តុលាការ​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង ២​នាក់ ក្រោយ​សារភាព​តាម​ការ​ចង់​បាន​របស់​របប​ភ្នំពេញ

ដោយ សន ចាន់រដ្ឋា
2019-10-12
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក រស់ គឹមសៀង ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ធំ ដែល​សាលាដំបូង​ខេត្ត​​នេះ​ដោះលែង កាលពី​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ២០១៩។ រូបខាងឆ្វេង៖ ហ្វេសប៊ុក Rus Kimsieng និង(ស្ដាំ) ​ទីស្ដីការគណៈរដ្ឋមន្ត្រី
លោក រស់ គឹមសៀង ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ធំ ដែល​សាលាដំបូង​ខេត្ត​​នេះ​ដោះលែង កាលពី​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ២០១៩។ រូបខាងឆ្វេង៖ ហ្វេសប៊ុក Rus Kimsieng និង(ស្ដាំ) ​ទីស្ដីការគណៈរដ្ឋមន្ត្រី


តុលាការ​របប​លោក ហ៊ុន សែន ដោះលែង​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​នាក់ ក្រោយ​ពេល សារភាព​ថា បាន​រួម​គំនិត​ក្បត់ ជាមួយ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ គឺ​លោក សម រង្ស៊ី។ ចំណែក​មន្ត្រី​បក្ស​ប្រឆាំង​ម្នាក់​ផ្សេង​ទៀត បាន​បង្ហោះ​វីដេអូ​សារភាព​មុខ​ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ ដោយ​បញ្ជាក់​ថា លោក​មិនបាន​រួមគំនិត​ក្បត់ ជាមួយ​លោក សម រង្ស៊ី ឡើយ។ មន្ត្រី​បក្ស​ប្រឆាំង ថា របប​ក្រុងភ្នំពេញ​គំរាម​ឱ្យ​ធ្វើ​បែប​នេះ ហើយ​មន្ត្រី​បក្ស​ប្រឆាំង​ទ្រាំ បង្ខំចិត្ត​សារភាព​ទាំង​គ្មាន​កំហុស។

សាលាដំបូង​ខេត្ត​កំពង់ធំ​ដោះលែង ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ធំ លោក រស់ គឹមស្រៀង កាលពី​ថ្ងៃ​ទី​១១ ខែ​តុលា។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ លោក សោ ចាន់ដេត អះអាង​ថា សកម្មជន​បក្ស​ប្រឆាំង​នេះ​ធ្វើតាម​ការ​បង្ខំ ដោយសារ​ចង់​រក្សា​សុវត្ថិភាព ហើយ​គណបក្សប្រឆាំង បាន​ដឹង​ច្បាស់​ថា មន្ត្រី​បក្ស​ប្រឆាំង​មិន​អាច​ទ្រាំ​បាន​នឹង​ការ​ធ្វើបាប ទើប​ចេញ​សារភាព ទាំង​ខ្លួន​គ្មាន​កំហុស។ លោក​ប្រៀប​របប​លោក ហ៊ុន សែន ទៅ​នឹង​របប ប៉ុល ពត ដែល​ចាប់​បង្ខំ​មនុស្ស​ស្អាតស្អំ ឱ្យ​សារភាព​កំហុស៖ «សុទ្ធតែ​គេ​បង្ខំ​ទេ។ វា​អត់​មាន​ចេញពី​ឆន្ទៈ​ខ្លួនឯង​ទេ​។ បើ​វា​ចេញពី​ឆន្ទៈ​ខ្លួនឯង ពួក​ហ្នឹង មិនមែន​មក​ចាប់​ទេ​។ សុទ្ធតែ​ការ​បង្ខំ សុទ្ធតែ​ការ​គំរាមកំហែង សុទ្ធតែ​ការ​បំភ័យ​ហើយ ព្រោះ​ពួក​ហ្នឹង​មិន​បំភ័យ មិន​បង្ខំ គាត់​មិន​ទៅ​សារភាព​អ្វី​ទេ អ៊ីចឹង​ណា។ ដូច​របប​ខ្មែរក្រហម​អ៊ីចឹង​ណា​។ ខ្មែរក្រហម​ចាប់​មនុស្ស​យក​ទៅ​អត់​មាន​កំហុស​អ្វី​សោះ ឱ្យ​មនុស្ស​សារភាព ហើយ​ពេល​ហ្នឹង​ចេះតែ​សារភាព​ហើយ ដើម្បី​រស់​។ អ៊ីចឹង​ណា ដើម្បី​ជៀសវាង​គេ​យក​ទៅ​សម្លាប់ចោល​។ យ៉ាងណាមិញ ពួក​ពីរ​នាក់​ហ្នឹង ក៏​ដូច​តែ​គ្នា​ដែរ​។ ដូច​របប​ខ្មែរក្រហម​អ៊ីចឹង​។ អ៊ីចឹង កាលណា​គេ​ប្រាប់​យ៉ាង​ម្ដេច គាត់​អាច​ការពារ អាច​មាន​សុវត្ថិភាព​បាន អាច​នៅ​ក្រៅ​ឃុំ​បាន គាត់​និយាយ​ហើយ អា​ហ្នឹង​នោះ​។ សុទ្ធតែ​ការ​គំរាមកំហែង​ដល់​ការ​ដាក់គុក ដាក់​ច្រវាក់ ដល់​គ្រួសារ​របស់​គាត់​ហើយ អ៊ីចឹង​ណា»

