សមាជិក​ព្រឹទ្ធសភា​អាមេរិក​ច្រើន​រូប​ត្រូវគេ​ជឿ​នឹង​ជួយ​ពន្លឿន​សេចក្តី​ស្នើ​ច្បាប់​ស្តារ​ប្រជាធិប​តេយ្យ​កម្ពុជា

កម្ពុជា


សមាជិក​សភា​លោក Alan Lowenthal នៃ​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ California ថ្លែង​នៅ​ឯ​សវនាការ​សាធារណៈ​មួយរបស់​អនុ​គណៈកម្មការ​ទទួល​បន្ទុក​តំបន់​អាស៊ីប៉ាស៊ីហ្វិក​នៃ​គណៈកម្មការការ​បរទេស​របស់​សភាជាតិ​អាមេរិក​ស្តីអំពី​ «ការ​ធា្លក់​ចុះរបស់​កម្ពុជា​


20 កក្កដា 2019
សុខ ខេមរា
វីអូអេខ្មែរ

សមាជិក​សភា​អាមេរិកាំង​ដែល​មាន​ឥទ្ធិពល​គឺលោក ​Alan Lowenthal​ នៃ​គណបក្ស​ប្រជាធិប​តេយ្យ​មក​ពី​រដ្ឋ​កាលីហ្វ័រញ៉ា ​បាន​សម្តែង​សុទិដ្ឋិនិយម​របស់​លោក​ចំពោះ​ការ​ពន្លឿន​សេចក្តី​ស្នើច្បាប់​ស្តារ​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា ​ហៅថា​ H.R 526 ​ដែល​អាច​ដាក់​ទណ្ឌកម្ម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​ជាប់​ពាក់ព័ន្ធ​នឹងការ​បំផ្លាញ​លទ្ធិ​ប្រជាធិប​តេយ្យ​កម្ពុជា។ លោក​សុខ ខេមរា​ រាយ​ការណ៍​លម្អិតពី​រដ្ឋ​ធានី​វ៉ាស៊ីនតោន៕


សមាជិក​សភា​អាមេរិកាំង​ដែល​មាន​ឥទ្ធិពល​គឺលោក ​Alan Lowenthal​ នៃ​គណបក្ស​ប្រជាធិប​តេយ្យ​មក​ពី​រដ្ឋ​កាលីហ្វ័រញ៉ា ​បាន​សម្តែង​សុទិដ្ឋិនិយម​របស់​លោក​ចំពោះ​ការ​ពន្លឿន​សេចក្តី​ស្នើច្បាប់​ស្តារ​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា ​ហៅថា​ H.R 526 ​ដែល​អាច​ដាក់​ទណ្ឌកម្ម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​ជាប់​ពាក់ព័ន្ធ​នឹងការ​បំផ្លាញ​លទ្ធិ​ប្រជាធិប​តេយ្យ​កម្ពុជា។

«យើង​មាន​សម្ព័ន្ធមិត្ត​យើង​យ៉ាង​ច្រើន​នៅក្នុង​ព្រឹទ្ធសភា។​ យើង​មាន​លោក​ព្រឹទ្ធ​សមាជិក​ Lindsey ​Graham ​និង ​លោក​ព្រឹទ្ធ​សមាជិក​ Ted Cruz ​នៅក្នុង​ព្រឹទ្ធសភា ​ដូច្នេះ​ខ្ញុំ​គិតថា​ពេលនេះ​យើង​នឹង​ត្រូវ​ចាប់​ផ្តើម​កិច្ច​ពិភាក្សា​អំពី​រឿងនេះ​ដើម្បី​ព្យាយាម​ធ្វើ​យ៉ាងណា​ប្រើ​មធ្យោ​បាយ​ដែល​គាំទ្រ​ដោយ​គណបក្ស​ទាំងពីរ​គឺ​គណបក្ស​សាធារណរដ្ឋ​និង​គណបក្ស​ប្រជាធិប​តេយ្យ​នៅក្នុង​ព្រឹទ្ធសភា​ដើម្បី​ឲ្យមាន​ការ​គាំទ្រ​សេចក្តី​ស្នើ​ច្បាប់​លទ្ធិ​ប្រជាធិប​តេយ្យ​កម្ពុជា​ ហើយ​យើង​គិតថា​យើងធ្វើ​កិច្ច​ការងារ​នេះ‍»។

