អ្នកនាំពាក្យនគរបាលជាតិ៖​ អតីតសកម្មជន និងមន្ត្រី CNRP ៦នាក់ ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន

|
https://vodhotnews.com

អតីតសកម្មជន និងមន្ត្រីបក្សសង្គ្រោះជាតិ ៦នាក់ ដែលត្រូវចាប់ខ្លួនកាលពីចុងសប្ដាហ៍កន្លងទៅ

អតីតសកម្មជន និងមន្ត្រីបក្សសង្គ្រោះជាតិ ៦នាក់ ដែលត្រូវចាប់ខ្លួនកាល​ពីចុងសប្ដាហ៍កន្លងទៅ ត្រូវ​បាន​តុលាការ​រាជ​ធានី​ភ្នំពេញ សម្រេចឃុំខ្លួនក្នុងពន្ធនាគាររួចហើយ។ នេះបើតាមការ​បញ្ជាក់​​របស់​អគ្គស្នង​ការរង​នគរបាល​ជាតិ ប្រាប់​វីអូឌី​នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា។

អតីតសមាជិកគណ:កម្មការប្រតិបត្តិស្រុកស្អាង លោក​ លី​ ម៉េងឃាង​ អតីតមេឃុំ​ សំរោងធំ​ស្រុកកៀនស្វាយ លោក​ លី​ លីន និង​លោក ឈុន ថៃយុទ្ធ អតីតជំទប់ទី១ ឃុំព្រែកស្ដី ស្រុកកោះធំ ដែល​សុទ្ធ​ស្ថិត​នៅ​ក្នុង​ខេត្ត​កណ្តាល​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ក្នុង​ថ្ងៃ​តែ​មួយ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា។

ចំណែក​ឯ​អតីត​សមាជិក​យុវជន​បក្ស​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ លោក យ៉ាត ភារម្យ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា នៅ​ក្នុង​ថ្ងៃ​តែ​មួយ​ដែល​សមត្ថកិច្ច​រាជ​ធានី​ភ្នំពេញ បាន​ចាប់​ខ្លួន​​កញ្ញា យូ ចាន់ធានី អតីត​អ្នក​អាន​ព័ត៌មាន​ទំព័រ​ហ្វេសប៊ុក​លោក សម រង្ស៊ី និង​អតីត​បេក្ខជន​ក្រុម​ប្រឹក្សា​សង្កាត់​ផ្សារ​ដេប៉ូ​២ លោក ទុំ ប៊ុនថន ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឯ​ខេត្ត​សៀមរាប។

អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យ លោក ឆាយ គឹមឃឿន មានប្រសាសន៍ថា មនុស្ស​ទាំង ៦​នាក់​នេះ ត្រូវបាន​តុលា​ការ​​សម្រេចឃុំខ្លួននៅ​ពន្ធនាគាររួចហើយ បន្ទាប់​ពី​តុលាការ ​និងសមត្ថកិច្ច​រក​ឃើញថា
អ្នក​ទាំងនោះចូលរួម​សកម្មភាព​ល្មើសច្បាប់។

លោក ឆាយ គឹមឃឿន៖ «សម្រាប់តម្រុយវិញ គឺបើអត់តម្រុយសមត្ថកិច្ច គឺអត់ចាប់គេបានទេ។ កន្លង​មក​យើង​ក៏​ធ្លាប់​អញ្ជើញ​ពួក​គាត់​ទៅ​សួរ​ទៅ​នាំ​ដែរ។ បើ​តុលាការ​គ្មាន​ភស្តុតាង​​គ្មាន​​ឯកសារ គេ​ឱ្យ​គាត់​មក​វិញ។ តែ ៦​នាក់​នោះ គេ​មាន​ឯកសារ​គ្រប់​គ្រាន់​ហើយ មានទាំង​សកម្មភាព​​​មាន​អីទាំងអស់ បានជាតុលាការគេចេញដីកាឃុំខ្លួន។ ការនាំខ្លួនហ្នឹង គឺយកមកបំភ្លឺទេ តែក្រោយ​ពី​សួរ​បំភ្លឺ គឺមានឯកសារគ្រប់គ្រាន់ដែលឈានដល់ការឃុំខ្លួន ហើយ​ឃុំខ្លួនទាំង ៦នាក់»

