន សែន ឲ្យ​បាន​ឆាប់។ មន្រ្តី​ជាន់​ខ្ពស់​នៃគណបក្សសង្គ្រោះជាតិ​ នៅក្រៅប្រទេសលោក ប៉ុន សៅ​រី បញ្ជាក់ថា កិច្ចការ​របស់គណបក្សប្រឆាំង​នៅពេលនេះ កាន់តែ​មាន​ច្រើនសន្ធឹក ជាពិសេរការ​ប្រមូល​​កម្លាំង​​មហាជន ដើម្បី​​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី និង មន្រ្តីបក្សនេះ ទៅកម្ពុជាវិញ <<យើង​នឹង​កំណត់​ឲ្យ​មានការ​ប្រជុំ​យុទ្ធ​សាស្រ្ត​ ឲ្យ​បាន​ទៀង​ទាត់​។ ក្នុង​ខែ​សីហានេះ យើង​នឹង​រៀប​ចំប្រមូល​អ្នកយុទ្ធសាស្រ្ត និង ថ្នាក់​ដឹកនាំ​កំពូល​របស់គណបក្ស​សង្គ្រោះជាតិ ដើម្បី​ពិភាក្សា​គំនិតគ្នា​ រក​វិធី​សាស្រ្ត ក្នុង​ការ​ធ្វើ​យុទ្ធនាការ​នាពេល​បន្ទាប់​។ យើង​នឹង​កោះ​ប្រជុំ​ឲ្យ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់គណបក្សសង្គ្រោះជាតិ​ ដើម្បី​កំណត់​ទិសដៅ ​និង​ការ​អនុវត្ត​ផែនការ​របស់​គណបក្សសង្គ្រោះជាតិ ឲ្យ​មាន​ប្រសិទ្ធភាព។ យើង​បាន​ចាប់​ផ្តើម​វគ្គ​បណ្តុះបណ្តាល​របៀប​ធ្វើ​ការ​ងារ​ការទូត និង ទំនាក់ទំនង​អន្តរជាតិ​ ដល់​មន្រ្តី​សំខាន់​ៗ​របស់​យើង​នៅ​សហរដ្ឋអាមេរិក​ និង កាណាដា។ ទន្ទឹមនឹង​នោះ យើង​នឹង​ជំរុញឲ្យ​មាន​សិក្ខា​សាលា​យុវជន​នៅ​ក្រៅ​ប្រទេស​ទាំងអស់​>>។

យុទ្ធនាការ​តស៊ូមតិទាំងនេះ ក៏រួមមានការធ្វើបាតុកម្ម​ធំមួយ នៅ​មុខវិមាន​រដ្ឋសភា​សហរដ្ឋអាមេរិក (the Capitol Hill) កាលពីថ្ងៃទី ១៧ ខែ កក្កដា ដើម្បីផ្ញើសា​រ​ដល់​សមាជិកព្រឹទ្ធសភា​អាមេរិក ឲ្យ​ប្រញាប់អនុម័តច្បាប់នេះ ឲ្យ​បាន​ឆាប់។

ទោះជាសម្ពាធ​អន្តរជាតិ កាន់តែ​កើនសន្ធាប់​យ៉ាង​ណាក្តី សហគមន៍អន្តរជាតិ នៅតែ​ទុក​ឱកាស​ឲ្យ​របបលោក ហ៊ុន សែន ងាកមកស្តារសិទ្ធិមនុស្ស និង​ ប្រជាធិបតេយ្យឡើង​​វិញឲ្យ​បាន​ឆាប់​តាម​ដែលអាចធ្វើ​ទៅបាន​ ដើម្បី​បញ្ចៀស​ទណ្ឌកម្ម​ ដែលអាច​ចៀសវាងបាន​ទាំងនោះ។

ទោះជាយ៉ាងនេះក្តី របបលោក ហ៊ុន សែន ចាត់ទុកចំណាត់ការណាទាំងឡាយ​របស់​​សហគមន៍ អន្តរជាតិ​ ក្នុងការ​ដាក់សម្ពាធ​របបនេះ ឲ្យ​ស្តារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ ថា​ជា​ការអនុវត្ត​ស្តង់ដារ​ពី មកលើកម្ពុជា និង ដាក់ទណ្ឌកម្ម​កម្ពុជា ក្រោម​ហេតុផលនយោបាយ​ ព្រោះ​របបនេះអះអាងថា គ្មានការរំលោភសិទ្ធិមនុស្ស​ និង បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​ កើត​មាន​ឡើង​នៅកម្ពុជា ដូចការ​រក​ឃើញរបស់​ប្រទេសប្រជាធិបតេយ្យ​ទាំងនោះ​ នោះឡើយ។

