របាយការណ៍៖ គ្រឹះស្ថានឥណទានខ្នាតតូចជញ្ជក់ឈាមប្រជាជនក្រីក្រ

រូបភាពស្រ្តីលីសែងថង់ឥវ៉ាន់ដ៏ធំដែលប្រៀបបាននឹងថង់បំណុល (ដោយលោក ម៉ៃខល)

យោងតាមរបាយការណ៍ថ្មីមួយចេញផ្សាយដោយអង្គការឃ្លាំមើលសិទ្ធិមនុស្សក្នុងស្រុកចំនួនពីរ បានបញ្ជាក់ថា បំណុលមីក្រូ ហិរញ្ញវត្ថុនៅប្រទេសកម្ពុជា បានបង្កឲ្យករណីរំលោភសិទ្ធិមនុស្សកម្រិតធ្ងន់ជាលក្ខណៈប្រព័ន្ធ។

តាមរយៈរបាយការណ៍ដែលមានជំណងជើងថា “អន្តរាយដល់ទ្រព្យបញ្ចាំ៖ រឿងរ៉ាវបាត់បង់ដីធ្លី និងរំលោភសិទ្ធិ ក្នុងវិស័យ មីក្រូហិរញ្ញវត្ថុនៅប្រទេសកម្ពុជា” ដែលត្រូវបានចេញផ្សាយក្នុងថ្ងៃនេះអង្គការសិទ្ធិមនុស្ស លីកាដូ និងអង្គការសិទ្ធិលំនៅដ្ឋាន សមាគមធាងត្នោតបាន រិះគន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុថា “ជញ្ជក់ឈាម” និងជាទូទៅមិនអនុវត្តតាមគោលការណ៍ក្រមសីលធម៌ក្នុងការផ្តល់ប្រាក់កម្ចីទេ។

របាយការណ៍ដដែលនោះបានជ្រើសរើសយកគ្រួសារចំនួន ២៨ ធ្វើជាករណីសិក្សា ហើយគ្រួសារទាំងនោះ “បានរងគ្រោះពី​អំពើ​រំលោភសិទ្ធិមនុស្សជាច្រើនលើកច្រើនសារ និង/ឬ ក្នុងកម្រិតធ្ងន់ ដោយសារតែជាប់​បំណុល​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ” ហើយបានបញ្ជាក់ថា វិស័យមីក្រូហិរញ្ញវត្ថុនេះរីកចម្រើន ដោយពឹងផ្អែកលើប្រតិបត្តិការលក់ដីធ្លីដោយការបង្ខិតបង្ខំ ពលកម្មកុមារ ចលនាចំណាកស្រុកដោយសារជាប់បំណុល និងអំពើរំលោភបំពានផ្សេងៗទៀត។

ទោះជាយ៉ាងនេះក្តី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបដិសេធចំណុចចោទប្រកាន់ទាំងនេះ ដោយលើកឡើងថា ករណីបែបនោះកម្រកើតឡើងណាស់ហើយបានអះអាងថា គោលនយោបាយ និងគោលការណ៍ជាច្រើនត្រូវ​បាន​បង្កើតឡើងយ៉ាងត្រឹមត្រូវដើម្បីចៀសវាងអំពើរំលោភបំពានឲ្យដល់កម្រិតអតិបរមា។ គ្រឹះស្ថានទាំងនេះ​ក៏បានបញ្ជាក់ផងដែរថា តែងតែមានការចរចាដើម្បីរក្សាទំនាក់ទំនងល្អរវាងអ្នកផ្តល់កម្ចី និងអ្នកខ្ចី។

ចំណែកឯម្ចាស់ភាគហ៊ុនបរទេសក៏បានលើកឡើងថាផងដែរថា ពួកគេមានទំនុកចិត្តលើស្តង់ដាររបស់គ្រឹះស្ថាននៅប្រទេសកម្ពុជា ដែលពួកគេបានចូលហ៊ុនជាមួយ ប៉ុន្តែមិនបានធ្វើសេចក្តីវិនិច្ឆ័យលើអ្វីដែលត្រូវ​បាន​រកឃើញនៅក្នុងរបាយ​ការណ៍នេះទេ។