ភរិយារបស់លោក ទុំ ប៊ុនថន គឺអ្នកស្រី សៀក សៀងឡេង ឱ្យដឹងថា ប្ដីរបស់​អ្នក​ស្រី​ត្រូវ​សមត្ថកិច្ច​យក​ទៅ​ដាក់គុកព្រៃស កាល​ពី​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​កន្លង​មក​នេះ។ អ្នកស្រី អះ​អាង​ថា អ្នកស្រី​បាន​បានទៅសួរសុខ​ទុក្ខ​​ប្ដីនៅពន្ធនាគារព្រៃស​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ផង​ដែរ។

អ្នកស្រី សៀងឡេង មានប្រសាសន៍ថា តាមឯកសារដែល​អ្នក​ស្រី​សង្កេត​ឃើញ​នៅពន្ធនាគារ  តុលាការ​ចោទ​ប្រកាន់​ប្ដី​របស់​ខ្លួន​ពី​បទ​ញុះញង់​​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ប៉ុនប៉ងផ្តួល​រំលំរដ្ឋាភិបាល។ អ្នកស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធជួយឃ្លាំ​មើល​ករណី​ប្ដី​អ្នក​ស្រី​ផង។

អ្នកស្រី សៀក សៀងឡេង មាន​ប្រសាសន៍៖ «គេឱ្យជួបតែមួយភ្លែតព្រោះអីមនុស្សច្រើន គ្រាន់តែឃើញប្រពន្ធឃើញ​កូន​គាត់​ស្រក់​ទឹក​ភ្នែក​អ៊ីចឹងទៅ គាត់ប្រាប់ថា មិនបាច់បារម្ភពីគាត់ទេ។​ គេឱ្យជួបធម្មតា​គ្រាន់​តែ​គេ​ឆាប់​ដេញ​យើង​ចេញ​មក​វិញ​ដោយសារ​មនុស្ស​(អ្នកសួរសុខទុក្ខអ្នកទោសផ្សេង)​ច្រើនពេក»

បង​ប្រុស​បង្កើត​លោក ទុំ ប៊ុនថន គឺ​លោក ទុំ ប៊ុនលី បានដាក់​ចម្ងល់​ពីនិតិវិធីដែល​សមត្ថកិច្ចចាប់ខ្លួន តុលាការ​សម្រេច​ឃុំ​ខ្លួន​ប្អូន​ប្រុស​របស់លោក។

លោក ទុំ ប៊ុនលី មាន​ប្រសាសន៍៖«​ព្រួយបារម្ភដែរ ព្រោះចាប់ប្អូនខ្ញុំទៅមិនដឹងយ៉ាងម៉េចអីយ៉ាងម៉េច អត់មាន​ផ្តល់​ព័ត៌មាន​ផ្តល់​អ្វី​ទេ គ្រាន់តែបានដឹងថា គេចាប់គាត់។ ពេលណាគេកាត់ក្ដី(ចោទប្រកាន់)​គេធ្វើតែគេ ឬយ៉ាងម៉េច? អា​នេះ​អត់​មាន​ពី​ណា​ដឹង​ទេ​។ បង​ប្អូនមិត្តភក្ដិអីអត់មានអ្នកណាដឹង​។ អ៊ីចឹង វាអយុត្តិធម៌ណាស់ចំពោះប្អូនខ្ញុំ»

ទោះជាយ៉ាងណាក្ដី អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក គុច គឹមឡុង មិនទាន់អាចបញ្ជាក់បានទេ​ថា អ្នកទាំង ៦នាក់ ត្រូវតុលាការចោទប្រកាន់ពីបទល្មើសតាមមាត្រាច្បាប់ណាមួយនោះ។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ឱ្យដឹងថា​ អ្នកជាប់ឃុំ ២នាក់ គឺលោក យ៉ាត ភារម្យ និង​លោកទុំ ប៊ុនថន ត្រូវបាន​តុលាការ​សម្រេច​ដាក់​ក្នុងពន្ធនាគារម១ កញ្ញា យូ ចាន់សុធានី ត្រូវឃុំក្នុងពន្ធនាគារម២ ខណៈដែល​មនុស្ស​ ៣​​នាក់ទៀត ត្រូវឃុំក្នុងពន្ធនាគារខេត្តកណ្ដាល។ លោកមានប្រសាសន៍ថា ការចាប់​ខ្លួនមន្ត្រីអតីតបក្សប្រឆាំងនេះ គឺ​ពាក់​ព័ន្ធ​បញ្ហានយោបាយ។

លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា៖«យើងគិតថា យើងមានការព្រួយបារម្ភ ព្រោះ​យើងឃើញមានការ​ចាត់​វិធាន​ការជាបន្តបន្ទាប់អ៊ីចឹង ហើយរាជរដ្ឋាភិបាលហាក់ដូចជាអត់បាន​ងាកគិតមិន​យកការ​ស្នើសុំ​របស់​សហគម​អន្តរ​ជាតិ(ឱ្យគោរពសិទ្ធិមនុស្ស) ទាល់តែសោះ។ ផ្ទុយទៅវិញ ​ស្ថានភាពកាន់​តែធ្ងន់ធ្ងរទៅ​ស្របនឹង​ស្ថានភាពនយោបាយនៅកម្ពុជាកាន់តែធ្លាក់​(អាក្រក់)​ចុះ​នោះ»

ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា ករណីនេះជានិតិវិធីរបស់តុលាការ ដែល​ចៅក្រមស៊ើបសួរ​មាន​សិទ្ធិសម្រចបន្តនិតិវិធី។

លោក ជិន ម៉ាលីន មាន​ប្រសាសន៍​ថា៖ «ការអនុវត្តច្បាប់ គឺអនុវត្តទៅលើអ្នកណាបំពានច្បាប់។ បើមានអ្នកបំពាន​ច្បាប់​ធ្វើ​សកម្មភាព​អុកឡុកបង្ក​ចលាចលក្នុងន័យគាំទ្រចលនាចាត់តាំងខុសច្បាប់ ឬធ្វើ​តាមការអំពាវនាវរបស់អង្គការចាត់តាំងខុសច្បាប់ គឺនឹងអនុវត្តនិតិវិធីបន្តទៀត ហើយមិនមាន​គោលដៅទៅលើអ្នកណាជាក់លាក់នោះទេ គឺជាទូទៅ»

ក្នុង​សេចក្តីថ្លែងការណ៍ដែលចុះផ្សាយកាលពីថ្ងៃទី១៤ ខែកញ្ញា នៅទំព័រហ្វេសប៊ុក​លោក អេង ឆៃអ៊ាង នោះ គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៦​នាក់នេះ ដោយគ្មានដីកាពីតុលាការឡើយ។

សេចក្ដីថ្លែងការណ៍ដដែលនេះ ចាត់ទុកថា ​ការចាប់ និងឃុំខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិខាងលើនេះ គឺជាទង្វើរំលោភបំពាន​យ៉ាងកំរោល​លើច្បាប់ជាតិ និងអន្តរជាតិ ព្រមទាំងរដ្ឋធម្មនុញ្ញ​កម្ពុជា។ សេចក្ដីថ្លែងការណ៍បានប្រដូចសកម្មភាពនេះ ដូចជាសកម្មភាពក្នុងរបបខ្មែរក្រហម។

សេចក្ដីថ្លែងការណ៍ដដែលឱ្យដឹងថា បើគិតអ្នកទាំង ៦នាក់ដែលចាប់ខ្លួនលើកនេះ សរុបចំនួន​មនុស្ស​ដែលត្រូវបានចាប់ខ្លួនមានចំនួន ២៦នាក់ ហើយ​ជាង ១៥០នាក់​ទៀត ត្រូវបានកោះហៅទៅ​សាក​សួរដោយសមត្ថកិច្ច។

របាយការណ៍កម្រាស់ ២០ទំព័ររបស់​អ្នកស្រី រ៉ូណា ស្មីត ដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅក្រុងហ្សឺណែវ ប្រទេសស្វីស បាន​លើក​ឡើង​ថា មួយឆ្នាំបន្ទាប់​ពីការបោះឆ្នោត​កាល​ពី​ឆ្នាំ​មុន ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅតែគ្របដណ្ដប់ដោយការសង្កត់​សង្កិន​សិទ្ធិនយោបាយ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

4 Responses to "អ្នកនាំពាក្យនគរបាលជាតិ៖​ អតីតសកម្មជន និងមន្ត្រី CNRP ៦នាក់ ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន"

  1. so socheath says:

    បំពានច្បាប់គឺជាប់គុក មានអីចម្លែក !

  2. Anonymous says:

    it time as the old Cambodian said >> when the water rising up the fish eat the ant and when the water going down the ant will eat those fish .

  3. so socheath says:

    Send to facebook
    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
    ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
    ដែលនឹកស្មានមិនដល់ !
    *******
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦
    គឺសំដៅដាច់ខាត ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា
    គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយ
    ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និង
    របបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បី
    ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត
    តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សម្រាប់ឆន្ទះប្រជាពលរដ្ឋ
    ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយទម្រង់ណាមួយក៏ដោយ
    គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ

  4. Anonymous says:

    When opposition supporters talk or do something alway jail or killed’ but when people support beast regime they never wrong even they kick,beat M-P ‘ so this beast regime is ruled by mafia groups’and leaded by veitcong mafia dictator’