ប៉ុន្តែ ការបកស្រាយទាំងនេះ ទំនងជាគ្មានទម្ងន់ ក្នុង​ការ​ទប់​ស្កាត់​ទណ្ឌកម្មទាំងនោះ ​នោះឡើយ។ ច្បាប់​ដាក់ទណ្ឌកម្ម​មន្រ្តីរបបនេះ នៅតែត្រូវ​អនុម័តជាដដែល។​ តំណាងរាស្រ្តអាមេរិកលោក ថិត យ៉ូហូ ​ដដែល​ សង្ឃឹម​ថា ច្បាប់​ដែលបាន​ចូលដៃព្រឹទ្ធសភានេះ នឹង​ធ្វើ​ឱ្យ​មេដឹកនាំ​ដូចជា​លោក ហ៊ុន សែន រៀន​គិត​ឱ្យ​វែងឆ្ងាយ​ទៅ​អនាគត ថា​តើ​គាត់​ចង់​ឱ្យ​គេ​ចងចាំ​គាត់​ថា ​ជា​មេដឹកនាំ​អាក្រក់ និង​ជា​ជន​ផ្ដាច់ការ ឬ​ជា​មេដឹកនាំ​ល្អ ដែល​គួរ​ឱ្យ​គោរព ដូច​អតីត​ប្រធាន​ធិបតី​អាមេរិក​​លោក ជច វ៉ាស៊ីនតុន (George Washington) ឬ​លោក អេប្រាហ៊ិម លិនខុន (Abraham Lincoln)។ លោក ហ៊ុន សែន ជា​អ្នក​ជ្រើសរើស​ដោយ​ខ្លួនឯង​ចុះ​ថា ​ត្រូវ​យក​មួយ​ណា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

6 Responses to "ច្បាប់ដាក់ទណ្ឌកម្មលោក ហ៊ុន សែន និង មន្រ្តីរបបក្រុងភ្នំពេញ បានបញ្ជូនដល់ដៃព្រឹទ្ធសភាអាមេរិក"

  1. so socheath says:

    ហាស ! ហាស
    តែប៉ុណ្ណេះអាពូជឆ្កែសមរង្ស៊ី បានលេសលែងហ៊ានត្រឡប់មកកម្ពុជា ដូចការអួតអាងខ្យល់
    បោកលុយពួកអាល្ងង់ មីល្ងង់ តាមរយះមូលនិ ៣០ ម៉ឺនដុល្លារ ប្តូរនិងការវិលវិញ យកលុយចាយលេង
    បាត់ ។
    អាពូជឆ្កែ ! មនុស្សខ្លាំង ស្មោះត្រង់ គេហ៊ានស៊ីហ៊ានសង ហ៊ានប្រឈមមុខចំពោះបញ្ហាផ្សេងៗ ដែលគេត្រូវទទួលខុសត្រូវ ។ គេមិនចាំបាច់ត្រូវការអ្នកហែហម ដូចអាពូជឆ្កែអ្ហែងហ្នឹងទេ អាកំសាក !
    ល្បិចនយោបាយអ្ហែង អញស្គាល់ក្រយ៉ៅអ្ហែង តាំងពីអ្ហែងចាប់ផ្តើមបើកឆាកបោកប្រាស យកលុយ៣០ ម៉ឺនដុល្លារ ពីពួកអាល្ងង់ មីល្ងង់ តាំងពីដំបូងម្លេះ ។
    អញបានធ្វើការសនិដ្ឋាន​និងវាយតម្លៃសភាពការណ៍ ចំពោះសកម្មភាព​របស់អ្ហែង ក៍តាំង
    ពីពេលនោះដែរ ។
    ឥឡូវ វាមិនខុសពីការសនិដ្ឋានរបស់អញមែន ។
    អាកំសាកអ្ហែងនេះវាទាល់តែយូរ ហើយយារ ដូចពងក្តអ្ហែង បានអ្ហែង ហ៊ានមកជាប់គុក ។