អង្គការទាំងពីរបានឲ្យដឹងថា នៅដើមឆ្នាំនេះ ប្រជាជនប្រមាណជា ២,៤ លាននាក់ ប្រហែលជា ១៥ ភាគរយនៃចំនួនប្រជាជនសរុប នៅជាប់ បំណុលខ្នាតតូច“យ៉ាងហោចណាស់ ៨ ពាន់លានដុល្លារ” បូករួមទាំងបំណុល ខ្នាតតូចពីធនាគារ អេស៊ីលីដា និង ធនាគារ ស្ថាបនា ផង។

តួលេខនៅក្នុងរបាយកាណ៍ដដែលនេះបង្ហាញថា ជាមធ្យមអ្នកខ្ចីប្រាក់ម្នាក់ជាប់បំណុលខ្នាតតូចចំនួនប្រមាណជា ៣ ៣៧០ ដុល្លារ ដែលនេះជាចំនួនខ្ពស់បំផុតនៅលើពិភពលោក។ ប៉ុន្តែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួល​យកតួលេខគណនានេះទេ ពីព្រោះវាស៊ីគ្នាទៅនឹងចំនួនប្រាក់កម្ចីជាមធ្យម ដែលអតិថិជនគ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ទទួលបាន បូករួមទាំងប្រាក់កម្ចីសម្រាប់សហគ្រាសធុនតូច និងមធ្យម និងកសិករដែលមានប្រាក់ចំណូលទាប។

ពីឆ្នាំ ២០០៣ ដល់២០១៤ ចំនួនប្រាក់កម្ចីនៅក្នុងប្រទេសប្រទេសកម្ពុជា បានកើនឡើងក្នុងល្បឿនមួយលឿនជាងប្រាក់ចំណូលរបស់អ្នកខ្ចី។ នេះបើយោងតាមរបាយការណ៍ឆ្នាំ ២០១៦ នៃគម្រោងសន្ទស្សន៍អាទានភាពនិងតិត្ថិភាពនៃទីផ្សារមីក្រូហិរញ្ញវត្ថុ (Microfinance Index of Market Outreach and Saturation, MIMOSA)។

របាយការណ៍របស់អង្គការទាំងពីរបញ្ជាក់ទៀតថា ក្នុងចំណោម ២៨ ករណី មាន ២២ ករណីដែលបញ្ចាក់ថា មន្ត្រីឥណទានបានគំរាមកំហែង បញ្ជា ឬបង្ខំអ្នកខ្ចីឲ្យលក់ដីរបស់ពួកគាត់ ដែលភាគច្រើនជាទ្រព្យមសម្បត្តិសម្រាប់រកចំណូល ក្នុងគោលបំណងសងបំណុល។

អង្គការ លីកាដូ និងសមាគមធាងត្នោត បានឲ្យដឹងថា ជាធម្មតា សម្រាប់ឥណទានថ្មីទាំងអស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតម្រូវឲ្យអតិថិជនដាក់ប្លង់ដីរបស់ខ្លួនជាវត្ថុធានា ជាពិសេស ឥណទានដែលមានទំហំលើសពី ១ ០០០ ដុល្លារ ហើយអ្នកចូលរួមសម្ភាសបាននិយាយថា ពួកគាត់បានផ្តល់ប្លង់ដី ដើម្បីប្តូរយកឥណទាន។

របាយការណ៍ដដែលបញ្ជាក់យ៉ាងដូច្នេះថា “រឿងបាត់បង់ដីធ្លីមិនមែនត្រឹមតែជារឿងផ្ទេរអចលទ្រព្យប៉ុណ្ណោះទេ ពោលគឺ វាថែមទាំងជាបញ្ហាធ្វើឲ្យហិនហោចដល់ជីវភាពរស់នៅ មុខរបរ និងអត្តសញ្ញាណ របស់គ្រួសារ​ប្រជាជនទៀតផង”។

អង្គការ លីកាដូ និង សមាគមធាងត្នោត បានឲ្យដឹងបន្ថែមថា ជាញឹកញាប់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដាក់​សម្ពាធ​ឲ្យអ្នកខ្ចីប្រាក់លក់ដីរបស់ខ្លួន ជាជាងយកទៅប្តឹងតុលាការ​ ដែលនេះជាការព្យាយាមគេចពីច្បាប់ ដែល​តម្រូវឲ្យគ្រឹះស្ថានហិរញ្ញវត្ថុ “ទៅរកតុលាការ នៅពេលអតិថិជនបាត់បង់សមត្ថភាពសង”។