ទោះ​យ៉ាងណា លោក​ប្រាប់​ថា គណបក្សប្រឆាំង​ស្ងើចសរសើរ​ដល់​សកម្មជន​ភាគច្រើន ដែល​អាច​នៅ​ស៊ូទ្រាំ នឹង​ការ​គំរាម ធ្វើទុក្ខបុកម្នេញ មិន​ព្រម​ចាញ់​សម្លុត​របស់​របប​ក្រុងភ្នំពេញ​។ លោក​អះអាង​ថា បក្ស​ប្រឆាំង​ដឹង​ច្បាស់​ថា ការ​សារភាព​នេះ ជា​ការ​ចាប់​បង្ខំ និង​មិន​ខឹង​សកម្មជន ដែល​រងគ្រោះ ដោយ​គ្មាន​កំហុស​ទាំងអស់​នោះ​ទេ។ ដោយឡែក​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់ទៀត នៅ​ខេត្ត​បន្ទាយមានជ័យ បាន​យល់ព្រម​បង្ហោះ​វីដេអូ នៅមុខ​ប៉ូលិស ដើម្បី​ទទួល​បាន​សុវត្ថិភាព​ដែរ។ អនុប្រធាន​គណៈកម្មការ​ប្រតិបត្តិ​ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ លោក ហុង សំចិត្រ បាន​បង្ហោះ​ថា លោក​បាន​ចូល​សារភាព​មុខ​សមត្ថកិច្ច នៅ​ថ្ងៃ​ទី​១១ តុលា ដោយ​គ្មាន​ការ​បង្ខិតបង្ខំ​ទេ៖ «បង្ហាញ​អំពី​ជំហរ​របស់ខ្ញុំ​។ ខ្ញុំ​បង្ហោះ​នេះ គឺថា ជា​គំនិត​របស់ខ្ញុំ ហើយ​អត់​មាន​អ្នកណា​បង្ខិតបង្ខំ​ទេ​។ អ៊ីចឹង ខ្ញុំ​សុំ​អាន​អំពី​ការ​បង្ហោះ​របស់​ខ្ញុំបាទ​។ ខ្ញុំបាទ ហុង សំចិត្រ ជា​អតីតមន្ត្រី​បក្ស​ប្រឆាំង ជា​អនុប្រធាន​គណៈកម្មការ​ប្រតិបត្តិ​ស្រុក​មង្គលបុរី ឥឡូវ បច្ចុប្បន្ន​ជា​ពលរដ្ឋ​សាមញ្ញ​ម្នាក់ សូម​បញ្ជាក់​ជំហរ​ទស្សនៈ និង​សកម្មភាព រាល់​សកម្មភាព​ទាំងឡាយ​ណា គ្រប់​រូបភាព ទាំង​ទស្សនៈ និង​ជំហរ ទាក់ទង​នឹង​ហិង្សា ឬ​ផ្ដួល​រំលំ​រដ្ឋាភិបាល ឬ​ប្រឆាំង​អាជ្ញាធរ​រដ្ឋ ឬ​ប្រព្រឹត្តិ​ខុសច្បាប់ ឬ​ប្រឆាំង​នឹង​សាលក្រម​របស់​តុលាការ ប្រឆាំង​នឹង​រដ្ឋធម្មនុញ្ញ​កម្ពុជា​យើង ដាច់ខាត​មិន​មែន​ជា​គំនិត ឬ​ទស្សនៈ ឬ​សកម្មភាព​របស់ខ្ញុំ​ឡើយ»

