សមត្ថកិច្ច​ខេត្ត​កំពត​ចាប់ខ្លួន​អនុប្រធាន​បក្ស​ប្រឆាំង​ស្រុក​ឈូក​ម្នាក់​ពេល​កំពុង​ស្ទូងស្រូវ

ដោយ ថន ថារ៉ូ
2019-08-17
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ស្រុក​ឈូក ឈ្មោះ នុត ពេជ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន នៅ​ថ្ងៃ​ទី១៧ ខែ​សីហា ២០១៩។ Photo courtesy of Adhoc
អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ស្រុក​ឈូក ឈ្មោះ នុត ពេជ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន នៅ​ថ្ងៃ​ទី១៧ ខែ​សីហា ២០១៩។ Photo courtesy of Adhoc


សមត្ថកិច្ច​ចាប់ខ្លួន​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ស្រុក​ឈូក​ម្នាក់ នៅ​ថ្ងៃ​ទី​១៧ សីហា តាម​ដីកា​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​កំពត ពី​បទ​ប្រឆាំង​សាលដីកា​តុលាការ​កំពូល និង​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជា​អាទិ។ សាច់ញាតិ​ទាមទារ​ឱ្យ​មានការ​ដោះលែង​ជាបន្ទាន់ ដោយ​ការ​អះអាង​ថា សកម្មជន​បក្ស​ប្រឆាំង​រូប​នោះ មិន​បាន​ប្រព្រឹត្តិ​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ស្រុក​ឈូក ដែល​ត្រូវ​ចាប់​ខ្លួន ឈ្មោះ នុត ពេជ អាយុ ៦៤​ឆ្នាំ។ សមត្ថកិច្ច​បាន​ចុះ​ទៅ​ចាប់​ខ្លួន​លោក នុត ពេជ ពី​ក្នុង​វាលស្រែ នៅ​ពេល​លោក​កំពុង​ស្ទូង​ស្រូវ។ កូនប្រុស​របស់​លោក នុត ពេជ ឈ្មោះ សន់ ធានី ប្រាប់​ថា រហូត​មក​ដល់​ពេល​នេះ លោក​នៅ​មិន​ទាន់​បាន​ជួប​ឪពុក​លោក​នៅ​ឡើយ​ទេ។

លោក សន់ ធានី ឱ្យ​ដឹង​ពី​ហេតុការណ៍​ថា សមត្ថកិច្ច​មាន​គ្នា ៥​នាក់ បាន​ស្ទុះ​ទៅ​ចាប់ លោក នុត ពេជ ពី​ក្នុង​វាលស្រែ ដោយ​មិន​ប្រាប់​ពី​មូលហេតុ​ទេ ដោយ​គ្រាន់តែ​ប្រាប់​សាច់ញាតិ​ឱ្យ​ទៅ​សួរនាំ​នៅ​អធិការដ្ឋាន​ស្រុក​ឈូក។

លោក​បន្ត​ថា ពេល​សាច់ញាតិ​ទៅ​សួរនាំ​នៅ​អធិការដ្ឋាន​ស្រុក​ឈូក ប៉ូលិស​បាន​ប្រាប់​ឱ្យ​ទៅ​ស្នងការ​ខេត្ត​កំពត​វិញ ដោយសារ​លោក នុត ពេជ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​​ទី​នោះ​​ហើយ។ លោក​បន្ត​ថា ពេល​មក​ដល់​ស្នងការ​ខេត្ត សមត្ថកិច្ច​មិន​អនុញ្ញាត​ឱ្យ​លោក​បាន​ចូល​ជួប​ឪពុក​ទេ។ លោក​ថា ឥឡូវនេះ មិន​ដឹង​ថា លោក នុត ពេជ ត្រូវ​ឃុំខ្លួន​នៅ​ទី​ណា​ទេ៖ «»

កូនប្រុស​របស់​លោក នុត ពេជ រូប​នេះ ទាមទារ​ឱ្យ​សមត្ថកិច្ច​ដោះលែង​ឪពុក​ជា​បន្ទាន់ ព្រោះ​លោក នុត ពេជ មាន​វ័យ​កាន់តែ​ចាស់​ហើយ និង​មិន​បាន​ប្រព្រឹត្តិ​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ទេ។

អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ស្នងការ​នគរបាល​ខេត្ត​កំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធិ បាន​ទេ នៅ​ថ្ងៃ​ទី​១៧ សីហា ដោយសារ​អ្នក​លើក​ទូរស័ព្ទ ដំបូង​ឆ្លើយ​ថា គឺជា​ស្នងការ​ខេត្ត លោក ម៉ៅ ច័ន្ទមធុរិទ្ធិ តែ​ពេល​អ្នក​យក​ព័ត៌មាន​ណែនាំ​ខ្លួន​ថា ទូរស័ព្ទ​ពី​វិទ្យុ​អាស៊ីសេរី អ្នក​លើក​ទូរស័ព្ទ​នោះ​ប្រាប់​ថា ច្រឡំ​លេខ៖ «»

ក្នុង​ដីកា​ចាប់ខ្លួន លោក នុត ពេជ ដែល​ចេញ​ដោយ​ចៅក្រម​ស៊ើបសួរ លោក អ៊ី ឃាង នៅ​ថ្ងៃ​ទី​១៧ សីហា បាន​បញ្ជា​ថា ឱ្យ​សមត្ថកិច្ច​ស្វែងរក និង​ចាប់ខ្លួន លោក នុត ពេជ យក​មក​ឃុំខ្លួន​នៅ​ពន្ធនាគារ ឬ​មណ្ឌល​ឃុំខ្លួន​ក្នុង​ខេត្ត​កំពត​។ ចៅក្រម​ស៊ើបសួរ លោក អ៊ី ឃាង បាន​ចោទ​ប្រកាន់​ថា អនុប្រធាន​ប្រតិបត្តិ​បក្ស​ប្រឆាំង​ស្រុក​ឈូក និង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ស្រុក​ឈូក​រូប​នេះ បាន​ប្រឆាំង​សាលដីកា​តុលាការ​កំពូល ដោយ​បាន​ប្រមូល​ផ្ដុំ​គ្នា​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍ ប្រព្រឹត្តិ​នៅ​ភូមិ​ព្រៃ​សំណាង​លើ ឃុំ​ខ្ជាយខាងជើង ស្រុក​ដងទង់ ខេត្ត​កំពត កាលពី​ខែ​មេសា និង​ឧសភា។ ចៅក្រម​ស៊ើបសួរ លោក អ៊ី ឃាង បាន​ចោទ​ប្រកាន់ លោក នុត ពេជ ថា បាន​ល្មើស​មាត្រា​៥២៣ មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ និង​តម្រូវ​ឱ្យ​ឃុំ​ខ្លួន។

លោក នុត ពេជ ជា​មនុស្ស​ទី​១៥ ហើយ ដែល​ត្រូវ​បាន​ចាប់ខ្លួន នៅ​ក្នុង​ឆ្នាំ​២០១៩ ក្នុង​យុទ្ធនាការ​បង្ក្រាប​សកម្ម​ជន​បក្ស​ប្រឆាំង កុំ​ឱ្យ​ប្រមូល​ផ្ដុំ​គ្នា​រង់ចាំ​ទទួល​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ។ សមាជិក​បក្ស​ប្រឆាំង​ទាំង ១៥​នាក់ ដែល​ត្រូវ​បាន​របប​ក្រុងភ្នំពេញ​បង្ក្រាប​រយៈពេល ៨​ខែ​មកនេះ មាននៅ​ខេត្ត​ស្វាយរៀង ត្បូងឃ្មុំ ពោធិ៍សាត់ ព្រះសីហនុ និង​ខេត្ត​កំពត។ ដោយឡែក​សកម្មជន​បក្ស​ប្រឆាំង ១៤១​នាក់ ផ្សេងទៀត ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ និង​កំពង់ធំ ជាដើម បាន​កោះហៅ​ឱ្យ​ចូលខ្លួន និង​ចេញ​ដីកា​សាកសួរ ជា​បន្តបន្ទាប់ តែ​មិន​បាន​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ទេ។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា យល់ថា ការ​ចាប់ខ្លួន​សកម្មជន​បក្ស ប្រឆាំង ដោយ​ចោទ​ពី​បទ​ប្រឆាំង​សាលដីកា​តុលាការ​កំពូល ឬ​បទ​ញុះញង់​ជា​ការ​ចោទ ដោយ​ប្រើ​បទ​ចោទ​មិន​សមស្រប​។ លោក​ថា ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​ជួបជុំគ្នា​ថ្លែង​សារ​នយោបាយ ឬ​គាំទ្រ​នយោបាយ ដែល​គេ​ពេញចិត្ត។ សង្គម​ស៊ីវិល​រូប​នេះ​ថ្លែង​ថា ការ​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​សមាជិក​បក្ស​ប្រឆាំង នឹង​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​តុលាការ​កាន់តែ​អាក្រក់​ក្នុង​ភ្នែក​ពលរដ្ឋ។ ចំណែក​កេរ្តិ៍ឈ្មោះ​រដ្ឋាភិបាល​វិញ ក៏​កាន់តែ​អាក្រក់ ក្នុង​ក្រសែភ្នែក​អន្តរជាតិ​ដែរ។ «»