របាយការណ៍របស់អង្គការទាំងពីរបានលើកករណីមួយមកប​ញ្ជាក់ថា ចំរើន (មិនមែនឈ្មោះពិតទេ) បានខ្ចីប្រាក់ចំនួន ៣ 000 ដុល្លារ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ដើម្បីយកទៅដាំម្រេច និងកៅស៊ូ។ របាយការណ៍ដដែលបានបន្តថា រយៈពេលមួយ​ឆ្នាំក្រោយមក បន្ទាប់ ពីគាត់មិនបានផលពីដំណាំរបស់គាត់ ហើយដល់ថ្ងៃត្រូវទូទាត់បំណុល ស្រាប់តែ​មន្ត្រីឥណទានរបស់គ្រឹះស្ថាននេះបានប្រាប់ និងណែនាំឲ្យ ចំរើន ខ្ចីប្រាក់ពីអ្នកចងការឯកជនមួយ។

របាយការណ៍នេះមានខ្លឹមសារយ៉ាងដូច្តេះថា “មន្ត្រីឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC បានប្រាប់​គាត់ថា ពួកគេនឹងនាំគាត់ទៅកាន់តុលាការ ប្រសិនបើគាត់មិនសងប្រាក់ទេនោះ។ ដូច្នេះហើយ ទើបគាត់​យល់ព្រមទៅខ្ចីប្រាក់ពីអ្នកចងការឯកជនតែម្តងទៅ”។

ដោយជួបការលំបាក់ក្នុងការសងប្រាក់ដល់អ្នកចងការ ចំរើន ក៏បានលក់ដីមួយចំណែក និងខ្ចីប្រាក់ពីគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ ទោះបីជាតាមពិតគាត់បានប្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនោះថា គាត់នឹងយក​ប្រាក់កម្ចីថ្មីនេះ ទៅសងអ្នកចងការក៏ដោយ។ អង្គការទាំងនេះបានឲ្យដឹងថា មន្ត្រីឥណទានរបស់គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ហត្ថាកសិករ ត្រូវការ​តែប្លង់ដីពីគាត់ប៉ុណ្ណោះ។

ដដែលជាដែល ចំរើន នៅតែមិនអាចទូទាត់បំណុលបាន និងទទួលសម្ពាធពីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ ឲ្យលក់ដីរបស់គាត់ទៅអ្នកទិញជាក់លាក់ម្នាក់ ហើយទីបំផុតដីរបស់គាត់ក៏លក់ដីរបស់គាត់ បន្ទាប់ពី​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះបានបញ្ជូនមនុស្សចំនួន១១
នាក់ទៅផ្ទះរបស់គាត់ ដើម្បីគំរាមចាត់​វិធាន​ការ​ផ្លូវ​ច្បាប់ចំពោះគាត់។ នេះបើយោងតាមរបាយការណ៍របស់អង្គការទាំងពីរ។

ចំរើនបាននិយាយថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនមានផលប្រយោជន៍ទេ។ ខ្ញុំធ្លាប់តែមានអាហារញាំ ប៉ុន្តែថ្ងៃនេះ ជីវិតរបស់ខ្ញុំជួបការលំបាកកាន់តែច្រើន”។

របាយការណ៍ដដែលបានលើកឡើងបន្ថែមទៀតថា បំណុល និងសម្ពាធពីមន្ត្រីឥណទាន បាននាំឲ្យមានការ​ប្រព្រឹត្តិអំពើរំលោភសិទ្ធិដទៃទៀត ដូចជា ទាសភាពបំណុល ពលកម្មកុមារ និងអំពើកេងប្រវ័ញ្ចផ្សេងៗទៀត នៅក្នុងឧស្សាហកម្មផលិតឥដ្ឋនៅក្នុងប្រទេស ចលនាចំណាកស្រុករកការងារធ្វើ ដែលពេលខ្លះនាំទទួលបានការងារដែលមានហានិភ័យ និងបញ្ហាបាត់បង់សន្តិសុខស្បៀង។

