សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​កំពង់ធំ​បន្ត​ជួបជុំគ្នា​ហូប​នំ​បញ្ចុក​ក្រោម​ការ​ឃ្លាំមើល​ពី​អាជ្ញាធរ

ដោយ ទីន ហ្សាការីយ៉ា
2019-07-21
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុម​សកម្មជន​គណបក្ស​សង្គ្រោះជាតិ នៅ​ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ជួបជុំគ្នា​ហូប​នំ​បញ្ចុក នៅ​ផ្ទះ​មេឃុំ​ជាប់ឆ្នោត ឃុំ​សាន់គរ លោក ជឹម ស៊ុនលី នៅ​ព្រឹក​ថ្ងៃ​ទី​២១ កក្កដា ឆ្នាំ​២០១៩។ Photo provided
ក្រុម​សកម្មជន​គណបក្ស​សង្គ្រោះជាតិ នៅ​ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ជួបជុំគ្នា​ហូប​នំ​បញ្ចុក នៅ​ផ្ទះ​មេឃុំ​ជាប់ឆ្នោត ឃុំ​សាន់គរ លោក ជឹម ស៊ុនលី នៅ​ព្រឹក​ថ្ងៃ​ទី​២១ កក្កដា ឆ្នាំ​២០១៩។ Photo provided


ក្រុម​សកម្មជន និង​មន្ត្រី​ជាប់ឆ្នោត​មូលដ្ឋាន របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ បន្ត​ជួបជុំគ្នា​ហូប​នំ​បញ្ចុក ដើម្បី​ពង្រឹង​ការ​សាមគ្គី។ សមត្ថកិច្ច​បាន​ឃ្លាំមើល និង​សួរនាំ​ពួកគេ​អំពី​កម្មវិធី​នេះ។ សង្គម​ស៊ីវិល​ថា ពលរដ្ឋ​មាន​សិទ្ធិ​ពេញលេញ​ដើម្បី​ជួបជុំគ្នា ហូប​នំ​បញ្ចុក ដោយ គ្មាន​ការ​រំខាន ឬ​អុកឡុក​កម្មវិធី​ឡើយ។

ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​នៅ​ស្រុក​កំពង់ស្វាយ អះអាង​ថា ពួកគេ​នៅតែ រង​ការ​បំភិតបំភ័យ​ក្នុង​កម្មវិធី​ហូប​នំ​បញ្ចុក ព្រោះ​សមត្ថកិច្ច​បាន​ទៅ​ឃ្លាំមើល សួរនាំ និង​ថតរូប​របស់​ពួកគេ។

ជំទប់​ទី​២ ជាប់ឆ្នោត​នៃ​ឃុំ​ក្ដី​ដូង ស្រុក​កំពង់ស្វាយ លោក ជូ ភី ប្រាប់​អាស៊ីសេរី​ថា ក្រុម​សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​កំពង់ធំ បាន​ជួបជុំគ្នា នៅផ្ទះ​របស់​មេឃុំ​ជាប់ឆ្នោត ឃុំ​សាន់គរ ដើម្បី​ហូប​នំ​បញ្ចុក​ជុំគ្នា ក្រោម​រូបភាព​កម្មវិធី​បង្កក់​ចៅ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២១ កក្កដា​។ លោក​ថា ដំបូង​មាន​អនុ​ប៉ុស្តិ៍​ឃុំ​សាន់គរ បាន​មក​សួរនាំ​អំពី​កម្មវិធី និង​ចំនួន​អ្នកចូលរួម ហើយ​ក្រោយមក សមត្ថកិច្ច​ឃុំ​សាន់គរ បាន​ទូរស័ព្ទ​ប្រាប់​ខាង​អធិការដ្ឋាន​ស្រុក​កំពង់ស្វាយ ទើប​មាន​ប៉ូលិស​ច្រើន​នាក់ បាន​ជិះ​ឡាន​មក​ឃ្លាំមើល​ពី​ផ្លូវជាតិ​ទៅ។

