មន្ត្រី​ជាន់ខ្ពស់​នគរបាល​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រឹង​រកស៊ី​ចិញ្ចឹមជីវិត កុំ​ចូលរួម​ចលនា​លោក សម រង្ស៊ី

ដោយ ជាតិ ចំណាន
2019-10-12
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
\ស្តាប់សំឡេងថតសំឡេង

លោក ឆាយ គឹមខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ (រូប៖ ​អគ្គស្នងការ​នគរបាល​ជាតិ​)
លោក ឆាយ គឹមខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ (រូប៖ ​អគ្គស្នងការ​នគរបាល​ជាតិ​)


មន្ត្រី​បក្ស​ប្រឆាំង និង​ពលរដ្ឋ ប្រតិកម្ម​នឹង​មន្ត្រី​ជាន់ខ្ពស់​ប៉ូលិស​ថា ប្រសិន​បើ​ពួកគេ​មិន​យកចិត្តទុកដាក់​លើ​បញ្ហា​នោះ ពួកគេ​មិន​អាច​ធ្វើ​ឱ្យ​ប្រទេសជាតិ​រីកចម្រើន​បាន​ឡើយ។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន ព្រមាន​ថា ការ​គាំទ្រ ឬ​ការចូលរួម​សកម្មភាព​ជាមួយ​លោក សម រង្ស៊ី ជា​ទង្វើ​ខុសច្បាប់​ដែល​សមត្ថកិច្ច​នឹង​មាន​ចំណាត់ការ តាម​ផ្លូវ​ច្បាប់​។ លោក​អំពាវនាវ​ទៅ​ពលរដ្ឋ​កុំ​ស្ដាប់​តាម​ការ​អំពាវនាវ​របស់​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ប៉ុន្តែ​ត្រូវ​ខិតខំ​ប្រកប​មុខ​របរ​ចិញ្ចឹមជីវិត​របស់​ខ្លួន​ទើប​ជា​រឿង​ល្អ៖ «សូម​ប្រជាពលរដ្ឋ​កុំ​លោះ​លង់​ល្ងង់​ជឿ​ទៅលើ​ការ​អំពាវនាវ​របស់​ក្រុម​ឧទ្ទាម​ទៀត ព្រោះ​អំពើ​នេះ​ជា​អំពើ​ខុសច្បាប់ គាត់​ទៅ​គាំទ្រ​ពួក​នេះ​បាន​ន័យ​ខុសច្បាប់​ហើយ បើ​ខុសច្បាប់​សមត្ថកិច្ច​គេ​អនុវត្ត​តាម​ច្បាប់ អ៊ីចឹង​សូម​ឱ្យ​ពួកគាត់​ពិចារណា​កុំ​ឱ្យ​ចូលរួម​មានមុខ​របរ​រកស៊ី​អី ខិតខំ​រកស៊ី​ចិញ្ចឹមជីវិត​ទៅ​គឺ​ល្អ​ហើយ»

ឆ្លើយតប​នឹង​លោក ឆាយ គឹមខឿន ពលរដ្ឋ​រស់នៅ​ខេត្ត​ព្រៃវែង ថន សុភាព យល់ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ការចូលរួម​របស់​ពល​រដ្ឋ​ក្នុង​កិច្ចការ​នយោបាយ​មិនមែនជា​ទង្វើ​ខុសច្បាប់​ទេ​។ លោក​បន្ត​ថា សង្គម​មួយ ដែល​រីកចម្រើន​គឺ​ត្រូវ​មាន​ចូលរួម​ពី​ពលរដ្ឋ។

ពលរដ្ឋ​រូប​នេះ​ជំរុញ​ទៅ​រដ្ឋាភិបាល​ត្រូវ​យក​គំរូ​តាម​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដែល​គេ​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចការ​នយោបាយ ហើយ​ប្រទេស​ទាំងនោះ​សុទ្ធ​តែ​មាន សេដ្ឋកិច្ច​រីក​ចម្រើន៖ «ប្រទេសជិតខាង​ដូចជា​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ប្រទេស​ថៃ គឺ​ប្រជាពលរដ្ឋ​គេ​ខ្វល់ខ្វាយ​ពី​បញ្ហា​នយោបាយ​បាន​អ្នកនយោបាយ​បោក​គាត់​មិនបាន កេង​ប្រវ័ញ្ច​លើ​គាត់​មិនបាន​ដោយសារ​ប្រជាពលរដ្ឋ​មាន​ចំណាប់អារម្មណ៍​លើ​នយោបាយ»