ទោះជាយ៉ាង ថ្នាក់ដឹកនាំគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួនប្រាំពីរ ដែលបានជួបជុំគ្នានៅទីស្នាក់ការសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងរាជធានីភ្នំពេញ ដើម្បីផ្តល់សម្ភាសដល់វិទ្យុ VOD កាលពីថ្ងៃចន្ទ បាននិយាយល្អយ៉ាងច្រើនអំពីផលប្រយោជន៍នៃ “ការទទួលបានហិរញ្ញប្បទាន”។ ពួកគេបានលើកឡើងថា វិស័យមីក្រូហិរញ្ញវត្ថុជួយឲ្យសេដ្ឋកិច្ចដំណើរការល្អ តាមរយៈការផ្តល់ឥណទានម៉ូតូ គ្រឿងចក្រកសិកម្ម ហាងលក់ទំនិញ-សេវាកម្ម លំនៅដ្ឋាន និងទូរទស្សន៍ ដែលបានរីកសុះសាយទូទាំងប្រទេស។

លោក ប៊ុន មុន្នី ជាឧកញ៉ាម្នាក់ដែលបានធ្វើការនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុអស់រយៈពេលជាច្រើនទសវត្សរ៍មក​ហើយនោះ មានប្រសាសន៍ថា “សម្រាប់ខ្ញុំ ខ្ញុំស្រឡាញ់មីក្រូហរិញ្ញវត្ថុខ្លាំងណាស់ ពីព្រោះវាជួយប្រជាជន”។ លោកគឺជានាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិថីម៉ាយក្រូហ្វាយនែន និងជាអនុប្រធានសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពជា។

ថ្នាក់ដឹកនាំគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនោះបានលើកឡើងថា ប្រតិបត្តិការប្រចាំថ្ងៃស្ទើរតែទាំងអស់ ពោលគឺអតិថិជន 97 ភាគរយ ឬក៏ច្រើនជាងនេះ សុទ្ធតែដំណើរ​ការទៅមុខដោយរលូន។

ទោះជាយ៉ាងនេះក្តី លោក គា បូរាណ នាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ និងជាប្រធានសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា ពេលខ្លះក៏មាន “មនុស្សមិនល្អ” ដែរ។

លោកបានបញ្ជាក់ថាបញ្ហាប្រឈមសម្រាប់មីក្រូហិរញ្ញវត្ថុគឺ “របៀបដែលយើងត្រូវដោះស្រាយបញ្ហាករណីដែលមាន ១ ឬ ២ ភាគរយ។”

លោកបានថ្លែងដូច្នេះថា “សម្រាប់ឥណទាននីមួយៗ យើងតែងតែវិភាគសមត្ថភាពសង”។ ប៉ុន្តែ ចៀសមិនផុតទេ ករណីមួយចំនួន ឥណទាននាំឲ្យអ្នកខ្ចីបាត់បង់សមត្ថភាពសង និងទូទាត់សងយឺត។

លោកបានបន្ថែមថា ក្នុងករណីបែបនេះ មន្ត្រីឥណទានត្រូវកំណត់ថាតើ អតិថិជនពិតជាជួបបញ្ហាមែនដែរឬយ៉ាងហើយប្រសិនបើពួកគេជួបបញ្ហាមែន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រូវចរចាឲ្យអតិថិជនសងប្រាក់ក្នុងចំនួនមួយតិចជាងមុន ដោយផ្តល់ឥណទានថ្មីសម្រាប់បំណុលនោះឬក៏លុបបំណុលចោលតែម្តង”។

លោក បូរាណ បានមានប្រសាសន៍ថា “យើងបានលុបចោលបំណុលមិនតិចជាង ១0 លានដុល្លារទេ ក្នុងមួយឆ្នាំ” ប៉ុន្តែលោកបានបញ្ជាក់បន្ថែមថារឿងរ៉ាវបែបនេះមិនគួរត្រូវ​បានផ្សព្វផ្សាយទេ។

លោកបានលើកឡើងទៀតថាប្រសិនបើអតិថិជនទាំងអស់ជឿជាក់ថា ខ្លួនប្រហែលជាមិនអាចទូទាត់ប្រាក់កម្ចីទេនោះអាជីវកម្មនឹងត្រូវរលាយហើយ។

