បក្ស​សង្គ្រោះជាតិ​ប្រជុំ​សម្រេច​លើក​ចុងក្រោយ​នៅ​ស.រ.អា​មុន​មាតុភូមិ​និវត្តន៍

នយោបាយ


គណៈអចិន្ត្រៃយ៍​នៃ​គណបក្ស​សង្គ្រោះជាតិ​​បាន​ជួប​ប្រជុំ​គ្នា​​នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាស្សាឈូសិត​ សហរដ្ឋ​អាមេរិក​កាលពីចុងសប្តាហ៍កន្លង​មកនេះ​​ដើម្បី​កំណត់​យុទ្ធសាស្រ្ត​ចុងក្រោយ​មុន​នឹង​​ធ្វើ​មាតុភូមិនិវត្តន៍​។ (រូបថតផ្តល់ឲ្យ)


17 កញ្ញា 2019
ម៉ែន គឹមសេង
វីអូអេខ្មែរ

សេចក្តី​សម្រេច​ដែលបាន​ចេញផ្សាយ​កាលពីថ្ងៃច័ន្ទ​​​​​មាន​៥ចំណុច​ ក្នុងនោះ​មាន​ការ​​ត្រៀម​ថវិកា​​សម្រាប់​​ផ្គត់ផ្គង់​កងកម្លាំង​ប្រដាប់​អាវុធ​ដែល​ពួកគេ​រំពឹង​ថា​នឹង​ផ្តាច់ខ្លួន​ចេញពី​​រដ្ឋាភិបាល​របស់​លោកនាយករដ្ឋមន្ត្រី​​ ហ៊ុន សែន​ មកការពារ​ពលរដ្ឋ​ដែល​ចេញមកស្វាគមន៍​ប្រតិភូនេះ​ផង​ដែរ។

អតីត​គណបក្ស​ប្រឆាំង​បាន​សម្រេច​ឱ្យលោក សម រង្ស៊ី​ ប្រធាន​ស្តីទី​និងថ្នាក់ដឹកនាំ​ដែល​កំពុង​រស់​នៅ​នីរទេស​ខ្លួន​ក្រៅ​ប្រទេស​ និង​អ្នកគាំទ្រ​ព្រម​ទាំង​មន្ត្រីបរទេស​មួយ​ចំនួន​ជួបជុំ​គ្នា​នៅថ្ងៃទី​៥​ខែ​វិច្ឆិកា​នៅ​ប្រទេសមួយក្នុងតំបន់អាស៊ីមុន​នឹង​ពួកគេ​ធ្វើ​ដំណើរ​រួមគ្នា​ចូល​ក្នុង​ប្រទេសកម្ពុជា​នៅ​ថ្ងៃទី​៩​ខែ​វិច្ឆិកា។

ការសម្រេចនេះ​ធ្វើឡើង​ក្រោយ​ពីគណៈអចិន្ត្រៃយ៍​នៃ​គណបក្ស​សង្គ្រោះជាតិបាន​ជួប​ប្រជុំ​គ្នានៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាស្សាឈូសិត​ សហរដ្ឋ​អាមេរិក​កាលពីចុងសប្តាហ៍កន្លង​មកនេះដើម្បី​កំណត់​យុទ្ធសាស្រ្ត​ចុងក្រោយ​មុន​នឹងធ្វើ​មាតុភូមិនិវត្តន៍​ដើម្បី​ទៅស្តារលទ្ធិប្រជាធិបតេយ្យ​ដែល​បាន​ធ្លាក់ចុះ​អស់​ជាង​២ឆ្នាំ​មក​ហើយ​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មានស្តីពី​ការ​សម្រេចនេះ។​

អ្នកចូលរួម​នៅក្នុង​ការ​ជួប​ប្រជុំ​គ្នា​នៃគណៈអចិន្ត្រៃយ៍​នៃ​គណបក្ស​សង្គ្រោះជាតិ នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាស្សាឈូសិត​ សហរដ្ឋ​អាមេរិក​កាលពីចុងសប្តាហ៍កន្លង​មកនេះដើម្បី​កំណត់​យុទ្ធសាស្រ្ត​ចុងក្រោយ​មុន​នឹងធ្វើ​មាតុភូមិនិវត្តន៍​។ (រូបថតផ្តល់ឲ្យ)

