កម្មករ និង​សហជីព​រំពឹង​ថា នៅ​ឆ្នាំ​២០២០ នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​រាល់​ឆ្នាំ

ដោយ មួង ណារ៉េត
2019-07-20
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រូបភាព​កម្មករ​រោងចក្រ ហ្វឹស ហ្គាវ័ន្ត (First Gawon) កំពុង​តវ៉ា​ទាមទារ​ប្រាក់​ខែ នៅ​មុខ​រោងចក្រ នៅ​ថ្ងៃទី៩ ខែ​ឧសភា ឆ្នាំ​២០១៨។ Photo Provided
រូបភាព​កម្មករ​រោងចក្រ ហ្វឹស ហ្គាវ័ន្ត (First Gawon) កំពុង​តវ៉ា​ទាមទារ​ប្រាក់​ខែ នៅ​មុខ​រោងចក្រ នៅ​ថ្ងៃទី៩ ខែ​ឧសភា ឆ្នាំ​២០១៨។ Photo Provided


កម្មករ​រោងចក្រ​កាត់ដេរ​រំពឹង​ថា ពួកគេ​នឹង​ទទួល​បាន​ការដំឡើង​ប្រាក់​ឈ្នួល​គោល នៅ​ឆ្នាំ​២០២០ នឹង​ខ្ពស់​ជាង​រាល់​ឆ្នាំ​។ ការ​រំពឹង​ទុក​នេះ គឺ​ក្រោយពេល​រដ្ឋមន្ត្រី​ក្រសួង​ការងារ ជូនដំណឹង​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ឱ្យ​ចាប់ផ្ដើម​ពិភាក្សា​ផ្ទៃក្នុង ដើម្បី​រក​គន្លឹះ​ដំឡើង​ប្រាក់​ឈ្នួល​ឱ្យ​កម្មករ​សម្រាប់​ឆ្នាំ​២០២០។

កម្មករ និង​សហជីព​នៅតែ​រំពឹង​ថា នឹង​ទទួល​បាន​ការដំឡើង​ប្រាក់​ឈ្នួល​គោល​ខ្ពស់ សម្រាប់​ឆ្នាំ​២០២០ បើ​ទោះជា​ពួកគាត់​ដឹង​ថា វិស័យ​រោងចក្រ​នឹង​ប្រឈម​បញ្ហា នៅ​ពេល​របប​ក្រុងភ្នំពេញ នឹង​មិន​ព្រម​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA)

កម្មករ​រោងចក្រ ប៊ូវឃ័រ ហ្គាមិន ហ្វេកតូរី (Bowker Garment Factory) នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល លោក ឡឹក សុភ័គ ចង់​ឱ្យ​មានការ​ដំឡើង​ប្រាក់​ឈ្នួល​គោល​ឱ្យ​កម្មករ ដល់​កម្រិត​ជាង ៣០០​ដុល្លារ​ក្នុង​ខែ សម្រាប់​ឆ្នាំ​២០២០ ដើម្បី​ឱ្យ​កម្មករ​អាច​រស់​ក្នុង​ជីវភាព​សមរម្យ​បាន​។ លោក​ថា ការដំឡើង​ប្រាក់​ឈ្នួល​គោល កន្លងមក មិនបាន​ធ្វើ​ឱ្យ​កម្មករ​រស់​ក្នុង​ជីវភាព​សមរម្យ​ឡើយ។

