សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​រតនគិរី

ដោយ វ៉ែន សុមេធ
2019-10-11
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ងិន សុផាត លេខាធិការ​គណបក្ស​ស​ង្គ្រោះ​ជាតិ ខេត្ត​រតនគិរី (Provided photo)
លោក ងិន សុផាត លេខាធិការ​គណបក្ស​ស​ង្គ្រោះ​ជាតិ ខេត្ត​រតនគិរី (Provided photo)


កូនស្រី​សកម្មជន​គណបក្សប្រឆាំង​ដែល​កំពុង​ជាប់ឃុំ​នៅ​រតនគិរី អះអាង​ថា ឪពុក​របស់​លោកស្រី គឺ​លោក ងិន សុផាត ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ គ្មាន​ថ្នាំ​ព្យាបាល​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត។ កូន​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ ព្រួយបារម្ភ​ថា ស្ថានភាព​ជំងឺ​របស់​ឪពុក​អាច​នឹង​មាន​បញ្ហា​ធ្ងន់ធ្ងរ​ប្រសិនបើ​មិន​បាន​ព្យាបាល​ទាន់​ពេល​ទេ​នោះ។

កូនស្រី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តរតនគិរី លោកស្រី ងិន គង្គា ប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃទី​១១ តុលា​ថា ចាប់​តាំង​ពី​តុលាការ​ចាប់​ឪពុក​ដាក់​ឃុំ​ក្នុង​ពន្ធនាការ​មក គឺ​លោកស្រី​តែងតែ​ទៅ​សួរសុខទុក្ខ​គាត់​មួយ​សប្ដាហ៍​ម្ដង។ លោកស្រី​បន្ត​ថា កាល​ពី​ថ្ងៃ​ទី​១០ តុលា កន្លង​ទៅ លោកស្រី​ស្ទើរតែ​ស្រក់​ទឹកភ្នែក​នៅ​ពេល​បាន​ជួប​ឪពុក​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ និង​មាន​សុខភាព​ទ្រុឌទ្រោម​ខ្លាំង រហូតដល់​ថ្នាក់​ទន់​ជើង​ឈាន​ដើរ​ស្ទើរ​មិន​ចង់​រួច។ កូនស្រី​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ទៀត​ថា នៅ​ក្នុង​ពន្ធនាគារ​ដែល​ឪពុក​លោកស្រី​ជាប់ឃុំ​នោះ មាន​ដាក់​អ្នកទោស​ជាច្រើន​នាក់​ក្នុង​បន្ទប់​យ៉ាង​ណែន​ចង្អៀត ហើយ​ពិបាក​ដកដង្ហើម ទើប​បណ្ដាល​ឱ្យ​ឪពុក​លោកស្រី​ដែល​មាន​ជំងឺ​លើសឈាម​កាន់តែ​ឈឺ​ធ្ងន់​ថែម​ទៀត។ «»

លេខាធិការ​គណបក្ស​ស​ង្គ្រោះ​ជាតិ ខេត្ត​រតនគិរី លោក ងិន សុផាត ត្រូវ​បាន​តុលាការ​ខេត្ត​រតនគិរី បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត កាលពី​ថ្ងៃ​ទី​២៣ កញ្ញា កន្លង​ទៅ ដោយ​ចោទប្រកាន់​ពី​បទ​រួមគំនិត​ក្បត់ជាតិ ពាក់ព័ន្ធ​នឹង​ការ​ប្រមូល​ផ្ដុំ​ប្រជាពលរដ្ឋ គាំទ្រ ប្រធាន​ស្ដី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាងមុខ។

ប្រធាន​ពន្ធនាគារ​ខេត្ត​រតនគិរី លោក អុក គឹមជន ប្រាប់​អាស៊ីសេរី​ថា ស្ថានភាព​ជំងឺ​របស់​លោក ងិន សុផាត ល្អជា​ធម្មតា​គ្មាន​អ្វី​គួរ​ឱ្យ​ព្រួយបារម្ភ​ដូច​ការ​លើកឡើង​របស់​កូនស្រី​លោក​នោះ​ទេ។ លោក​បន្ត​ថា គ្រូពេទ្យ​នៅ​ក្នុង​ពន្ធនាគារ​តែងតែ​តាមដាន​សុខភាព​របស់​អ្នកទោស​ជាប្រចាំ និង​ស្មើភាព​គ្នា​ដោយ​មិន​ប្រកាន់​បក្សពួក និង​ជនជាតិ​ណាមួយ​ឡើយ។ «»