លោក ជូ ភី ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​នេះ ថា ជា​ការ​បង្ករឿង និង​បំភិតបំភ័យ ពលរដ្ឋ​ធ្ងន់ធ្ងរ​។ លោក​ទាមទារ​ឱ្យ​សមត្ថកិច្ច​បញ្ឈប់​ការ​ឃ្លាំមើល និង​សួរនាំ​បែបនេះ​តទៅទៀត ហើយ​ត្រូវ​គោរព​សិទ្ធិ​ពួក​លោក​ខ្លះ​ផង៖ «អាហ្នឹង​គំរាម គំរាម​ជាក់ស្ដែង​។ ពីមុខ​ខ្ញុំ​អត់​គិត​ថា គំរាម​ទេ កន្លងមក ទោះបី​ក្នុង​រូបភាព យ៉ាង​ម្ដេចក៏ដោយ មិន​ថា បង្កក់​កូន​ទេ​។ គ្រាន់​ថា កាលដែល​យើង​ទៅ​ហូប​នំ​បញ្ចុក គឺ​របៀប​ដែល​យើង​រួមគ្នា​ហៅថា សាមគ្គីភាព ស្នេហា​ជាតិ​។ ដល់ពេល​តាមតែ​គាត់​ទៅ​មើល​ហ្នឹង គឺ​គំរាម​។ គំរាម​ទាំងស្រុង​តែម្ដង ស្រស់​ហ្មង​គំរាម​។ គំរាម​សួរ ជីក​ឫស​ជីក​គល់ គឺ​គ្រាន់តែ​ហូប​នំ​បញ្ចុក​សួរ​ជីក​ឫស ជីក​គល់​។ វា​ហាក់បីដូចជា ខ្ញុំ​ថា នៅ​ក្នុង​របប​៣​ឆ្នាំ វា​ដកដង្ហើម​អត់​បាន។ វា​ហួសហេតុ វា​អត់​មាន​ច្បាប់​ណា​ចែងថា ស៊ី​នំ​បញ្ចុក​មក​ស៊ើបអង្កេត។ តួនាទី​ប៉ូលិស​វា​មាន​ដល់​ថ្នាក់ ឯណា (​ដូច​) ជំនាន់​ប៉ុល ពត ទៅ​ហើយ​។ វា​អស់​ហ្មង»

មេឃុំ​ជាប់ឆ្នោត ឃុំ​សាន់គរ ស្រុក​កំពង់ស្វាយ លោក ជឹម ស៊ុនលី ប្រាប់​ថា កម្មវិធី​ហូប​នំ​បញ្ចុក​នៅផ្ទះ​របស់​លោក ព្រឹក​មិញ មិនបាន​ថ្លែង​សារ​នយោបាយ​អ្វី​ឡើយ ដោយសារ​ក្រុម​សកម្មជន​បក្ស​ប្រឆាំង​ព្រួយបារម្ភ​ខ្លាច​សមត្ថកិច្ច​រករឿង និង​ចោទប្រកាន់​ពួកគាត់​។ លោក​ថា កម្មវិធី​នោះ បាន​បញ្ចប់​ទៅវិញ ក្រោយពេល​មានការ​សួរនាំ និង​ឃ្លាំមើល​ពី​សមត្ថកិច្ច៖ «គេ​ទៅ​សាកសួរ ទៅ​សួរ​។ សួរ​ថា​ធ្វើ​អ្វីៗ​? ខ្ញុំ​ស្ដាប់​លឺ ប្រាប់​ថា បង្កក់​ចៅ​ទេ អត់​មាន​កម្មវិធី​អ្វី​ទេ​? អត់​ទេ អត់​មាន​គាំទ្រ​អ្វី​ទេ បាទ​! ជួបជុំគ្នា ក៏​ថត​ទៅ​ណា»

