លោក​ សម​ រង្ស៊ី​ នឹង​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ ហ្សាការតា​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ នៅ​ព្រឹកស្អែក

ដោយ អាស៊ីសេរី
2019-11-13
អាស៊ីសេរី

samrainsyindonasia

samrainsyindonasia

Photo: RFA


លោក​ សម​ រង្ស៊ី​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ចេញដំណើរ​ពី​ក្រុង​កូឡាឡាំពួរ​ (Kuala Lumpur​) ប្រទេស​ម៉ា​ឡា​ស៊ី​ (Malaysia​)  ​ឆ្ពោះទៅ​ក្រុង​ហ្សាការតា​ (Jakarta​)  ​ប្រទេស​ឥណ្ឌូណេស៊ី​ (Indonesia​) នៅ​ម៉ោង៩ព្រឹក​ ថ្ងៃ​ព្រ​ហស្ប​ត្តិ៍​ ទី១៤​ ខែ​វិឆ្ឆិកា​ ឆ្នាំ​​ ២០១៩​ តាម​ជើង​យន្តហោះ​ លេខ​MH007​ នៃ​ក្រុមហ៊ុន​ ម៉ាឡេស៊ី​ អ៊ែ​ឡាញ​ (Malaysian​ Airlines​)។​

លោក​ សម​ រង្ស៊ី​ នឹង​បន្តដំណើរ​ទៅ​ទីក្រុង​ ហ្សាការតា​ នេះ​ បន្ទាប់ពី​លោក​​បាន​ចូលរួម​ប្រជុំ​ ជាមួយ​រដ្ឋសភា​ម៉ាឡេស៊ី​ កាលពី​ថ្ងៃទី១២ វិច្ឆិកា​ និង​​ជួប​រដ្ឋ​មន្ត្រី​ការបរទេស​ម៉ាឡេស៊ី​ តាម​ការ​អញ្ជើញ​របស់​តំណាងរាស្ត្រ​ប្រទេស​ម៉ាឡេស៊ី​​។ រហូត​មកទល់​ពេលនេះ​ លោក​ សម​ រង្ស៊ី​ មិនទាន់​បញ្ជាក់​អំពី​គោលបំណង​របស់​លោក​ ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ ហ្សាការតា​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ថា​ក្នុង​គោល​បំណង​​អ្វី​នៅ​​ឡើយ​​ទេ​។ ប៉ុន្តែ​ក្នុង​ដំណើរ​ទស្សនៈ​កិច្ច​របស់​លោក​ នៅ​សហគមន៍​អឺរ៉ុប​កន្លង​មក​ មុននឹង​លោក​ធ្វើដំណើរ​ទៅកាន់​តំបន់​អាស៊ី​នោះ​ គឺ​លោក​បាន​កៀរគរ​ប្រទេស​ទាំងនោះ​ ដើម្បី​ជួយ​​គាំទ្រ​លោក​ លើ​ការ​តស៊ូ​ ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ និង​ការគោរព​សិទ្ធិមនុស្ស​ឡើងវិញ​ នៅ​កម្ពុជា​។

សូម​លោកអ្នក​នាង​រង់ចាំ​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ជុំ​រឿង​នេះ​ នៅក្នុង​វិធី​ផ្សាយ​របស់​អាស៊ី​សេរី​នៅពេល​ក្រោយ​ទៀត​៕ សូម​អរគុណ​!


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "លោក​ សម​ រង្ស៊ី​ នឹង​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ ហ្សាការតា​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ នៅ​ព្រឹកស្អែក"

  1. Sam says:

    He is trying to find an airport to land in Cambodia and fuel is running out.

Leave a Reply

Submit Comment