​លោក សម រង្ស៊ី៖ ​រដ្ឋា​ភិបាល​កម្ពុជា​កំពុង​ប្រឡែង​ជាមួយ​ភ្លើង តាម​រយៈ​ទំនាក់​ទំនង​ស្អិត​ល្មួត​ជាមួយ​ចិន

ដោយ អ៊ឹម រចនា
13/11/2019
RFI

media

 លោក សម រង្ស៊ី កំពុងធ្វើការសំភាសជាមួយអ្នកសារព័ត៌មាន (@Internet)


លោក សម រង្ស៊ី ប្រធាន​ស្ដី​ទី​អតីត​គណបក្ស​ប្រឆាំង បាន​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​ប្រឡែង​ជាមួយ​ភ្លើង តាម​រយៈ​ទំនាក់​ទំនង​ដ៏​ស្អិត​ល្មួត​ជាមួយ​ប្រទេស​ចិន​។ ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ដូច្នេះ ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ កាល​ពី​ថ្ងៃ​អង្គារ ទី​១២​វិច្ឆិកា​ម្សិលមិញ នៅ​ទីក្រុង​គូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី​។ ដ្បិត​តែ​បាន​យក​ប្រទេស​ចិន​ជា​ឧបករណ៍​វាយ​ប្រហារ​រដ្ឋាភិបាល​ខ្មែរ​ក៏​ពិត​មែន តែ​លោក សម រង្ស៊ី បាន​សង្កត់​ធ្ងន់​ថា គេ​មិន​អាច​បន្ទោស​ចិន​បាន​ឡើយ​។ សម្រាប់​លោក សម រង្ស៊ី អ្នក​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​នេះ គឺ​អ្នក​ដឹក​នាំ​ប្រទេស​ ដែល​បណ្ដោយ​ឲ្យ​ឥទ្ធិពលរបស់​​ចិនគ្រប​ដណ្ដប់​​លើ​កម្ពុជា​ដូច​សព្វ​ថ្ងៃ​។ 

ក្រៅ​ពី​បញ្ហា​នយោបាយ​ក្នុង​ស្រុក សំណុំ​រឿង​លោក កឹម សុខា និង​ការ​ព្រមាន​ដក EBA, លោក សម រង្ស៊ី នា​ពេល​ចុង​ក្រោយ​នេះ បាន​បង្កើន​ការ​​វាយ​ប្រហារ​រដ្ឋាភិបាល​ខ្មែរ ចំពោះ​ទំនាក់ទំនង​ស្អិត​ល្មួត​ជាមួយ​ចិន​។ ប្រធាន​ស្ដីទី​អតីត​គណបក្ស​ប្រឆាំង បាន​ផ្ដល់​បទ​សម្ភាស​ដល់​ទូរទស្សន៍ Al Jazeera កាល​ពី​ថ្ងៃ​ទី​១១​វិច្ឆិកា​ថា កម្ពុជា​កំពុង​ធ្លាក់​ទៅ​ក្នុង​នឹម​អាណានិគម​របស់​ប្រទេស​ចិន ដោយ​ចិន​បាន​បញ្ជូន​ពលរដ្ឋ​របស់​គេ​ជា​ច្រើន​ពាន់​នាក់ មក​កាន់​ប្រទេស​កម្ពុជា​។ បើ​តាម​លោក សម រង្ស៊ី ជនជាតិ​ចិន​ទាំង​នោះ​បាន​ចូល​មក​រស់​នៅ​កម្ពុជា ធ្វើ​ខ្លួន​ដូច​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី ហើយ​ការណ៍​នេះ​បាន​បង្ក​ជា​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​។

មួយ​ថ្ងៃ​ក្រោយ​មក ​នៅ​ចំពោះ​មុខ​អ្នក​កាសែត​បរទេស​រាប់​សិប​នាក់ ក្នុង​ទីក្រុង​គូឡាឡាំពួរ លោក សម រង្ស៊ី សង្កត់​ធ្ងន់បន្ថែម​​ថា កម្ពុជា​ត្រូវ​តែ​រក្សា​ឲ្យ​បាន​នូវ​អព្យាក្រឹត្យភាព​របស់​ខ្លួន ដោយដាច់​ខាត​មិន​ត្រូវ​បើក​ដៃ​ឲ្យ​ចិន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​លើ​ទឹកដី​របស់​ខ្លួន​ឡើយ។ ​លោក សម រង្ស៊ី មិន​ចង់​ឲ្យ​មាន​​ហេដ្ឋារចនាសម្ព័ន្ធ​ចិន​លើ​ទឹក​ដី​កម្ពុជា ព្រោះ​លោក​ជឿ​ថា ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​អស់​នោះ អាច​​​​ប្រែ​ក្លាយ​ទៅ​ជា​មូលដ្ឋាន​យោធា​របស់​ចិន​បាន​​។

វត្តមាន​ជន​ជាតិ​ចិន​និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ចិន​លើ​ទឹក​ដី​កម្ពុជា ត្រូវ​បាន​លោក សម រង្ស៊ី ពន្យល់​ថា មិន​មែន​ជាប់​ពាក់ព័ន្ធ​តែ​ក្នុង​បញ្ហា​សេដ្ឋកិច្ច​មួយ​មុខ​ទេ​។ គឺ​វា​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​​អព្យាក្រឹត្យភាព​និង​ឯករាជ្យភាព​របស់​កម្ពុជា​ នៅ​ចំពោះ​មុខ​មហាយក្ស​ចិន​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​ថែម​ទាំង​អាច​គំរាម​កំហែង​ដល់​សន្តិភាព​និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​ទៀត​ផង​។

យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​ការ​ចុះ​ផ្សាយ​របស់​កាសែត​ម៉ាឡេស៊ី Malaysiakini នា​ថ្ងៃ​ទី​១២​វិច្ឆិកា លោក សម រង្ស៊ី អះអាង​ថា គេ​មិន​អាច​បន្ទោស​ប្រទេស​ចិន​បាន​ឡើយ​ចំពោះ​បញ្ហា​នេះ​។ សម្រាប់​លោក សម រង្ស៊ី អ្នក​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​នេះ គឺ​អ្នក​ដឹក​នាំ​ប្រទេស​ ដែល​បណ្ដោយ​ឲ្យ​ឥទ្ធិពលរបស់​​ចិនគ្រប​ដណ្ដប់​​លើ​កម្ពុជា​ដូច​សព្វ​ថ្ងៃ​។

តាម​រយៈ​បទស​ម្ភាស​ជាមួយ​កាសែត​បរទេស​ទាំង​នេះ លោក សម រង្ស៊ី បាន​បន្ត​ប្ដេជ្ញា​ចិត្ត​ត្រឡប់​មក​​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឲ្យ​រស់​ឡើង​វិញ​។ លោក សម រង្ស៊ី ថា នៅ​ពេល​ដែល​ការ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទទួល​បានជោគជ័យ នោះលោក​នឹង​មិន​អនុញ្ញាត​ឲ្យ​ចិន​​សាងសង់​មូលដ្ឋាន​ទ័ព​នៅ​លើ​ទឹក​ដី​កម្ពុជា​ឡើយ​។

គួរ​កត់​សម្គាល់​ថា ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី យ៉ាង​ដូច្នេះ ធ្វើ​ឡើង​ក្នុង​ពេល​ដែល​លោក​មាន​វត្តមាន​នៅ​ក្នុង​តំបន់​អាស៊ាន​ និង​ខណៈ​ពេល​ដែល​ប្រទេសជា​សមាជិក​​អាស៊ាន​មួយ​ចំនួន កំពុង​មាន​ទំនាស់​ស្រួច​ស្រាល់​ជាមួយ​ប្រទេស​ចិន ក្នុង​សំណុំ​រឿង​សមុទ្រ​ចិន​ខាង​ត្បូង​៕

What Next?

Recent Articles

2 Responses to "​លោក សម រង្ស៊ី៖ ​រដ្ឋា​ភិបាល​កម្ពុជា​កំពុង​ប្រឡែង​ជាមួយ​ភ្លើង តាម​រយៈ​ទំនាក់​ទំនង​ស្អិត​ល្មួត​ជាមួយ​ចិន"

  1. Anonymous says:

    we Cambodian knew without Democracy our nation will be end by those two communist neighboring country. the worse nation in the history of this sad nation was Vietnam . we did not have to describe how bad they was but every Cambodian knew through their ancestor . we can say that is the century’s enemy of this sad nation. even right at this moment that evil nation have their puppet leader HUN SEN who will changing Cambodia constitution that allowing Vietnam to take some of Cambodian’s land along the border to be their . the question is how do all Cambodian will reacting to this puppet leadership in PHNOM PHEN . as some majority of Cambodian found out HUN SEN was truly Vietnamese puppet . white the world policy have been change HUN SEN can not trust Vietnam can not support him to be a GOD father in his own state. too bad we see this highly communist educated Cambodian had changing 90% to China but he still keep Vietnam as his boss. as these two communist nation having a fight on their own island Vietnam depending on the US to fight again white his strong super powers CHINA. at home HUN SEN worry so much as the democracy movement getting too hart on him he drop his former boss Vietnam and go to caught CHINA to help him to holding his position in place. this story have been going on for so many decade but Cambodian still can not identify what kind of person HUN SEN was . as so many researcher found out HUN SEN was a former Khmer Rue and was Vietcong puppet. up to this day we still looking for some clue to see HUN SEN can be a genocide leader . we knew this man had murder a lot of Cambodian after 1979 no thought about it every one knew that. up to this day we still thinking during POL POT just about two million Cambodian was murder may have some thing to do whit him also . if every thing come true HUN SEN the evil of the world in this century have been murder just about three million human life in Cambodia . I’m announcing to all media to help searching for the final clue that can lead to prosecute this evil of this century. thank you for reading this comment . GOD bless Cambodia and this poor people

  2. so socheath says:

    អញចង់តែឆេីច ពេលឃេីញអត្ថបទ
    មួយនេះ ។
    ឥទ្ធិពលចិន? ក្នុងពេលមនុស្សសឹងមួយ
    ប្រទេស សុទ្ធជាអ្នកកាន់ជេីងធូបសែនចិន
    រាល់ឆ្នាំ ។
    តែថាទោះកាន់ជេីងធូបយ៉ាងណា អ្នកទាំងនោះ គឺជាខ្មែរ
    មិនអនុញ្ញាតិឲ្យឥទ្ធិពលបរទេសណា មកជាន់ពន្លិច
    ប្រពៃណី ទំនៀមទម្លាប់ ជាតិសាសន៍
    ខ្មែរបានទេ !
    បេីមិនជឿសាកមេីលទៅ នោះដឹងហេីយ
    ថាចរឹកខ្មែរគឺយ៉ាងណា !
    ខ្មែរគឹ់ជាជាតិស្លូតបូត សុភាពរាបសារ តែមុឺងម៉ាត់សម្រាប់អត្តសញ្ញាណជាតិ
    ខ្លួនខ្លាំងណាស់ កុំចង់លេងសេីច បំភ្លៃការពិតឲ្យសោះ។
    មានតែអាពូជយួនដេហ្កា សមរង្សុីទេ
    ទេីបឡប់បែបនេះ !

Leave a Reply

Submit Comment