លោក​បាន​បញ្ជាក់​បន្ថែម​ថា​កាលពី​ឆ្នាំទៅ​គឺសេចក្តី​ស្នើច្បាប់​នេះ​មិន​ត្រូវ​បាន​ព្រឹទ្ធសភា​ពិភាក្សា​អនុម័ត​ទេ​ ដោយ​សារ​ថាជា​ពេល​វេលា​ចុងឆ្នាំ​ដែល​ព្រឹទ្ធសភា​ឈប់​សម្រាក ​តែ​លោក​ Alan Lowenthal ​ថា​ពេល​នេះ​មិនមែន​ជា​ចុងឆ្នាំ​ទៀត​ទេ​ ដែល​លោក​ថា​លោក​នឹង​ជំរុញ​ឲ្យ​គណៈ​កម្មាធិការ​ព្រឹទ្ធសភា​ធ្វើការ​ពិភាក្សា​អនុម័ត​សេចក្តី​ស្នើច្បាប់​នេះ។

សេចក្តី​ស្នើច្បាប់​ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា​ (Cambodia ​Democracy ​Act) ​ឬ​H.R-526 ​ដែល​បាន​ទៅដល់​និង​បាន​ទទួល​ដោយ​គណៈកម្មាការ​ការបរទេស​ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក​ហើយ​កាល​ពី​ថ្ងៃ​ទី១៦​ខែ​កក្កដា​ឆ្នាំ​២០១៩ ​គឺមួយ​ថ្ងៃ​បន្ទាប់​ពី​សភា​តំណាង​រាស្រ្ត​បាន​អនុម័ត​ជា​ឯកច្ឆ័ន។

លោក​ Alan Lowenthal ​ រំពឹង​ថា​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ យល់​អំពី​បញ្ហា​នេះ ​ហើយ​យល់​ព្រម​កែប្រែ​ស្ថាន​ការណ៍​នយោបាយ​និង​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​លោក​កំពុង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​កម្ពុជា​និង​តំបន់​អាស៊ី។

«យើង​នឹង​មិន​ដើរចេញ​ទេ ​យើងនឹង​បន្ត​តស៊ូ​ដើម្បី​ឲ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ ហើយ​យើង​នឹង​នៅ​បន្ត​ធ្វើ​សេចក្តី​ថ្លែងការណ៍​អំពី​បញ្ហា​នយោបាយ​តទៅ​ទៀត‍»។

សេចក្តី​ស្នើច្បាប់​ដែល​មាន​ការគាំទ្រ​ទាំងពីរ​គណបក្ស​ធំៗ​នៅ​ក្នុងរដ្ឋ​សភាត្រូវ​បាន​ ​អនុម័ត​កាលពី​ថ្ងៃ​ចន្ទ ​ដើម្បី​ស្តារ​ប្រជាធិប​តេយ្យ​កម្ពុជា​ឡើងវិញ​ ដោយ​រួមមាន​ទាំងការ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋា​ភិបាល​កម្ពុជា​ មន្ត្រី​យោធា ​និង​មន្ត្រី​សន្តិសុខ​ណា​ ​ដែល​ទទួល​ខុសត្រូវ​ចំពោះ​ការធ្វើ​ឱ្យ​ខូចខាត​លទ្ធិ​ប្រជាធិប​តេយ្យ​និង​រំលោភ​សិទ្ធិ​មនុស្ស។​ ទណ្ឌកម្ម​នោះ​មាន​ការបង្កក​ទ្រព្យ​សម្បត្តិ​ដែល​ពួកគេ​មាន​នៅ​សហរដ្ឋ​អាមេរិក ​ហាម​ឃាត់​ទិដ្ឋាការ​មិន​ឱ្យ​ចេញចូល​សហរដ្ឋ​អាមេរិកនិង​មិន​ឱ្យ​ធ្វើ​ជំនួញ​បាន​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ជាដើម។

លោក ​សមាជិក​សភា​ Steve Chabot ​នៃ​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ​អូហៃអូ​បាន​ថ្លែងថា​សេចក្តី​ស្នើ​ច្បាប់​ដែល​មាន​ការ​គាំទ្រ​ជា​ឯកច្ឆ័ន​នៅ​សភា​សហរដ្ឋ​អាមេរិក​នេះ​គឺ​នឹងត្រូវ​ដំណើរការ​ជា​ជំហ៊ានៗ​ចាប់​ផ្តើម​ពី​គណៈកម្មាការ​កិច្ចការ​បរទេស​ព្រឹទ្ធសភា ​ក្រៅ​ពីការ​បញ្ជាក់​ប្រាប់​ក្រុម​បាតុករ​ខ្មែរ​អាមេរិកាំង​អំពីការ​គាំទ្រ​របស់​លោក​និង​ក្រុម​អ្នក​តាក់​តែង​ច្បាប់​សំខាន់ៗ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ចំពោះ​សេចក្តី​ស្នើ​ច្បាប់​នេះ។