អ្នកចូលរួម​នៅក្នុង​ការ​ជួប​ប្រជុំ​គ្នា​នៃគណៈអចិន្ត្រៃយ៍​នៃ​គណបក្ស​សង្គ្រោះជាតិ នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាស្សាឈូសិត​ សហរដ្ឋ​អាមេរិក​កាលពីចុងសប្តាហ៍កន្លង​មកនេះដើម្បី​កំណត់​យុទ្ធសាស្រ្ត​ចុងក្រោយ​មុន​នឹងធ្វើ​មាតុភូមិនិវត្តន៍​។ (រូបថតផ្តល់ឲ្យ)


ប៉ុន្តែ​មន្ត្រី​គណបក្ស​នៅ​មិន​ទាន់​បញ្ជាក់ឱ្យ​ដឹង​ថា​ប្រទេស​មួយ​ណា​ឡើយ​ក្នុង​តំបន់​អាស៊ីនេះ​ដោយ​សារតែ​ហេតុផល​សន្តិសុខ។​

សេចក្តី​សម្រេច​ដែលបាន​ចេញផ្សាយ​កាលពីថ្ងៃច័ន្ទ​មាន​៥ចំណុច​ ក្នុងនោះ​មាន​ការត្រៀម​ថវិកាសម្រាប់ផ្គត់ផ្គង់​កងកម្លាំង​ប្រដាប់​អាវុធ​ដែល​ពួកគេ​រំពឹង​ថា​នឹង​ផ្តាច់ខ្លួន​ចេញពីរដ្ឋាភិបាល​របស់​លោកនាយករដ្ឋមន្ត្រីហ៊ុនសែន​មកការពារ​ពលរដ្ឋ​ដែល​ចេញមកស្វាគមន៍​ប្រតិភូនេះ​ផង​ដែរ។​

លោកស្រី​ មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​និង​ជា​អ្នកទទួល​បន្ទុក​រៀបចំ​មាតុភូមិ​និវត្តន៍​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«យើង​ជឿជាក់​ច្បាស់​ណាស់​ថា​នៅពេល​មាតុភូមិនិវត្តន៍​នៅថ្ងៃទី​៩វិច្ឆិកាឆ្នាំ​២០១៩​ខាងមុខ​នេះ​នៃ​លោក​ប្រធានស្តីទី សម រង្ស៊ី​ និង​យើង​ខ្ញុំ​ទាំងអស់​គ្នា​នេះ​គឺ​ច្បាស់​ណាស់​អ្នកស្នេហាជាតិ​នៅ​ក្នុងជួរ​កងកម្លាំង​ប្រដាប់​អាវុធ​និង​មន្ត្រី រាជការ​ក៏​នៅ​តែទុក​រក្សា​ឧត្តម​គតិ​ជាអ្នកស្នេហាជាតិ។ ដូច្នេះ​យើង​ខ្ញុំ​ជឿជាក់​ច្បាស់​ណាស់​ថាប៉ូលិស​ទាហាន​ទាំងនោះ​នឹង​ដាក់​អាវុធ​ចុះ​ដើម្បី ការពារ​ប្រជា​ពលរដ្ឋ​ ការពារ​អ្នកប្រជាធិបតេយ្យ‍»។​

មន្ត្រី​គណបក្ស​ជាច្រើន​រូប​បាន​រត់ភៀសខ្លួន​ចេញពី​ប្រទេស​កម្ពុជា​ដើម្បី​គេច​ចេញ​ពីការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពី​គណបក្ស​កាន់អំណាច​នៅមុន​និង​ក្រោយ​ពី​តុលាការ​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​កាលពី​ខែ​វិច្ឆិកាឆ្នាំ​២០១៧​។ លោកកឹម សុខា​ដែល​ជា​ប្រធានគណបក្ស​កំពុង​ជាប់​ឃុំឃាំង​នៅ​លំនៅដ្ឋាន​ជាង​២ឆ្នាំដោយគ្មាន​ការកាត់ទោស។ លោក​ត្រូវ​បាន​ចោទប្រកាន់​ពីបទ​ក្បត់ជាតិ​ដោយ​ឃុបឃិត​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ប៉ុន្តែ​អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​បាន​បង្ហាញ​ភស្តុតាង​អ្វី​ដើម្បី​ដាក់បន្ទុក​លើ​ការចោទ​ប្រកាន់​នោះឡើយ។