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា មន្ត្រី​ពន្ធនាគារ​ត្រូវតែ​អនុញ្ញាត​ឱ្យ​ជន​ជាប់ឃុំ​ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ​បាន​ទៅ​ព្យាបាល​ជំងឺ​នៅ​ខាងក្រៅ​ពន្ធនាគារ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ចាត់​ទុក​ទង្វើ​របស់​មន្ត្រី​ពន្ធនាគារ​នេះ​ថា ជា​ការ​អនុវត្ត​ច្បាប់​ដែល​មាន​ស្តង់ដារ​ពីរ ដែល​ខុស​ពី​ឧកញ៉ា​និង​អ្នកមាន​លុយ​មួយ​ចំនួន​ដែល​ជាប់គុក​ដូចគ្នា​ហើយ​អាច​ទៅ​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ខាងក្រៅ​ពន្ធនាគារ​បាន។ កន្លងមក​ករណី​អ្នកមាន​លុយ និង​អ្នក​មាន​អំណាច​ជួល​បន្ទប់​ទំនើបៗ របស់​មន្ទីរពេទ្យ​រដ្ឋ​ធំៗ សម្រាប់​ស្នាក់នៅ​មាន​ដូចជា​លោក គិត ធាង លោក ថោង សារ៉ាត់ លោក សុខ ប៊ុន ដែល​ប្រើ​ហិង្សា​លើ​អតីត​ពិធីការិនី​ទូរទស្សន៍ ឧកញ៉ា តាន់ សេងហាក់ ដែល​ជាប់​ពាក់ព័ន្ធ​ការ​ជួញដូរ​គ្រឿងញៀន និង​អតីត​អភិបាលក្រុង​បាវិត​លោក ឈូក បណ្ឌិត ដែល​បាញ់រះ​លើ​ក្រុម​កម្មករ ជាពិសេស គឺ​ក្រុម​ក្មួយៗ របស់​លោក ហ៊ុន សែន ដែល​ត្រូវ​បាន​ផ្ដន្ទាទោស​រឿង​បាញ់​បោះ​ដោយ​សេរី​នា​ពេល​កន្លងមក សុទ្ធតែ​បាន​រស់នៅ​ក្រៅ​ពន្ធនាគារ ក្រោម​ហេតុផល​ថា សម្រាក​ព្យាបាល​ជំងឺ។ «»

បន្ថែម​ពី​នេះ​លោក អំ សំអាត ក៏​ទទូច​ឱ្យ​ក្រសួងមហាផ្ទៃ​ពន្លឿន​ការ​កែលំអ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ឱ្យ​បាន​ធំ​ទូលាយ​ដើម្បី​ជួយ​សម្រួល​ដល់​សុខុមាលភាព​របស់​អ្នក​ជាប់ឃុំ​ឱ្យ​បាន​ល្អ​ប្រសើរ​ជាង​សព្វថ្ងៃ។

បច្ចុប្បន្ន​មាន​សកម្មជន​គណបក្ស​ប្រឆាំង​ចំនួន ២​នាក់​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ខេត្ត​រតនគិរី គឺ​លោក ងិន សុផាត និង​ម្នាក់ទៀត​ជា​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រុង​បាន​លុង​លោក ធឿន ប៊ុនធន។ អ្នក​ទាំងពីរ​ត្រូវ​បាន​តុលាការ​ខេត្ត​រតនគិរី​ចោទប្រកាន់​ពី​បទ​រួមគំនិត​ក្បត់ជាតិ​ដូចគ្នា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​រតនគិរី"

  1. so socheath says:

    អាពូជឆ្កែ អាក្បត់ជាតិ សម រង្ស៊ី ទាល់តែយូរហើយយារ ទៀត បានហ៊ានមក !
    អាពូជឆ្កែ នេះ វាមិនមែនល្ងង់ដល់ថ្នាក់រត់មកចូលគុកទេ កុំឆ្ងល់ !
    ចំណែកដែលវាចង់បានពួកពួក អាកាកសំណល់អតីតបក្សខ្មោចសង្គ្រោះជាតិ នោះគឺ
    កេងចំណេញនយោបាយ និងបោកប្រាសបានលុយចាយ តាមរយះមូលនិធិ នៃដំណើរ
    ដែលវាអួតថាវិលត្រឡប់ប៉ុណ្ណោះ !
    តែថាសម្រាប់ការចំណេញនយោបាយ ពីការចាប់ចងពួករួមដៃក្បត់ជាតិជាមួយវា មិនបាន
    ផលសម្រាប់វាទេ ។ ព្រោះថា អន្តរជាតិ មិនមានការគាំទ្រសកម្មភាពបំផ្លាញលទ្ធិប្រជាធិបតេយ្យ
    របស់វាឡើយ ។
    វិទ្យុលាងក្តអាស៊ីសេរី(RFA) ដែលជួយឃោសនាពីការវិលត្រឡប់របស់វានេះ ក៏បានទទួលចំណែកលុយ
    ពីមូលនិធីបោកប្រាសស្តីពីការវិលត្រឡប់របស់វាដែរ ៕
    ពួកអាល្ងង់ទាំងឡាយ ត្រូវយល់ពីរឿងនេះ !

