តំណាងរាស្ត្រ​អូស្ត្រាលី​គ្រោង​ស្នើ​រដ្ឋាភិបាល​ខ្លួន​ជំរុញ​ទៅ​របប​​ភ្នំពេញ​ស៊ើប​អង្កេត​ករណី​បណ្ឌិត កែម ឡី

ដោយ ហេង រស្មី
2019-07-21
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សមាជិកសភា​សហព័ន្ធ​អូស្ត្រាលី​មក​ពី​គណបក្ស​ពលករ​លោក ជូលៀន ហ៊ីល (Julian Hill) (រូប​ឆ្វេង) ថ្លៃងក្នុង​ពេល​លោក​ចូលរួម​ប្រារព្ធ​ពិធី​បុណ្យ​រម្លឹក​ខួប ៣​ឆ្នាំ​បណ្ឌិត កែម ឡី  នៅ​ក្រុង​ម៉ែលប៊ន (Melbourne) រដ្ឋ​វ៉ិកតូរីយ៉ា​ ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​ទី២១ ខែកក្កដា ឆ្នាំ​២០១៩។ រូប​ពី​លោក តាក់ ម៉េងហ៊ាង
សមាជិកសភា​សហព័ន្ធ​អូស្ត្រាលី​មក​ពី​គណបក្ស​ពលករ​លោក ជូលៀន ហ៊ីល (Julian Hill) (រូប​ឆ្វេង) ថ្លៃងក្នុង​ពេល​លោក​ចូលរួម​ប្រារព្ធ​ពិធី​បុណ្យ​រម្លឹក​ខួប ៣​ឆ្នាំ​បណ្ឌិត កែម ឡី នៅ​ក្រុង​ម៉ែលប៊ន (Melbourne) រដ្ឋ​វ៉ិកតូរីយ៉ា​ ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​ទី២១ ខែកក្កដា ឆ្នាំ​២០១៩។ រូប​ពី​លោក តាក់ ម៉េងហ៊ាង


សមាជិកសភា​អូស្ត្រាលី​មកពី​គណបក្ស​ពលករ​លោក ជូលៀន ហ៊ីល (Julian Hill) អះអាង​ថា លោក​នឹង​ទាមទារ​ជា​ផ្លូវការ ទៅ​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​ឱ្យ​ជំរុញ​ទៅ​របប​ក្រុងភ្នំពេញ ឱ្យ​ស៊ើបអង្កេត​ពេញលេញ និង​យុត្តិធម៌​លើ​ករណី​ឃាតកម្ម​បណ្ឌិត កែម ឡី​។ ប្រតិកម្ម​របស់​សមាជិក​សភា​អូស្ត្រាលី​បែបនេះ បន្ទាប់ពី​លោក បណ្ឌិត កែម ត្រូវ​ឃាតក​សម្លាប់​អស់​រយៈពេល​បី​ឆ្នាំ​ទៅ​ហើយ ប៉ុន្តែ សមត្ថកិច្ច​នៃ​របប​ក្រុងភ្នំពេញ​ហាក់​មានការ​លាក់បាំង​ការពិត​នៃ​ឃាតកម្ម​នេះ។

តំណាងរាស្ត្រ​អូស្ត្រាលី​បាន​កោតសរសើរ​បណ្ឌិត កែម ឡី ថា ជា​អ្នកស្រាវជ្រាវ​មាន​សមត្ថភាព​ខ្ពស់ និង​មាន​ឫក​ពារ​គួរ​ឱ្យ​គោរព ហើយ​តំណាងរាស្ត្រ​ទាំងនោះ​បាន​ទាមទារ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​ករណី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី នេះ ឱ្យ​មាន​ប្រសិទ្ធភាព និង​ឯករាជ្យ។