អនុប្រធាន​បក្ស​ប្រឆាំង​ស្រុក​ឈូក លោក នុត ពេជ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កំពត​ហើយ នៅ​ម៉ោងជាង ៤​រសៀល​។ កូនប្រុស​របស់ លោក នុត ពេជ គឺ​លោក សន់ ធានី ប្រាប់​ថា ឪពុក​លោក​មិន​ទាន់​មាន​មេធាវី​ការពារ​ខ្លួន​ទេ​។ លោក​ថា ការ​ចាប់ខ្លួន​ឪពុក​លោក ជា​ការ​ធ្វើឡើង​មិន​ត្រឹមត្រូវ​។ លោក​នៅតែ​ទទូច​ដល់​អាជ្ញាធរ​ឱ្យ​ដោះលែង លោក នុត ពេជ ជា​បន្ទាន់៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "សមត្ថកិច្ច​ខេត្ត​កំពត​ចាប់ខ្លួន​អនុប្រធាន​បក្ស​ប្រឆាំង​ស្រុក​ឈូក​ម្នាក់​ពេល​កំពុង​ស្ទូងស្រូវ"

  1. so socheath says:

    ហាស!ហាស
    វាទាល់តែយូរហើយយារ ដូចពងក្តយារស្តោករបស់វា បានអាពូជឆ្កែ
    សមរង្សីហ៊ានមកដេកគុក ។
    អាក្បត់ជាតិនេះ វាមិនហ៊ានយកក្បាលវាមក លអន្ទាក់ គឺគុកនោះទេ ។
    វាមិនដែលអាណាធ្លាប់ស៊ីហាំបាហ្គឺរ៍ សុខចិត្តរត់មកដេកស៊ីសម្លរត្រគួន
    លាយក្បាលត្រីកញ្ចុះក្នុងគុកនោះទេ ។
    អាក្បត់ជាតិសមរង្ស៊ី វាមិនភ្លើដល់ថ្នាក់ហ្នឹងទេ ។
    បើដេកគុកស្រួលដូចវាចង់ វាមិនមែន មានអ្នកទោស គាស់គុកលួចរត់ចេញពីគុកទេ ។
    ឲ្យចេះពិចារណាផង ពួកលោកល្ងង់ នាងល្ងង់ ដែលចាំតែជឿទាំងឡាយអើយ !
    ទាំងអស់នេះវាគ្រាន់តែជាការឃោសនាអកុសលរបស់
    ក្រុមជនក្បត់ជាតិសមរង្ស៊ីតែប៉ុណ្ណោះ ។
    ក្រុមអាក្បត់ជាតិទាំងនេះ គ្មានវាសនា មកជាន់ទឹកដី
    កម្ពុជាទៀតទេ។ វាមិនហ៊ានមកដេកគុកទេ។
    បើវាហ៊ានដេកគុកវាមិនចាំបាច់រត់គេចចេញពីសំណាញ់
    ច្បាប់ឡើយ។
    ដូចនេះ ត្រូវពិចារណាឲ្យច្បាស់ ។ ច្បាប់មិនអត់អោន
    ចំពោះអ្នកល្មើសច្បាប់ទេ ។
    ពិតណាស់ ! អាក្បត់ជាតិ អាពូជឆ្កែសមរង្ស៊ីចេះត្រឹមលេងល្ខោនអត់រោង តែប៉ុណ្ណោះ ។