  2. so socheath says:

    ចម្រៀងបទ: កុហក
    ***
    l-កុហកៗកុហករកគ្មាន បោកប្រាសបំពានគឺសមរង្សុី
    កុហកបោកប្រាស អត់មានពេលល្ហែ
    បោកសុីដាក់ខែ ប្រេីពាក្យកុហក ។
    ll- កុហក ឆ្ងាញ់ណាស់កុហក បោកប្រាសវីវក់ ប្រេីសន្យា
    សន្យាខ្យល់ខ្ចប់ បោកយកលាភា បោកប្រាសគ្រប់គ្នា
    អ្នកជឿកុហក ។
    R-ឆ្ងាញ់ណាស់ បោកប្រាស ប្រេីពាក្យកុហក
    ភូតភរវីវក់ បោកប្រាសយកសុី
    លុយព្រះអាទឹត្យ ទូរទស្សន៍មាត់ឆ្កែ បាត់សូន្យទទេ
    ប្រាកដកុហក ។
    lll- កុហក ជឿពាក្យកុហក ច្បាស់ជាជួបទុក្ខ មិនសុខសាន្តទេ
    ជឿសមរង្សុី ហាក់ដូចជឿឆ្កែ អត់បានការទេ ត្បឹតវាកុហក៕

  3. so socheath says:

    ដង្ហេីមចុងក្រោយរបស់អាក្បត់ជាតិសមរង្សុី
    ……….
    វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្សុី
    រួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណេីរវិល
    ត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំ​បានធ្វេីការរាយការណ៍ជូន
    លោកអ្នកជ្រាប
    ស្តីពីភាពមិនខ្មេះរបស់អាសមរង្សុីដែលវាចាំតែភ្លេីត្រឡប់
    មកដេកសុីបាយគុករួចហេីយ។
    ប៉ុន្តែថា សម្រាប់ការរក្សាដង្ហេីមចុងក្រោយរបស់អាក្បត់ជាតិ
    នេះដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវា
    រក្សា
    ដង្ហេីមចុងក្រោយនេះ ក្រែងលោ
    មានសំណាងបានរស់ឡេីងវិញរួចពីក្តីមរណាបាន ។
    ខ្យល់ដង្ហេីមចុងក្រោយរបស់វាដែលប្រឹងដកនេះ
    គឺវាពឹងផ្អែកលេីក្រុមការងារចំពោះកិច្ចដែលវាខិតខំ
    ប្រឹងប្រែងបង្កេីតឡេីង ដេីម្បីបង្ករឲ្យក្លាយទៅជាកម្លាំង
    អុកឡុក​ រេីបម្រាស់ បង្ករចលាចល ធ្វេីឲ្យមានភាពវឹកវរក្នុង
    សង្គម ឲ្យគេមេីលឃេីញថាជាចលនាសម្រាប់ការជួយទ្រ
    ទ្រង់ដំណេីរវិលត្រឡប់របស់វា កាត់ផ្តាច់បាននូវការមន្ទិល
    សង្ស័យពីភាពកំសាករបស់អាថោកជាងឆ្កែនេះ ក្នុងពេលដែល
    រាជរដ្ឋាភិបាល
    ប្រេីការបង្ក្រាបទៅលេីក្រុមការងារ
    នេះវាអាចមានលេសក្នុងការដកខ្លួនពីការសន្យាផង
    និងបានក្តោបលុយមូលនិធិ៣០មុឺនដុល្លារ ដែលបានវា
    បោកបានពីក្រុមជនឆោតល្ងង់ តែស្រេកឃ្លានអំណាច ចាយដោយ
    សមហេតុផលផងដែរ។
    ទំនងទេរឿងហ្នឹង។គឺពិតជាអញ្ចឹងនេះគឺជាល្បិចព្រួញមួយ
    បាញ់បានសត្វពីររបស់អាក្បត់ជាតិសមរង្សុី។
    ដោយឡែករឿងដែលវាស្រែកឡូឡាថា កុំឲ្យពួកអ្នកជាប់
    បម្រាមនយោបាយកុំសុំសិទ្ធិធ្វេីនយោបានឡេីងវិញ ដែល
    អាចស្តាយក្រោយព្រោះថាពេលវាចូលមកវិញសិទ្ធិធ្វេី
    នយោបាយនិងបានមកដោយស្វ័យប្រវត្តិ​ហេីយគណបក្ស
    សង្គ្រោះជាតិនិងរស់ឡេីងវិញនោះ វាសុទ្ធតែចំណងដែល
    ពាក់ព័ន្ធនិងរឿងរ៉ាវព្រួញមួយបាញ់បានសត្វពីរខាងលេីនេះ
    ស្រាប់ ហេីយដែលចម្រៀងដែលវាច្រៀងចេញមក
    ទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។
    សម្រាប់អាពូជឆ្កែសមរង្សុី វាដឹងខ្លួនឯងយ៉ាងច្បាស់ថា
    វាមិនរស់ទេ ព្រោះនេះជាពេលវេលានៃដង្ហេីមចុងក្រោយ
    របស់វាហេីយ ៕