លោក អេង ឆៃអ៊ាង​ អនុប្រធានគណបក្ស​សង្គ្រោះជាតិដែល​កំពុង​រស់​នៅ​នីរទេស​ខ្លួន​នៅ សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ប្រាប់​ក្នុងអ្នកចូលរួម​កាលពីចុងសប្តាហ៍​ថា៖

«ខ្លួនខ្ញុំ​ជាបុគ្គល​បាន​រៀបចំ​ខ្លួន​រួចហើយ​អត់មានរាថយទេ។ ពាក្យ​ស្លាប់​ ពាក្យ​ជាប់​គុក​អត់​មាន​នៅ​ក្នុង​ខ្លួនខ្ញុំ​ទៀតទេ​។ អត់​មាន​ទាល់តែ​សោះ​បងប្អូនព្រោះ​ពេល​វេលា​មក​ដល់​ហើយ​។ អត់​មាន​អ្នកណាស្លាប់​ពីរដង​ទេ ស្លាប់តែ​ម្តងទេ​។ ដូច្នេះ​យើង​បាន​ប្តេជ្ញា​ចិត្ត​ទាំងអស់​គ្នា។ លោក​ប្រធាន​សមរង្ស៊ី​ក៏លោក​បាន​ប្តេជ្ញាចិត្ត​ហើយ‍»។

យុទ្ធនាការគាំទ្រ​នៅ​ឆាក​អន្តរជាតិ​របស់​គណបក្ស​សង្គ្រោះជាតិ​បាន​នាំ​ឱ្យ​មាន​អ្នកតំណាងរាស្ត្រ​សហភាព​អឺរ៉ុប​មួយ​ចំនួន​បានសម្រេច​ចិត្ត​ថា​នឹង​អម​ដំណើរ​លោក​សមរង្ស៊ី​វិល​ទៅ​ប្រទេស​កម្ពុជា​ផងដែរ។​

ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់​អាវុធនៅ​មិន​ទាន់​ឆ្លើយ​តប​នឹង​ការ​សម្រេច​នេះ​នៅឡើយទេ​ជា​ពិសេស​ពាក់​ព័ន្ធ​នឹង​ការ​ឧបត្ថម្ភ​កងកម្លាំង​ប្រដាប់​អាវុធ​ប៉ុន្តែ​អាជ្ញាធរ​បាន​បង្កើន​សម្ពាធ​លើ​អតីត​អ្នកគាំទ្រ​បាន​។

អាជ្ញាធរ​មានសមត្ថកិច្ចបានឃុំឃាំង​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៩​នាក់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ពាក់​ព័ន្ធ​នឹង​ការ​ជួប​ប្រជុំ​រៀបចំយុទ្ធសាស្រ្ត​ក្នុងពេល​កន្លង​មក​ដើម្បី​ត្រៀម​ចាំ​ស្វាគមន៍​លោក​ សម រង្ស៊ី។​

ចាប់​ពីដើមឆ្នាំ​នេះ​គឺ​មាន​អតីត​សកម្មជន​គណបក្ស​នៅថ្នាក់​មូលដ្ឋាន​ចំនួន​២៦​នាក់​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​និង​មាន​ជាង​១៥០​នាក់​ទៀតត្រូវបាន​តុលាការ​កោះហៅ​បំភ្លឺ​។

សេចក្តី​សម្រេច​កាលពីចុង​សប្តាហ៍​នេះ​ក៏​អំពាវនាវ​ឱ្យ​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅ​ក្រៅ​ប្រទេស​វិលត្រឡប់​ចូល​កម្ពុជា​ជាកម្លាំង​ជាមួយ​នឹង​គណបក្ស​សង្គ្រោះជាតិ​ផងដែរដើម្បី​ការផ្លាស់ប្តូរ៕

What Next?