សមាជិកសភា នៃ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) លោក ជូលៀន ហ៊ីល ចោទ​ប្រកាន់​ថា សមត្ថកិច្ច ឬ​និង​ព្រះរាជអាជ្ញា​របស់​កម្ពុជា មិនបាន​ស៊ើបអង្កេត​ករណី​ឃាតកម្ម​នេះ​ឱ្យ​បាន​ពេញលេញ​នោះ​ទេ​។ លោក​ក៏​ចោទសួរ​ទៅ​លោក ហ៊ុន សែន ថា តើ​របប​នេះ​មានការ​បារម្ភ​អ្វី​ចំពោះ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​ចំពោះ​ឃាតកម្ម បណ្ឌិត កែម ឡី នេះ?«តើ​របប​របស់​គាត់​(​លោក ហ៊ុន សែន​) មានការ​ខ្វល់​អ្វីខ្លះ​នៅ​ពេលដែល​ការពិត​ត្រូវ​បាន​បង្ហាញ​នោះ ដូច្នេះ​ក្នុង​ពេល​ប៉ុន្មាន​អាទិត្យ​ខាងមុខនេះ​ខ្ញុំ​នឹង​ទាមទារ​ជា​ផ្លូវការ​ទៅដល់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អូស្ត្រាលី​ដើម្បី​ទាមទារ​ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ធ្វើ​ការ​បើក​ការស៊ើបអង្កេត​ពេញលេញ​យុត្តិធម៌​ជូន​ដល់​បណ្ឌិត កែម ឡី»

ចំណែក សមាជិកសភា​អូស្ត្រាលី​មួយ​រូប​ទៀត អ្នកស្រី ក្លៀ អូនៀល (Clare O’Neil ) បាន​ចាត់ទុក ឃាតកម្ម​លើ​បណ្ឌិត កែម ឡី ថា​ជា​អំពើ​ឃោរឃៅ ហើយ​អ្នកស្រី​មិន​អាច​ទប់​កំហឹង​បាន​ឡើយ​ចំពោះ​ទង្វើ​នេះ​។ អ្នកស្រី​រំលឹក​ថា អ្នកស្រី​ធ្លាប់​បាន​សំណេះសំណាល និង​ជជែក​គ្នា​អំពី​បញ្ហា​កម្ពុជា​ជាមួយ​បណ្ឌិត កែម ឡី មុន​ឃាតក​បាញ់សម្លាប់​រូបលោក​។ អ្នកស្រី​បញ្ជាក់​ថា អ្នកស្រី​មក​ចូលរួម​ពិធីបុណ្យ​នៅ​ពេល​នេះ ដើម្បី​បង្ហាញ​ការ​ដឹងគុណ និង​គោរព​វិញ្ញាណក្ខន្ធ លោក​បណ្ឌិត កែម ឡី៖ «ខ្ញុំ​មក​ថ្ងៃនេះ​ដើម្បី​រម្លឹក​ដឹងគុណ និង​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី ដែល​លោក​បាន​បាត់បង់​ជីវិត​ទៅ​ហើយ​លោក​បាន​បន្សល់ទុក​អនុស្សាវរីយ៍​ជាច្រើន»

សមាជិកសភា​អូស្ត្រាលី​ទាំង​ពីរ​រូប​បញ្ចេញ​ប្រតិកម្ម​បែបនេះ នៅ​ក្នុង​ពេល​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​រម្លឹក​ខួប ៣​ឆ្នាំ​បណ្ឌិត កែម ឡី នៅ​ក្រុង​ម៉ែលប៊ន (Melbourne) រដ្ឋ​វ៉ិកតូរីយ៉ា ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃទី​២១ ខែ​កក្កដា។

កម្មវិធី​បុណ្យ​នេះ​រៀបចំឡើង​ដោយ​សហព័ន្ធ​ខ្មែរ និង​សមាគម​ខ្មែរ នៅ​ក្រុង​ម៉ែលប៊ន។

អតីត​អភិបាលក្រុង​ស្ព្រីងវែល (Springvale) និង​ជា​អ្នក​រៀបចំ​ពិធីបុណ្យ​ម្នាក់ គឺ​លោក ជា យូហន ឱ្យ​អាស៊ីសេរី​ដឹង​ថា ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី​ជា​អ្នក​គោរព​ស្រលាញ់​លោក​បណ្ឌិត កែម ឡី ប្រមាណ​៧០០​នាក់ និង​សមាជិកសភា​សហព័ន្ធ​៣ រូប​នៃ​រដ្ឋ​វ៉ិកតូរីយ៉ា បាន​ចូលរួម​ក្នុង​ពិធី​នេះ​។

