សមាជិក​សភា​អាស៊ាន​ស្នើ​ឲ្យ​ដោះ​លែង​សកម្មជន​អតីត​បក្ស​សង្គ្រោះ​ជាតិ

សិទ្ធិ​មនុស្ស


រូបថត​ពី​គេហទំព័រ​​ក្រុម​សមាជិក​សភា​អាស៊ាន​សម្រាប់​សិទ្ធិ​មនុស្ស (APHR) កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (រូបថត​គេហទំព័រ)


17 កញ្ញា 2019
ណឹម សុភ័ក្រ្តបញ្ញា
វីអូអេខ្មែរ

ការ​អំពាវនាវ​ធ្វើ​ឡើង​ខណៈ​ដែល​​បណ្តុំ​​សមាជិក​សភា​អាស៊ាន ​ដែល​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​ហ្សាការតា ​ប្រទេស​ឥណ្ឌូណេស៊ី រកឃើញថា​ ការ​ចាប់​ខ្លួន​​សមាជិក​ និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​កើន​ដល់​ប្រាំបី​នាក់​ក្នុង​រយៈ​ពេល​ពី​រសប្តាហ៍​ចុង​ក្រោយ​នេះ។

ក្រុម​សមាជិក​សភាអាស៊ាន​ដើម្បីសិទ្ធិ​មនុស្ស ​បាន​ទទូច​នៅថ្ងៃ​អង្គារ​នេះ ឲ្យ​អាជ្ញាធរ​កម្ពុជា​បញ្ចប់​«ការបំពាន»​លើ​ក្រុម​សមាជិក​និង​ក្រុម​សកម្មជន​គណបក្ស​ប្រឆាំងព្រម​ទាំង​ដោះ​លែង​ពួក​គេ​ឲ្យ​មាន​សេរីភាព​ជាបន្ទាន់។

ការ​អំពាវនាវ​ធ្វើ​ឡើង​ខណៈ​ដែលបណ្តុំសមាជិក​សភា​អាស៊ាន​ដែល​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​ហ្សាការតា ​ប្រទេស​ឥណ្ឌូណេស៊ី រកឃើញថា​ការ​ចាប់​ខ្លួនសមាជិក​និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​កើន​ដល់​ប្រាំបី​នាក់​ក្នុង​រយៈ​ពេល​ពី​រសប្តាហ៍​ចុង​ក្រោយ​នេះ។​ សកម្មជន​នយោបាយ​ទាំង​នេះ​ត្រូវ​ចាប់​ខ្លួន​ក្រោយ​ពី​ពួកគេ​បានចូលរួម​វេទិកា​យុវជន​មួយ​របស់​អតីត​គណបក្ស​សង្គ្រោះជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី ​កាល​ពី​ពាក់កណ្តាល​ខែសីហា ដែល​នៅ​ទីនោះ ពួកគេ​បាន​ជួប​ជាមួយ​លោក​សម រង្ស៊ី ប្រធាន​ស្តីទីនៃ​គណបក្ស​ដែល​ត្រូវ​រដ្ឋា​ភិបាល​រំលាយ​ចោលនេះ។

យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​សមាជិក​សភា​អាស៊ាន​ សកម្មជន​នយោបាយ​ទាំង​ប្រាំបី​នាក់​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ឃាំង​បណ្តោះ​អាសន្ន​ក្នុងពន្ធនាគារ​ព្រៃស ជាយ​ទីក្រុង​ភ្នំពេញ។

លោក Charles Santiago ​ប្រធានក្រុម​សមាជិក​សភា​អាស៊ានដើម្បី​សិទ្ធិមនុស្ស។ (រូបថត​ដក​ស្រង់​ចេញ​ពី​ហេ្វសប៊ុក Charles Santiago)

លោក Charles Santiago ​ប្រធានក្រុម​សមាជិក​សភា​អាស៊ានដើម្បី​សិទ្ធិមនុស្ស។ (រូបថត​ដក​ស្រង់​ចេញ​ពី​ហេ្វសប៊ុក Charles Santiago)


លោក Charles Santiago សមាជិក​សភា​ម៉ាឡេស៊ី និង​ប្រធានក្រុម​សមាជិក​សភាអាស៊ាន​ដើម្បីសិទ្ធិ​មនុស្ស ត្រូវ​បាន​ស្រង់​សំដី​ក្នុង​សេចក្តីថ្លែងការណ៍​នោះ​ថា«កាលកំណត់នៃ​ការ​ចាប់ខ្លួន​នា​ពេលថ្មីៗ​នេះគឺ​ជា​រឿង​គួរ​ឲ្យ​អស់សំណើច​មួយ»។