របប​ក្រុងភ្នំពេញ បាន​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ចំនួន ៣៨​នាក់ ពាក់ព័ន្ធ​នឹង​ការ​បន្ត​គាំទ្រ​សកម្មភាព លោក សម រង្ស៊ី និង​គណបក្ស​សង្គ្រោះ​ជាតិ។ ខណៈ​សកម្មជន ១៨០​នាក់​ទៀត មាន​ដីកា​កោះហៅ និង​ចាប់ខ្លួន​។ ក្រៅ​ពី​នេះ សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួនធំ​ទៀត កំពុង​ភៀសខ្លួន​ពី​ការ​ធ្វើទុក្ខបុកម្នេញ និង​រង់ចាំ​អម​ដំណើរ លោក សម រង្ស៊ី ចូល​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា។

លោក សោ ចាន់ដេត អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​លិខិត និង​ធ្វើ​កិច្ច​ការងារ​ទូត រាល់ថ្ងៃ ជាមួយ​អង្គការ​សហប្រជាជាតិ ដើម្បី​រាយការណ៍​ពី​សកម្មភាព​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​ធ្វើបាប​លើ​សកម្មជន​បក្ស​ប្រឆាំង ពី​សំណាក់​របប​ក្រុងភ្នំពេញ។

ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​បារាំង​វិញ បាន​ដាក់​លិខិត ២​ច្បាប់ ទៅ​សហភាព​អឺរ៉ុប ដើម្បី​សុំ​អន្តរាគមន៍ ករណី​យុទ្ធនាការ​ចាប់ខ្លួន សកម្មជន​បក្ស​ប្រឆាំង​នេះ​។ លិខិត​ទាំងពីរ​ច្បាប់ ដែល​ផ្ញើ​ទៅ​សហភាព​អឺរ៉ុប នៅ​ថ្ងៃ​ទី​១០ តុលា មាន​មួយ​ច្បាប់ បាន​ផ្ញើ​ទៅកាន់​ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប អ្នកស្រី Cécilia Malström និង​មួយ​ច្បាប់​ទៀត ផ្ញើ​ទៅកាន់​ស្ថាប័ន European External Action Service ដែល​ជា​នាយកដ្ឋាន​ទំនាក់ទំនង​កិច្ចការ​បរទេស​របស់​សហភាព​អឺរ៉ុប។ លិខិត​សុំ​អន្តរាគមន៍​ទាំងពីរ​នេះ បាន​រាយការណ៍​ថា ស្ថានភាព​នយោបាយ​នៅ​កម្ពុជា កាន់តែ​ធ្លាក់​ចុះ​ដុនដាប និង​គួរ​ឱ្យ​ព្រួយបារម្ភ​ខ្លាំង ដោយសារតែ​ព្រឹត្តិការណ៍​ចុងក្រោយ គឺ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ បាន​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​កាន់តែ​ច្រើន​ឡើង និង​ស្នើសុំ​កិច្ច​អន្តរាគមន៍។

អ្នកវិភាគ​នយោបាយ លោក ឯម សុវណ្ណារ៉ា មើលឃើញ​ថា ការ​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង​២​នាក់ ដោយសារ​ឆ្លើយ​សារភាព​កំហុស​នេះ មិនបាន​ធ្វើ​ឱ្យ​ស្ថានការណ៍​នយោបាយ​ធូរស្បើយ​ឡើយ​។ លោក​បន្ត​ថា ការ​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង គ្រាន់តែ​ជា​ទឡ្ហីករណ៍ បង្ហាញ​ពី​ស្ថានភាព​សិទ្ធិមនុស្ស​ប៉ុណ្ណោះ តែ​អ្វី​ដែល​ប្រឈម​គឺ បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប និង GSP របស់​សហរដ្ឋអាមេរិក៖ «ស្ថានភាព​បច្ចុប្បន្ន វា​ហាក់​ដូចជា​ផុត​នៅ​ក្នុង​គេ​ហៅថា ពី​អ្នក​នយោបាយ​កម្ពុជា​ហើយ បាន​ន័យ​ថា ស្ថានភាព​ដែល​ត្រូវ​ប្រឈម ត្រូវ​ដោះស្រាយ​បញ្ហា​ជម្លោះ​នយោបាយ​កម្ពុជា គឺ​បញ្ហា​ដែល​ឆ្លើយតប​ទៅ នឹង​តម្រូវការ​របស់​ពលរដ្ឋ​កម្ពុជា វា​ពាក់ព័ន្ធ​នឹង​ការ​រក្សា​នូវ​អត្ថប្រយោជន៍​នៃ​សេដ្ឋកិច្ច​ដែល​កម្ពុជា​ទទួល​បាន​ពី​សហគមន៍​អន្តរជាតិ។ ប្រទេស​កម្ពុជា ត្រូវ​មាន​យន្តការ មធ្យោបាយ​សម្របសម្រួល​នឹង​ឆ្លើយតប​ទៅ​ស្ថាប័ន​អន្តរជាតិ​បែប​ណា ដើម្បី​រក្សា​បាន​នូវ​អត្ថប្រយោជន៍ ទើប​ស្ថានភាព​នយោបាយ​ហ្នឹង​មាន​លក្ខណៈ​ធូរស្បើយ​។ ការ​ដោះលែង សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ គឺ​គ្រាន់តែ​ជា​ទឡ្ហីករណ៍ មួយ​ចំនួន បង្ហាញ​អំពី​ស្ថានភាព​សិទ្ធិមនុស្ស ការ​សម្ដែង​មតិ សេរីភាព​បញ្ចេញមតិ មាន​លក្ខណៈ​បើកចំហ បើ​ទូលាយ​។ អា​ហ្នឹង​គ្រាន់តែ​បង្ហាញ​ទេ ប៉ុន្តែ​មិនទាន់​បង្ហាញ​ថា មាន​លក្ខណៈ​ធូរស្បើយ​ទេ»

