កម្ពុជា

អ្នកធ្វើដំណើរគោរពសពលោកបណ្ឌិត កែម ឡី នៅគេហដ្ឋានរបស់លោកបណ្ឌិត កែម ឡី នៅឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)
21 កក្កដា 2019
ម៉ែន គឹមសេង
វីអូអេខ្មែរ
សមាជិកសហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលីជាច្រើនរយនាក់បានចូលរួមប្រារព្ធខួបលើកទី៣នៅថ្ងៃអាទិត្យនេះដើម្បីរំលឹកដល់ការធ្វើឃាតលោកបណ្ឌិត កែម ឡី អតីតអ្នកវិភាគនយោបាយនិងសង្គមដោយទាមទារឱ្យមានការស៊ើបអង្កេតឯករាជ្យនិងបានប្តេជ្ញាចិត្តជំរុញឱ្យមានលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។
លោកស្រី ប៊ូ រចនា ភរិយារបស់លោកបណ្ឌិត កែម ឡី បានថ្លែងប្រាប់ដល់អ្នកចូលរួមជាច្រើនរយនាក់នៅ វត្ត ពុទ្ធរង្ស៊ី ហៅវត្តធំក្នុងរដ្ឋវិកតូរៀថា អ្នកស្រីនឹងបន្តបេសកកម្មរបស់ស្វាមីរហូតដល់ប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។
លោកស្រីប៊ូ រចនា បានបន្ថែមថា៖
«នាងខ្ញុំបានប្រែក្លាយទុក្ខសោកនេះមកជាការព្យាយាមបេសកកម្មរបស់គាត់ដែលទូន្មានខ្មែរយើងដូចអ្វីដែលគាត់បានផ្តាំគឺជូតទឹកភ្នែកហើយបន្តដំណើរទៅមុខទៀត។ បណ្តាំនេះគឺជាការឆ្លុះបញ្ចាំងនូវបំណងរបស់គាត់ដែលចង់ឱ្យមានការផ្លាស់ប្តូរក្នុងរបបតិរច្ឆាន យង់ឃ្នងបច្ចុប្បន្នហើយទៅខាងមុខទៅជាការបង្កើតរដ្ឋាភិបាលពិតប្រាកដនៅប្រទេសកម្ពុជា»។
លោកស្រី ប៊ូ រចនា ក៏បានស្នើពលរដ្ឋឱ្យប្រែឈ្មោះ «ស្តុបបូកគោ» ទីដែលលោក កែម ឡី ត្រូវបានធ្វើឃាតកាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៦មកហៅថា «ស្តុប កែម ឡី» វិញដើម្បីជាការរំលឹកដល់វីរភាពរបស់គាត់។
លោក កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់ពេលកំពុងតែទទួលទានកាហ្វេនៅ ការ៉ាស់សាំងកាលតិចស្តុបបូកគោ។ រហូតដល់ពេលនេះមានតែមនុស្សតែម្នាក់គត់ដែលអាជ្ញាធរបានចាប់ខ្លួនហើយតុលាការបានកាត់ទោសឱ្យជាប់គុកមួយជីវិត។
ពិធីបុណ្យខួបឆ្នាំនេះត្រូវបានរៀបចំឡើងដោយសហព័ន្ធខ្មែរអូស្ត្រាលី រួមជាមួយនឹងសមាគមខ្មែររដ្ឋវីកតូរៀ ហើយមេដឹកនាំសហគមន៍ក៏បានទាមទារឱ្យមានការស៊ើបអង្កេតឯករាជ្យលើការធ្វើឃាតលោកបណ្ឌិត កែម ឡី ផងដែរ។
លោក តាក់ ម៉េងហ៊ាង សមាជិករដ្ឋសភាប្រចាំរដ្ឋ Victoria បានបញ្ជាក់ប្រាប់អ្នកចូលរួមថាសហគមន៍ខ្មែរត្រូវតែខិតខំប្រឹងប្រែងធ្វើម៉េចកុំឱ្យវីរភាពរបស់លោក កែម ឡី ត្រូវបានបំភ្លេច កុំឱ្យឃាតករពិតប្រាកដត្រូវបានគេបំភ្លេចផងដែរ»។
លោក តាក់ ម៉េងហ៊ាង បានបន្ថែមថា៖ «ដូច្នេះហើយថ្ងៃនេះយើងមកជួបជុំគ្នានេះគឺខ្ញុំសូមចូលរួមជាមួយនឹងបងប្អូនខ្មែរយើងទាំងអស់ដើម្បីទាមទាររកយុត្តិធម៌ពិតប្រាកដ រកប្រជាធិបតេយ្យពិតប្រាកដ»។
លោកបណ្ឌិត កែម ឡី គឺជាអ្នករិះគន់យ៉ាងខ្លាំងលើការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយតែងតែធ្វើបទវិភាគតាមបណ្តាញឃោសនានិងវេទិការសាធារណៈលើបញ្ហាពុករលួយ ការកាប់បំផ្លាញព្រៃឈើ អយុត្តិធម៌សង្គម ជនអន្តោប្រវេសន៍និងបូរណភាពទឹកដី។
លោក ជា យូហ៊ន ប្រធានសមាគមខ្មែរបានរំលឹកថាលោក កែម ឡី គឺមិនមែនជាជនរងគ្រោះតែម្នាក់ទេដែលបានបាត់បង់ជីវិតដោយសារតែហ៊ាននិយាយការពិតនៅប្រទេសកម្ពុជា។ ក្នុងពេលកន្លងមកមានជនរងគ្រោះដទៃទៀតដែលមានលោកឈុត វុទ្ធីសកម្មជនការពារព្រៃឈើនិងសកម្មជនការពារសិទ្ធិកម្មករដទៃទៀតដូចជាលោក ជា វិជ្ជា ជាដើម ដោយហេតុនេះហើយពលរដ្ឋខ្មែរមិនត្រូវបំភ្លេចវីរភាពអ្នកទាំងនោះឡើយ៕
សញ្ជឹង ថ្ងៃអាទឹត្យ
………….