ទោះជា​យ៉ាង​នេះ​ក្ដី លោក ឡឹក សុភ័គ បារម្ភ​ថា បញ្ហា​បាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) នឹង​អាច​ឱ្យ​ថៅកែ​រោងចក្រ​មាន​លេស មិន​ដំឡើង​ប្រាក់​ឈ្នួល​គោល​សមរម្យ​ឱ្យ​កម្មករ​។ តែ​លោក​យល់ថា រដ្ឋាភិបាល​ត្រូវ​ទទួលខុសត្រូវ បើ​មាន​ករណី​នេះ​កើតឡើង ព្រោះ​រដ្ឋាភិបាល មិន​ព្រម​ស្ដារ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​តាម​ការ​ចង់​បាន​របស់​សហភាព​អឺរ៉ុប៖ «ព្រោះ​ដោយសារ​ការចរចា​ប្រាក់​ឈ្នួល​អាស្រ័យ​លើ​រដ្ឋាភិបាល​។ អ៊ីចឹង​បើ​រដ្ឋាភិបាល គាត់​បើក​ចិត្ត​ឱ្យ​ទូលាយ យកចិត្តទុកដាក់​ជាមួយ​កម្មករ បែប​អាច​បាន ក៏ប៉ុន្តែ​បើ​គាត់​យក​តែ​អា​រឿង​ហ្នុង (EBA) មក​បូករួម​ជាមួយគ្នា​តែ​រហូត ខ្ញុំ​គិត​មើល​ទៅ វា​មិន​អាច​ទេ​បង ព្រោះ​អ្នកចូលរួម​ប្រជុំ​ហ្នឹង ខាង​ដែល​ឯករាជ្យ​វា​តិច​ពេក​ណា​បង ហើយ​អ៊ីចឹង​មើល​ទៅ​ខាងគេ​ទាំងអស់​។ ដល់​អ៊ីចឹង ខ្ញុំ​ថា​ភាគរយ​តិច​ណាស់​បង ព្រោះ​បើ​និយាយ​ថា ប្រាក់ខែ​គោល​តែម្ដង​បើ​ត្រឹម​៣០០(​ដុល្លារ​) ឬ​៣០០​ជាង​អី បែប​អាច​ទ្រទ្រង់​បាន ព្រោះ​អា​តួលេខ​ដែល​អង្គការ​មួយ​ចំនួន ដែល​គាត់​ចុះ​មក ធ្វើ​test តាម​ក្រុមហ៊ុន តាម​មុខ​រោងចក្រ ដូចជា​ចុះ​មក​សួរ​កម្មករ​ម្នាក់ៗ​ណា​មក​។ គ្រាន់តែ​ចំណូល​ចំណាយ​របស់​គាត់ (​កម្មករ​) បើ​ខំ​ថែម​ម៉ោង​បាន​ត្រឹម​២៥០ ឬ​២៦០​ទេ»

រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង បាន​ជូនដំណឹង​កាលពី​ថ្ងៃ​ទី​១៧ កក្កដា​ថា ក្រសួង​កំណត់​យក​ខែ​កក្កដា ឱ្យ​ភាគី​ពាក់ព័ន្ធ​ចាប់ផ្ដើម​ប្រជុំ​ផ្ទៃក្នុង ដើម្បី​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២០។ ខែ​សីហា នឹង​ត្រូវ​ប្រជុំ​លក្ខណៈ​ទ្វេភាគី គឺ​កិច្ចប្រជុំ​រវាង​ខាង​សហជីព​តំណាង​ឱ្យ​កម្មករ ជាមួយ​ភាគី​សមាគម​ថៅកែ​រោងចក្រ​។ ខែ​កញ្ញា ជា​កិច្ចប្រជុំ​ត្រីភាគី ដោយ​បន្ថែម​ភាគី​ក្រសួង​ការងារ ហើយ​កំណត់​យក​ខែ​តុលា សម្រាប់​បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដើម្បី​សម្រេច​ប្រាក់​ឈ្នួល​គោល​សម្រាប់​ឆ្នាំ​២០២០​។ ក្រសួង​កំណត់​យក​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០២០ ជា​ថ្ងៃ​ចូល​ជា​ធរមាន​នៃ​ប្រាក់​ឈ្នួល​គោល​សម្រាប់​ឆ្នាំ​នោះ។

ការប្រជុំ​ចរចា​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​សម្រាប់​ឆ្នាំ​២០២០ លោក អ៊ិត សំហេង តម្រូវ​ឱ្យ​គ្រប់​ភាគី​ទាំងអស់​ត្រូវ​ប្រើ​លក្ខណវិនិច្ឆ័យ​បែប​សង្គម គឺ​តាម​ស្ថានភាព​គ្រួសារ អត្រា​អតិផរណា ការ​ចំណាយ​ក្នុង​ការ​រស់នៅ និង​លក្ខណវិនិច្ឆ័យ​បែប​សេដ្ឋកិច្ច និង​បន្ទាត់​ភាព​ក្រីក្រ សម្រាប់​ធ្វើជា​មូលដ្ឋាន​ក្នុង​ការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា។

លោក អ៊ិត សំហេង ក៏បាន​ប្រាប់​ឱ្យ​គ្រប់​ភាគី​ទាំងអស់ ត្រូវ​ផ្ដោត​លើ​ទិន្នន័យ និង​ការស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ ដោយ​យោង​តាមច្បាប់​ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា ដើម្បី​ធ្វើជា​មូលដ្ឋាន​ក្នុង​ការ​សម្របសម្រួល​ផ្ទៃក្នុង និង​ប្រកាន់​គោលជំហរ​រួម​មួយ។