  2. so socheath says:

    socheat So,
    Event summary Today 14.10.19 10:23
    សង្ខេបព្រឹត្តិការថ្ងៃនេះ ១៤/១០/២០១៩
    Send to facebook
    មេចលនាដែលវាអួតថាជាឧទ្ទាម
    ប្រដាប់អាវុធ ក្នុងរណសិរ្សរំដោះជាតិស្អីណានោះ
    ក្រោយពីត្រូវប៉ុន្មានទំពក់របស់ខ្ញុំតាមរយៈmessage
    sam sereyបាននិយាយស្នើមកខ្ញុំថា:
    (បងអោយខាងបងលើកលែងទោសខ្ញុំ ដោះលែងសមាជិក និងសងជំងឺចិត្តប្អូនខ្ញុំ
    ដែលស្លាប់ទៅ ចបរឿងហើយ ខ្ញុំទៅបង្កើតគណបក្សនយោបាយ ហើយអន្តរជាតិ
    ក៏គេទទួលស្គាល់ដែរបើមានខ្ញុំ)
    អត់យល់ ?
    មិនដឹងពួកវា នាំគ្នាចាត់ទុកខ្ញុំជាអ្នកណាឲ្យប្រាកដ ?
    តែថា ដើម្បីសម្រេចគោលជំហរsam serey
    ទី១ sam serey ត្រូវទំនាក់ទំនង ទៅសម្តេចសខេង ឬសម្តេច ទា បាញ់ ឬទៅដោយផ្ទាល់
    ជាមួយសម្តេចតេជោ ដម្បីទទួលបានការណែនាំ ស្តីពីនិតិវិធី សម្រាប់ការចូលសារភាព
    ជាមួយការណែនាំ ដើម្បីរំលាយចោល អង្គការចាត់តាំង ខុសច្បាប់ ដែលsam serey បង្កើតឡើង ។
    ផ្អែលលើការដឹងកំហុស ហ៊ានចូលសារភាព ព្រមជាមួយសមត្ថភាពដែលអ្នកមាន
    រាជរដ្ឋភិបាលមិនទុកអ្នកចោលទេ ។
    នេះជាការណែនាំបឋម របស់ខ្ញុំ ។
    ការសម្រេចយ៉ាងណានោះ គឺរាជរដ្ឋាភិបាល !

    so socheath
    October 14, 2019 at 9:57 am
    Send to facebook
    sam serey ក្រោយការផ្តល់យោបល់
    របស់ខ្ញុំ ឲ្យមានការដាក់ពាក្យស្នើសុំ លើក
    លែងទោស តាមរយះសម្តេច ស ខេង ឬតាមរយះ
    សម្តេចទា បាញ់ ឬទៅដោយផ្ទាល់ចំពោះសម្តេចតេជោ
    ហ៊ុន សែននាយករដ្ឋមន្ត្រី គាត់បានបញ្ជាក់ថា គាត់
    មិនដឹងជាទំនាក់ទំនងយាងម៉េចបាន(អត់មានច្រកទាក់ទង)
    តែsam Serey បានបញ្ជាក់ប្រាប់ខ្ញុំតាមរយះmessenger
    ថា:
    (ខ្ញុំសុំគេបង្កើតគណបក្សរំដោះជាតិខ្មែរម្តងហើយ តែគេមិនអោយបង្កើត)
    ដូចនេះខ្ញុំមិនដឹងថាពេលមុន គាត់ទំនាក់ទំនង តាមវិធីណា
    ឬតាមរយះអ្នកណានោះទេ។
    ខ្ញុំបានប្រាប់គាត់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី លោកជាអ្នក
    នាំមកនូវសន្តិភាពជូនជាតិ តាមរយះនយោបាយបង្រួប
    បង្រួមជាតិ ។ ដូចនេះ លោកមិនទុកខ្មែរណាម្នាក់ចោលនោះទេ។
    ដូចនេះ តាមរយះfacebookនេះ សម្តេច ស ខេង សម្តេច
    ទា បាញ់ និងសម្តេចនាយករដ្ឋមន្ត្រីនិងឃើញ ដោយសុំ
    ឲ្យគាត់ sam Serey កុំអាលតក់ក្រហល់ ។
    sam sereyលោក អាចសរសេរ សុំការលើកលែងទោស ទៅ
    កាន់ប្រមុខរដ្ឋាភិបាលតាមរយៈfacebook នោះលទ្ធផល
    និងបង្ហាញតាមរយៈ ការឆ្លើយតប ពីសំណាក់ប្រមុខដឹកនាំជាតិ
    តាមរយះការឲ្យចូលមកជួបដោយ
    ផ្ទាល់មុខ ជាក់ជាមិនខាន។

Leave a Reply

Submit Comment