Recent Articles

2 Responses to "បក្ស​សង្គ្រោះជាតិ​ប្រជុំ​សម្រេច​លើក​ចុងក្រោយ​នៅ​ស.រ.អា​មុន​មាតុភូមិ​និវត្តន៍"

  1. so socheath says:

    ​ទាល់យូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួក ហ៊ានមក !

  2. so socheath says:

    Send to facebook
    អ្នកនយោបាយក្បាលទទូរសារុង!
    *******
    ពាក្យចំអករបស់ខ្មែរ ទៅលើដែគូរប្រជែងណាមួយ ដែលបានតែសម្តីអត់បានការ
    ហើយកំសាកញី គេតែងចំអកឲ្យថាជាមនុស្សក្បាលទទូរសារុង ដែលមានន័យថា
    ជាមនុស្សខ្លាំងក្នុងគ្រប ជាកង្កែបក្នុងអណ្តូង ជាមនុស្សដែលត្រូវមនុស្សស្រីដឹកមុខ
    និយាយរួមគឺជាមនុស្សចោលម្សៀតអត់បានការ ។យ៉ាងណាម៉ិញសមរង្ស៊ី គឺជាមនុស្ស
    បែបនេះ ។
    ពិតណាស់សមរង្ស៊ី ធ្វើនយោបាយ គឺចូលចិត្តប្រើក្បាច់មាត់ត្រីកំផ្លាញ។
    ជានិច្ចកាលភាពបង្កររឿង តាមនិយមន័យដំបៅមិនឈឺយកឈើចាក់ វាជាកត្តា
    យុទ្ធសាស្ត្រដែលសមរង្ស៊ីត្រូវប្រើជាប្រចាំខានមិនបាន ក្នុងន័យកេងចំណេញ
    នយោបាយផង និងដើម្បីបោកប្រាសយកលុយពីជនល្ងង់ខ្លៅនៅក្រៅប្រទេស តែ
    លោភលន់ចង់បានអំណាចផងតាមទិសស្លោកបោកប្រាសថាចូលរួមថវិកាជាមួយ
    សមរង្ស៊ីគឺស្នេហាជាតិ។ ព្រោះថាចូលលុយច្រើន ស្នេហាជាតិច្រើន ចូលលុយតិច
    ស្នេហាជាតិតិច ។
    ភាពជាអ្នកនយោបាយដែលស្មោះត្រង់ចំពោះជាតិនិងប្រជាជនមិនមានឡើយក្នុង
    ជម្រៅចិត្តសមរង្ស៊ី ដែលវាដូចគ្នា ជាមួយកឹមសុខាបេះដាក់។ តែថាអ្នកទាំងពីរនេះ
    ថ្វីត្បឹតចំណុចខាងលើដូចគ្នា តែមានភាពខុសគ្នាសម្រាប់ការប្រជែងយកអំណាច
    សម្រាប់បក្សពួករៀងខ្លួន។ ចំណុចនេះហើយដែលធ្វើឲ្យអតីតបក្សសង្គ្រោះជាតិ ដែលកើត
    ចេញពីសម្ព័ន្ធភាពរវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់កឹមសុខា មានការមិនសូវចុះ
    សម្រុងគ្នា ដែលកឹមសុខាបាននិយាយដោយបើកចំហរថា ជាតិជាអ្នកនយោបាយគឺ
    មានតែកឹមសុខាមួយគត់ ដែលអាមេរិកគាំទ្រនិងបង្ហាត់បង្រៀនយុទ្ធសាស្ត្រធ្វើនយោបាយ
    ដោយផ្ទាល់ចាប់តាំងពីឆ្នាំ១៩៩៣មក ដែលវាហាក់ជាសារព្រមានដល់សមរង្ស៊ីថា សូម្បីតែសមរង្ស៊ី
    ក៏មិនមែនជាដៃគូរខាងនយោបាយជាមួយកឹមសុខាដែរ ។
    ពិតហើយក្រោយពេលសមរង្ស៊ីរត់ចេញទៅក្រៅប្រទេស ដើម្បីគេចចេញពីផ្លូវច្បាប់នៅកម្ពុជា