ការ​ដាក់​ចេញ​គោលនយោបាយ​ចរចា​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ក្នុង​វិស័យ​កាត់ដេរ​ប្រចាំ​ឆ្នាំនេះ ត្រូវ​បាន​របប​ក្រុងភ្នំពេញ​អនុវត្ត​រាល់​ឆ្នាំ ចាប់​តាំង​ពី​ឆ្នាំ​២០១៤ មក គឺ​ក្រោយពេល​កម្មករ​នាំគ្នា​ដើរ​តវ៉ា​ទ្រង់ទ្រាយ​ធំ ពេញ​ក្រុងភ្នំពេញ កាលពី​ចុង​ឆ្នាំ​២០១៣ ដោយ​ទាមទារ​ឱ្យ​មានការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ឱ្យ​ជាក់លាក់ និង​សមរម្យ​ឡើងវិញ។

ប្រាក់​ឈ្នួល​គោល​សម្រាប់​ឆ្នាំ​២០១៩ ដែល​កម្មករ​ទទួល​បាន គឺ​ចំនួន ១៨២​ដុល្លារ ក្នុង​មួយ​ខែ​។ កម្មករ​ឱ្យ​ដឹង​ថា ពួកគេ​ត្រូវ​ដេរ​បន្ថែម​ម៉ោង​ខ្លះ​ទៀត ទើប​អាច​ទទួល​បាន​ប្រាក់​ឈ្នួល​ជាង ២០០​ដុល្លារ ប៉ុន្តែ នៅតែ​មិន​អាច​ទូទាត់​ថ្លៃ​ចំណាយ និង​ចិញ្ចឹម​កូន​បាន​សមរម្យ​ឡើយ។

កម្មការិនី​ម្នាក់ កាត់ដេរ​នៅ​រោងចក្រ សេឌូណូ (Seduno Investment Cambodia) នៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ អ្នកស្រី យ៉ង់ ស្រ៊ុន ត្អូញ​ថា ប្រាក់​ឈ្នួល​គោល​ដែល​ក្រសួង​ដំឡើង​ឱ្យ​កម្មករ​រាល់​ឆ្នាំ​នោះ មាន​កម្រិត​តិចតួច​ណាស់ មិន​ស្មើនឹង​ការ​ឡើងថ្លៃ​ម្ហូបអាហារ ថ្លៃ​សាលារៀន​កូន និង​បន្ទប់​ជួល​ឡើយ​។ អ្នកស្រី​រំពឹង​ថា នៅ​ឆ្នាំ​២០២០ ក្រសួង​ការងារ​នឹង​សម្របសម្រួល​ឱ្យ​កម្មករ​ទទួល​បាន​ប្រាក់​ឈ្នួល​គោល​ខ្ពស់​ជាង​រាល់​ឆ្នាំ៖ «សម្រាប់​កម្មករ​ចង់តែ​ច្រើន​។ កម្មករ​ទាមទារ​ឱ្យ​ឡើង​ច្រើន​ក៏​ថៅកែ​ប្រហែលជា​មិន​អាច​ឡើង​សរុប​ម្ដង​បាន​ច្រើន​អ៊ីចឹង​ដែរ​។ ប្រហែល​ខ្ទង់​ឡើង​បាន​តាម​ដំណាក់កាល​។ និយាយ​រួម​ទៅ ទោះ​ឡើង​បាន​កម្រិត​ណា ក៏​វា​នៅ​មាន​កម្រិត ព្រោះថា ឥវ៉ាន់​ហូបចុក​ស្នាក់នៅ​អ្វី ឡើងថ្លៃ​តាម​ហ្នឹង​ទាំងអស់​ណា​ពូ​។ អ៊ីចឹង​កម្មករ​នៅ​តែ​មាន​គំនាប​តែ​រហូត ដូចជា​ការ​ហូប​ចុក​អ៊ីចឹង បន្លែ ត្រី សាច់ ក៏​វា​ឡើងថ្លៃ​រហូត​អ៊ីចឹង​។ បន្ទប់​ជួល ទឹក​ភ្លើង ម្ចាស់ផ្ទះ​ខ្លះ អត់​មាន​ត​ពី​រដ្ឋ​ឱ្យ​ទេ​។ អ៊ីចឹង​វា​នៅ​មាន​កម្រិត​រហូត»