អាស៊ីសេរី​មិន​អាច​ទាក់ទង​ក្រុម​អាជ្ញាធរ​ដែល​រង​ការចោទប្រកាន់​ពី​ក្រុម​សកម្មជន​បក្ស​ប្រឆាំង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២១ កក្កដា ក៏ប៉ុន្តែ​ស្នងការ​ខេត្ត លោក អ៊ុក កុសល ធ្លាប់​អះអាង​ប្រាប់​អាស៊ីសេរី​ថា មិន​ដែល​មាន​ករណី​សមត្ថកិច្ច​ទៅ​ឃ្លាំមើល សួរនាំ ឬ​ថតរូប សកម្មជន​បក្ស​ប្រឆាំង​ឡើយ​។ សំឡេង លោក អ៊ុក កុសល៖ «មិន​មាន​ទេ​។ កិច្ចការងារ​ណា ទៅ​អ៊ី​ណា​។ ដូច​និយាយ​អ៊ីចឹង ខ្ញុំ​ឃើញ​តែ​ផ្សាយ​គ្រប់កន្លែង​អ៊ីចេះ អ៊ីចុះ អ៊ីចឹង​បាន​ថា​។ ក៏ប៉ុន្តែ​ខ្ញុំ​សូម​បញ្ជាក់​ដែរ​ណា ថា ខាង​បង ចូលចិត្ត​ផ្សាយ​អ្វី ដែល​បាន​និយាយ​ឱ្យ​ពិត​។ ចង់​បញ្ជាក់​អ៊ីចឹង​ដែរ​។ ចង់​បញ្ជាក់​។ កុំ​ឱ្យ​ខ្ញុំ​និយាយ​ជាមួយ​បង​ទៅ​រឿង​ផ្សេង។ បាទ​! ព្រោះ​មិន​មាន​ទេ ប្រជាពលរដ្ឋ គាត់​ហូប​អ្វី ធ្វើ​អ្វី មិន​មាន​នរណា​ទៅ​ហាមឃាត់​គាត់ ធ្វើ​អ្វី​ទេ​។ ដល់​អ៊ីចឹង​ទៅ ខ្ញុំ​ចង់​អស់សំណើច និយាយ​អ៊ីចឹង»

ទោះជា​យ៉ាងណា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​កាន់អំណាច លោក ស ខេង ធ្លាប់​លើកឡើង កាលពី​ខែ​មិថុនា​ថា សមត្ថកិច្ច​សង្ស័យ និង​រក​ឃើញ​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ខ្លះ បាន​យក​ឈ្មោះថា ជុំ​គ្នា​ហូប​នំ​បញ្ចុក ប៉ុន្តែ​ការពិត គឺ​ប្រជុំ​គ្នា ជជែក​រឿង​នយោបាយ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​បាន​ណែនាំ​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង​ទាំងនោះ ប្រជុំ​រឿង​នយោបាយ ត្រៀមខ្លួន​បោះឆ្នោត​ឆ្នាំ​២០២២ ឬ ឆ្នាំ ២០២៣ ទើប​គ្មាន​បញ្ហា និង​ជា​រឿង​ល្អ។

អ្នកការពារ​សិទ្ធិមនុស្ស អះអាង​ថា ពលរដ្ឋ​គ្រប់រូប​ត្រូវ​បាន​ច្បាប់​ធានា​ថា មាន​សិទ្ធិ​ពេញលេញ ក្នុង​ការ​ជួប​ប្រជុំគ្នា ទោះ​ជជែក​រឿង​នយោបាយ គាំទ្រ​នយោបាយ ឬ​ហូប​អ្វី​ក៏ដោយ ក៏​គ្មាន​ទោស​ដែរ។

អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (Licadho) ខេត្ត​កំពង់ធំ លោក ខន សុជា ឱ្យ​ដឹង​ថា ពលរដ្ឋ​គ្រប់រូប មាន​សិទ្ធិ​ជួប​ប្រជុំគ្នា ជជែក​រឿង​នយោបាយ ហើយ​ពួកគេ មាន​សិទ្ធិ សេរីភាព ក្នុង​ការ​គាំទ្រ​គោល​នយោបាយ​គណបក្ស​ដែល​ខ្លួន​ពេញចិត្ត​។ លោក​ថា បើ​ទោះ ក្រុម​សកម្មជន​បក្ស​ប្រឆាំង ឬ​ពលរដ្ឋ​ហូប​នំ​បញ្ចុក​ជជែក​រឿង​នយោបាយ ក៏​គ្មាន​ច្បាប់​ណា ហាមឃាត់​សិទ្ធិ​ពួកគេ​ដែរ​។ លោក​ថា បើ​សមត្ថកិច្ច​ទៅ​ហាមឃាត់​សិទ្ធិ​សេរីភាព​ពួកគេ ទើប​​ជា​រឿង​ខុស​ច្បាប់៖ «គាត់​និយាយ​រឿង​នយោបាយ គាំទ្រ​ហ្នឹង គាត់​បាន​ទៅ​ធ្វើ​សកម្មភាព​ឱ្យ​ខុសច្បាប់​ឬ​នៅ​? បើ​ត្រឹមតែ​ថា និយាយ​ក្នុង​ចិត្ត​របស់​គាត់ ថា គាត់​គាំទ្រ​គណបក្ស​នេះ គាំទ្រ​បុគ្គល​នេះ ខ្ញុំ​គិត​ថា ជា​សិទ្ធិ​របស់​គាត់»