លោក Charles Santiago ចាត់ទុក​ថា​ការ​ចាប់​ខ្លួនអ្នក​គាំទ្រ​នយោបាយ​ប្រឆាំង​ទាំង​នេះគឺ«​ជា​ការ​ប៉ុនប៉ង​គំរាម និង​បំបិទមាត់​សមាជិក​និង​រាល់​សកម្មជន បក្ស​ប្រឆាំង​ណា»​ដែល​បង្ហាញ​ការ​គាំទ្រការ​វិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជាវិញ​របស់​លោក​សម រង្ស៊ី។ លោក​សម រង្ស៊ី ដែល​និរទេស​ខ្លួន​អស់​រយៈ​ពេល​ប្រាំឆ្នាំមក​ហើយ​បាន​ប្រកាស​ជា​សាធារណៈ​ថា​លោក​នឹង​វិល​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅថ្ងៃទី ៩​ខែវិច្ឆិកាគឺចំថ្ងៃ​បុណ្យឯក​រាជ្យ​ជាតិ។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃទី​១៤​កញ្ញា​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​រំលាយបាន​ប្រកាស​ថា​សមាជិក​គណបក្ស​របស់​ខ្លួន​យ៉ាង​ហោច​ចំនួន​២៦​នាក់​ត្រូវ​បានចាប់​ខ្លួនចាប់​តាំងពី​ដើម​ឆ្នាំ​២០១៩​មក។ គណបក្ស​នេះ​ចោទថា​ការ​ចាប់​ខ្លួន​នេះជា «ទង្វើ​រំលោភ​បំពាន​យ៉ាង​កម្រោល​លើ​ច្បាប់​ជាតិ និង​អន្តរជាតិ»​និង​ទាម​ទារ​ឲ្យ​ដោះ​លែង​សកម្មជន​របស់​ខ្លួនជា​បន្ទាន់។​

អតីត​សកម្មជន​ប្រឆាំង​ទាំង​នេះត្រូវ​ចោទ​ប្រកាន់​ពី​បទញុះញង់​ឲ្យ​ប្រព្រឹត្តបទ​ឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​ទន្រ្ទាន​ព្រៃ​ខុស​ច្បាប់​ជាដើម។

ក្រុម​សមាជិក​សភា​អាស៊ាន​បាន​ស្នើ​ឲ្យ​កម្ពុជា«ទម្លាក់​ចោលការ​ចោទ​ប្រកាន់​ដែល​មាន​លក្ខណៈ​នយោបាយ​»​ទាំង​នេះ​ប្រឆាំង​នឹង​ពួក​គេ។

លោក​ជិន ម៉ាលីន​ អ្នកនាំពាក្យក្រសួងយុត្តិធម៌​ ថ្លែងជាមួយ​អ្នកកាសែត នៅក្រសួងយុត្តិធម៌​កាលពីថ្ងៃទី​ ២ ខែ​ឧសភា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)

លោក​ជិន ម៉ាលីន​ អ្នកនាំពាក្យក្រសួងយុត្តិធម៌​ ថ្លែងជាមួយ​អ្នកកាសែត នៅក្រសួងយុត្តិធម៌​កាលពីថ្ងៃទី​ ២ ខែ​ឧសភា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)


លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ បាន​ច្រាន​ចោល​សំណើ​ពី​ក្រុម​សមាជិក​សភាអាស៊ាន​ដើម្បីសិទ្ធិ​មនុស្ស ដោយ​លើកឡើងថា ក្រុមនេះ​មិនមែន​តំណាង​ឲ្យ​យន្តការ​សិទ្ធិ​មនុស្ស​អាស៊ាន​នោះ​ទេ និង​ជា​ក្រុម​ប្រឆាំង​តែ​ប៉ុណ្ណោះ។

«ហើយ​ការ​អំពាវនាវ​ឲ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​ ការ​ដោះលែង​នោះ​គឺ មិនអាច​ទៅ​រួច​ទេ ពី​ព្រោះ​នោះ​គឺ​សមត្ថកិច្ច​របស់​តុលាការ។ ហើយ​មិនមាន​ស្ថាប័ន​ណា​ អាច​ជ្រៀតជ្រែក​លូកលាន់​ទៅ​នឹង​ការ​សម្រេច​របស់​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ​នោះ​ទេ»។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ដដែលបាន​បន្ថែម​ថា ការ​ចាប់ខ្លួន​សកម្មជន​អតីត​គណបក្ស​សង្រ្គោះជាតិ​នា​ពេល​កន្លងមក​នេះគឺ​ជា ការ​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង​អង្គការ​ចាត់តាំង​ខុសច្បាប់​ក្រៅ​ប្រទេស។

រូបឯកសារ៖ លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA ស្ដី​ពី «សិទ្ធិសេរីភាពនៃការប្រមូលផ្តុំ ការជួបប្រជុំ និងការបញ្ចេញមតិនៅកម្ពុជា» ភ្នំពេញ ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៩។ (លឹម សុធី/VOA)

រូបឯកសារ៖ លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA ស្ដី​ពី «សិទ្ធិសេរីភាពនៃការប្រមូលផ្តុំ ការជួបប្រជុំ និងការបញ្ចេញមតិនៅកម្ពុជា» ភ្នំពេញ ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៩។ (លឹម សុធី/VOA)