បើ​ទោះ​ជា​ក្រុម​កម្មករ​រំពឹង​បែបនេះ តែ​ខាង​ភាគី​ថៅកែ​រោងចក្រ​វិញ ទំនង​មិន​ចង់​ដំឡើង​ឱ្យ​ខ្ពស់​ទេ​។ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ឬ​គេ​ស្គាល់​ថា ជា​សមាគម​ថៅកែ​រោងចក្រ ហៅ​កាត់​ថា GMAC បាន​ដាក់​លិខិត​ជូនដំណឹង​ទៅ​ក្រសួង​ការងារ ២​ដង​ហើយ​ថា ក្រុម​ថៅកែ​រោងចក្រ សម្រេច​ផ្អាក​ការចរចា​ស្វែងរក​លទ្ធភាព​ផ្ដល់​ប្រាក់​ឈ្នួល​សមរម្យ​បន្ថែម​សម្រាប់​ក្រុម​កម្មករ​រោងចក្រ​។ ប្រាក់​ឈ្នួល​នេះ ជា​យន្តការ​ការចរចា​ដំឡើង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ដែល​មិន​ពាក់ព័ន្ធ​ប្រាក់​ឈ្នួល​អប្បបរមា ឬ​ប្រាក់​ឈ្នួល​គោល​កម្មករ​ឡើយ។

រីឯ​លិខិត​ចុះ​ថ្ងៃ​ទី​១៥ កក្កដា ភាគី​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ប្រាប់​ក្រសួង​ការងារ​ថា ការ​ផ្អាក​ចរចា​នេះ គឺ​ដោយសារ​ស្ថានភាព​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ពី​សហភាព​អឺរ៉ុប នៅ​មិន​ទាន់​ច្បាស់លាស់​។ សមាគម​ថៅកែ​រោងចក្រ​បញ្ជាក់​ថា នឹង​ចូលរួម​ការចរចា​ប្រាក់​អត្ថប្រយោជន៍​ឡើងវិញ នៅ​ពេល​ណា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA មាន​ភាព​ច្បាស់លាស់​។ ទន្ទឹម​គ្នា​នេះ រឿង​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​សម្រាប់​ឆ្នាំ​២០២០ ក៏​សមាគម​ថៅកែ​រោងចក្រ នៅ​មិនទាន់​បង្ហាញ​ជំហរ​ជាក់លាក់​ដែរ។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អគ្គលេខាធិការ​សមាគម​ថៅកែ​រោងចក្រ លោក ខេន លូ បានទេ នៅ​ថ្ងៃ​ទី​២០ កក្កដា ដោយសារ​លោក​មិន​ទទួល​ទូរស័ព្ទ។

អគ្គលេខាធិការ​សហព័ន្ធ​សហជីព​កម្ពុជា លោក ម៉ៃ សុភក្ត្រា យល់ថា សមាគម​ថៅកែ ឬ​ក្រសួង​ការងារ​មិន​អាច​ប្រើ​លេស EBA មក​ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​របស់​កម្មករ​បាន​ឡើយ ព្រោះ​រដ្ឋាភិបាល​ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​លើ​បញ្ហា​នេះ។

លោក ម៉ៃ សុភក្ត្រា ឱ្យ​ដឹង​ថា សហជីព​ភាគច្រើន បាន​ប្រជុំ​ផ្ទៃក្នុង​ជាមួយ​សមាជិក​ខ្លួន​រួចរាល់​ហើយ និង​បាន​កំណត់​ចំនួន​ទឹកប្រាក់ ដែល​ត្រូវ​ទាមទារ​ដំឡើង​រួចហើយ​ដែរ​។ សហជីព​រូប​នេះ​ថ្លែង​ដែរ​ថា កម្មករ​ទទួល​បាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​ខ្ពស់ ទើប​ពួកគេ​រួច​ផុត​ពី​ជីវភាព​លំបាក ដូច​សព្វថ្ងៃ៖ «ហើយ​សម្រាប់​យើង​ជា​អ្នកដឹកនាំ​សហជីព គឺ​យើង​មើល​ឃើញ​ថា រាជរដ្ឋាភិបាល​គួរតែ​ផ្ដល់​អ្វី​ដែល​បងប្អូន​កម្មករ​ត្រូវការ ជាពិសេស​លក្ខខណ្ឌ​ការងារ​ហើយ​នឹង​ប្រាក់​ឈ្នួល ហើយ​នឹង​ការ​បញ្ជាទិញ​ពី​ប្រទេស ដែល​ប្រកាន់​របរ​ប្រជាធិបតេយ្យ ហើយ​គោរព​សិទ្ធិមនុស្ស​នេះ»