លោក ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ក៏​ព្រមាន​ចាត់វិធានការ​ប្រឆាំង​ផែនការ​រដ្ឋប្រហារ​ផ្ដួល​រលំ​របប​របស់​លោក​មិន​ឱ្យ​កើតឡើង​ជា​ដាច់ខាត​។ លោក ហ៊ុន សែន ព្រមាន​ទៀត​ថា រដ្ឋាភិបាល​របស់​លោក​នឹង​អនុវត្ត​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ជន​ណា ចូលរួម​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​នានា។

ប្រធាន​ប្រតិបត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ​លោក ម៉ន ផល្លា ដែល​បង្ខំចិត្ត​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​និយាយ​ថា របប​លោក ហ៊ុន សែន កំពុង​គំរាមកំហែង​ពលរដ្ឋ​មិន​ឱ្យ​ចូលរួម​សកម្មភាព​នយោបាយ និង​ជា​ការ​បំភ័យ​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្លាច​មិន​ហ៊ាន​មក​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​ថា ការ​ព្រមាន​បែបនេះ​ជា​ទង្វើ​ផ្ទុយ ពី​រដ្ឋធម្មនុញ្ញ និង​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​យល់ថា ពលរដ្ឋ​នឹង​មិន​ខ្លាច​ការព្រមាន​ទាំង​នោះ​ទេ៖ «រូបភាព​នៃ​ការ​បំភិតបំភ័យ​ប្រជាពលរដ្ឋ​នេះ គឺ​មិន​មាន​ប្រសិទ្ធភាព​ទេ ខ្ញុំ​ជឿ​ថា ប្រជាពលរដ្ឋ​ខ្មែរ​លោក​មានការ​យល់ដឹង​ទាក់ទង​ទៅ​នឹង​របត់​នយោបាយ ប្រជាធិបតេយ្យ និង​សិទ្ធិ​សេរីភាព​របស់​គាត់»

គិត​មក​ដល់​ថ្ងៃ​ទី​១១ ខែ​តុលា គឺ​នៅ​សល់​តែ ២៩​ថ្ងៃ​ទៀត​ទេ ដល់​ថ្ងៃ​កំណត់​ដែល​លោក សម រង្សី សន្យា​វិល​ចូល​ប្រទេស​កម្ពុជា​វិញ។ ការ​វិល​ត្រលប់​នេះ​ត្រូវ​លោក​អះអាង​ថា ដើម្បី​ស្ដារ​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "មន្ត្រី​ជាន់ខ្ពស់​នគរបាល​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រឹង​រកស៊ី​ចិញ្ចឹមជីវិត កុំ​ចូលរួម​ចលនា​លោក សម រង្ស៊ី"

  1. so socheath says:

    អាពូជឆ្កែ អាក្បត់ជាតិ សម រង្ស៊ី ទាល់តែយូរហើយយារ ទៀត បានហ៊ានមក !
    អាពូជឆ្កែ នេះ វាមិនមែនល្ងង់ដល់ថ្នាក់រត់មកចូលគុកទេ កុំឆ្ងល់ !
    ចំណែកដែលវាចង់បានពួកពួក អាកាកសំណល់អតីតបក្សខ្មោចសង្គ្រោះជាតិ នោះគឺ
    កេងចំណេញនយោបាយ និងបោកប្រាសបានលុយចាយ តាមរយះមូលនិធិ នៃដំណើរ
    ដែលវាអួតថាវិលត្រឡប់ប៉ុណ្ណោះ !
    តែថាសម្រាប់ការចំណេញនយោបាយ ពីការចាប់ចងពួករួមដៃក្បត់ជាតិជាមួយវា មិនបាន
    ផលសម្រាប់វាទេ ។ ព្រោះថា អន្តរជាតិ មិនមានការគាំទ្រសកម្មភាពបំផ្លាញលទ្ធិប្រជាធិបតេយ្យ
    របស់វាឡើយ ។
    វិទ្យុលាងក្តអាស៊ីសេរី(RFA) ដែលជួយឃោសនាពីការវិលត្រឡប់របស់វានេះ ក៏បានទទួលចំណែកលុយ
    ពីមូលនិធីបោកប្រាសស្តីពីការវិលត្រឡប់របស់វាដែរ ៕
    ពួកអាល្ងង់ទាំងឡាយ ត្រូវយល់ពីរឿងនេះ !