លោក អំ សំអាត នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​ និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ (Licadho)​ គាំទ្រ​ការ​អំពាវនាវ​របស់​អង្គការ​សមាជិក​សភា​អាស៊ាន​ឲ្យ​ដោះ​លែង​សកម្មជន​នយោបាយ​អតីត​គណបក្ស​ប្រឆាំង​នេះ។​ប៉ុន្តែ​លោក​លើក​ឡើង​ថា​វាអាស្រ័យ​លើ​ជំហររបស់​រដ្ឋា​ភិបាល​កម្ពុជា​ដែល​ត្រូវ​ពិចារលើ​បញ្ហានេះ។

រូបឯកសារ៖ សឹង សែន​ករុណា​ មន្រ្តី​ស៊ើបអង្កេត​ជាន់ខ្ពស់ផ្នែក​សិទ្ធិមនុស្ស នៅ​សមាគម​អាដហុក ការពារ​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍកម្ពុជា ​ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាននៅ​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​៨ កុម្ភៈ ២០១៧។

រូបឯកសារ៖ សឹង សែន​ករុណា​ មន្រ្តី​ស៊ើបអង្កេត​ជាន់ខ្ពស់ផ្នែក​សិទ្ធិមនុស្ស នៅ​សមាគម​អាដហុក ការពារ​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍកម្ពុជា ​ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាននៅ​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​៨ កុម្ភៈ ២០១៧។


លោក​ សឹង សែន​ករុណា​ អ្នក​នាំពាក្យ​សមាគម​អាដហុក (ADHOC) បាន​ប្រាប់ VOA នៅ​ថ្ងៃ​អង្គារ​នេះ​ថា ប្រសិន​បើ​ការ​ចាប់ខ្លួនអ្នក​គាំទ្រអតីត​បក្ស​ប្រឆាំងជា​ហេតុ​ផលនយោបាយ លោក​គិត​ថា នឹង​មាន​ការ​ចាប់ខ្លួន​ជា​បន្តបន្ទាប់។

រូបឯកសារ៖ លោក ​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃនិយាយ​ជាមួយអ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។ (VOA)

រូបឯកសារ៖ លោក ​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃនិយាយ​ជាមួយអ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។ (VOA)


កាល​ពី​ថ្ងៃចន្ទ​ម្សិលមិញ​នេះ លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួងមហាផ្ទៃ​ បាន​ប្រាប់​ VOA ថាការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​រំលាយ​បាន​កើន​ដល់​ប្រាំបួននាក់​ចាប់​តាំង​ពី​ចុង​សប្តាហ៍​មុន។

ការវិវត្តចុង​ក្រោយ​បង្ហាញ​ថា​ប្រាំមួយនាក់​ក្នុង​ចំណោម​ជន​ត្រូវ​ចាប់​ខ្លួន​កំពុង​ស្ថិត​ក្នុង​ការ​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ៕

What Next?

Recent Articles

3 Responses to "សមាជិក​សភា​អាស៊ាន​ស្នើ​ឲ្យ​ដោះ​លែង​សកម្មជន​អតីត​បក្ស​សង្គ្រោះ​ជាតិ"

  1. so socheath says:

    អាឡប់ ! អំ សំអាត
    ប្រជាធិបតេយ្យ (​ អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ) មិនមែនជាអំណាច និតិប្រតិបត្តិទេអាឡប់ ។
    ប្រជាជនបានប្រគល់អំណាចដែលគាត់មាន ដល់តំណាងដែលគាត់បានជ្រើសរើស ឲ្យដឹកនាំប្រទេស
    រួចហើយ ។ អ្ហែងកុំនិយាយបង្វែង រឿងប្រជាធិបតេយ្យឲ្យសោះ ។ ព្រោះថាប្រជាធិបតេយ្យ(​ អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ) ត្រូវអាស្រ័យដោយច្បាប់ ។ ​
    បើគឹតដូចអ្ហែងវា អាណាធិបតេយ្យហើយ ។ អញ្ចឹងគេចាំបាច់ចាយលុយបោះឆ្នោត ជ្រើសតាំងសភា
    ឲ្យបង្កើតច្បាប់ធ្វើអី ។ បោះឆ្នោតពហុបក្សធ្វើស្អី ?
    ធ្វើការងារសិទ្ធិមនុស្ស បើ​ចេះត្រឹមបោកប្រាសកេងចំណេញនយោបាយឲ្យបក្សនយោបាយ ​
    ដែលជាជាដៃគូ បនភឿន​ដូចអ្ហែងនេះ អាហ្នឹងត្រូវហៅក្រុមអ្ហែង ថាជាអង្គការស្អីវិញ ?

  2. so socheath says:

    Send to facebook
    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
    ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
    ដែលនឹកស្មានមិនដល់ !
    *******
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦
    គឺសំដៅដាច់ខាត ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា
    គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយ
    ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និង
    របបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បី
    ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត
    តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សម្រាប់ឆន្ទះប្រជាពលរដ្ឋ
    ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយទម្រង់ណាមួយក៏ដោយ
    គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ

  3. Anonymous says:

    AH.. LOP it mean some time he knew himself but some time he did not. sorry I think AH..LOP. is better then AH.. CHKOUTH that mean he never know what is good what is bad.

Leave a Reply

Submit Comment