បើ​ទោះ​មានការ​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង​ខ្លះ តាមរយៈ​ឱ្យ​សារភាព​មុខ​សមត្ថកិច្ច តែ​មេដឹកនាំ​របប​ក្រុងភ្នំពេញ បាន​បង្កើន​វោហារសាស្ត្រ គំរាម​ចាប់ខ្លួន​ពលរដ្ឋ​បន្ថែម​ទៀត​។ លោក ហ៊ុន សែន ថ្លែង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ថ្ងៃ​ទី​១០ តុលា ថា រដ្ឋាភិបាល​នឹង​ចាត់វិធានការ ចំពោះ​ជន​ណា​ចូលរួម ផ្សព្វផ្សាយ ផែនការ​រដ្ឋប្រហារ ឬ​បង្ហោះ​សារ ពី​ការ​ទៅ​ទទួល​ដំណើរ លោក សម រង្ស៉ី វិល​ចូល​ស្រុក ថ្ងៃ​ទី​៩ វិច្ឆិកា តាម​បណ្ដាញ​សង្គម​នានា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "តុលាការ​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង ២​នាក់ ក្រោយ​សារភាព​តាម​ការ​ចង់​បាន​របស់​របប​ភ្នំពេញ"

  1. so socheath says:

    អាពូជឆ្កែ អាក្បត់ជាតិ សម រង្ស៊ី ទាល់តែយូរហើយយារ ទៀត បានហ៊ានមក !
    អាពូជឆ្កែ នេះ វាមិនមែនល្ងង់ដល់ថ្នាក់រត់មកចូលគុកទេ កុំឆ្ងល់ !
    ចំណែកដែលវាចង់បានពួកពួក អាកាកសំណល់អតីតបក្សខ្មោចសង្គ្រោះជាតិ នោះគឺ
    កេងចំណេញនយោបាយ និងបោកប្រាសបានលុយចាយ តាមរយះមូលនិធិ នៃដំណើរ
    ដែលវាអួតថាវិលត្រឡប់ប៉ុណ្ណោះ !
    តែថាសម្រាប់ការចំណេញនយោបាយ ពីការចាប់ចងពួករួមដៃក្បត់ជាតិជាមួយវា មិនបាន
    ផលសម្រាប់វាទេ ។ ព្រោះថា អន្តរជាតិ មិនមានការគាំទ្រសកម្មភាពបំផ្លាញលទ្ធិប្រជាធិបតេយ្យ
    របស់វាឡើយ ។
    វិទ្យុលាងក្តអាស៊ីសេរី(RFA) ដែលជួយឃោសនាពីការវិលត្រឡប់របស់វានេះ ក៏បានទទួលចំណែកលុយ
    ពីមូលនិធីបោកប្រាសស្តីពីការវិលត្រឡប់របស់វាដែរ ៕
    ពួកអាល្ងង់ទាំងឡាយ ត្រូវយល់ពីរឿងនេះ !