«ខ្ញុំចង់​បញ្ជាក់​ចេញ​ពីបេះដូង​របស់​ខ្ញុំថា ​យើង​គាំទ្រ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​សេរីភាព​ ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌ ​និង​ឲ្យមាន​លទ្ធិ​ប្រជាធិបតេយ្យ​ឡើងវិញ​ក្នុង​ប្រទេស​កម្ពុជា។​ សូម​ព្រះ​ជា ម្ចាស់​ប្រទានពរ​ដល់​ប្រទេស​កម្ពុជា ​ដល់​សហរដ្ឋ​អាមេរិក និង​លោក ​សម រង្ស៊ី‍»។

ជំនួស​ឲ្យ​ការប្រើ​ពាក្យ ​«មិនខ្វល់​ខ្វាយ‍» ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​ និង​បង្កក​ឬ​រឹបអូស​ទ្រព្យ​សម្បត្តិ ​បិទ​ទិដ្ឋាការ​ ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​ថែមទាំង​បាន​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក​និង​អឺរ៉ុប​ពន្លឿន​វិធានការប្រឆាំង​នឹង​រដ្ឋាភិបាល​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ ទៀតផង​ ដោយ​កក្រុម​មន្ត្រី​សំអាង​ថា​ពួក​គេ​គ្មាន​ទ្រព្យ​សម្បត្តិ​និង​មាន​កិច្ចការ​អ្វីត្រូវ​មក​កាន់​សហរដ្ឋ​អាមេរិក​ទេ​លើកលែងតែ​ការិយា ល័យ​អង្គការ​សហ​ប្រជាជាតិ​នៅក្នុង​ទីក្រុង​ញូវយ៉ក​ដែលជា​ដែន​សមត្ថកិច្ច​របស់​សហ​ប្រជាជាតិ។​

​លោក​ ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រតិកម្ម​ភ្លាមៗ​ក្រោយ​ពី​ច្បាប់​លទ្ធិ​ប្រជាធិប​តេយ្យ​ ត្រូវបាន​អនុម័ត​នៅ​រដ្ឋ​សភា​អាមេរិក​ ហើយ​ថា​កម្ពុជា​មិន​អាច​ទទួល​យក​សេចក្តី​ស្នើ​ច្បាប់​នេះ​បាន​ទេ​ដោយ​សារ​សេចក្តីស្នើ​ច្បាប់​នេះ ​«បាន​ធ្វើ​ឡើង​ផ្អែក​ទៅ​លើ​ការ​ចោទ​ប្រកាន់ ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​ បង្ហាញ​តែ​មហិច្ឆិតា​នយោបាយ​ជា​ប្រវត្តិ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា​តែ​ប៉ុណ្ណោះ»។

ក្នុង​សេចក្តី​អត្ថា​ធិប្បាយ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក ​អ្នក​នាំពាក្យ​រដ្ឋា​ភិបាល​ដដែល​បាន​ចាត់ទុក​ថា​ សេចក្តី​ស្នើ​ច្បាប់​ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នេះ ​«ជា​ទង្វើ​ប្រឆាំង​សន្តិភាព​ ស្ថិរភាព​ និង​វិបុលភាព​របស់​ព្រះ​រាជា​ណាចក្រ​កម្ពុជា»។

លោក​ ផៃ ស៊ីផាន ​អំពាវ​នាវ​ទៅ​កាន់​ព្រឹទ្ធសភា​និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ឲ្យ​ពិចារណា​ឡើង​វិញ​នូវ​ជំហរ​របស់​ខ្លួន​សម្រាប់​កម្ពុជា​ដើម្បី​ជា​ប្រយោជន៍​នៃ​ទំនាក់​ទំនង​ទ្វេ​ភាគី។​

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់គ្រង​ប្រទេស​ លោក​ សុខ ឥសាន្ត ​បាន​ចាត់​ទុក​ដំណើរ​ការ​ធ្វើ​សេចក្តី​ស្នើច្បាប់​ និង​គាំទ្រ​ក្រុមជំទាស់​គឺជារឿង​មិន​ត្រឹម​ត្រូវ។