លោកមានប្រសាសន៍ដូច្នេះថា “យើងលុបចោលបំណុលជារៀងរាល់់ឆ្នាំ ប៉ុន្តែយើងមិនអាចចេញទៅក្រៅ ហើយប្រាប់ប្រជាជនអំពីរឿងនេះបានទេ ពីព្រោះវានឹងធ្វើឲ្យវិស័យនេះដួលជាមិនខាន”។

លោក ដុស ឌីន អគ្គនាយក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា វគ្គបណ្តុះបណ្តាល និងចំណាត់ការផ្នែកវិស័យលើមន្ត្រីឥណទានខិលខូចក៏ជាបញ្ហាប្រឈមប្រចាំថ្ងៃមួយ នៅក្នុងដំណើរការនៃប្រតិបត្តិការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផងដែរ។

លោកបានថ្លែងថា “យើងខិតខំបណ្តុះបណ្តាលមន្ត្រីឥណទានរបស់យើង ប៉ុន្តែយើងមិនអាចធានាថា មន្ត្រីឥណទាននឹងប្រតិបត្តិអ្វីដែលពួកគេបានរៀនសូត្របានទេ”។

លោកបានបន្ថែមថា “សំណួរសំខាន់ដែលយើងត្រូវឆ្លើយគឺ តើវាកើតឡើងជាលក្ខណៈប្រព័ន្ធនៅគ្រប់ទីកន្លែងដែរឬទេ? ថាតើការប្រតិបត្តិបែបនេះកំពុងកើតឡើងនៅគ្រប់ទីកន្លែង ហើយគំរាមកំហែងអតិថិជន ៥0 ភាគរយដែរឬអត់”។ នេះគឺជាសំណួរទាក់ទងនឹងចំនួនសំណាកនៅក្នុងរបាយការណ៍របស់អង្គការទាំងពីរ ដែលមានតែ ២៨ គ្រួសារ ក្នុងចំណោមអ្នកខ្ចីប្រាក់ជាង ២ លាននាក់។

លោក ឌីន បានលើកឡើងថា វិស័យនេះតែងតែពង្រឹងកិច្ចប្រតិបត្តិល្អបំផុតរបស់ខ្លួន ដោយផ្តោតសំខាន់ទៅលើសូចនាករ ៩៥ ចំណុច នៅក្នុងយុទ្ធនាការឆ្លាតជាសាកល ដើម្បីការពារអតិថិជន ពោលគឺត្រូវអនុវត្តគោល​ការណ៍ផ្តល់ប្រាក់កម្ចី ដែលបង្កើតឡើងដោយសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាជននៅតាមតំបន់ជនបទ។

លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “រដ្ឋាភិបាល [និង] សាធារណជនចង់បានច្រើនពេកពីមីក្រូហ្វាយ​នេន ដោយសារតែយើងខ្ញុំធ្វើការជាមួយប្រជាជនក្រីក្រ។ យើងមិនអាចចេះតែរំពឹងអ្វីគ្រប់យ៉ាងពីមីក្រូហ្វាយនេននោះទេ ហើយលើកឧទាហរណ៍ពីរបីមកបន្ទោសវិស័យទាំងមូលទេ។ ពេលខ្លះ ខ្ញុំយល់ថា វាមិនសមស្របទេ”៕ ប្រែសម្រួលដោយ កង សុធា

អត្ថបទដោយ៖ Michael Dickison, Matt Surrusco និង ហ៊ុន សេរីវឌ្ឍន៍


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Related Articles

5 Responses to "របាយការណ៍៖ គ្រឹះស្ថានឥណទានខ្នាតតូចជញ្ជក់ឈាមប្រជាជនក្រីក្រ"

  1. so socheath says:

    នែពួកអាអាក្រុមឆ្កែ អង្គការ លីកាដូ និងអាក្រុមឆ្សមាគមធាងត្នោត ។
    ​អ្នកខ្ចីប្រាក់ពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ មិនដែលថាមិនអាចធ្វើកសិកម្មលើដី ដែលខ្លួនបានដាក់បញ្ចាំ
    ឬ ដីលំនៅដ្ឋាន ​មិន​ឲ្យរស់នៅបាន នោះទេ ។
    សំខាន់ខ្ចីលុយគេ ត្រូវតែសងគេ ។ បើគឹតថាគ្មានលទ្ធភាពសង កុំខ្ចី ។
    អញ្ចឹងពួកអ្ហែងម៉ោឈឺចិត្ត រមាស់ក្តឹតអីជាងគេអ្នកខ្ចីនោះ ?
    មិនមែនយកលុយម៉ែឪ អាឆ្កែអ្ហែងអស់ហ្នឹង មកសងជំនួសទេ ។
    ច្រាសបាយឆ្នាំងអ្ហែង សោះ មកឲ្យគេជេរម៉្រាយដែរវ៉ី ?