    វាជាឱកាសដែលកឹមសុខា ត្រូវរុញច្រានសមរង្ស៊ីផ្ទប់គៀនជញ្ជាំង។
    រដ្ឋប្រហារក្នុងបក្សសង្គ្រោះជាតិបានចាប់បង្ខំឲ្យសមរង្ស៊ីឲ្យលាលែងចេញពីតំណែង
    ប្រធានគណបក្សសង្គ្រោះជាតិ និងពីសមាជិកភាពក្នុងបក្ស ប្រែក្លាយទៅជាជនសាមញ្ញ
    ធម្មតា។ តែថាការដើរនយោបាយឃុបឃឹតជាមួយបរទេសក្នុងការធ្វើបដិវត្តន៍ពណ៌ដើម្បី
    ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបានបើកកកាយចេញពីមាត់កឹមសុខាដែលទើប
    ដណ្តើមតំណែង មេបក្សសង្គ្រោះជាតិ បានពីសមរង្ស៊ី ហើយក៏គាប់ជួនក្នុងពេលដែល
    គណបក្សសង្គ្រោះជាតិបានកើនអាសនៈបន្ថែមនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់
    ជាមួយនយោបាយភូតភរបោកប្រាសសន្យាផ្តល់ថវិកា៥០ម៉ឺនដុល្លារសម្រាប់ឃុំសង្កាត់
    និមួយៗក្នុងមួយឆ្នាំ។ យើងសុំមិនរម្លឹកពីរឿងសន្យាបោកប្រាសទៀតទេ តែថាក្រោយ
    កឹមសុខា ត្រូវបានជាប់ទោស ពីបទសង្ស័យថាក្បត់ជាតិវាជាឱកាសសម្រាប់អ្នកនយោបាយ
    ទទូរសារុងសមរង្ស៊ីក្រោកឈរវិញដែរ ។
    ក្រោយសម្រេចជោគជ័យក្នុងការដណ្តើមតំណែងជាប្រធានបក្សបានមកវិញ សមរង្ស៊ី
    ដែលប្រាកដក្នុងចិត្តដោយច្បាស់ថា ខ្លួនសមរង្សីផ្ទាល់និងបក្សពួក ដែលកំពុងរត់ភៀស
    ខ្ឡួនទៅក្រៅប្រទេសគេចចេញពីសំណាញ់ច្បាប់ បន្ទាប់ពីបានកសាងកំហុសច្រើនស្អេកស្កះ
    រាប់មិនអស់ក្នុងការចូលរួមដៃជាមួយកឹមសុខា ក្នុងការប្រព្រឹត្តអំពើក្បត់ជាតិ បានរៀបចំ
    ប្រើវិធីនយោបាយដើម្បីកេងចំណេញនយោបាយផង និងដើម្បីបោកប្រាសយកលុយ
    ពីជនល្ងង់ខ្លៅនៅក្រៅប្រទេស តែលោភលន់ចង់បានអំណាចផងតាមទិសស្លោក
    បោកប្រាសថាចូលរួមថវិកាជាមួយសមរង្ស៊ីគឺស្នេហាជាតិ។
    យើងមិនបដិសេធទេថា ក្នុងសកម្មភាពនយោបាយកន្លងមក សមរង្ស៊ី និងកឹមសុខា ទោះបី
    បានប្រើមហិច្ឆិតាដណ្តើមអំណាចគ្នាទៅវិញទៅមកក្នុងបក្សសង្គ្រោះជាតិក្តី តែដើម្បីមាន
    កម្លាំងផ្តួលរំលំគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច ពួកគេបានកសាង
    កម្លាំងប្រតិកិរិយារបស់ពួកគេបានខ្លះ ដែលកម្លាំងទាំងនោះ មានខ្លះនៅក្នុងកម្លាំង
    ប្រដាប់អាវុធ ជាយោធា នគរបាល ជាគ្រូបង្រៀន ជាគ្រូពេទ្យ មួយចំនួននៅតាម
    ស្ថាប័នក្រសួង មន្ទីរនិងក្នុងចំណោមសកម្មជនមូលដ្ខាន ដែលពួកអ្នកទាំងនោះ សុទ្ធជាអ្នក
