ភរិយា​សកម្មជន​បក្ស​ប្រឆាំង​រក​ឃើញ​ស្វាមី​វិញ​ដែល​ត្រូវ​បាន​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ

ដោយ ហេង រស្មី
2019-10-11
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហម វុទ្ធី (រូប​កណ្ដាល​អាវ​ខៀវ) អនុប្រធាន​ប្រតិបត្តិ​ស្រុក​បាធាយ​ខេត្ត​កំពង់ចាម ខាង​គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាន​នាំ​មក​ឃុំ​នៅពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ។ Photo: RFA
លោក ហម វុទ្ធី (រូប​កណ្ដាល​អាវ​ខៀវ) អនុប្រធាន​ប្រតិបត្តិ​ស្រុក​បាធាយ​ខេត្ត​កំពង់ចាម ខាង​គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាន​នាំ​មក​ឃុំ​នៅពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ។ Photo: RFA


សកម្មជន​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្នុង​ខេត្ត​កំពង់ចាម​ដែល​តុលាការ​ប្រកាស​ថា បាន​បាត់​ខ្លួន ត្រូវ​បាន​ភរិយា​រក​ឃើញ​ថា កំពុង​ជាប់ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ។ ភរិយា​លោក ហម វុទ្ធី អនុប្រធាន​ប្រតិបត្តិ​ស្រុក​បាធាយ​ខេត្ត​កំពង់ចាម ខាង​គណបក្ស​ប្រឆាំង លោកស្រី ខាន់ សារ៉ន ប្រាប់​អាស៊ីសេរី​ថា អ្នកស្រី​បាន​រក​ឃើញ​ស្វាមី​កំពុង​ជាប់ឃុំ​នៅ​ក្នុង​ពន្ធនាគារ កាល​ពី​ថ្ងៃ​ទី១០ តុលា​ក្រោយ​ពី​តុលាការ​ប្រកាស​ថា បាន​បាត់​ខ្លួន។

លោកស្រី​បញ្ជាក់​ថា លោក ហម វុទ្ធី មាន​សុខភាព​ល្អ​ទេ មិន​មាន​ស្នាម​វាយដំ​ធ្វើ​ទារុណកម្ម​ទេ។អាជ្ញាធរ​ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​៨ តុលា កន្លង​ទៅ​នេះ​បាន​ចាប់ខ្លួន​សកម្មជន​ខេត្ត​កំពង់ចាម ចំនួន​ពីរ​នាក់ ដោយ​ចោទប្រកាន់​ពី​បទ «​រួមគំនិត​ក្បត់​» រួចហើយ​បញ្ជូន​ពួកគេ​ទៅ​សាលាដំបូង​ខេត្ត​កំពង់ចាម ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់។ ប៉ុន្តែ​ភ្លាមៗ​នោះ​តុលាការ​ខេត្ត​កំពង់ចាម ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន កាល​ពី​ថ្ងៃ​ទី​៩ តុលា ថា ជនសង្ស័យ​ទាំងពីរ តុលាការ​បានសម្រេច​ឃុំខ្លួន​លោក ដុង សុវណ្ណារិទ្ធ នៅ​ក្នុង​ពន្ធនាគារ ចំណែក​ឯ​លោក ហម វុទ្ធី បាន​រត់​គេច​ខ្លួន​បាត់។អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា បញ្ជាក់​ថា បើ​តាម​នីតិវិធី​ច្បាប់​ក្រោយពី​មានការ​ចាប់ខ្លួន​អាជ្ញាធរ​ត្រូវតែ​ជូនដំណឹង​ទៅ​សមាជិក​ក្រុម​គ្រួសារ​ក្នុង​រយៈពេល ២៤​ម៉ោង មិន​ត្រូវ​ឱ្យ​ពួកគាត់​ដើរ​ស្វែងរក​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "ភរិយា​សកម្មជន​បក្ស​ប្រឆាំង​រក​ឃើញ​ស្វាមី​វិញ​ដែល​ត្រូវ​បាន​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ"

  1. so socheath says:

    អាពូជឆ្កែ ស៊ឹង សែនករុណា !
    អ្ហែងមើលឲ្យច្បាស់ តើការចោទប្រកាន់់ផ្តោតលើអ្វី
    ដែលនាំឲ្យជាប់គុក !
    តុលាការសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់និងផ្ដន្ទាទោសម៉ៃ ហុងស្រៀង អតីតសកម្មជនបក្សប្រឆាំងខេត្តព្រះសីហនុ ​ឱ្យជាប់ពន្ធនាគារ ១ ឆ្នាំកន្លះ ពីបទញុះញង់ឱ្យមានអំពើឧក្រិដ្ឋជាអាទិ៍ ។
    យល់ទេ ! ប៉ុណ្ណឹងអាពូជឆ្កែ

Leave a Reply

Submit Comment