  2. so socheath says:

    socheat So,
    Event summary Today 14.10.19 10:23
    សង្ខេបព្រឹត្តិការថ្ងៃនេះ ១៤/១០/២០១៩
    Send to facebook
    មេចលនាដែលវាអួតថាជាឧទ្ទាម
    ប្រដាប់អាវុធ ក្នុងរណសិរ្សរំដោះជាតិស្អីណានោះ
    ក្រោយពីត្រូវប៉ុន្មានទំពក់របស់ខ្ញុំតាមរយៈmessage
    sam sereyបាននិយាយស្នើមកខ្ញុំថា:
    (បងអោយខាងបងលើកលែងទោសខ្ញុំ ដោះលែងសមាជិក និងសងជំងឺចិត្តប្អូនខ្ញុំ
    ដែលស្លាប់ទៅ ចបរឿងហើយ ខ្ញុំទៅបង្កើតគណបក្សនយោបាយ ហើយអន្តរជាតិ
    ក៏គេទទួលស្គាល់ដែរបើមានខ្ញុំ)
    អត់យល់ ?
    មិនដឹងពួកវា នាំគ្នាចាត់ទុកខ្ញុំជាអ្នកណាឲ្យប្រាកដ ?
    តែថា ដើម្បីសម្រេចគោលជំហរsam serey
    ទី១ sam serey ត្រូវទំនាក់ទំនង ទៅសម្តេចសខេង ឬសម្តេច ទា បាញ់ ឬទៅដោយផ្ទាល់
    ជាមួយសម្តេចតេជោ ដម្បីទទួលបានការណែនាំ ស្តីពីនិតិវិធី សម្រាប់ការចូលសារភាព
    ជាមួយការណែនាំ ដើម្បីរំលាយចោល អង្គការចាត់តាំង ខុសច្បាប់ ដែលsam serey បង្កើតឡើង ។
    ផ្អែលលើការដឹងកំហុស ហ៊ានចូលសារភាព ព្រមជាមួយសមត្ថភាពដែលអ្នកមាន
    រាជរដ្ឋភិបាលមិនទុកអ្នកចោលទេ ។
    នេះជាការណែនាំបឋម របស់ខ្ញុំ ។
    ការសម្រេចយ៉ាងណានោះ គឺរាជរដ្ឋាភិបាល !

    so socheath
    October 14, 2019 at 9:57 am
    Send to facebook
    sam serey ក្រោយការផ្តល់យោបល់
    របស់ខ្ញុំ ឲ្យមានការដាក់ពាក្យស្នើសុំ លើក
    លែងទោស តាមរយះសម្តេច ស ខេង ឬតាមរយះ
    សម្តេចទា បាញ់ ឬទៅដោយផ្ទាល់ចំពោះសម្តេចតេជោ
    ហ៊ុន សែននាយករដ្ឋមន្ត្រី គាត់បានបញ្ជាក់ថា គាត់
    មិនដឹងជាទំនាក់ទំនងយាងម៉េចបាន(អត់មានច្រកទាក់ទង)
    តែsam Serey បានបញ្ជាក់ប្រាប់ខ្ញុំតាមរយះmessenger
    ថា:
    (ខ្ញុំសុំគេបង្កើតគណបក្សរំដោះជាតិខ្មែរម្តងហើយ តែគេមិនអោយបង្កើត)
    ដូចនេះខ្ញុំមិនដឹងថាពេលមុន គាត់ទំនាក់ទំនង តាមវិធីណា
    ឬតាមរយះអ្នកណានោះទេ។
    ខ្ញុំបានប្រាប់គាត់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី លោកជាអ្នក
    នាំមកនូវសន្តិភាពជូនជាតិ តាមរយះនយោបាយបង្រួប
    បង្រួមជាតិ ។ ដូចនេះ លោកមិនទុកខ្មែរណាម្នាក់ចោលនោះទេ។
    ដូចនេះ តាមរយះfacebookនេះ សម្តេច ស ខេង សម្តេច
    ទា បាញ់ និងសម្តេចនាយករដ្ឋមន្ត្រីនិងឃើញ ដោយសុំ
    ឲ្យគាត់ sam Serey កុំអាលតក់ក្រហល់ ។
    sam sereyលោក អាចសរសេរ សុំការលើកលែងទោស ទៅ
    កាន់ប្រមុខរដ្ឋាភិបាលតាមរយៈfacebook នោះលទ្ធផល
    និងបង្ហាញតាមរយៈ ការឆ្លើយតប ពីសំណាក់ប្រមុខដឹកនាំជាតិ
    តាមរយះការឲ្យចូលមកជួបដោយ
    ផ្ទាល់មុខ ជាក់ជាមិនខាន។

Leave a Reply

Submit Comment