  2. Fake AI says:

    គ្រឹះស្ថានឥណទាន និង ធនាគារមួយចំនួនគឺពិតជាតឹងតែង និងផ្តល់នូវលក្ខខ័ណ្ឌមិនសមភាពចំពោះប្រជាពលរដ្ឋ មិនថា កសិករ ឬ អាជីវករ ឡើយ។ ការប្រាក់ខ្ពស់ លក្ខខ័ណ្ឌក៏ពិបាកទទួលយក។ ប៉ុន្តែជាពិសេសប្រជាជននៅតាមជនបទគឺគ្មានជម្រើសក្រៅពីយកលុយពីគ្រឹះស្ថាន ឬ ធនាគារទាំងនោះដើម្បីដោះទាល់មួយគ្រា។

  3. so socheath says:

    សំណាញ់ !
    …….
    ភាពអន្ទោកអន្ទោលស្តីពីការចង់វិលត្រឡប់មកកម្ពុជាវិញ
    ពីសំណាក់អ្នកនយោបាយក្បត់ជាតិ សមរង្ស៊ី និងបក្សពួក
    បានប្រព្រឹត្តទៅក្នុងជំនឿមួយ សម្រាប់បរិបទដែលមិន
    សមហេតុផល។
    ជំនឿលង់ប្រកបដោយអំនួត ក្នុងភាពហៃអើពីសំណាក់
    សកម្មជនអតីតគណៈបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ
    ចោលដោយតុលាការអាស្រ័យលើទោសកំហុសក្បត់ជាតិ
    ដែលនៅសេសសល់ បូកផ្សំនិងការអន្ទងពីសំណាក់កឹមសុខា
    ដែលកំពុងជាប់ពិរុទ្ធពីទោសក្បត់ជាតិ រៀបចំធ្វើបដិវត្តន៍ពណ៌
    តាមការបង្រៀននឹងបង្គាប់បញ្ជាពីជនបរទេស ដើម្បីផ្តួលរំលំ
    រដ្ឋាភិបានស្របច្បាប់នៃកម្ពុជា ដែលថា បើមានមេដឹកនាំ
    ទាំងពីរមកជាប់ទោសរួមគ្នានៅកម្ពុជា នឹងធ្វើឲ្យមានការកែប្រែ
    ស្ថានការណ៍នយោបាយនៅកម្ពុជា ដែលនាំដល់ការរស់
    ឡើងវិញសម្រាប់គណបក្សសង្គ្រោះជាតិ។ ព្រោះថា
    បសមរង្ស៊ីហ៊ានវិលត្រឡប់មក និងមានមនុស្សម្នារជាច្រេីន
    ទៅទទួល សម្រាប់សុវត្ថិភាពក្នុងការត្រឡប់មក។
    នេះជាការវាយតម្លៃខុស ។ បើយើងចាំមិនភ្លេច កឹមសុខា
    ដែលកាលនោះ បានគេចវេសពីពីសំណាញ់ច្បាប់ ទាក់ទង
    នឹងអំពើឆបោករួមសង្វាស ហើយដែលបានប្តឹងដោយ
    សាម៉ីខ្លួនស្ត្រីផ្ទាល់ ហើយដែលបានពួនសម្ងំលាក់ខ្លួនក្នុង
    ទីស្នាក់ការគណបក្សសង្គ្រោះជាតិយ៉ាងយូរ ពិតជាមាន
    សកម្មជនជាច្រើនរយនាក់ នៃគណៈបក្សនេះ មកដេកយាម
    ការពារដោយប្រាកដមែន ។ តែថាពេលចាប់ខ្លួនកឹមសុខា
    ពីទោសក្បត់ជាតិ សួរថា តើសភាពនៃការប្រែប្រួលពីសំណាក់
    កម្លាំងគាំទ្រនៃបក្សនេះទៅជាយ៉ាងណា ។ វាពិតជាគ្មាន
    កម្លាំឯណាមកគាំទ្រទៀតទេ ត្បឹតពួកគេដឹងច្បាស់ថា
    កឹមសុខាគឹជាជនក្បត់ជាតិ។ ដូច្នេះការប្រព្រឹត្តណាមួយ ដើម្បី
    គាំទ្រជននេះ មិនខុសអីពីពួកគេទាំងនោះ បានដាក់ខ្លួន
    ចំពោះមុខច្បាប់ ថាពួកគេ គឺជាជនក្បត់ជាតិដែរនោះទេ ។
    វាគ្មានការឃាត់ឃាំងណាមួយ ចំពោះជនក្បត់ជាតិសមរង្ស៊ី
    និងបក្សពួក ក្នុងការវិលត្រឡប់ចូលកម្ពុជាវិញនោះទេ ។
    តែថាពួកអ្នកទាំងនោះសុទ្ធតែមានសាលដីការបស់តុលាការ
    ត្រូវចាប់ខ្លួនដើម្បីផ្តន្ទារទោសតាមកំហុសដែលពួកគេបាន
    ប្រព្រឹត្តក្នុងអំពើក្បត់ជាតិ។
    វាជាការល្អសម្រាប់ជំនឿងលង់ពេញដោយអំនួត របស់
    សមរង្ស៊ីនិងបក្សពួក ដែលយល់ខុសពីស្ថានភាពបច្ចុប្បន្ន
    និងអតីត ដែលសមរង្ស៊ី បានទទួលនូវការលើក
    លែងទោសពីអង្គព្រះមហាក្សត្រ តាមការស្នើសុំពីសំណាក់
    នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ
    ហ៊ុន សែន ។
    ច្បាប់នឹងបង់តែមួយសំណាញ់ ក្រសោបយកក្រុមជនក្បត់ជាតិ
    ទាំងនេះ មកកាត់ទោសតាមច្បាប់ ហើយសន្តិភាពជាតិ
    សុខសុវត្ថិភាពសង្គម និងបន្តល្អប្រសើរទ្វេរឡើងថែមទៀត
    ក្នុងពេលដែលគ្មានវត្តមានជនក្បត់ជាតិទាំងនេះ៕