ក្រុម​សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​កំពង់ធំ បាន​នាំគ្នា​រៀបចំ​កម្មវិធី ហូប​នំ​បញ្ចុក​ជុំ​គ្នា​រៀងរាល់​ចុង​សប្ដាហ៍ ដើម្បី​ជជែក​គ្នា និង​រំលឹក​អនុស្សាវរីយ៍ កាល​ធ្វើការ​ជាមួយគ្នា ជា​មន្ត្រី​របស់​គណបក្ស​សង្គ្រោះជាតិ​។ ការ​ជួប​ជុំគ្នា​ហូប​នំ​បញ្ចុក​រាល់​ចុង​សប្ដាហ៍​ត្រូវ​បាន​មន្ត្រី​បក្ស​ប្រឆាំង អះអាង​ថា ភាគច្រើន​រង​ការ​ឃ្លាំមើល សួរនាំ និង​ថតរូប​ពី​សំណាក់​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​។ ប៉ុន្តែ​សមត្ថកិច្ច​ទាំងនោះ មិនបាន​រារាំង​សកម្មភាព​ពួកគេ​ឡើយ។

បើ​ទោះ​យ៉ាងណា ក្រុម​សកម្មជន​បក្ស​ប្រឆាំង នៅ​ខេត្ត​កំពង់ធំ ប្ដេជ្ញា​ថា ពួកគេ​នឹង​នៅតែ​បន្ត​ធ្វើ​កម្មវិធី​ជួបជុំគ្នា ហូប​នំ​បញ្ចុក​រៀងរាល់​ចុង​សប្ដាហ៍​បន្ត​ទៀត ដោយ​មិន​ភ័យ​តក់ស្លុត​ឡើយ​។ ក្រុម​សកម្មជន​បក្ស​ប្រឆាំង​ថា ការ​ឃ្លាំមើល ឬ​គំរាមកំហែង​ពួកគេ មិនបាន​ផ្ដល់​ផល​ចំណេញ ដល់​អាជ្ញាធរ និង​បក្ស​កាន់​អំណាច​ឡើយ​។ ផ្ទុយទៅវិញ ការ​ធ្វើ​បែបនេះ នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​មិន​ពេញ​ចិត្ត​បក្ស​កាន់អំណាច កាន់តែ​ច្រើន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

3 Responses to "សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​កំពង់ធំ​បន្ត​ជួបជុំគ្នា​ហូប​នំ​បញ្ចុក​ក្រោម​ការ​ឃ្លាំមើល​ពី​អាជ្ញាធរ"

  1. so socheath says:

    សញ្ជឹង ថ្ងៃអាទឹត្យ
    ………….
    នឿយហត់ក្នុងការងារ នារសៀលជ្រាលជ្រេរ ក្នុងថ្ងៃអាទឹត្យនេះ
    ចេញពីបន្ទប់ ខ្ញុំមកអង្គុយសំកុកមុខកំប៉ុងស្រាបៀរអង្គរ ដេីម្បី
    ក្រេបយករសជាតិផ្សេីមបំពង់ក ដេីម្បីឲ្យវាជួយញុាំងសម្រាល
    ការនឿយហត់ ។
    ស្រាបៀរនេះ វានៅសល់ពីម្សុិលម្ង៉ៃ ដោយហេតុុមន្ត្រីកន្លែងខ្ញុំ
    ឈ្មោះអុិនរី មិនដឹងត្រូវប៉ាន់ស្អីទេ បានយកប្រាក់មកជូនខ្ញុំមួយមុឺនរៀល។
    ខ្ញុំក៏ចិត្តល្អបន្តទៀត។ ទិញបានប្រាំកំប៉ុងផឹកពីរនាក់
    អាចៅវ៉េតដែលជាមន្ត្រីក្នុងកន្លែងខ្ញុំដែរ ។ដោយផឹកមិនអស់
    ទេីបនៅសល់មួយកំប៉ុង បានផ្សេីមបំពង់កនាល្ងាចនេះទៅ ។
    ក្រេបរសជាតិស្រាបៀរបណ្តេីរ ខ្ញុំសញ្ជឹងគឹតបណ្តេីរ។
    ខ្ញុំចេះតែគឹតថា ហេតុអីប្រទេសខ្ញុំ បែរជាមានអាល្ងេីពីរនាក់ មកធ្វេីជា
    អ្នកនយោបាយ ទៅកេីត ។
    អាពីរនាក់នេះ បេីនិយាយពីរឿងភូតភរ បោកប្រាស ញុះញង់
    អុចអាល លាបពណ៍ ដឹកនាំបង្ករចលាចលក្នុងសង្គម គឺដូចគ្នាបេះដាក់ ។
    តែវាចម្លែកត្រង់ថា អាជេិងខូចទាំងពីរ
    នេះមានងារ្យខុសគ្នា។ អាមួយមានឈ្មោះថាអាដង្ខៅបាតុកម្ម
    ឯអាមួយទៀតមានងារ្យថាអាយ៉ងគោមួយរយ ។
    បច្ចុប្បន្ន អាពីរក្បាលនេះ អាមួយជាប់គុក ឯអាមួយទៀត
    រត់ចោលស្រុក ។
    មូលហេតុមកពីអញ្ចេះទេដឹង បានជាអាមួយត្រូវជាប់គុក និងអាមួយទៀត
    ត្រូវរត់ចោលស្រុកនោះ។ខ្ញុំពិចារណា។
    អាដង្ខៅបាតុកម្មសមរង្សុី វាជាពូជក្បត់ជាតិ ។ ដល់ឥឡូវវាត្រូវនិងពាក្យទំនៀម
    ថាស្លឹកឈេីជ្រុះមិនឆ្ងាយពីគល់ទៀត ព្រោះតែមារយាទ
    ចុះកិច្ចព្រមព្រាងជាមួយយួនដេហ្កា ឈ្មោះកុក ស ដោយ
    អាសមរង្សុីសុខចិត្តកាត់ ដីខ្មែរឲ្យយួួនដេហ្កានេះ ៤ខេត្ត
    ពេលគណៈបក្សសង្គ្រោះជាតិឈ្នះឆ្នោត
    ជាថ្នូរជាមួយមូលនិធិ ដែលផ្តល់ដោយយួនដេហ្កា ដល់
    គណៈបក្សសង្គ្រោះជាតិ ក្នុងមួុយខែប្រមាណជិត៣មុឺន
    ដុល្លារ។
    តេីបែបនេះ អាសម រង្សីមិនមែនជាជនក្បត់ជាតិទេឬ ?
    ងាកមកអាយ៉ងគោ១០០កឹម សុខា ហៅអាក្តឆ្កែវិញម្តង ។
    អាក្តឆ្កែនេះ បេីនិយាយរឿងភូតភរ បោកប្រាស ញុះញង់
    អុចអាល លាបពណ៍ ពន្យុះឲ្យបង្ករចលាចលក្នុងសង្គម
    អានេះចង់ខ្លាំង ជាងអាដង្ខៅបាតុកម្ម អាក្បត់ជាតិសរង្សុី
    ទៅទៀត។ ព្រោះថាវាមានបរទេស ជាអាមេរិក កាណាដា ជាអ្នកបង្រៀនវា
    ពីវិធីធ្វេីបដិវត្តពណ៌ផ្តួលរំលំរដ្ឋាភិបាល។
    តែអានេះវាមានចណុចខ្សោយ គឺអំនួត ដែលបណ្តាលឲ្យបែក
    ការសម្ងាត់ដែល វាខំលាក់ទុកយូរមកហេីយ។
    ភាគបន្ត និងមានផ្សាយជូន នៅថ្ងៃច័ន្ទ នេះ

  2. so socheath says:

    សញ្ជឹង ថ្ងៃអាទឹត្យ(ភាគបន្ត)
    ………..
    ខ្ញុំបានពិចារណាឡេីងវិញ។ ទេ ! វាហាក់មិនប្រាកដថា អាក្តឆ្កែ
    កឹមសុខា ព្រោះតែអំនួត ទេីបធ្វេីឲ្យវាជាប់គុកច្រវ៉ាក់នោះទេ។
    ព្រោះថានយោបាយសន្យាខ្យល់របស់វា ត្រូវទទួលរងនូវការ
    បាត់ជំនឿពីសំណាក់អ្នកគាំទ្រពួកវាជាបណ្តេីរ ដូចសំប៉ាន
    រសាត់ចោលសំពៅដែលហៀបលិចលង់ក្នុងមហាសារដ៏ធំ
    ល្វឹងល្វេីយ។ ប្រហែលរឿងនេះទេដឹង ទេីបអាក្តឆ្កែកឹមសុខា
    ដាច់ចិត្តទំលាយអាថ៍កំបាំងស្តីពីការឃុបឃឹតជាមួយបរទេស
    រៀបចំបដិវត្តពណ៌ដេីម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ នៅ
    កម្ពុជា។
    ពិតហេីយ ការឃោសនាអកុសល បង្កេីតរឿងក្នុងពេល
    ដែលគ្មានរឿង ដេីម្បីញុះញង់ អុចអាលទម្លាក់កំហុស ការ
    សន្យាខ្យល់ខ្ចប់ ពិតជាមានឥទ្ធិពលខ្លាំងណាស់ ក្នុងពេលដែលកាលណោះ
    មន្ត្រីរដ្ឋាភិបាល និងប្រជាពលរដ្ឋ
    ដែលគាំទ្រគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជន
    កម្ពុជា ត្រូវបានណែនាំកុំឲ្យមានការតបត ដែលវាហាក់ដូច
    ជាការសម្ងំទទួលស្គាល់កំហុស ដូចពួកវាថាមែន។
    ការសម្ងំបែបនេះ បាននាំមកនូវបច្ច័យអាក្រក់ដាក់ទៅលេីការ
    ដឹកនាំរបស់រដ្ឋាភិបាល ជាហេតុ ធ្វេីឲ្យមន្ត្រីរដ្ឋាភិបាល និង
    បងប្អូនប្រជាពលរដ្ឋមួយចំនួន ចេញមុខតបតរកខុសត្រូវ
    ជាមួយពួកបក្សប្រឆាំងសង្គ្រោះជាតិ ក្នុងនោះក៏មានខ្ញុំម្នាក់ដែរ
    ទោះបីរំលោភលេីការណែនាំក្តី។
    សកម្មភាពតបត របស់មន្ត្រីរដ្ឋាភិបាល និងបងប្អូនប្រជាពល
    រដ្ឋពិតជាមានឥទ្ធិពលយ៉ាប្រាកដ ក្នុងការកំចាត់ព័ត៌មាន
    ភូតកុហកបោកប្រាស ពិសេសការសន្យាខ្យល់ក្នុងការផ្តល់
    ថវិកា៥០ ម៉ឺនដុល្លារមួយឃុំ ប្រសិនបេីគណះបក្សសង្គ្រោះជាតិ
    ឈ្នះក្នុងការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ
    ២០១៧ ។ តេីនេះវាមិនមែនជាការសន្យាដ៏ហួសហេតុ ក្នុងអ្វី
    ដែលក្នុងឃុំសង្កាត់ដែលពួកវាឈ្នះហេីយ មិនមានឲ្យថវិកា
    តាមការសន្យា សូម្បីតែមួយសេននោះ។
    មានតនៅថ្ងៃអង្គារ៍

  3. so socheath says:

    សញ្ជឹង ថ្ងៃអាទឹត្យ(ភាគបន្ត)
    …………..
    ការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១៧
    តាមនយោបាយសន្យាផ្តល់មូលនិធិ៥០មុឺនដុល្លារ ដែលរៀបចំ
    ការដោយអាក្តឆ្កែកឹមសុខា និងទទួលការអនុវត្តយ៉ាងសកម្ម
    ដោយអាកូនយួនយឹមសុវណ្ណ ថ្វីត្បឹត ចំនួនអាសនៈតំណែងជា
    មេឃុំសង្កាត់របស់គណៈបក្សសង្គ្រោះជាតិ មានការកេីនឡេីង
    បន្តិចក្តី តែភាពប្រទាំងប្រទេីស ទាក់ទងនិងការសន្យាផ្តល់
    មូលនិធិ៥០មុឹនដុល្លារពីគណៈបក្សសង្គ្រោះចំពោះឃុំសង្កាត់
    បក្សនេះឈ្នះឆ្នោតបានកេីតឡេីងតាមរយះការធ្វេីបាតុកម្ម
    ទាមទារលុយមូលនិធិដែលបក្សសង្គ្រោះជាតិ បានសន្យានេះ
    បានកេីតឡេីងក្នុងច្រេីនមូលដ្ឋានទូទាំងប្រទេស ។
    យឹមសុវណ្ណត្រូវបាន មតិជាច្រេីនមុឹនសែននាក់ក្នុងមួយថ្ងៃ
    បានធ្វេីការវាយប្រហារជេរប្រមាថ តាមរយះបណ្តាញសង្គម
    ហ្វេសប៊ុក ។
    សម្រាប់មេឃុំ ចៅសង្កាត់ គណៈបក្សសង្គ្រោះជាតិ ដែល
    ទេីបឈ្នះឆ្នោតទៀតសោត ពួកគេចូលធ្វេីការក្នុងឬកពារ
    ក្រអឺតក្រទ្រម ទុកខ្លួនហាក់នៅក្រៅច្បាប់ប្រទេស ប្រៀបដូច
    ជាប្រទេសកម្ពុជាមួយនេះ ដឹកនាំដោយរដ្ឋាភិបាលពីរ ។
    អាក្តឆ្កែកឹមសុខា ដែលទេីបចេញពីក្នុងរូងកណ្តុរ សម្រាប់
    គេចខ្លួនពីសណាញ់ច្បាប់ក្នុងការប្រព្រឹត្តនូវអំពេីអានាចារ
    បោកបញ្ឆោតរួមសង្វាស ហេីយដែលប្តឹងដោយនារីរងគ្រោះ
    ផ្ទាល់នោះ ត្រូវចេញមុខប្រឈមដោះស្រាយភាពប្រទាំង
    ប្រទេីស ចំពោះការសន្យាខ្យល់ខ្ចប់របស់វា ដែលវាដឹងយ៉ាង
    ប្រាកដថា នឹងបណ្តាលឲ្យមានការបែកបាក់ បាត់នូវជំនឿចិត្ត
    ហេីបញ្ឈប់នូវការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ នៅគ្រប់
    មូលដ្ឋានដែលកំពុងទាមទារលុយមូលនិធិ៥០មុឺនដុល្លារ
    ចំពោះគណៈបក្សសង្គ្រោះជាតិ ព្រោះថាការបោះឆ្នោតជ្រេីស
    រេីសតំណាងរាស្ត្រ នឹងឈានមកដល់ក្នុងខែកក្កដាឆ្នាំ២០១៨
    ក្នុងពេលដ៏ខ្លីខាងមុខនេះហេីយ។
    កិច្ចអន្តរាគមន៍បែបបោកប្រាសបន្ត របស់កឹមសុខា មិនទទួល
    បានជោគជ័យក្នុងការដោះស្រាយបញ្ហានេះទេ ។
    កឹមសុខា ដឹងយ៉ាងច្បាស់ថា ការបោះឆ្នោតថ្នាក់ជាតិកាន់ខិត
    ជិតមកដល់បែបនេះ វាពិតជាមិនមានពេលវេលាណាមួយ
    អំណោយផលសម្រាប់ការឃោសនាបោកប្រាសរបស់វាទៀត
    ឡេីយ ។ ដូច្នេះជម្រេីសរបស់វាមានតែមួយ នោះគឺការប្រមូល
    កម្លាំង វាយសម្រុកផ្តាច់ព្រ័តប្លន់ដណ្តេីមអំណាចតាមរយះ
    បាតុកម្ម ទោះបីកន្លងមក មានការបង្ក្រាបម្តងហេីយក្តី ។
    ពាក្យថាអាមេរិកគឺជាអ្នកគាំទ្រគណៈបក្សសង្គ្រោះជាតិ
    គឺជាស្ប៉តឃោសនាដែលកឹមសុខាយកមកប្រេីជាប្រចាំ
    ស្រាប់ការទាក់ទាញចំពោះអ្នកជឿជាក់លេីគណៈបក្សសង្គ្រោះជាតិផង
    និងធ្វេីជាការគំរាមកំហែងដល់អ្នកមិនគាំទ្រផង ។
    to be continue