នឿយហត់ក្នុងការងារ នារសៀលជ្រាលជ្រេរ ក្នុងថ្ងៃអាទឹត្យនេះ
ចេញពីបន្ទប់ ខ្ញុំមកអង្គុយសំកុកមុខកំប៉ុងស្រាបៀរអង្គរ ដេីម្បី
ក្រេបយករសជាតិផ្សេីមបំពង់ក ដេីម្បីឲ្យវាជួយញុាំងសម្រាល
ការនឿយហត់ ។
ស្រាបៀរនេះ វានៅសល់ពីម្សុិលម្ង៉ៃ ដោយហេតុុមន្ត្រីកន្លែងខ្ញុំ
ឈ្មោះអុិនរី មិនដឹងត្រូវប៉ាន់ស្អីទេ បានយកប្រាក់មកជូនខ្ញុំមួយមុឺនរៀល។
ខ្ញុំក៏ចិត្តល្អបន្តទៀត។ ទិញបានប្រាំកំប៉ុងផឹកពីរនាក់
អាចៅវ៉េតដែលជាមន្ត្រីក្នុងកន្លែងខ្ញុំដែរ ។ដោយផឹកមិនអស់
ទេីបនៅសល់មួយកំប៉ុង បានផ្សេីមបំពង់កនាល្ងាចនេះទៅ ។
ក្រេបរសជាតិស្រាបៀរបណ្តេីរ ខ្ញុំសញ្ជឹងគឹតបណ្តេីរ។
ខ្ញុំចេះតែគឹតថា ហេតុអីប្រទេសខ្ញុំ បែរជាមានអាល្ងេីពីរនាក់ មកធ្វេីជា
អ្នកនយោបាយ ទៅកេីត ។
អាពីរនាក់នេះ បេីនិយាយពីរឿងភូតភរ បោកប្រាស ញុះញង់
អុចអាល លាបពណ៍ ដឹកនាំបង្ករចលាចលក្នុងសង្គម គឺដូចគ្នាបេះដាក់ ។
តែវាចម្លែកត្រង់ថា អាជេិងខូចទាំងពីរ
នេះមានងារ្យខុសគ្នា។ អាមួយមានឈ្មោះថាអាដង្ខៅបាតុកម្ម
ឯអាមួយទៀតមានងារ្យថាអាយ៉ងគោមួយរយ ។
បច្ចុប្បន្ន អាពីរក្បាលនេះ អាមួយជាប់គុក ឯអាមួយទៀត
រត់ចោលស្រុក ។
មូលហេតុមកពីអញ្ចេះទេដឹង បានជាអាមួយត្រូវជាប់គុក និងអាមួយទៀត
ត្រូវរត់ចោលស្រុកនោះ។ខ្ញុំពិចារណា។
អាដង្ខៅបាតុកម្មសមរង្សុី វាជាពូជក្បត់ជាតិ ។ ដល់ឥឡូវវាត្រូវនិងពាក្យទំនៀម
ថាស្លឹកឈេីជ្រុះមិនឆ្ងាយពីគល់ទៀត ព្រោះតែមារយាទ
ចុះកិច្ចព្រមព្រាងជាមួយយួនដេហ្កា ឈ្មោះកុក ស ដោយ
អាសមរង្សុីសុខចិត្តកាត់ ដីខ្មែរឲ្យយួួនដេហ្កានេះ ៤ខេត្ត
ពេលគណៈបក្សសង្គ្រោះជាតិឈ្នះឆ្នោត
ជាថ្នូរជាមួយមូលនិធិ ដែលផ្តល់ដោយយួនដេហ្កា ដល់
គណៈបក្សសង្គ្រោះជាតិ ក្នុងមួុយខែប្រមាណជិត៣មុឺន
ដុល្លារ។
តេីបែបនេះ អាសម រង្សីមិនមែនជាជនក្បត់ជាតិទេឬ ?
ងាកមកអាយ៉ងគោ១០០កឹម សុខា ហៅអាក្តឆ្កែវិញម្តង ។
អាក្តឆ្កែនេះ បេីនិយាយរឿងភូតភរ បោកប្រាស ញុះញង់
អុចអាល លាបពណ៍ ពន្យុះឲ្យបង្ករចលាចលក្នុងសង្គម
អានេះចង់ខ្លាំង ជាងអាដង្ខៅបាតុកម្ម អាក្បត់ជាតិសរង្សុី
ទៅទៀត។ ព្រោះថាវាមានបរទេស ជាអាមេរិក កាណាដា ជាអ្នកបង្រៀនវា
ពីវិធីធ្វេីបដិវត្តពណ៌ផ្តួលរំលំរដ្ឋាភិបាល។
តែអានេះវាមានចណុចខ្សោយ គឺអំនួត ដែលបណ្តាលឲ្យបែក
ការសម្ងាត់ដែល វាខំលាក់ទុកយូរមកហេីយ។
ភាគបន្ត និងមានផ្សាយជូន នៅថ្ងៃច័ន្ទ នេះ