  4. Anonymous says:

    This king dom of dirty place is the darkest in the world because the leader of this king dom is the Veitcong mafia dictator ‘ and his veitcong germ like so socheat support veitcong mafia all the time even giving Tral island to Youn hanoi ‘ so this tiny country have so many leech that suck the blood of poor khmer people ‘ they capture whole country and her people in their cage and they can do what ever they wanted to do ‘ killing jailing ,beating are up to them because they are mafia groups’

  5. so socheath says:

    send to facebooK
    មន្ត្រីខ្សោយ !
    …….
    ភាពកំសោយរបស់មន្ត្រី គេអាចថ្លឹងថ្លែងបានតាមរយះ
    ការអនុវត្តន៍ការងារចំពោះមុខ មិនមែនផ្អែកលេីសញ្ញាបត្រ
    នោះទេ ។ ព្រោះថាសញ្ញាប័ត្រ ជួនកាលវាមិនស្មេីនឹង
    សញ្ញាឃេីញនោះឡេីយ ។
    មានមន្ត្រីខ្លះ អាងលេីសញ្ញាបត្រ ឈរទះទ្រូងអួតពីបិរិញ្ញាបត្រ
    អួតខ្លួនអនុបណ្ឌឹត ជាខ្លួនបណ្ឌឹត តែទីបំផុតប្រគល់ភារកិច្ចឲ្យ
    បំពេញទទេស្អាតសូន្យសុង។ និយាយរូមខ្លះចាប់ផ្តេីមសរសេរ
    ខ្វោក មួយបន្ទាត់ខុសបី បួនអក្សរ ងាកខាងកំព្យូទ័រ ទទេស្អាត
    ចំណែកភាសា កុំថាឡេីយភាសាបរទេស សូម្បីភាសាជាតិ
    តែហ៊ានសរសេរព្យាង្គតម្រួត ដឹងតែដេក សរសេរមិនកេីត
    អានលែងចេញតែម្តង ។
    សម្រាប់ការស្តីបន្ទោស ពួកគេតែងមានហេតុផលគ្រប់
    បែបយ៉ាង ។ ខ្លះឆ្លេីយថាខ្ញុំមិនធ្លាប់បួស សរសេរតាមនិយាម
    គរុកោសល្យឥឡូវ ខ្លះថាសរសេរបែបខេមរៈយានកម្ម សម័យ
    លន់ណុល តែការពិត ទោះបីមានការប្រែប្រួលផ្នែក
    អក្សសាស្ត្រ ឲ្យរត់របត់ជាមួយសម័យបច្ចេកវិទ្យា ដែលប្រេី