    ព្រោះថាអាក្បត់ជាតិសមរង្ស៊ីដែលចេះត្រឹមព្រុសដូចឆ្កែ សម្លេងព្រុសរបស់អាសមរង្ស៊ី
    គឺជាសំនៀងដដែល សំដៅអន្ទងខ្មោចតៃហោងសង្គ្រោះជាតិរបស់វា ឲ្យរស់ឡើងវិញ
    ក្នុងពេលដែលខ្មោចបក្សនេះត្រូវបានដុតក្លាយជាផេះរួចទៅហើយ ។
    ស្តាប់ចំរៀងដដែលៗរបស់អាពូជឆ្កែសមរង្ស៊ីនេះ គ្រប់មជ្ឈដ្ឋានអ្នកតាមដានសភាពការណ៍នយោបាយនៅកម្ពុជា បានដាក់គំនឹតដោយជាក់លាក់ថាអាពូជឆ្កែ សមរង្ស៊ីពេលនេះ
    ស្ថានភាពនយោបាយរបស់វាបានឈានចូលដល់ទីបំផុតហើយ ។
    ពួកគេថា ផ្អែកលើសកម្មភាពនយោបាយដែលចេះត្រឹមព្រុសដូចឆ្កែដដែលៗ
    របស់អាពូជឆ្កែសមរង្សុដោយមិនឈរលើភាពចម្រើនទៅមុខបែបនេះ វាគ្រាន់តែជាសិល្បះមួយដើម្បីលាក់បាំងនូវភាពកំសាក កំសោយខាងនយោបាយពិសេសគឺលាក់បាំងនូវ
    ឧបាយកលទុច្ចរឹតក្នុងការបោកប្រាសយកលុយមូលនិធិ៣០ម៉ឺនដុល្លារជាថ្នូរនិងការសន្យាវិល
    ត្រឡប់ ដែលមិនខុសអីពីលុយមូលនិធិទូរទស្សន៍ព្រះអាទឹត្យជាងលានដុល្លារ ដែលក្លាយទៅជាស្រមោលក្នុងអារម្មណ៍អ្នកគាំទ្រនោះឡើយ។
    ពិតណាស់ មកដល់ពេលនេះអាពូជឆ្កែសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វាគ្មានជំហជាក់លាក់ណាមួយ ខាងផ្នែកនយោបាយទេ។ ដូច្នេះពួកវាបានប្រើប្រាស់ពេលវេលាដង្ហើមចុងក្រោយរបស់ពួកវា ដើម្បីបោកប្រាស តាមរយះការភូតកុហកញុះញង់ អុចអាលក្នុងចំរៀង
    ដដែលៗដែលសូម្បីតែពួកវាដឹងយ៉ាងច្បាស់ថា ទោះពួកវាប្រឹងយ៉ាងណាក៍គ្មានបានផលក្តី ។
    ប៉ុន្តែថា សម្រាប់ចម្រៀងទាល់ទំនុករបស់ពួកវា ថ្វីត្បឹតវាមិនបានផលប្រយោជន៍ខាងនយោបាយ តែវាបានផ្តល់នូវផលចំណេញចំពោះមុខ នោះគឺពួកវា ទទួលបានលុយ
    ដែលបានពីក្រុមជនឆោតល្ងង់ ដែលស្ថិតនៅក្នុងបននយោបាយរបស់ពួកវានេះឯង។
    ដូចនេះ ចង់មិនចង់ អាក្បត់ជាតិសមរង្ស៊ី និងបក្សពួកវាដាច់ខាតត្រូវតែលេងល្ខោនបែបនេះ
    បើទោះបី វាអត់រោងក្តី៕