ចំណែក​ប្រធាន​សហភាព​ការងារ​កម្ពុជា និង​ជា​អនុប្រធាន​សហព័ន្ធ​ស៊ីខៅឌូ លោក អាត់ ធន់ យល់ថា កម្មករ​នៅ​កម្ពុជា ត្រូវ​ទទួល​បាន​ប្រាក់​ឈ្នួល​ក្នុង​រង្វង់ ៣០០​ដុល្លារ ទើប​អាច​ឆ្លើយ​តប​ការប្រែប្រួល​នៃ​តម្រូវការ​លើ​ទីផ្សារ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "កម្មករ និង​សហជីព​រំពឹង​ថា នៅ​ឆ្នាំ​២០២០ នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​រាល់​ឆ្នាំ"

  1. so socheath says:

    ​ទង្វើត្រដរខ្យល់ ចុងក្រោយរបស់អាក្បត់ជាតិសមរង្ស៊ី
    ……….
    វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបានជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់អាក្បត់ជាតិសមរង្ស៊ី ដែលវាចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុករួចហើយ។ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់អាក្បត់ជាតិ
    នេះដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ រួចពីក្តីស្លាប់បាន ។
    ខ្យល់ដង្ហើម ចុងក្រោយរបស់វាដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុង
    សង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់អាក្បត់ជាតិ អាថោកជាងឆ្កែនេះ ក្នុងពេលដែលរាជរដ្ឋាភិបាលប្រើការបង្ក្រាបទៅលើក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម របស់វា ដែលវាអាចមានលេសក្នុងការដកខ្លួនពីការសន្យាផងនិងបានក្តោបលុយមូលនិធិ៣០ម៉ឺនដុល្លារ ដែលបានវាបោកបានពីក្រុមជនឆោតល្ងង់តែស្រេកឃ្លានអំណាច ចាយបានដោយសមហេតុផលផងដែរ។
    គឺពិតជាអញ្ចឹង ! នេះគឺជាល្បិចព្រួញមួយបាញ់បានសត្វពីរ របស់អាក្បត់ជាតិសមរង្ស៊ី។
    ដោយឡែករឿងដែលវាស្រែកឡូឡាថា កុំឲ្យពួកអ្នកជាប់បម្រាមនយោបាយកុំសុំសិទ្ធិធ្វើនយោបាយឡើងវិញ ដែលអាចស្តាយក្រោយ ព្រោះថាពេលវាចូលមកវិញសិទ្ធិធ្វើនយោបាយនិងបានមកដោយស្វ័យប្រវត្តិហើយគណបក្សសង្គ្រោះជាតិនិងរស់ឡើងវិញនោះ វាសុទ្ធតែចំណងដែលពាក់ព័ន្ធនិងរឿងរ៉ាវព្រួញមួយបាញ់បានសត្វពីរខាងលើនេះ។
    ដូចនេះ ចម្រៀងដែលវាច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។
    សម្រាប់អាពូជឆ្កែសមរង្ស៊ី វាដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កាដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃការត្រដរខ្យល់់សម្រាប់ ដង្ហើមចុងក្រោយរបស់វាដែរ ៕

  2. so socheath says:

    សញ្ជឹង ថ្ងៃអាទឹត្យ
    ………….
    នឿយហត់ក្នុងការងារ នារសៀលជ្រាលជ្រេរ ក្នុងថ្ងៃអាទឹត្យនេះ
    ចេញពីបន្ទប់ ខ្ញុំមកអង្គុយសំកុកមុខកំប៉ុងស្រាបៀរអង្គរ ដេីម្បី
    ក្រេបយករសជាតិផ្សេីមបំពង់ក ដេីម្បីឲ្យវាជួយញុាំងសម្រាល
    ការនឿយហត់ ។
    ស្រាបៀរនេះ វានៅសល់ពីម្សុិលម្ង៉ៃ ដោយហេតុុមន្ត្រីកន្លែងខ្ញុំ
    ឈ្មោះអុិនរី មិនដឹងត្រូវប៉ាន់ស្អីទេ បានយកប្រាក់មកជូនខ្ញុំមួយមុឺនរៀល។
    ខ្ញុំក៏ចិត្តល្អបន្តទៀត។ ទិញបានប្រាំកំប៉ុងផឹកពីរនាក់
    អាចៅវ៉េតដែលជាមន្ត្រីក្នុងកន្លែងខ្ញុំដែរ ។ដោយផឹកមិនអស់
    ទេីបនៅសល់មួយកំប៉ុង បានផ្សេីមបំពង់កនាល្ងាចនេះទៅ ។
    ក្រេបរសជាតិស្រាបៀរបណ្តេីរ ខ្ញុំសញ្ជឹងគឹតបណ្តេីរ។
    ខ្ញុំចេះតែគឹតថា ហេតុអីប្រទេសខ្ញុំ បែរជាមានអាល្ងេីពីរនាក់ មកធ្វេីជា
    អ្នកនយោបាយ ទៅកេីត ។
    អាពីរនាក់នេះ បេីនិយាយពីរឿងភូតភរ បោកប្រាស ញុះញង់
    អុចអាល លាបពណ៍ ដឹកនាំបង្ករចលាចលក្នុងសង្គម គឺដូចគ្នាបេះដាក់ ។
    តែវាចម្លែកត្រង់ថា អាជេិងខូចទាំងពីរ
    នេះមានងារ្យខុសគ្នា។ អាមួយមានឈ្មោះថាអាដង្ខៅបាតុកម្ម
    ឯអាមួយទៀតមានងារ្យថាអាយ៉ងគោមួយរយ ។
    បច្ចុប្បន្ន អាពីរក្បាលនេះ អាមួយជាប់គុក ឯអាមួយទៀត
    រត់ចោលស្រុក ។
    មូលហេតុមកពីអញ្ចេះទេដឹង បានជាអាមួយត្រូវជាប់គុក និងអាមួយទៀត
    ត្រូវរត់ចោលស្រុកនោះ។ខ្ញុំពិចារណា។
    អាដង្ខៅបាតុកម្មសមរង្សុី វាជាពូជក្បត់ជាតិ ។ ដល់ឥឡូវវាត្រូវនិងពាក្យទំនៀម
    ថាស្លឹកឈេីជ្រុះមិនឆ្ងាយពីគល់ទៀត ព្រោះតែមារយាទ
    ចុះកិច្ចព្រមព្រាងជាមួយយួនដេហ្កា ឈ្មោះកុក ស ដោយ
    អាសមរង្សុីសុខចិត្តកាត់ ដីខ្មែរឲ្យយួួនដេហ្កានេះ ៤ខេត្ត
    ពេលគណៈបក្សសង្គ្រោះជាតិឈ្នះឆ្នោត
    ជាថ្នូរជាមួយមូលនិធិ ដែលផ្តល់ដោយយួនដេហ្កា ដល់
    គណៈបក្សសង្គ្រោះជាតិ ក្នុងមួុយខែប្រមាណជិត៣មុឺន
    ដុល្លារ។
    តេីបែបនេះ អាសម រង្សីមិនមែនជាជនក្បត់ជាតិទេឬ ?
    ងាកមកអាយ៉ងគោ១០០កឹម សុខា ហៅអាក្តឆ្កែវិញម្តង ។
    អាក្តឆ្កែនេះ បេីនិយាយរឿងភូតភរ បោកប្រាស ញុះញង់
    អុចអាល លាបពណ៍ ពន្យុះឲ្យបង្ករចលាចលក្នុងសង្គម
    អានេះចង់ខ្លាំង ជាងអាដង្ខៅបាតុកម្ម អាក្បត់ជាតិសរង្សុី
    ទៅទៀត។ ព្រោះថាវាមានបរទេស ជាអាមេរិក កាណាដា ជាអ្នកបង្រៀនវា
    ពីវិធីធ្វេីបដិវត្តពណ៌ផ្តួលរំលំរដ្ឋាភិបាល។
    តែអានេះវាមានចណុចខ្សោយ គឺអំនួត ដែលបណ្តាលឲ្យបែក
    ការសម្ងាត់ដែល វាខំលាក់ទុកយូរមកហេីយ។
    ភាគបន្ត និងមានផ្សាយជូន នៅថ្ងៃច័ន្ទ នេះ