    ពាក្យបច្ចេកទេសពិបាកយល់យ៉ាងណាក្តី ក៏សូរសៀង នៅតែ
    ប្រកបជាមួយស្រៈ ព្យញ្ជនៈ តាងដល់ជាព្យាង្គតម្រួត
    ដដែលទេ ។
    ខ្លះដោះសារ ពីកាលនៅរៀនមិនសូវពូកែខាងភាសាខ្មែរ ដូច្នេះ
    ខំស្រូតរៀនតែពីភាសាបរទេស តែដល់ប្រគល់កិច្ចការឲ្យកាន់
    លទ្ធផលសូន្យ ថាមកពីសំណេរសរសេរវាជ្រៅពេក ទាក់ទង
    កិច្ចការនយោបាយ សេដ្ឋកិច្ច វប្បធម៍ សង្គម ។ល។គាត់
    ចេះមិនដល់ ចេះត្រឹមនិយាយ សរសេរ នាយអាយប៉ុណ្ណោះ។
    ជាតិថ្កេីងរុងរឿង ទៅបាន គឺអាស្រ័យលេីធនធានមនុស្ស ។
    ចាស់បុរាណបានរម្លឹកថា ចេះមកពីរៀន មានព្រោះការរក។
    សម្រាប់ការសិក្សារៀនសូត្រ មិនថាវ័យប៉ុណ្ណា ការសិក្សា
    មិនចេះចប់ទេ។ យ៉ាងណាមុិញ មនុស្សនៅរស់ពោះវាឃ្លាន
    ដូចនេះរកសុីដេីម្បីហូប ក៏វាមិនប្រកែកពីវ័យដែរ។
    សម្រាប់មន្ត្រីខ្សោយ បេីមិនតាំងចិត្តប្រព្រឹត្តបែបនេះទេ អនាគតអ្នកមិនប្រាកដថាប្រសេីរទេ ព្រោះរដ្ឋាភិបាល
    បានដាក់ឲ្យអនុវត្តន៍រួចហេីយនូវអភិក្រមទាំង ៥ ដែល
    សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានដាក់ចុះ។
    ជាការពិតណាស់ មន្រ្តី ដែលទះទ្រូងខ្លួនហេីយ អួតពី
    សញ្ញាបត្រកន្លងមកខ្លាំងជាងគេ គឺពួកអតីតបក្សសង្គ្រោះជាតិ
    គឺពីលេីដល់ក្រោមតែម្តង។
    តែការពិត ពពួកជនទាំងនេះ សុទ្ធតែជាពពួកជនចោលម្សៀត
    អត់បានការ ពូកែតែខាងអួត ភូតភរ បោកប្រាស ញុះញង់
    អុចអាល បង្ករតែភាពចលាចល វឹកវរដល់សង្គមជាតិ
    រហូតដល់ហ៊ានប្រព្រឹត្តអំពេីក្បត់ជាតិ លក់ទឹកដី លក់
    អធិបតេយ្យជាតិឲ្យជនបរទេស រហូតជាប់ទោសទណ្ឌ
    ពីបទក្បត់ជាតិទៀតផង ។
    សម្រាប់គំរូអាក្រក់ដូចលេីកឡេីង សូមមន្ត្រីខ្សោយភ្ញាក់
    រលឹកឡេីង ហេីយដុះខាត់ស្មារតីខ្លួនរត់ឲ្យទាន់សភាពការណ៍ ពុំនោះសោតទេ ភាពកំសត់នឹងរត់មករកអ្នកជាមិនខាន ៕