«ខ្ញុំយល់​ថាទី​១​ គាត់​ក្តាប់​ព័ត៌មាន​ពិត​ពី​កម្ពុជា​មិនបាន​ ទី២ ​គាត់​មាន​សតិ​អារម្មណ៍​លម្អៀង​ខាង​នយោបាយ​ គាត់​មិន​ឯករាជ្យ​ទេ​ ហើយ​ទី៣​ ខ្ញុំមើល​ទៅ​គាត់​អនុវត្ត​តួនាទី​ ភារកិច្ច​របស់​គាត់​ជា​តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក​មក​ធ្វើការ​ឲ្យកម្ពុជា​ហ្នឹង​ដូចជា​មិនត្រូវ​ទេ‍»។

ទោះជា​មាន​ការ​អះអាង​ពីក្រុម​សមាជិក​សភា​ខ្លះ​ដែល​រំពឹងថា​នឹង​ជួយ​ពន្លឿន​សេចក្តី​ស្នើច្បាប់​លទ្ធិ​ប្រជាធិប​តេយ្យ​ H R 526​នេះ​ក្តី​ តែ​សម្រាប់​ក្រុម​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ចំនួន​បាន​និយាយ​ថាពួក​គេ​នឹង​បន្ត​ជំរុញ​និង​តស៊ូមតិ​នៅ​ឯព្រឹទ្ធសភា​បន្ថែម​ទៀត​ដើម្បី​ឲ្យ​សេចក្តី​ស្នើច្បាប់​នេះ​ចេញ​ឲ្យ​បាន​ឆាប់ៗ៕

What Next?

Recent Articles

2 Responses to "សមាជិក​ព្រឹទ្ធសភា​អាមេរិក​ច្រើន​រូប​ត្រូវគេ​ជឿ​នឹង​ជួយ​ពន្លឿន​សេចក្តី​ស្នើ​ច្បាប់​ស្តារ​ប្រជាធិប​តេយ្យ​កម្ពុជា"

  1. so socheath says:

    ​ទង្វើត្រដរខ្យល់ ចុងក្រោយរបស់អាក្បត់ជាតិសមរង្ស៊ី
    ……….
    វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបានជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់អាក្បត់ជាតិសមរង្ស៊ី ដែលវាចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុករួចហើយ។ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់អាក្បត់ជាតិ
    នេះដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ រួចពីក្តីស្លាប់បាន ។
    ខ្យល់ដង្ហើម ចុងក្រោយរបស់វាដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុង
    សង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់អាក្បត់ជាតិ អាថោកជាងឆ្កែនេះ ក្នុងពេលដែលរាជរដ្ឋាភិបាលប្រើការបង្ក្រាបទៅលើក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម របស់វា ដែលវាអាចមានលេសក្នុងការដកខ្លួនពីការសន្យាផងនិងបានក្តោបលុយមូលនិធិ៣០ម៉ឺនដុល្លារ ដែលបានវាបោកបានពីក្រុមជនឆោតល្ងង់តែស្រេកឃ្លានអំណាច ចាយបានដោយសមហេតុផលផងដែរ។
    គឺពិតជាអញ្ចឹង ! នេះគឺជាល្បិចព្រួញមួយបាញ់បានសត្វពីរ របស់អាក្បត់ជាតិសមរង្ស៊ី។
    ដោយឡែករឿងដែលវាស្រែកឡូឡាថា កុំឲ្យពួកអ្នកជាប់បម្រាមនយោបាយកុំសុំសិទ្ធិធ្វើនយោបាយឡើងវិញ ដែលអាចស្តាយក្រោយ ព្រោះថាពេលវាចូលមកវិញសិទ្ធិធ្វើនយោបាយនិងបានមកដោយស្វ័យប្រវត្តិហើយគណបក្សសង្គ្រោះជាតិនិងរស់ឡើងវិញនោះ វាសុទ្ធតែចំណងដែលពាក់ព័ន្ធនិងរឿងរ៉ាវព្រួញមួយបាញ់បានសត្វពីរខាងលើនេះ។
    ដូចនេះ ចម្រៀងដែលវាច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។
    សម្រាប់អាពូជឆ្កែសមរង្ស៊ី វាដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កាដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃការត្រដរខ្យល់់សម្រាប់ ដង្ហើមចុងក្រោយរបស់វាដែរ ៕

  2. Anonymous says:

    Veitcong ‘s phoo so socheat your mouth so sting ‘ you are like frog in the well ‘