  2. so socheath says:

    socheat So,
    Event summary Today 14.10.19 10:23
    សង្ខេបព្រឹត្តិការថ្ងៃនេះ ១៤/១០/២០១៩
    Send to facebook
    មេចលនាដែលវាអួតថាជាឧទ្ទាម
    ប្រដាប់អាវុធ ក្នុងរណសិរ្សរំដោះជាតិស្អីណានោះ
    ក្រោយពីត្រូវប៉ុន្មានទំពក់របស់ខ្ញុំតាមរយៈmessage
    sam sereyបាននិយាយស្នើមកខ្ញុំថា:
    (បងអោយខាងបងលើកលែងទោសខ្ញុំ ដោះលែងសមាជិក និងសងជំងឺចិត្តប្អូនខ្ញុំ
    ដែលស្លាប់ទៅ ចបរឿងហើយ ខ្ញុំទៅបង្កើតគណបក្សនយោបាយ ហើយអន្តរជាតិ
    ក៏គេទទួលស្គាល់ដែរបើមានខ្ញុំ)
    អត់យល់ ?
    មិនដឹងពួកវា នាំគ្នាចាត់ទុកខ្ញុំជាអ្នកណាឲ្យប្រាកដ ?
    តែថា ដើម្បីសម្រេចគោលជំហរsam serey
    ទី១ sam serey ត្រូវទំនាក់ទំនង ទៅសម្តេចសខេង ឬសម្តេច ទា បាញ់ ឬទៅដោយផ្ទាល់
    ជាមួយសម្តេចតេជោ ដម្បីទទួលបានការណែនាំ ស្តីពីនិតិវិធី សម្រាប់ការចូលសារភាព
    ជាមួយការណែនាំ ដើម្បីរំលាយចោល អង្គការចាត់តាំង ខុសច្បាប់ ដែលsam serey បង្កើតឡើង ។
    ផ្អែលលើការដឹងកំហុស ហ៊ានចូលសារភាព ព្រមជាមួយសមត្ថភាពដែលអ្នកមាន
    រាជរដ្ឋភិបាលមិនទុកអ្នកចោលទេ ។
    នេះជាការណែនាំបឋម របស់ខ្ញុំ ។
    ការសម្រេចយ៉ាងណានោះ គឺរាជរដ្ឋាភិបាល !

    so socheath
    October 14, 2019 at 9:57 am
    Send to facebook
    sam serey ក្រោយការផ្តល់យោបល់
    របស់ខ្ញុំ ឲ្យមានការដាក់ពាក្យស្នើសុំ លើក
    លែងទោស តាមរយះសម្តេច ស ខេង ឬតាមរយះ
    សម្តេចទា បាញ់ ឬទៅដោយផ្ទាល់ចំពោះសម្តេចតេជោ
    ហ៊ុន សែននាយករដ្ឋមន្ត្រី គាត់បានបញ្ជាក់ថា គាត់
    មិនដឹងជាទំនាក់ទំនងយាងម៉េចបាន(អត់មានច្រកទាក់ទង)
    តែsam Serey បានបញ្ជាក់ប្រាប់ខ្ញុំតាមរយះmessenger
    ថា:
    (ខ្ញុំសុំគេបង្កើតគណបក្សរំដោះជាតិខ្មែរម្តងហើយ តែគេមិនអោយបង្កើត)
    ដូចនេះខ្ញុំមិនដឹងថាពេលមុន គាត់ទំនាក់ទំនង តាមវិធីណា
    ឬតាមរយះអ្នកណានោះទេ។
    ខ្ញុំបានប្រាប់គាត់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី លោកជាអ្នក
    នាំមកនូវសន្តិភាពជូនជាតិ តាមរយះនយោបាយបង្រួប
    បង្រួមជាតិ ។ ដូចនេះ លោកមិនទុកខ្មែរណាម្នាក់ចោលនោះទេ។
    ដូចនេះ តាមរយះfacebookនេះ សម្តេច ស ខេង សម្តេច
    ទា បាញ់ និងសម្តេចនាយករដ្ឋមន្ត្រីនិងឃើញ ដោយសុំ
    ឲ្យគាត់ sam Serey កុំអាលតក់ក្រហល់ ។
    sam sereyលោក អាចសរសេរ សុំការលើកលែងទោស ទៅ
    កាន់ប្រមុខរដ្ឋាភិបាលតាមរយៈfacebook នោះលទ្ធផល
    និងបង្ហាញតាមរយៈ ការឆ្លើយតប ពីសំណាក់ប្រមុខដឹកនាំជាតិ
    តាមរយះការឲ្យចូលមកជួបដោយ
    ផ្ទាល់មុខ ជាក់ជាមិនខាន។

Leave a Reply

Submit Comment