ពិធីបុណ្យ​នេះ​ចាប់ផ្ដើម​ពី​ម៉ោង ៩​ព្រឹក​ដល់​ម៉ោង​១​រសៀល ម៉ោង​នៅ​ប្រទេស​អូស្ត្រាលី ក្នុង​វត្ត​ពុទ្ធរង្សី ហៅ​វត្ត​ធំ ព្រះសង្ឃ​ចំនួន ១៥​អង្គ ដើម្បី​ធ្វើ​ពិធី​សាសនា​ដើម្បី​ឧទ្ទិស ដល់​វិញ្ញាណក្ខន្ធ​លោក បណ្ឌិត កែម ឡី។

នៅ​ពេល​ពិធី​សាសនា​ចប់​រួចរាល់ ជា​ពេល​ថ្លែង​សារ​របស់​សមាជិកសភា​អូស្ត្រាលី និង​ភរិយា​លោក បណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា​។ អ្នកស្រី ប៊ូ រចនា បាន​ថ្លែង​ថា អ្នកស្រី​នឹង​ប្រែ​ក្តី​ទុក្ខសោក​នៃ​បាត់បង់​ស្វាមី ទៅជា​ការ​​​​ជួយជ្រោមជ្រែង​គោលបំណង​ស្វាមី​អ្នកស្រី​ឱ្យ​បាន​ដល់​គោលដៅ​វិញ៖ «នាង​ខ្ញុំ​ប្រែក្លាយ​ទុក្ខសោក​នេះ​ទៅជា​ការ​ព្យាយាម​ធ្វើ​បេសកកម្ម​គាត់​(​លោក កែម ឡី​) ដែល​ជា​ការ​សង្គ្រោះ​ខ្មែរ​យើង​ដូចដែល​អ្វី​គាត់​បាន​ផ្ដាំ​ជូត​ទឹកភ្នែក​រួច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត បណ្តាំ​នេះ​គឺជា​ការ​ឆ្លុះបញ្ចាំង​បំណង​របស់​គាត់​ឱ្យ​មានការ​ផ្លាស់ប្ដូរ​ក្នុង​របប​តិរច្ឆាន»

អ្នកស្រី ប៊ូ រចនា បាន​ឱ្យ​ដឹង​ថា ក្នុងចំណោម​ថវិកា​ជាង​៧០០០​ដុល្លារ (​ប្រាំពី​ពាន់​)​ដែល​ទទួល​ពី​ពិធីបុណ្យ​នៅ​ពេលនេះ អ្នកស្រី និង​គណៈកម្មការ​រៀប​ចំ​ពិធីបុណ្យ នឹង​ចាត់ចែង​មួយ​ផ្នែក​ផ្តល់​ជូន​សកម្មជន​ដែល​បន្ត​កិច្ចការ​ងារ​លោក​បណ្ឌិត កែម ឡី នៅ​ប្រទេស​កម្ពុជា។

អ្នកស្រាវជ្រាវ​ខាង​ការអភិវឌ្ឍ​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព បណ្ឌិត កែម ឡី ត្រូវ​ឃាតក​បាញ់សម្លាប់​នៅ​ក្នុង​ហាង​លក់ទំនិញ ស្តារ ម៉ា​ត (Star Mart) នៃ​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​កាល់​តិច (Caltex) ក្បែរ​ស្តុប​បូកគោ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ កន្លង​ទៅ។