    លោភលន់ខាងបុណ្យសក្តិ ដើម្បីមុខមាត់ ហើយបើពួកគេឈរចំកន្លែងដែលអាចមួលក
    ប្រជាពលរដ្ឋទាញយកប្រយោជន៍សម្រាប់ពួកគេទៀតនោះ ពួកគេរឹតតែមិនខ្លាចក្នុងការធ្វើ
    សកម្មភាពដើម្បីទាញយកប្រយោជន៍ផង និងដើម្បីឲ្យពួកគេមានលេសសម្រាប់ការទម្លាក់កំហុស
    ដាក់លើការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះក៏មានការចូលរួមក្នុងសកម្មភាពបែបនេះ
    ពីសំណាក់សង្គមស៊ីវិល អង្គការសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាលផងដែរ ។
    ដោយសំអាងលើកម្លាំងប្រតិកិរិយាក្នុងប្រទេសបែបនេះ ទើបម្តងហើយម្តងទៀត សមរង្ស៊ី បាន
    ធ្វើការអំពាវនាវឲ្យកម្លាំងប្រដាប់អាវុធ ក៏ដូចជាកម្លាំងផ្សេងទៀត ដែលពួកគេបានកសាងនៅ
    មូលដ្ឋាន ឲ្យក្រោកឈរប្រឆាំងរដ្ឋាភិបាល។ ប៉ុន្តែសមរង្ស៊ីប្រហែលភ្លេចគឹតថា ទង្វើក្បត់ជាតិ
    ដែលសមរង្ស៊ីនិងបក្សពួកបានសាងឡើង មិនអាចទាក់ទាញទឹកចិត្តពួកគេបានទៀតឡើយ
    ទោះបីសមរង្សីបញ្ជូនសកម្មជនពីប្រទេសថៃឲ្យមកភ្ជាប់ទំនាក់ទំនងខ្សែរយះរបស់ខ្លួនក្តី ។
    នៅមានសកម្មជនឃ្លានអំណាច តែឆោតល្ងង់ខ្លះក្នុងប្រទេស បានបញ្ចេញភាពហក់កញ្ឆេង
    បញ្ចើចបញ្ជោរសមរង្សី ឲ្យមានសេចក្តីក្លាហានហានវិលត្រឡប់មកកាន់កម្ពុជាវិញ ។
    ពួកគេបានធ្វើឱកាសជួបជុំ ឃោសនានយោបាយ តាមរយះការស៊ីនំបញ្ចុក ការជប់លៀង
    ដែលគ្មានកម្មវិធី ដោយផ្អែកលើពាក្យ សេរីភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ តាមរយះ
    ការបន្ទរអុចអាលពីសំណាក់ក់សង្គមស៊ីវិលដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដោយភ្លេច
    គឹតពីផ្លូវច្បាប់របស់ជាតិ ។ សកម្មភាពបែបនេះហើយ ទើបជម្រុញឲ្យសមរង្ស៊ី និងបក្សពួក
    អន្ទោកអន្ទោលចង់វិលត្រឡប់មកកម្ពុជាវិញ ហើយដែលការចង់នេះ ធ្វើឡើងក្នុងជំនឿមួយ
    សម្រាប់បរិបទដែលមិនសមហេតុផល។
    ជាមួយជំនឿលង់ប្រកបដោយអំនួត ផ្តល់ឲ្យពីភាពហៃអើពីសំណាក់សកម្មជនអតីត
    គណៈបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ ចោលដោយតុលាការអាស្រ័យលើទោសកំហុស
    ក្បត់ជាតិដែលនៅសេសសល់ បូកផ្សំនិងការអន្ទងពីសំណាក់កឹមសុខាដែលកំពុងជាប់ពិរុទ្ធ