  4. Anonymous says:

    I’m felling so sad to SO SOCHEATH my request to you is>> can you change your attitude to be a human being. we knew you are an older man who at lease should have some brain to think what is right and what is wrong. your comment is making me sick and tied to see those word . as a Cambodian born I should not look down my own people but sorry to see your speak was so un educated. I knew from the past why this poor nation fighting each other like animal. did you know what??I lost a lot of my families members so as the other Cambodian families we had to escaped from those un educated killer . we Cambodian knew Cambodia can be in the hand of those un educated killer like HUN SEN leadership this day. we remembers the old Cambodian prediction said there will be the time that all those broken pot and pan are flooding and the light material like squash was sunken . that is what reminding me of those old Cambodian word. please do not be so proud of yourself of being an educated person it not going to work. the reason why?? your comment can not be a educated person that we can see in the meaning of a jungle un educated killer. all those I not living in a dirty hole whit you but I felling so sad to the country that gave my life. please go back to school and learn more be for you want to be a responsible for the nation . if there are many people like you this country will never be safe.

  5. Hun says:

    To so socheath.

    Go to watch my dogs and clean up the their poop. Ok. Don’t be lazy.

  6. so socheath says:

    ​ទង្វើត្រដរខ្យល់ ចុងក្រោយរបស់អាក្បត់ជាតិសមរង្ស៊ី
    ……….
    វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបានជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់អាក្បត់ជាតិសមរង្ស៊ី ដែលវាចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុករួចហើយ។ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់អាក្បត់ជាតិ
    នេះដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ រួចពីក្តីស្លាប់បាន ។
    ខ្យល់ដង្ហើម ចុងក្រោយរបស់វាដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុង
    សង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់អាក្បត់ជាតិ អាថោកជាងឆ្កែនេះ ក្នុងពេលដែលរាជរដ្ឋាភិបាលប្រើការបង្ក្រាបទៅលើក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម របស់វា ដែលវាអាចមានលេសក្នុងការដកខ្លួនពីការសន្យាផងនិងបានក្តោបលុយមូលនិធិ៣០ម៉ឺនដុល្លារ ដែលបានវាបោកបានពីក្រុមជនឆោតល្ងង់តែស្រេកឃ្លានអំណាច ចាយបានដោយសមហេតុផលផងដែរ។
    គឺពិតជាអញ្ចឹង ! នេះគឺជាល្បិចព្រួញមួយបាញ់បានសត្វពីរ របស់អាក្បត់ជាតិសមរង្ស៊ី។
    ដោយឡែករឿងដែលវាស្រែកឡូឡាថា កុំឲ្យពួកអ្នកជាប់បម្រាមនយោបាយកុំសុំសិទ្ធិធ្វើនយោបាយឡើងវិញ ដែលអាចស្តាយក្រោយ ព្រោះថាពេលវាចូលមកវិញសិទ្ធិធ្វើនយោបាយនិងបានមកដោយស្វ័យប្រវត្តិហើយគណបក្សសង្គ្រោះជាតិនិងរស់ឡើងវិញនោះ វាសុទ្ធតែចំណងដែលពាក់ព័ន្ធនិងរឿងរ៉ាវព្រួញមួយបាញ់បានសត្វពីរខាងលើនេះ។
    ដូចនេះ ចម្រៀងដែលវាច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។
    សម្រាប់អាពូជឆ្កែសមរង្ស៊ី វាដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កា) ដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃការត្រដរខ្យល់់សម្រាប់ ដង្ហើមចុងក្រោយរបស់វាដែរ ៕