ម​ជ្ឍដ្ឋាន​ជាតិ អន្តរជាតិ និង​អ្នកឃ្លាំមើល​សង្គម សង្កេត​ឃើញ​ថា សមត្ថកិច្ច​កម្ពុជា ហាក់​គ្មាន​ឆន្ទៈ​ស៊ើបអង្កេត​ការពិត​នៃ​ឃាតកម្ម​នេះ​ទេ ពីព្រោះ​គិត​មកដល់ពេលនេះ តុលាការ​បាន​ចោទប្រកាន់​មនុស្ស​តែ​ម្នាក់​គត់ គឺ អឿត អាង ដែល​ហៅ​ខ្លួនឯង​ថា ជួប សម្លាប់​។ តុលាការ​បាន​កាត់ទោស​ជន​នេះ បន្ទាប់ពី​រូបគេ​បាន​សារភាព​ថា ខ្លួន​ជា​អ្នក​បាញ់​សម្លាប់​លោក កែម ឡី​។ ក្រៅ​ពី​នេះ តុលាការ​នៅ​មិនទាន់​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​ណា​ផ្សេងទៀត​យក​មក​សួរនាំ​បន្ថែម​នោះ​ទេ​។ សាធារណជន និង​គ្រួសារ​លោក កែម ឡី លើកឡើង​ដូចៗ​គ្នា​ថា ពួក​មិន​ជឿ​លើ​ចម្លើយ​សារភាព​របស់ ជួប សម្លាប់ នេះ​ទេ និង​ចាត់​ទុក​បុគ្គល​រូប​នេះ​ថា ជា​ឃាតក​សិប្បនិម្មិត​ប៉ុណ្ណោះ។

អង្គការ​សិទ្ធិមនុស្ស​ចំនួន ២៤​ស្ថាប័ន បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួមគ្នា​មួយ​កាលពី​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៩ ដោយ​អំពាវនាវ​ឱ្យ​មាន​ការស៊ើបអង្កេត​ឯករាជ្យ​មួយ​ក្នុង​ការ​ធ្វើឃាត​លោក កែម ឡី​នេះ​។ ពួកគេ​សង្កេត​ឃើញ​ថា រយៈពេល ៣​ឆ្នាំ​ហើយ​នៅតែ​មិនទាន់​មាន​ការ​ស៊ើបអង្កេត​ប្រកបដោយ​ប្រសិទ្ធភាព​ចំពោះ​ឃាតកម្ម​នេះ​ទេ។

កាល​នៅ​មាន​ជីវិត​លោក កែម ឡី បាន​ធ្វើ​យុទ្ធនាការ ១០០​រាត្រី​នៃ​គ្រួសារ​ខ្មែរ​។ ក្នុង​យុទ្ធនាការ​នេះ លោក​បាន​ចុះ​ស្នាក់នៅ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ស្រុកស្រែ​ចម្ការ​ដោយ​ផ្ទាល់ ដោយពេល​ខ្លះ​លោក​បាន​ស្នាក់​នៅផ្ទះ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ដាច់ស្រយាល និង​ភូមិ​ជនជាតិ​ដើម​ភាគតិច ដូចជា​នៅ​ខេត្ត​មណ្ឌលគិរី រតនគិរី ដើម្បី​ស្វែងយល់​អំពី​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ ក៏ប៉ុន្តែ លោក​ទើបតែ​បំពេញ​បាន​ត្រឹម​១៥​រាត្រី​ប៉ុណ្ណោះ ក៏​ត្រូវ​ឃាតក​បាញ់សម្លាប់​។

ទោះជា​បែបនេះ​ក្តី សព្វថ្ងៃ​មាន​យុវជន​មួយ​ចំនួន​កំពុង​ធ្វើ​កិច្ចការ​នេះ​បន្ត​ពី​លោក កែម ឡី ដោយ​អនុវត្ត​តាម​ពាក្យស្លោក​មួយ​ឃ្លា​ដែល​លោក​ធ្លាប់​បាន​និយាយ គឺ ជូត​ទឹកភ្នែក​រួចហើយ​បន្ត​ដំណើរ​ទៅ​មុខ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "តំណាងរាស្ត្រ​អូស្ត្រាលី​គ្រោង​ស្នើ​រដ្ឋាភិបាល​ខ្លួន​ជំរុញ​ទៅ​របប​​ភ្នំពេញ​ស៊ើប​អង្កេត​ករណី​បណ្ឌិត កែម ឡី"

  1. so socheath says:

    សញ្ជឹង ថ្ងៃអាទឹត្យ
    ………….
    នឿយហត់ក្នុងការងារ នារសៀលជ្រាលជ្រេរ ក្នុងថ្ងៃអាទឹត្យនេះ
    ចេញពីបន្ទប់ ខ្ញុំមកអង្គុយសំកុកមុខកំប៉ុងស្រាបៀរអង្គរ ដេីម្បី
    ក្រេបយករសជាតិផ្សេីមបំពង់ក ដេីម្បីឲ្យវាជួយញុាំងសម្រាល
    ការនឿយហត់ ។
    ស្រាបៀរនេះ វានៅសល់ពីម្សុិលម្ង៉ៃ ដោយហេតុុមន្ត្រីកន្លែងខ្ញុំ
    ឈ្មោះអុិនរី មិនដឹងត្រូវប៉ាន់ស្អីទេ បានយកប្រាក់មកជូនខ្ញុំមួយមុឺនរៀល។
    ខ្ញុំក៏ចិត្តល្អបន្តទៀត។ ទិញបានប្រាំកំប៉ុងផឹកពីរនាក់
    អាចៅវ៉េតដែលជាមន្ត្រីក្នុងកន្លែងខ្ញុំដែរ ។ដោយផឹកមិនអស់
    ទេីបនៅសល់មួយកំប៉ុង បានផ្សេីមបំពង់កនាល្ងាចនេះទៅ ។
    ក្រេបរសជាតិស្រាបៀរបណ្តេីរ ខ្ញុំសញ្ជឹងគឹតបណ្តេីរ។
    ខ្ញុំចេះតែគឹតថា ហេតុអីប្រទេសខ្ញុំ បែរជាមានអាល្ងេីពីរនាក់ មកធ្វេីជា
    អ្នកនយោបាយ ទៅកេីត ។
    អាពីរនាក់នេះ បេីនិយាយពីរឿងភូតភរ បោកប្រាស ញុះញង់
    អុចអាល លាបពណ៍ ដឹកនាំបង្ករចលាចលក្នុងសង្គម គឺដូចគ្នាបេះដាក់ ។
    តែវាចម្លែកត្រង់ថា អាជេិងខូចទាំងពីរ
    នេះមានងារ្យខុសគ្នា។ អាមួយមានឈ្មោះថាអាដង្ខៅបាតុកម្ម
    ឯអាមួយទៀតមានងារ្យថាអាយ៉ងគោមួយរយ ។
    បច្ចុប្បន្ន អាពីរក្បាលនេះ អាមួយជាប់គុក ឯអាមួយទៀត
    រត់ចោលស្រុក ។
    មូលហេតុមកពីអញ្ចេះទេដឹង បានជាអាមួយត្រូវជាប់គុក និងអាមួយទៀត
    ត្រូវរត់ចោលស្រុកនោះ។ខ្ញុំពិចារណា។
    អាដង្ខៅបាតុកម្មសមរង្សុី វាជាពូជក្បត់ជាតិ ។ ដល់ឥឡូវវាត្រូវនិងពាក្យទំនៀម
    ថាស្លឹកឈេីជ្រុះមិនឆ្ងាយពីគល់ទៀត ព្រោះតែមារយាទ
    ចុះកិច្ចព្រមព្រាងជាមួយយួនដេហ្កា ឈ្មោះកុក ស ដោយ
    អាសមរង្សុីសុខចិត្តកាត់ ដីខ្មែរឲ្យយួួនដេហ្កានេះ ៤ខេត្ត
    ពេលគណៈបក្សសង្គ្រោះជាតិឈ្នះឆ្នោត
    ជាថ្នូរជាមួយមូលនិធិ ដែលផ្តល់ដោយយួនដេហ្កា ដល់
    គណៈបក្សសង្គ្រោះជាតិ ក្នុងមួុយខែប្រមាណជិត៣មុឺន
    ដុល្លារ។
    តេីបែបនេះ អាសម រង្សីមិនមែនជាជនក្បត់ជាតិទេឬ ?
    ងាកមកអាយ៉ងគោ១០០កឹម សុខា ហៅអាក្តឆ្កែវិញម្តង ។
    អាក្តឆ្កែនេះ បេីនិយាយរឿងភូតភរ បោកប្រាស ញុះញង់
    អុចអាល លាបពណ៍ ពន្យុះឲ្យបង្ករចលាចលក្នុងសង្គម
    អានេះចង់ខ្លាំង ជាងអាដង្ខៅបាតុកម្ម អាក្បត់ជាតិសរង្សុី
    ទៅទៀត។ ព្រោះថាវាមានបរទេស ជាអាមេរិក កាណាដា ជាអ្នកបង្រៀនវា
    ពីវិធីធ្វេីបដិវត្តពណ៌ផ្តួលរំលំរដ្ឋាភិបាល។
    តែអានេះវាមានចណុចខ្សោយ គឺអំនួត ដែលបណ្តាលឲ្យបែក
    ការសម្ងាត់ដែល វាខំលាក់ទុកយូរមកហេីយ។
    ភាគបន្ត និងមានផ្សាយជូន នៅថ្ងៃច័ន្ទ នេះ