    ពីទោសក្បត់ជាតិ រៀបចំធ្វើបដិវត្តន៍ពណ៌តាមការបង្រៀននឹងបង្គាប់បញ្ជាពីជនបរទេស ដើម្បី
    ផ្តួលរំលំរដ្ឋាភិបានស្របច្បាប់នៃកម្ពុជា ដែលថា បើមានមេដឹកនាំទាំងពីរមកជាប់ទោសរួមគ្នា
    នៅកម្ពុជានឹងធ្វើឲ្យមានការកែប្រែស្ថានការណ៍នយោបាយនៅកម្ពុជា ដែលនាំដល់ការរស់
    ឡើងវិញសម្រាប់គណបក្សសង្គ្រោះជាតិនោះ វាជាការវាយតម្លៃខុស ហើយក៏បង្ហាញយ៉ាងច្បាស់ថា
    ខួរក្បាលសមរង្ស៊ី គឺជាខួរក្បាលអ្នកនយោបាយទទូរសារ៉ុង ។
    បើយើងចាំមិនភ្លេច កឹមសុខាដែលកាលនោះ បានគេចវេសពីពីសំណាញ់ច្បាប់ ទាក់ទង
    នឹងអំពើឆបោករួមសង្វាស ហើយដែលបានប្តឹងដោយសាម៉ីខ្លួនស្ត្រីផ្ទាល់ ហើយដែលបាន
    ពួនសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិយ៉ាងយូរ ពិតជាមានសកម្មជន
    ជាច្រើនរយនាក់ នៃគណៈបក្សនេះ មកដេកយាមការពារដោយប្រាកដមែន ។ តែថាពេលចាប់ខ្លួន
    កឹមសុខាពីទោសក្បត់ជាតិ សួរថា តើសភាពនៃការប្រែប្រួលពីសំណាក់កម្លាំងគាំទ្រនៃ
    បក្សនេះទៅជាយ៉ាងណា ។ វាពិតជាគ្មានកម្លាំឯណាមកគាំទ្រទៀតទេ ត្បឹតពួកគេដឹង
    ច្បាស់ថាកឹមសុខាគឹជាជនក្បត់ជាតិ។ ដូច្នេះការប្រព្រឹត្តណាមួយ ដើម្បីគាំទ្រសមរង្ស៊ី
    និងបក្សពួកដែលជាជនក្បត់ជាតិមិនខុសអីពីពួកគេទាំងនោះ បានដាក់ខ្លួនចំពោះមុខច្បាប់
    ថាពួកគេគឺជាជនក្បត់ជាតិដែរនោះទេ ។
    វាគ្មានការឃាត់ឃាំងណាមួយ ចំពោះជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួក ក្នុងការវិលត្រឡប់
    ចូលកម្ពុជាវិញនោះទេ ។
    តែថាពួកអ្នកទាំងនោះសុទ្ធតែមានសាលដីការបស់តុលាការត្រូវចាប់ខ្លួនដើម្បីផ្តន្ទារទោស
    តាមកំហុសដែលពួកគេបានប្រព្រឹត្តក្នុងអំពើក្បត់ជាតិ។
    វាជាការល្អសម្រាប់ជំនឿងលង់ពេញដោយអំនួត របស់សមរង្ស៊ីនិងបក្សពួក ដែលយល់ខុស
    ពីស្ថានភាពបច្ចុប្បន្ននិងអតីត ដែលសមរង្ស៊ី បានទទួលនូវការលើកលែងទោសពីអង្គ
    ព្រះមហាក្សត្រ តាមការស្នើសុំពីសំណាក់នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ។
    ច្បាប់នឹងបង់តែមួយសំណាញ់ ក្រសោបយកក្រុមជនក្បត់ជាតិទាំងនេះ មកកាត់ទោសតាមច្បាប់
    ហើយសន្តិភាពជាតិសុខសុវត្ថិភាពសង្គម និងបន្តល្អប្រសើរទ្វេរឡើងថែមទៀតក្នុងពេលដែលគ្មានវត្តមានជនក្បត់ជាតិទាំងនេះ៕

Leave a Reply

Submit Comment