  2. so socheath says:

    សញ្ជឹង ថ្ងៃអាទឹត្យ(ភាគបន្ត)
    ………..
    ខ្ញុំបានពិចារណាឡេីងវិញ។ ទេ ! វាហាក់មិនប្រាកដថា អាក្តឆ្កែ
    កឹមសុខា ព្រោះតែអំនួត ទេីបធ្វេីឲ្យវាជាប់គុកច្រវ៉ាក់នោះទេ។
    ព្រោះថានយោបាយសន្យាខ្យល់របស់វា ត្រូវទទួលរងនូវការ
    បាត់ជំនឿពីសំណាក់អ្នកគាំទ្រពួកវាជាបណ្តេីរ ដូចសំប៉ាន
    រសាត់ចោលសំពៅដែលហៀបលិចលង់ក្នុងមហាសារដ៏ធំ
    ល្វឹងល្វេីយ។ ប្រហែលរឿងនេះទេដឹង ទេីបអាក្តឆ្កែកឹមសុខា
    ដាច់ចិត្តទំលាយអាថ៍កំបាំងស្តីពីការឃុបឃឹតជាមួយបរទេស
    រៀបចំបដិវត្តពណ៌ដេីម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ នៅ
    កម្ពុជា។
    ពិតហេីយ ការឃោសនាអកុសល បង្កេីតរឿងក្នុងពេល
    ដែលគ្មានរឿង ដេីម្បីញុះញង់ អុចអាលទម្លាក់កំហុស ការ
    សន្យាខ្យល់ខ្ចប់ ពិតជាមានឥទ្ធិពលខ្លាំងណាស់ ក្នុងពេលដែលកាលណោះមន្ត្រីរដ្ឋាភិបាល និងប្រជាពលរដ្ឋ
    ដែលគាំទ្រគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជន
    កម្ពុជា ត្រូវបានណែនាំកុំឲ្យមានការតបត ដែលវាហាក់ដូច
    ជាការសម្ងំទទួលស្គាល់កំហុស ដូចពួកវាថាមែន។
    ការសម្ងំបែបនេះ បាននាំមកនូវបច្ច័យអាក្រក់ដាក់ទៅលេីការ
    ដឹកនាំរបស់រដ្ឋាភិបាល ជាហេតុ ធ្វេីឲ្យមន្ត្រីរដ្ឋាភិបាល និង
    បងប្អូនប្រជាពលរដ្ឋមួយចំនួន ចេញមុខតបតរកខុសត្រូវ
    ជាមួយពួកបក្សប្រឆាំងសង្គ្រោះជាតិ ក្នុងនោះក៏មានខ្ញុំម្នាក់ដែរ
    ទោះបីរំលោភលេីការណែនាំក្តី។
    សកម្មភាពតបត របស់មន្ត្រីរដ្ឋាភិបាល និងបងប្អូនប្រជាពល
    រដ្ឋពិតជាមានឥទ្ធិពលយ៉ាប្រាកដ ក្នុងការកំចាត់ព័ត៌មាន
    ភូតកុហកបោកប្រាស ពិសេសការសន្យាខ្យល់ក្នុងការផ្តល់
    ថវិកា៥០ ម៉ឺនដុល្លារមួយឃុំ ប្រសិនបេីគណះបក្សសង្គ្រោះជាតិ
    ឈ្នះក្នុងការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ
    ២០១៧ ។ តេីនេះវាមិនមែនជាការសន្យាដ៏ហួសហេតុ ក្នុងអ្វី
    ដែលក្នុងឃុំសង្កាត់ដែលពួកវាឈ្នះហេីយ មិនមានឲ្យថវិកា
    តាមការសន្យា សូម្បីតែមួយសេននោះ។
    មានតនៅថ្ងៃអង្គារ៍